bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Acts 3
Acts 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 4 →
1
កាលមួយ ពេត្រុស និងយ៉ូហានបានឡើងទៅព្រះវិហារ នៅម៉ោងអធិស្ឋាន គឺម៉ោងបីរសៀល ។
2
មានបុរសម្នាក់ខ្វិនពីកំណើត ត្រូវបានសែងមក។ គេតែងតែដាក់បុរសនោះជារៀងរាល់ថ្ងៃ នៅមាត់ទ្វារព្រះវិហារ ដែលគេហៅថា “ទ្វារសោភ័ណ” ដើម្បីឲ្យសុំទានពីអ្នកដែលចូលទៅក្នុងព្រះវិហារ។
3
នៅពេលបុរសនោះឃើញពេត្រុស និងយ៉ូហានរៀបនឹងចូលទៅក្នុងព្រះវិហារ គាត់ក៏សុំទានពីពួកគេ។
4
ពេត្រុសជាមួយយ៉ូហាន បានសម្លឹងមើលទៅគាត់ ហើយនិយាយថា៖ “ចូរមើលមកយើង!”។
5
បុរសនោះក៏សង្កេតមើលពួកគេ ដោយនឹកស្មានថានឹងបានអ្វីមួយពីពួកគេ។
6
ប៉ុន្តែពេត្រុសនិយាយថា៖ “ប្រាក់ និងមាស ខ្ញុំគ្មានទេ ប៉ុន្តែខ្ញុំនឹងឲ្យអ្នកនូវអ្វីដែលខ្ញុំមាន: ក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទអ្នកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅចុះ!”។
7
បន្ទាប់មក ពេត្រុសក៏ចាប់ដៃស្ដាំគាត់ ហើយលើកគាត់ឡើង។ ភ្លាមនោះ ប្រអប់ជើង និងកជើងរបស់គាត់មានកម្លាំងឡើង
8
នោះគាត់ក៏ស្ទុះក្រោកឈរ ដើរចុះដើរឡើង ហើយចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ទាំងដើរផង លោតផង សរសើរតម្កើងព្រះផង។
9
នៅពេលប្រជាជនទាំងអស់បានឃើញគាត់ដើរ ទាំងសរសើរតម្កើងព្រះ
10
ពួកគេក៏មើលគាត់ស្គាល់ ថាគាត់ជាម្នាក់ដែលអង្គុយសុំទាននៅទ្វារសោភ័ណនៃព្រះវិហារ នោះពួកគេក៏ពេញដោយភាពភ្ញាក់ផ្អើល និងភាពស្ញប់ស្ញែងចំពោះហេតុការណ៍ដែលបានកើតឡើងដល់គាត់។
11
នៅពេលបុរសនោះ កំពុងតាមជាប់ពេត្រុស និងយ៉ូហាន ប្រជាជនទាំងអស់ក៏ស្រឡាំងកាំង ហើយនាំគ្នារត់មករកពួកគេ នៅត្រង់របៀងមួយដែលគេហៅថា “របៀងសាឡូម៉ូន”។
12
កាលឃើញដូច្នេះ ពេត្រុសក៏តបនឹងប្រជាជនថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ្ញាក់ផ្អើលនឹងការនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាសម្លឹងមើលមកពួកយើង ហាក់ដូចជាពួកយើងធ្វើឲ្យបុរសនេះដើរបានដោយមហិទ្ធិឫទ្ធិ ឬគុណានុភាព របស់ពួកយើងទៅវិញ?
13
ព្រះរបស់អ័ប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប ជាព្រះនៃដូនតារបស់យើងបានលើកតម្កើងសិរីរុងរឿងដល់អ្នកបម្រើរបស់ព្រះអង្គគឺព្រះយេស៊ូវ ដែលអ្នករាល់គ្នាបានប្រគល់ទៅ ហើយបានបដិសេធនៅមុខពីឡាត់ នៅពេលលោកបានសម្រេចចិត្តដោះលែងព្រះអង្គ។
14
អ្នករាល់គ្នាបានបដិសេធព្រះអង្គដ៏វិសុទ្ធ និងសុចរិតយុត្តិធម៌ ហើយបែរជាទាមទារឲ្យដោះលែងឃាតករដល់អ្នករាល់គ្នាទៅវិញ។
15
អ្នករាល់គ្នាបានធ្វើគុតស្ថាបនិកនៃជីវិត ប៉ុន្តែព្រះបានលើកព្រះអង្គនេះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់! ពួកយើងជាសាក្សីអំពីការនេះ។
16
ឥឡូវនេះ ព្រះនាមរបស់ព្រះអង្គបានធ្វើឲ្យបុរសនេះដែលអ្នករាល់គ្នាឃើញនិងស្គាល់ មានកម្លាំងឡើង ដោយសារតែជំនឿលើព្រះនាមរបស់ព្រះអង្គ។ ជំនឿដែលមកតាមរយៈព្រះយេស៊ូវ បានធ្វើឲ្យបុរសនេះជាទាំងស្រុងនៅមុខអ្នកទាំងអស់គ្នា។
17
“បងប្អូនអើយ! ឥឡូវនេះ ខ្ញុំដឹងថា អ្នករាល់គ្នាបានប្រព្រឹត្តការនេះដោយភាពអវិជ្ជា ដូចពួកមេគ្រប់គ្រងរបស់អ្នករាល់គ្នាដែរ។
18
ប៉ុន្តែព្រះបានបំពេញឲ្យសម្រេចយ៉ាងនេះ នូវសេចក្ដីដែលព្រះអង្គទ្រង់ប្រកាសទុកមុនតាមរយៈមាត់របស់ព្យាការីទាំងអស់ថា ព្រះគ្រីស្ទរបស់ព្រះអង្គត្រូវរងទុក្ខ។
19
ដូច្នេះ ចូរកែប្រែចិត្ត ហើយបែរមកវិញ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាត្រូវបានលុបចេញ
20
នោះនឹងមានគ្រានៃការផុសផុល មកពីព្រះវត្តមានរបស់ព្រះអម្ចាស់ ហើយព្រះអង្គនឹងចាត់ព្រះគ្រីស្ទឲ្យមក គឺព្រះយេស៊ូវដែលព្រះអង្គទ្រង់ជ្រើសរើសសម្រាប់អ្នករាល់គ្នា។
21
យ៉ាងណាមិញ មេឃត្រូវតែទទួលព្រះអង្គរហូតដល់គ្រានៃការស្ដារអ្វីៗទាំងអស់ឡើងវិញ ដែលព្រះបានមានបន្ទូលតាមរយៈមាត់របស់បណ្ដាព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គ តាំងពីបុរាណមក។
22
ជាការពិត ម៉ូសេបាននិយាយថា : ‘ ព្រះអម្ចាស់ព្រះរបស់អ្នករាល់គ្នា នឹងតាំងព្យាការីម្នាក់ដូចខ្ញុំឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្ដាប់តាមលោកនូវអ្វីៗទាំងអស់ដែលលោកនិយាយនឹងអ្នករាល់គ្នា។
23
អស់អ្នក ណាក៏ដោយដែលមិនស្ដាប់តាមព្យាការីនោះ នឹងត្រូវវិនាសបាត់ពីចំណោមប្រជាជន’។
24
“ព្យាការីទាំងអស់ តាំងពីសាំយូអែល ព្រមទាំងអ្នកក្រោយៗដែលថ្លែងព្រះបន្ទូល ក៏បានប្រកាសទុកមុនអំពីគ្រានេះដែរ។
25
អ្នករាល់គ្នាជាកូនចៅរបស់បណ្ដាព្យាការី និងជាកូនចៅនៃសម្ពន្ធមេត្រីដែលព្រះបានតាំងជាមួយដូនតារបស់អ្នករាល់គ្នា ។ ព្រះអង្គបានមានបន្ទូលនឹងអ័ប្រាហាំថា: ‘ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលព្រះពរ តាមរយៈពូជពង្សរបស់អ្នក’។
26
ព្រះបានតាំងអ្នកបម្រើរបស់ព្រះអង្គឡើង ហើយចាត់ព្រះអង្គឲ្យមកឯអ្នករាល់គ្នាជាមុន ដើម្បីប្រទានពរអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាម្នាក់ៗចេញពីអំពើអាក្រក់”៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28