bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Acts 23
Acts 23
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 24 →
1
ប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សា ហើយនិយាយថា៖ “បងប្អូនអើយ រហូតមកដល់ថ្ងៃនេះ ខ្ញុំបានរស់នៅដោយសតិសម្បជញ្ញៈត្រឹមត្រូវទាំងស្រុងនៅចំពោះព្រះ”។
2
ពេលនោះ មហាបូជាចារ្យអាណានាស បញ្ជាពួកអ្នកដែលឈរនៅក្បែរប៉ូលឲ្យទះមាត់គាត់។
3
ប៉ូលក៏និយាយនឹងលោកថា៖ “កំពែងដែលលាបកំបោរសអើយ ព្រះនឹងវាយអ្នកវិញ! អ្នកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ ប៉ុន្តែបែរជាបញ្ជាឲ្យទះខ្ញុំ ខុសនឹងក្រឹត្យវិន័យដូច្នេះឬ?”។
4
ពួកអ្នកដែលឈរនៅទីនោះនិយាយថា៖ “តើអ្នកហ៊ានជេរប្រមាថមហាបូជាចារ្យរបស់ព្រះឬ?”។
5
ប៉ូលក៏តបថា៖ “បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាមហាបូជាចារ្យទេ។ ពិតមែនហើយ មានសរសេរទុកមកថា: ‘អ្នកមិនត្រូវនិយាយអាក្រក់ចំពោះមេគ្រប់គ្រងនៃប្រជាជនរបស់អ្នកឡើយ’ ”។
6
នៅពេលប៉ូលឃើញថា ពួកគេមួយប៉ែកជាពួកសាឌូស៊ី និងមួយប៉ែកទៀតជាពួកផារិស៊ី គាត់ក៏ស្រែកឡើងនៅកណ្ដាលក្រុមប្រឹក្សាថា៖ “បងប្អូនអើយ! ខ្ញុំជាពួកផារិស៊ីម្នាក់ ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំកំពុងត្រូវបានកាត់ក្ដីអំពីសេចក្ដីសង្ឃឹមនៃការរស់ឡើងវិញរបស់មនុស្សស្លាប់!”។
7
កាលគាត់និយាយដូច្នេះ ក៏មានការប្រកែកកើតឡើងរវាងពួកផារិស៊ី និងពួកសាឌូស៊ី ហើយអង្គប្រជុំក៏បាក់បែកគ្នា។
8
ដ្បិតពួកសាឌូស៊ីនិយាយថា គ្មានការរស់ឡើងវិញ ហើយក៏គ្មានទូតសួគ៌ ឬវិញ្ញាណឡើយ រីឯពួកផារិស៊ីទទួលស្គាល់ទាំងអស់។
9
ដូច្នេះ ពួកគេស្រែកឡើងយ៉ាងខ្លាំង។ មានគ្រូវិន័យខាងគណៈផារិស៊ីខ្លះក្រោកឡើង ប្រកែកយ៉ាងខ្លាំងថា៖ “យើងឃើញថា គ្មានកំហុស អ្វីក្នុងបុរសនេះឡើយ។ ប្រហែលមានវិញ្ញាណ ឬទូតសួគ៌និយាយនឹងគាត់ទេដឹង? ”។
10
ដោយមានការប្រកែកកាន់តែខ្លាំងឡើង មេបញ្ជាការខ្លាចក្រែងប៉ូលនឹងត្រូវពួកគេហែកជាបំណែក លោកក៏បញ្ជាពួកទាហានឲ្យចុះទៅយកប៉ូលចេញពីកណ្ដាលពួកគេ ហើយនាំទៅបន្ទាយវិញ។
11
នៅយប់នោះ ព្រះអម្ចាស់យាងមកឈរនៅក្បែរប៉ូល ហើយមានបន្ទូលថា៖ “ ចូរក្លាហានឡើង! ដូចដែលអ្នកបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីយើងនៅយេរូសាឡិមយ៉ាងណា អ្នកត្រូវតែធ្វើបន្ទាល់នៅរ៉ូមយ៉ាងនោះដែរ”។
12
លុះភ្លឺឡើង ពួកយូដារៀបផែនការសម្ងាត់ ទាំងនាំគ្នាស្បថថា មិនហូបមិនផឹក រហូតទាល់តែបានសម្លាប់ប៉ូល។
13
អ្នកដែលរៀបផែនការសម្ងាត់នេះ មានច្រើនជាងសែសិបនាក់។
14
អ្នកទាំងនោះបានទៅជួបពួកនាយកបូជាចារ្យ និងពួកចាស់ទុំ ហើយនិយាយថា៖ “យើងខ្ញុំបានស្បថថា មិនហូបអ្វីឡើយ រហូតទាល់តែយើងខ្ញុំបានសម្លាប់ប៉ូល។
15
ដូច្នេះ ឥឡូវនេះ សូមអស់លោកជាមួយនឹងក្រុមប្រឹក្សា ស្នើមេបញ្ជាការឲ្យនាំវាចុះមកជួបអស់លោក ដោយធ្វើដូចជាអស់លោកចង់ពិនិត្យពិច័យមើលឲ្យរឹតតែច្បាស់ថែមទៀត រីឯយើងខ្ញុំនឹងត្រៀមជាស្រេចដើម្បីសម្លាប់វា មុននឹងវាមកដល់”។
16
ប៉ុន្តែក្មួយប្រុសរបស់ប៉ូលបានឮអំពីការពួនស្ទាក់នេះ គាត់ក៏មក ហើយចូលទៅបន្ទាយប្រាប់ប៉ូល។
17
ប៉ូលក៏ហៅមេទាហានលើមួយរយនាក់ម្នាក់មកប្រាប់ថា៖ “សូមនាំយុវជននេះទៅជួបមេបញ្ជាការផង ដ្បិតគាត់មានរឿងមួយរាយការណ៍ដល់លោក”។
18
ដូច្នេះ មេទាហាននោះក៏នាំគាត់ទៅជួបមេបញ្ជាការ ហើយនិយាយថា៖ “ប៉ូលដែលជាអ្នកទោស បានហៅខ្ញុំ ហើយសុំខ្ញុំឲ្យនាំយុវជននេះមកជួបលោក ពីព្រោះគាត់មានរឿងមួយជម្រាបលោក”។
19
មេបញ្ជាការបានដឹកដៃយុវជននោះ ចេញទៅដោយឡែក ហើយសួរថា៖ “តើមានរឿងអ្វីដែលត្រូវប្រាប់ខ្ញុំ?”។
20
គាត់និយាយថា៖ “ពួកយូដាបានព្រមព្រៀងគ្នានឹងសុំលោកឲ្យនាំប៉ូលចុះទៅជួបក្រុមប្រឹក្សានៅថ្ងៃស្អែក ដោយធ្វើដូចជាចង់សាកសួរអំពីរឿងគាត់ឲ្យរឹតតែច្បាស់ថែមទៀត។
21
ដូច្នេះ សូមលោកកុំព្រមតាមពួកគេឡើយ ដ្បិតមានមនុស្សជាងសែសិបនាក់ពីចំណោមពួកគេកំពុងពួនស្ទាក់គាត់។ អ្នកទាំងនោះបានស្បថថា មិនហូបមិនផឹក រហូតទាល់តែបានសម្លាប់ប៉ូល។ ឥឡូវនេះ ពួកគេបានត្រៀមជាស្រេច ហើយកំពុងរង់ចាំការយល់ព្រមពីលោក”។
22
ពេលនោះ មេបញ្ជាការក៏ឲ្យយុវជននោះទៅវិញ ទាំងបង្គាប់ថា៖ “កុំប្រាប់អ្នកណាថា អ្នកបានរាយការណ៍ការនេះដល់ខ្ញុំឡើយ”។
23
បន្ទាប់មក មេបញ្ជាការហៅមេទាហានលើមួយរយនាក់ពីរនាក់មក និយាយថា៖ “ចូររៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ ដើម្បីឲ្យចេញដំណើរទៅសេសារា នៅម៉ោងប្រាំបួនយប់ នេះ។
24
ចូររៀបចំសត្វជំនិះដើម្បីឲ្យប៉ូលជិះដែរ ហើយនាំគាត់ទៅរកអភិបាលភេលីចដោយសុវត្ថិភាព”។
25
លោកបានសរសេរសំបុត្រមួយ មានសេចក្ដីដូចតទៅ៖
26
“ខ្ញុំបាទក្លូឌាសលូស៊ា សូមគោរពជូន ឯកឧត្ដមភេលីច ជាអភិបាល។
27
បុរសនេះត្រូវពួកជនជាតិយូដាចាប់ ហើយរៀបនឹងត្រូវពួកគេសម្លាប់ បានជាខ្ញុំបាទនាំទាហានមកសង្គ្រោះគាត់ ដោយដឹងថាគាត់មានសញ្ជាតិរ៉ូម៉ាំង។
28
ខ្ញុំបាទបាននាំគាត់ចុះទៅឯក្រុមប្រឹក្សារបស់ពួកគេដែរ ដោយចង់ដឹងពីមូលហេតុដែលពួកគេប្ដឹងគាត់។
29
ខ្ញុំបាទបានឃើញថា គាត់ត្រូវបានប្ដឹងអំពីបញ្ហាទាក់ទងនឹងក្រឹត្យវិន័យរបស់ពួកគេ ហើយគ្មានបណ្ដឹងអ្វីដែលសមតែស្លាប់ ឬជាប់ឃុំឃាំងឡើយ។
30
ក្រោយមក ខ្ញុំបាទបានទទួលដំណឹងថា មានផែនការសម្ងាត់ទាស់នឹងបុរសនេះ ដូច្នេះខ្ញុំបាទក៏បញ្ជូនគាត់មកឯកឧត្ដមភ្លាម ទាំងបង្គាប់ពួកដើមចោទឲ្យចោទប្រកាន់គាត់នៅមុខលោក ”។
31
ដូច្នេះ ពួកទាហានក៏យកប៉ូលទៅតាមពាក្យដែលបានបញ្ជាដល់ពួកគេ ហើយនាំគាត់ទៅអាន់ទីប៉ាទ្រីសទាំងយប់។
32
នៅថ្ងៃបន្ទាប់ ពួកពលថ្មើរជើងត្រឡប់ទៅបន្ទាយវិញ ដោយឲ្យពលសេះបន្តដំណើរជាមួយប៉ូល។
33
នៅពេលចូលទៅសេសារា ពួកពលសេះក៏ប្រគល់សំបុត្រដល់អភិបាល ព្រមទាំងប្រគល់ប៉ូលដល់លោកផង។
34
បន្ទាប់ពីអានសំបុត្រ អភិបាល ក៏សួរថាប៉ូលមកពីខេត្តណា។ លុះជ្រាបថាមកពីគីលីគា
35
លោកក៏មានប្រសាសន៍ថា៖ “ខ្ញុំនឹងបើកសវនាការអំពីរឿងអ្នក កាលណាពួកដើមចោទរបស់អ្នកមកដល់”។ លោកបានបញ្ជាឲ្យយាមប៉ូលនៅក្នុងវិមានរបស់ហេរ៉ូឌ៕
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28