bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Acts 8
Acts 8
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 9 →
1
រីឯសូលបានយល់ស្របនឹងការសម្លាប់ស្ទេផានដែរ។ នៅថ្ងៃនោះ មានការបៀតបៀនយ៉ាងខ្លាំងមកលើក្រុមជំនុំនៅយេរូសាឡិម ហើយទាំងអស់គ្នាត្រូវបានកម្ចាត់កម្ចាយទៅទូទាំងស្រុកយូឌា និងសាម៉ារី លើកលែងតែពួកសាវ័ក។
2
មានមនុស្សខ្លះដែលមានជំនឿស៊ប់បានបញ្ចុះស្ទេផាន ហើយយំស្រណោះគាត់យ៉ាងខ្លាំង។
3
ចំណែកឯសូលវិញ គាត់បំផ្លិចបំផ្លាញក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ អូសទាំងប្រុសទាំងស្រី យកទៅដាក់គុក។
4
អ្នកដែលត្រូវបានកម្ចាត់កម្ចាយក៏ដើរចុះឡើងផ្សព្វផ្សាយព្រះបន្ទូល។
5
ពេលនោះ ភីលីពបានចុះទៅទីក្រុងមួយក្នុងសាម៉ារី ហើយប្រកាសព្រះគ្រីស្ទដល់គេ។
6
កាលបានឮ និងឃើញទីសម្គាល់នានាដែលគាត់កំពុងធ្វើ ហ្វូងមនុស្សក៏យកចិត្តទុកដាក់ដោយមានចិត្តតែមួយ ចំពោះអ្វីដែលភីលីពនិយាយ
7
ដ្បិតមានមនុស្សជាច្រើនដែលមានវិញ្ញាណអសោចចូល វិញ្ញាណទាំងនោះក៏ចេញមកទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំង ព្រមទាំងមានមនុស្សជាច្រើនដែលស្លាប់មួយចំហៀងខ្លួន និងខ្វិនត្រូវបានប្រោសឲ្យជាដែរ។
8
ដូច្នេះ នៅទីក្រុងនោះមានអំណរយ៉ាងខ្លាំង។
9
មានបុរសម្នាក់ឈ្មោះស៊ីម៉ូន ដែលតាំងពីមុនមកបានប្រើមន្តអាគមនៅទីក្រុងនោះ និងធ្វើឲ្យប្រជាជននៅសាម៉ារីភ្ញាក់ផ្អើល ដោយអះអាងថាខ្លួនឯងជាមនុស្សដ៏អស្ចារ្យម្នាក់។
10
មនុស្សទាំងអស់ ចាប់ពីអ្នកតូចរហូតដល់អ្នកធំ បានយកចិត្តទុកដាក់នឹងគាត់ ទាំងពោលថា៖ “គឺអ្នកនេះហើយ ដែលគេហៅថា ‘ព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះ’”។
11
គេបានយកចិត្តទុកដាក់នឹងគាត់ ពីព្រោះគាត់ធ្វើឲ្យពួកគេភ្ញាក់ផ្អើលដោយមន្តអាគម តាំងពីយូរណាស់មកហើយ។
12
ប៉ុន្តែនៅពេលភីលីពផ្សាយដំណឹងល្អអំពីអាណាចក្ររបស់ព្រះ និងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ពួកគេក៏ជឿ ហើយទទួលពិធីជ្រមុជទឹកទាំងប្រុសទាំងស្រី។
13
រីឯស៊ីម៉ូនខ្លួនគាត់ផ្ទាល់ក៏បានជឿដែរ។ បន្ទាប់ពីទទួលពិធីជ្រមុជទឹក គាត់ទៅតាមភីលីព ហើយភ្ញាក់ផ្អើលដោយឃើញទីសម្គាល់ និងការអស្ចារ្យដ៏ធំកើតឡើង។
14
ពេលពួកសាវ័កនៅយេរូសាឡិមបានឮថា ជនជាតិសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះ ពួកគេក៏ចាត់ពេត្រុស និងយ៉ូហានឲ្យទៅឯអ្នកទាំងនោះ។
15
ពេត្រុស និងយ៉ូហានក៏ចុះទៅ ហើយអធិស្ឋានសម្រាប់ពួកគេ ដើម្បីឲ្យពួកគេបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ
16
ដ្បិតព្រះវិញ្ញាណមិនទាន់យាងចុះលើអ្នកណាក្នុងពួកគេនៅឡើយ គឺពួកគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ។
17
ដូច្នេះ ពេត្រុស និងយ៉ូហានក៏ដាក់ដៃលើពួកគេ នោះពួកគេក៏ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។
18
កាលស៊ីម៉ូនឃើញថា ព្រះវិញ្ញាណត្រូវបានប្រទានមកតាមរយៈការដាក់ដៃរបស់សាវ័កទាំងពីរ គាត់ក៏យកប្រាក់មកឲ្យអ្នកទាំងពីរ
19
ទាំងនិយាយថា៖ “សូមឲ្យអំណាចនេះដល់ខ្ញុំដែរផង ដើម្បីឲ្យអ្នកណាក៏ដោយដែលខ្ញុំដាក់ដៃលើ អ្នកនោះនឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ”។
20
ប៉ុន្តែពេត្រុសនិយាយនឹងគាត់ថា៖ “ចូរឲ្យប្រាក់របស់អ្នកវិនាសជាមួយអ្នកទៅ! ដ្បិតអ្នកគិតថាអំណោយទានរបស់ព្រះទិញដោយប្រាក់បាន!
21
អ្នកគ្មានភាគ ឬចំណែកក្នុងការនេះឡើយ ពីព្រោះចិត្តរបស់អ្នកមិនទៀងត្រង់នៅចំពោះព្រះទេ។
22
ដូច្នេះ ចូរកែប្រែចិត្តពីការអាក្រក់នេះរបស់អ្នក ហើយអធិស្ឋានទៅព្រះអម្ចាស់ ចុះ ក្រែងលោបំណងចិត្តរបស់អ្នកនឹងត្រូវបានលើកលែងទោសឲ្យអ្នក។
23
ដ្បិតខ្ញុំឃើញថា អ្នកស្ថិតនៅក្នុងជាតិល្វីងនៃទឹកប្រមាត់ និងចំណងនៃសេចក្ដីទុច្ចរិត”។
24
ស៊ីម៉ូននិយាយតបថា៖ “សូមលោកអធិស្ឋានទៅព្រះអម្ចាស់សម្រាប់ខ្ញុំផង ដើម្បីកុំឲ្យអ្វីដែលលោកនិយាយបានកើតឡើងដល់ខ្ញុំឡើយ”។
25
បន្ទាប់ពីពេត្រុស និងយ៉ូហានបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយ ពួកគេក៏ត្រឡប់ទៅយេរូសាឡិមវិញ ទាំងផ្សាយដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិសាម៉ារីផង។
26
មានទូតសួគ៌របស់ព្រះអម្ចាស់ប្រាប់ភីលីពថា៖ “ចូរក្រោកឡើង ធ្វើដំណើរឆ្ពោះទៅខាងត្បូង តាមផ្លូវដែលចុះពីយេរូសាឡិមទៅកាសាចុះ”។ កន្លែងនោះជាទីរហោស្ថាន។
27
គាត់ក៏ក្រោកឡើង ចេញដំណើរទៅ។ ពេលនោះ មើល៍! មានមហាតលិកជនជាតិអេត្យូពីម្នាក់ ជាមន្ត្រីរាជវាំងរបស់កានដេសមហាក្សត្រិយានីនៃអេត្យូពី លោកត្រួតលើរាជ្យទ្រព្យទាំងមូលរបស់ព្រះនាង។ លោកបានមកយេរូសាឡិមដើម្បីថ្វាយបង្គំ
28
ហើយកំពុងជិះរទេះសេះរបស់ខ្លួនត្រឡប់ទៅវិញ ទាំងអានគម្ពីរព្យាការីអេសាយផង។
29
ព្រះវិញ្ញាណមានបន្ទូលនឹងភីលីពថា៖ “ចូរចូលទៅកៀកនឹងរទេះសេះនោះចុះ”។
30
នៅពេលរត់ទៅ ភីលីពក៏ឮលោកកំពុងអានគម្ពីរព្យាការីអេសាយ គាត់ក៏សួរថា៖ “តើលោកយល់អ្វីដែលលោកកំពុងអានឬទេ?”។
31
លោកឆ្លើយថា៖ “តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាណែនាំខ្ញុំផង?”។ រួចលោកក៏អញ្ជើញភីលីពឲ្យឡើងអង្គុយជាមួយលោក។
32
វគ្គនៃបទគម្ពីរដែលលោកកំពុងអាននោះគឺ: “លោកត្រូវគេនាំទៅសម្លាប់ដូចជាចៀម ហើយដូចដែលកូនចៀមនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោមយ៉ាងណា លោកក៏មិនបើកមាត់យ៉ាងនោះដែរ។
33
សេចក្ដីយុត្តិធម៌ត្រូវបានដកយកពីលោក ក្នុងភាពបង្អាប់បង្អោន។ តើនរណានឹងរៀបរាប់អំពីជំនាន់របស់លោក? ដ្បិតជីវិតរបស់លោកត្រូវបានដកចេញពីផែនដី”។
34
មហាតលិកនោះនិយាយនឹងភីលីពថា៖ “ខ្ញុំសូមសួរអ្នក តើព្យាការីកំពុងនិយាយដូច្នេះអំពីនរណា? អំពីខ្លួនឯង ឬអំពីអ្នកណាម្នាក់ផ្សេងទៀត?”។
35
ភីលីពក៏បើកមាត់ ហើយផ្សាយដំណឹងល្អអំពីព្រះយេស៊ូវដល់លោក ដោយចាប់ផ្ដើមពីបទគម្ពីរនេះ។
36
ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវ ពួកគេមកដល់កន្លែងមានទឹក។ មហាតលិកនោះក៏ពោលថា៖ “មើល៍ហ្ន៎! ទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?”។
37
ភីលីពនិយាយថា៖ “ប្រសិនបើលោកជឿអស់ពីចិត្ត លោកអាចទទួលបាន”។ លោកឆ្លើយថា៖ “ខ្ញុំជឿថា ព្រះយេស៊ូវគ្រីស្ទជាព្រះបុត្រារបស់ព្រះ”។
38
បន្ទាប់មក លោកបញ្ជាឲ្យបញ្ឈប់រទេះសេះ ហើយអ្នកទាំងពីរ គឺទាំងភីលីព និងមហាតលិកក៏ចុះទៅក្នុងទឹក រួចភីលីពក៏ធ្វើពិធីជ្រមុជទឹកឲ្យលោក។
39
នៅពេលពួកគេឡើងពីទឹកមក ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ឆក់យកភីលីពទៅបាត់ ហើយមហាតលិកនោះក៏លែងឃើញគាត់ទៀត។ ប៉ុន្តែលោកបន្តដំណើរទៅទាំងអរសប្បាយ។
40
រីឯភីលីពវិញ គេឃើញគាត់នៅអាសូត។ គាត់ដើរចុះឡើងទាំងផ្សាយដំណឹងល្អដល់ទីក្រុងទាំងអស់ រហូតមកដល់សេសារា៕
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28