bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Acts 19
Acts 19
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 20 →
1
ខណៈដែលអ័ប៉ុឡូសនៅកូរិនថូស ប៉ូលបានធ្វើដំណើរឆ្លងកាត់តំបន់ខ្ពង់រាប ចុះមកអេភេសូរ ហើយប្រទះនឹងសិស្សមួយចំនួន
2
ក៏សួរពួកគេថា៖ “កាលបានជឿ តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធឬទេ?”។ ពួកគេតបនឹងគាត់ថា៖ “តាមពិត យើងមិនដែលទាំងឮថាមានព្រះវិញ្ញាណដ៏វិសុទ្ធផង”។
3
ប៉ូលសួរទៀតថា៖ “ចុះអ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកដោយនូវអ្វី?”។ ពួកគេឆ្លើយថា៖ “ដោយនូវពិធីជ្រមុជទឹករបស់យ៉ូហាន”។
4
ប៉ូលក៏និយាយថា៖ “យ៉ូហានបានធ្វើពិធីជ្រមុជទឹកដោយពិធីជ្រមុជនៃការកែប្រែចិត្ត ទាំងប្រាប់ប្រជាជនឲ្យជឿលើព្រះអង្គដែលនឹងយាងមកក្រោយគាត់ គឺជឿលើព្រះយេស៊ូវ”។
5
នៅពេលឮដូច្នេះ ពួកគេក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ។
6
បន្ទាប់មក ប៉ូលដាក់ដៃលើពួកគេ នោះព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកលើពួកគេ ហើយពួកគេចាប់ផ្ដើមនិយាយភាសាដទៃ និងព្យាករ។
7
មនុស្សទាំងអស់នោះមានប្រមាណដប់ពីរនាក់។
8
ប៉ូលបានចូលទៅក្នុងសាលាប្រជុំ ហើយប្រកាសយ៉ាងក្លាហានក្នុងអំឡុងបីខែ ទាំងជជែក និងបញ្ចុះបញ្ចូលគេអំពីអាណាចក្ររបស់ព្រះ។
9
លុះនៅពេលមានអ្នកខ្លះមានចិត្តរឹងរូស ហើយមិនព្រមជឿ ទាំងនិយាយអាក្រក់អំពីមាគ៌ានោះនៅមុខអង្គប្រជុំ ប៉ូលក៏ដកខ្លួនចេញពីពួកគេ ទាំងញែកយកពួកសិស្ស រួចជជែកនៅក្នុងសាលាទីរ៉ានុសជារៀងរាល់ថ្ងៃ។
10
គាត់បានបន្តធ្វើដូច្នេះក្នុងអំឡុងពីរឆ្នាំ ធ្វើឲ្យអស់អ្នកដែលរស់នៅអាស៊ីបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់ ទាំងជនជាតិយូដា និងជនជាតិក្រិក។
11
ព្រះទ្រង់ធ្វើការអស្ចារ្យមិនធម្មតា តាមរយៈដៃរបស់ប៉ូល
12
រហូតដល់សូម្បីតែកន្សែងដៃ ឬអៀមការពារប្រឡាក់ ក៏គេយកចេញពីខ្លួនប៉ូលទៅដាក់លើពួកអ្នកជំងឺ នោះជំងឺក៏បាត់ពីពួកគេ ហើយវិញ្ញាណអាក្រក់ក៏ចេញទៅ ដែរ។
13
មានគ្រូដេញអារក្សជនជាតិយូដាខ្លះដែលដើរចុះឡើង បានសាកល្បងហៅព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវទៅលើអ្នកដែលមានវិញ្ញាណអាក្រក់ចូល ដោយនិយាយថា៖ “ខ្ញុំបញ្ជាពួកឯងដោយនូវព្រះយេស៊ូវដែលប៉ូលប្រកាស”។
14
កូនប្រុសប្រាំពីរនាក់របស់នាយកបូជាចារ្យជនជាតិយូដាម្នាក់ឈ្មោះស្កេវ៉ា បានធ្វើដូច្នេះ។
15
ប៉ុន្តែវិញ្ញាណអាក្រក់តបនឹងពួកគេថា៖ “មែន យើងស្គាល់ព្រះយេស៊ូវ ហើយប៉ូលក៏យើងស្គាល់ច្បាស់ដែរ ចុះពួកឯងវិញ តើពួកឯងជានរណា?”។
16
អ្នកដែលមានវិញ្ញាណអាក្រក់ចូលនោះក៏ស្ទុះទៅសង្គ្រុបពួកគេ ហើយឈ្នះពួកគេទាំងអស់គ្នា បានជាពួកគេរត់ចេញពីផ្ទះនោះទាំងខ្លួនទទេ ហើយរងរបួសផង។
17
ហេតុការណ៍នេះបានឮសុសសាយដល់អស់ទាំងជនជាតិយូដា និងជនជាតិក្រិកដែលរស់នៅអេភេសូរ ហើយសេចក្ដីភ័យខ្លាចបានកើតមានដល់គេគ្រប់គ្នា នោះព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវក៏ត្រូវបានលើកតម្កើង។
18
មនុស្សជាច្រើនដែលបានជឿក៏មកសារភាព ព្រមទាំងលាតត្រដាងនូវអំពើរបស់ខ្លួនផង
19
ហើយក៏មានអ្នកដែលធ្វើមន្តអាគមជាច្រើន បានយកក្បួនតម្រាមកដុតចោលនៅមុខមនុស្សគ្រប់គ្នា។ គេគិតតម្លៃក្បួនទាំងនោះ ក៏ឃើញថាមានតម្លៃ ប្រាំម៉ឺនកាក់ប្រាក់ ។
20
គឺយ៉ាងដូច្នេះ ដែលព្រះបន្ទូលរបស់ព្រះអម្ចាស់បានចម្រើនឡើង និងបានឈ្នះយ៉ាងមានអំណាច។
21
ក្រោយពីហេតុការណ៍ទាំងនេះបានបញ្ចប់ហើយ ប៉ូលត្រូវព្រះវិញ្ញាណបណ្ដាលឲ្យធ្វើដំណើរទៅយេរូសាឡិម ដោយឆ្លងកាត់ម៉ាសេដូន និងអាខៃ។ គាត់និយាយថា៖ “បន្ទាប់ពីខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលរ៉ូមដែរ”។
22
ដូច្នេះ គាត់បានចាត់អ្នកដែលបម្រើជាមួយគាត់ពីរនាក់ គឺធីម៉ូថេ និងអេរ៉ាស្ទុស ឲ្យទៅម៉ាសេដូន រីឯខ្លួនគាត់ស្នាក់នៅអាស៊ីមួយរយៈសិន។
23
នៅគ្រានោះ មានការជ្រួលច្របល់មិនតិចទេ កើតឡើងអំពីមាគ៌ានេះ។
24
ពោលគឺ មានជាងប្រាក់ម្នាក់ឈ្មោះដេមេទ្រាស បានធ្វើឲ្យមានចំណូលមិនតិចទេដល់ពួកជាង តាមរយៈការធ្វើរូបវិហារព្រះម៉ែ អរតេមីសពីប្រាក់។
25
គាត់ក៏ប្រមូលអ្នកទាំងនោះ ព្រមទាំងពួកជាងដែលមានមុខរបរដូចគ្នា ហើយនិយាយថា៖ “អ្នករាល់គ្នាអើយ អ្នករាល់គ្នាដឹងហើយថា ដោយសារតែមុខរបរនេះ យើងមានភាពស្ដុកស្ដម្ភ។
26
ប៉ុន្តែអ្នករាល់គ្នាបានទាំងឃើញ ទាំងឮថា ប៉ូលម្នាក់នេះបានបញ្ចុះបញ្ចូល និងបង្វែរប្រជាជនជាច្រើន មិនគ្រាន់តែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែនៅអាស៊ីទាំងមូល ដោយនិយាយថា: ‘អ្វីៗដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ’។
27
ការនេះមិនគ្រាន់តែគ្រោះថ្នាក់ដល់យើង ដោយខូចឈ្មោះមុខរបរនេះប៉ុណ្ណោះទេ គឺថែមទាំងលែងមានអ្នកណារាប់រកព្រះវិហាររបស់ព្រះម៉ែអរតេមីសដ៏ធំឧត្ដមទៀតផង ហើយអានុភាពរបស់ព្រះម៉ែដែលអាស៊ី និងពិភពលោកទាំងមូលថ្វាយបង្គំនោះ ក៏នឹងវិនាសសាបសូន្យដែរ”។
28
ពួកគេបានឮដូច្នេះ ក៏ពេញដោយភាពក្ដៅក្រហាយ ហើយស្រែកឡើងថា៖ “ព្រះម៉ែអរតេមីសនៃអ្នកអេភេសូរ ធំឧត្ដមណាស់!”។
29
ដូច្នេះ ទីក្រុងបានពេញទៅដោយភាពច្របូកច្របល់។ គេក៏ចាប់កៃយុស និងអើរីស្តាក ជាអ្នកម៉ាសេដូនដែលរួមដំណើរជាមួយប៉ូល ហើយលើកគ្នាសម្រុកចូលទៅក្នុងទីលានមហោស្រព។
30
រីឯប៉ូលក៏ចង់ចូលទៅក្នុងបណ្ដាជន ប៉ុន្តែពួកសិស្សមិនព្រមឲ្យគាត់ចូលទៅទេ។
31
សូម្បីតែពួកមន្ត្រីស្រុកអាស៊ីខ្លះ ដែលជាមិត្តភក្ដិរបស់ប៉ូល ក៏ចាត់គេឲ្យមកអង្វរគាត់ កុំឲ្យប្រថុយចូលទៅក្នុងទីលានមហោស្រពឡើយ។
32
ពេលនោះ អ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ដ្បិតអង្គប្រជុំបានច្របូកច្របល់ ដូច្នេះមនុស្សភាគច្រើនក៏មិនដឹងថាគេមកជួបជុំគ្នាដោយសារអ្វីទេ។
33
នៅពេលពួកជនជាតិយូដារុញអ័លេក្សានត្រុសទៅខាងមុខ មានអ្នកខ្លះក្នុងហ្វូងមនុស្សបានជំរុញគាត់ឲ្យនិយាយ។ អ័លេក្សានត្រុសក៏ធ្វើសញ្ញាដោយដៃ ចង់ឆ្លើយការពារខ្លួននៅមុខបណ្ដាជន។
34
ប៉ុន្តែពេលបានដឹងថាគាត់ជាជនជាតិយូដា គេទាំងអស់គ្នាក៏ស្រែកព្រមគ្នា អស់រយៈពេលប្រមាណជាពីរម៉ោងថា៖ “ព្រះម៉ែអរតេមីសនៃអ្នកអេភេសូរ ធំឧត្ដមណាស់!”។
35
នៅទីបំផុត លេខាធិការក្រុងបានធ្វើឲ្យហ្វូងមនុស្សនៅស្ងៀម ហើយនិយាយថា៖ “អស់លោកដែលជាអ្នកអេភេសូរអើយ! តើមានអ្នកណាដែលមិនដឹងថា ទីក្រុងរបស់អ្នកអេភេសូរជាអ្នកថែរក្សាព្រះវិហាររបស់ព្រះម៉ែ អរតេមីសដ៏ធំឧត្ដម និងរបស់រូបសំណាក ដែលធ្លាក់ពីលើមេឃមកនោះ?
36
ដូច្នេះ ដោយសារការទាំងនេះជាអ្វីដែលមិនអាចបដិសេធបាន អស់លោកត្រូវតែនៅស្ងៀម ហើយកុំធ្វើអ្វីតក់ក្រហល់ពេកឡើយ។
37
ព្រោះថាអ្នកទាំងនេះដែលអ្នករាល់គ្នានាំមក មិនមែនជាចោរប្លន់ព្រះវិហារ ហើយក៏មិនបាននិយាយប្រមាថព្រះម៉ែរបស់យើង ដែរ។
38
ដោយហេតុនេះ ប្រសិនបើដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់ មានបណ្ដឹងទាស់នឹងអ្នកណា នោះមានសាលាក្ដីបើកស្រាប់ ហើយអភិបាលក៏នៅដែរ ដូច្នេះចូរឲ្យពួកគេប្ដឹងគ្នាចុះ។
39
ប៉ុន្តែប្រសិនបើអស់លោកទាមទារអ្វីលើសពីនេះទៅទៀត នោះត្រូវដោះស្រាយនៅក្នុងអង្គប្រជុំដែលស្របច្បាប់។
40
ដ្បិតយើងពិតជាស្ថិតក្នុងភាពគ្រោះថ្នាក់ដែលនឹងត្រូវគេប្ដឹងអំពីបទបង្កចលាចលនៅថ្ងៃនេះ ដោយគ្មានមូលហេតុអ្វីដែលយើងអាចដោះសាអំពីការជ្រួលច្របល់នេះបានទេ”។
41
កាលនិយាយដូច្នេះហើយ លោកក៏រំសាយអង្គប្រជុំនោះទៅ៕
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28