bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Kings 1
1 Kings 1
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 2 →
1
គ្រានោះ ស្តេចដាវីឌ ទ្រង់មានព្រះជន្មាយុកន្លងបង់ហើយ គេដណ្តប់សំពត់ថ្វាយទ្រង់ជាច្រើន តែទ្រង់មិនកក់ក្តៅទេ
2
ហេតុនោះបានជាពួកមហាតលិកទ្រង់ទូលថា សូមឲ្យគេទៅរកស្រីក្រមុំ១ មកថ្វាយព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ឲ្យនាងបានឈរនៅចំពោះទ្រង់ ដើម្បីនឹងថែទាំទ្រង់ ហើយឲ្យនាងបានដេកឱបទ្រង់ ប្រយោជន៍ឲ្យព្រះករុណា ជាព្រះអម្ចាស់ បានកក់ក្តៅ
3
ដូច្នេះ គេក៏ចេញទៅ ស្វែងរកស្រីក្រមុំយ៉ាងល្អ នៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល បានប្រទះនឹងនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ហើយនាំនាងមកថ្វាយស្តេច
4
នាងនោះមានរូបរាងស្រស់ល្អណាស់ ហើយក៏ថែទាំបំរើស្តេច តែទ្រង់មិនបានរួមរស់នឹងនាងសោះ។
5
ខណនោះ អ័ដូនីយ៉ា ជាបុត្រនៃនាងហាគីត ក៏លើកខ្លួនឡើង ដោយពាក្យថា យើងនឹងធ្វើជាស្តេច ដូច្នេះទ្រង់ក៏ត្រៀមរទេះចំបាំង នឹងពួកពលសេះ ព្រមទាំងមនុស្ស៥០នាក់ ឲ្យរត់នាំមុខទ្រង់
6
ឯព្រះបិតារបស់ទ្រង់មិនដែលធ្វើឲ្យទាស់ចិត្តម្តង ដោយពាក្យថា ហេតុអ្វីបានជាធ្វើដូច្នេះនោះឡើយ ១ទៀតទ្រង់ជាមនុស្សមានរូបរាងល្អណាស់ ទ្រង់បានប្រសូតមកក្រោយអាប់សាឡំម
7
ទ្រង់ពិគ្រោះនឹងយ៉ូអាប់ ជាកូនសេរូយ៉ា ហើយនឹងអ័បៀថើរ ដ៏ជាសង្ឃ គេទាំង២ក៏តាមជួយ
8
តែសាដុកដ៏ជាសង្ឃ បេណាយ៉ាជាកូនយេហូយ៉ាដា ហោរាណាថាន់ ស៊ីម៉ាយ ហើយរេអ៊ី ព្រមទាំងពួកអ្នកខ្លាំងពូកែរបស់ដាវីឌ គេមិនបានចូលដៃជួយអ័ដូនីយ៉ាទេ
9
ទ្រង់ក៏សំឡាប់ចៀម គោ នឹងសត្វយ៉ាងធាត់នៅត្រង់ថ្មសូហេលែត ដែលនៅជិតអេន-រ៉ូកេល ទ្រង់អញ្ជើញពួកបងប្អូនទាំងអស់ ជាបុត្រាស្តេច នឹងពួកជនជាតិយូដាទាំងប៉ុន្មាន ដែលជាអ្នកថែរក្សាហ្លួងដែរ
10
តែមិនបានអញ្ជើញហោរាណាថាន់ បេណាយ៉ា នឹងពួកមនុស្សខ្លាំងពូកែ ឬសាឡូម៉ូន ជាអនុជទ្រង់ទេ។
11
ដូច្នេះ ណាថាន់ក្រាបទូលដល់បាតសេបា ជាមាតាសាឡូម៉ូនថា តើព្រះនាងមិនបានជ្រាបថា អ័ដូនីយ៉ា ជាកូនហាគីត បានឡើងសោយរាជ្យ ឥតជ្រាបដល់ដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នាផងទេឬអី
12
ដូច្នេះ សូមព្រះនាងមក ឲ្យទូលបង្គំបានជួយគំនិតខ្លះ ប្រយោជន៍ឲ្យបានរួចជីវិតរបស់ព្រះនាង នឹងជីវិតរបស់សាឡូម៉ូន ជាបុត្រផងដែរ
13
សូមចូលទៅគាល់ស្តេចដាវីឌទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់ តើទ្រង់មិនបានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ថា ត្រូវឲ្យសាឡូម៉ូន ជាកូនឯង សោយរាជ្យក្រោយអញជាពិត ក៏ត្រូវអង្គុយលើបល្ល័ង្កអញនោះទេឬអី ដូច្នេះ ហេតុអ្វីបានជាអ័ដូនីយ៉ាសោយរាជ្យវិញ
14
មើល កំពុងដែលព្រះនាងនៅទូលនឹងស្តេច ក្នុងទីនោះនៅឡើយ នោះទូលបង្គំនឹងចូលទៅតាមក្រោយ ហើយនឹងបញ្ជាក់ពាក្យរបស់ព្រះនាងដែរ។
15
បាតសេបាក៏ចូលទៅគាល់ស្តេច នៅក្នុងបន្ទប់ក្រឡាព្រះបន្ទំ រីឯស្តេច ទ្រង់ជរាណាស់ហើយ ក៏មាននាងអ័ប៊ីសាក ពីស៊ូណែម នាងកំពុងតែបំរើទ្រង់
16
បាតសេបាក៏ឱនខ្លួនគោរពនៅចំពោះស្តេច រួចស្តេចទ្រង់មានបន្ទូលសួរថា តើមកមានប្រាថ្នាអ្វី
17
ព្រះនាងទូលឆ្លើយថា បពិត្រព្រះអម្ចាស់អើយ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃទ្រង់ថា សាឡូម៉ូនជាកូនឯង នឹងឡើងសោយរាជ្យក្រោយអញជាពិត ហើយនឹងអង្គុយលើបល្ល័ង្កអញមិនមែនឬ
18
តែមើល ឥឡូវនេះ អ័ដូនីយ៉ាបានឡើងសោយរាជ្យហើយ ទ្រង់ព្រះករុណាជាព្រះអម្ចាស់ឥតបានជ្រាបទេ
19
វាបានសំឡាប់គោ នឹងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងអស់នៃព្រះករុណា ព្រមទាំងអ័បៀថើរដ៏ជាសង្ឃ នឹងយ៉ូអាប់ ជាមេទ័ពដែរ តែឯសាឡូម៉ូន ជាបាវបំរើទ្រង់ នោះគេមិនបានហៅទៅទេ
20
ដូច្នេះ ឱព្រះករុណាជាព្រះអម្ចាស់អើយ ភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ គេគន់មើលមកទ្រង់ ចាំតែទ្រង់ប្រាប់ឲ្យគេដឹង ជាអ្នកណាដែលត្រូវគង់លើបល្ល័ង្ករាជ្យរបស់ព្រះករុណា ជាព្រះអម្ចាស់តពីទ្រង់ទៅ
21
បើពុំនោះ ដល់កាលណាព្រះករុណា ជាព្រះអម្ចាស់ ទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ នោះខ្ញុំម្ចាស់ នឹងសាឡូម៉ូន ជាកូនរបស់ខ្ញុំម្ចាស់ នឹងត្រូវរាប់ទុកជាមនុស្សប្រទាំងការហើយ។
22
លុះកាលព្រះនាងកំពុងតែក្រាប ទូលនឹងស្តេចនៅឡើយ នោះហោរាណាថាន់ ក៏ចូលមកដល់
23
គេទូលស្តេចថា បពិត្រព្រះរាជា ហោរាណាថាន់មកគាល់ហើយ រួចកាលលោកបានចូលមកដល់ចំពោះស្តេចហើយ នោះក៏ក្រាបផ្កាប់មុខដល់ដីនៅចំពោះទ្រង់ទូលថា
24
បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ តើទ្រង់បានមានបន្ទូលថា អ័ដូនីយ៉ាត្រូវឡើងសោយរាជ្យតពីទ្រង់ ហើយគង់លើបល្ល័ង្ករាជ្យឬអី
25
ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសំឡាប់គោ នឹងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មាន នៃព្រះករុណា ព្រមទាំងពួកមេទ័ព នឹងអ័បៀថើរដ៏ជាសង្ឃផង មើល គេកំពុងតែលៀងលោមគ្នា នៅចំពោះមុខលោក ដោយបន្លឺវាចាថា សូមឲ្យស្តេចអ័ដូនីយ៉ាប្រកបដោយសេចក្ដីចំរើនចុះ
26
តែឯទូលបង្គំ ជាបាវបំរើទ្រង់ ហើយសាដុកដ៏ជាសង្ឃ បេណាយ៉ា ជាកូនយេហូយ៉ាដា នឹងសាឡូម៉ូន ជាអ្នកបំរើទ្រង់ នោះលោកមិនបានអញ្ជើញទៅទេ
27
តើព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានបង្គាប់ការនេះ ឥតប្រាប់ឲ្យទូលបង្គំដឹងជាអ្នកណា ដែលត្រូវអង្គុយលើបល្ល័ង្កនៃព្រះករុណាតពីទ្រង់ឬអី។
28
ខណនោះ ស្តេចដាវីឌទ្រង់មានបន្ទូលថា ចូរហៅបាតសេបាមកនេះ ព្រះនាងក៏ចូលមកឈរគាល់នៅចំពោះស្តេច
29
រួចស្តេចទ្រង់មានបន្ទូលថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើង ឲ្យរួចពីគ្រប់ទាំងសេចក្ដីវេទនាថា
30
នៅថ្ងៃនេះ យើងនឹងសំរេចតាមសេចក្ដីដែលយើងបានស្បថនឹងឯង ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលថា សាឡូម៉ូនជាកូនឯង ត្រូវឡើងសោយរាជ្យតពីយើងជាពិត ហើយនឹងអង្គុយលើបល្ល័ង្កជំនួសយើង
31
ដូច្នេះ បាតសេបាក៏ក្រាបផ្កាប់មុខដល់ដី គោរពចំពោះស្តេច ទូលថា បពិត្រព្រះករុណា សូមឲ្យព្រះអម្ចាស់នៃខ្ញុំម្ចាស់បានប្រកបដោយសេចក្ដីចំរើនជានិច្ចតទៅ។
32
រួចមក ស្តេចដាវីឌ ទ្រង់មានបន្ទូលថា ចូរហៅសាដុកដ៏ជាសង្ឃ ហោរាណាថាន់ នឹងបេណាយ៉ា ជាកូនយេហូយ៉ាដាមកនេះ លោកទាំងនោះក៏ចូលមកគាល់នៅចំពោះស្តេច
33
ទ្រង់មានបន្ទូលបង្គាប់ថា ចូរអ្នករាល់គ្នានាំយកពួកពលទ័ព របស់ចៅហ្វាយអ្នក ទៅបញ្ជិះសាឡូម៉ូន ជាបុត្រយើង ឲ្យជិះលើលាកាត់របស់យើង នាំចុះទៅឯគីហុនទៅ
34
ហើយត្រូវឲ្យសាដុកដ៏ជាសង្ឃ នឹងហោរាណាថាន់ ចាក់ប្រេងតាំងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលនៅទីនោះ រួចឲ្យផ្លុំត្រែឡើង ហើយស្រែកថា សូមឲ្យស្តេចសាឡូម៉ូនប្រកបដោយសេចក្ដីចំរើនចុះ
35
ក្រោយមកត្រូវឲ្យអ្នករាល់គ្នាដង្ហែឡើងមក ឲ្យអង្គុយលើបល្ល័ង្ករាជ្យរបស់យើង ដ្បិតវាត្រូវសោយរាជ្យជំនួសយើង គឺយើងនេះហើយ បានដំរូវឲ្យវាធ្វើជាអ្នកនាំមុខពួកអ៊ីស្រាអែល នឹងពួកយូដា
36
បេណាយ៉ា ជាកូនយេហូយ៉ាដា ក៏ទូលឆ្លើយថា អាម៉ែន សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដ៏ជាម្ចាស់នៃទូលបង្គំ បានព្រមដូច្នេះដែរ
37
សូមឲ្យព្រះយេហូវ៉ាទ្រង់សណ្ឋិតនៅជាមួយនឹងសាឡូម៉ូន ដូចជាបានសណ្ឋិតនៅជាមួយនឹងព្រះករុណាជាម្ចាស់នៃទូលបង្គំ ហើយប្រោសឲ្យរាជ្យទ្រង់បានវិសេសជាងរាជ្យរបស់ព្រះករុណា ជាម្ចាស់នៃទូលបង្គំទៅទៀតផង។
38
ដូច្នេះ សាដុក ដ៏ជាសង្ឃ ណាថាន់ ជាហោរាបេណាយ៉ា ជាកូនយេហូយ៉ាដា ហើយពួកកេរេធីម នឹងពួកពេលេធីម គេក៏បញ្ជិះសាឡូម៉ូននៅលើលាកាត់របស់ស្តេចដាវីឌ នាំចុះទៅដល់គីហុន
39
ឯសាដុក ដ៏ជាសង្ឃ លោកយកស្នែងដែលដាក់ប្រេង ចេញពីត្រសាលជំនុំ ទៅចាក់ថ្វាយសាឡូម៉ូន រួចគេផ្លុំត្រែឡើង ហើយបណ្តាជនទាំងឡាយគេបន្លឺវាចាថា សូមឲ្យស្តេចសាឡូម៉ូនបានប្រកបដោយសេចក្ដីចំរើនចុះ
40
ស្រេចហើយ បណ្តាជនទាំងអស់ក៏ដង្ហែអង្គឡើងមកដោយផ្លុំខ្លុយ ហើយមានសេចក្ដីត្រេកអររីករាយជាខ្លាំង ដល់ម៉្លេះបានជាផែនដីក៏ខ្ទរ ដោយសូរសព្ទអឺងកងរបស់គេ។
41
ឯអ័ដូនីយ៉ា នឹងពួកភ្ញៀវដែលនៅជាមួយ គេក៏ឮក្នុងកាលដែលគេស៊ីលៀងរួច កាលយ៉ូអាប់បានឮសូរផ្លុំត្រែ នោះលោកសួរថា ហេតុអ្វីបានជាមានសូរអឺងកងនៅក្នុងទីក្រុងដូច្នេះ
42
កាលលោកកំពុងតែនិយាយនៅឡើយ នោះយ៉ូណាថាន ជាកូនអ័បៀថើរដ៏ជាសង្ឃ ក៏ចូលមកដល់ អ័ដូនីយ៉ាមានបន្ទូលទៅគាត់ថា ចូរចូលមកចុះ ដ្បិតឯងជាមនុស្សក្លាហានពិត ក៏នាំដំណឹងល្អមក
43
នោះយ៉ូណាថានក៏ទូលតបទៅអ័ដូនីយ៉ាថា ស្តេចដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ទ្រង់បានតាំងសាឡូម៉ូនឲ្យសោយរាជ្យឡើងជាពិតហើយ
44
ទ្រង់បានចាត់សាដុកដ៏ជាសង្ឃ ហោរាណាថាន់ បេណាយ៉ា ជាកូនយេហូយ៉ាដា ព្រមទាំងពួកកេរេធីម នឹងពួកពេលេធីមផង ឲ្យទៅបញ្ជិះសាឡូម៉ូនលើលាកាត់របស់ស្តេច
45
ហើយសាដុកដ៏ជាសង្ឃ នឹងហោរាណាថាន់ បានចាក់ប្រេងតាំងឡើងជាស្តេចនៅត្រង់គីហុន រួចគេឡើងពីនោះមក ដោយរីករាយសាទរ ដល់ម៉្លេះបានជាឮសូរអឺងកងនៅទីក្រុង គឺសូរនោះហើយ ដែលអស់លោកអ្នកបានឮ
46
ឯសាឡូម៉ូនទ្រង់គង់លើបល្ល័ង្ករាជ្យហើយ
47
មួយទៀត ពួកលោក ជាជំនិតស្តេច បានមកចំរើនពរដល់ស្តេចដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដោយពាក្យថា សូមឲ្យព្រះនៃទ្រង់ដំកើងព្រះនាមសាឡូម៉ូន ឲ្យវិសេសជាងព្រះនាមនៃទ្រង់ ហើយតាំងរាជ្យសាឡូម៉ូន ឲ្យធំលើសជាងរាជ្យរបស់ទ្រង់ទៅទៀត ឯស្តេច ទ្រង់ក៏ឱនកាយនៅលើព្រះបន្ទំ
48
ហើយមានបន្ទូលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានប្រទានឲ្យមានម្នាក់អង្គុយលើបល្ល័ង្កនៃទូលបង្គំនៅថ្ងៃនេះ ឲ្យភ្នែកទូលបង្គំបានឃើញផង។
49
ឯពួកភ្ញៀវរបស់អ័ដូនីយ៉ា គេមានសេចក្ដីតក់ស្លុតទាំងអស់គ្នា ក៏ក្រោកឡើងចេញទៅតាមផ្លូវគេរៀងខ្លួនទៅ
50
អ័ដូនីយ៉ាក៏ភ័យខ្លាច ដោយព្រោះសាឡូម៉ូនដែរ ទ្រង់ក្រោកឡើងទៅចាប់កាន់ស្នែងអាសនា
51
មានគេទៅទូលសាឡូម៉ូនថា មើល អ័ដូនីយ៉ាខ្លាចដល់ទ្រង់ ក៏បានទៅចាប់កាន់ស្នែងអាសនា ដោយពាក្យថា សូមឲ្យស្តេចសាឡូម៉ូនស្បថនឹងទូលបង្គំនៅថ្ងៃនេះថា ទ្រង់មិនសំឡាប់ទូលបង្គំជាខ្ញុំដោយដាវឡើយ
52
នោះសាឡូម៉ូនមានបន្ទូលថា បើវានឹងសំដែងខ្លួនថាជាមនុស្សគួរគប្បី នោះសូម្បីសក់ក្បាល១សរសៃរបស់វា ក៏មិនត្រូវធ្លាក់ចុះដល់ដីផង តែបើសិនជាប្រទះឃើញមានសេចក្ដីទុច្ចរិតអ្វី នោះនឹងត្រូវស្លាប់វិញ
53
ដូច្នេះ ស្តេចសាឡូម៉ូនក៏ចាត់គេឲ្យទៅនាំចុះពីអាសនាមក នោះអ័ដូនីយ៉ាក៏មកក្រាបថ្វាយបង្គំដល់ស្តេចសាឡូម៉ូន រួចទ្រង់មានបន្ទូលថា ចូរទៅផ្ទះទៅ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22