bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Kings 16
1 Kings 16
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 17 →
1
នៅគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេហ៊ូវ ជាកូនហាណានីទាស់នឹងប្អាសាថា
2
ដោយព្រោះអញបានលើកឯងពីធូលីដីឡើង តាំងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលជារាស្ត្រអញ តែឯងបានដើរតាមផ្លូវរបស់យេរ៉ូបោមវិញ ព្រមទាំងបណ្តាលឲ្យអ៊ីស្រាអែល ជារាស្ត្រអញធ្វើបាបដែរ ជាការដែលនាំឲ្យអញខឹង ដោយសារអំពើបាបរបស់គេ
3
នេះនែ អញនឹងបោសឯង នឹងពូជពង្សឯងចេញអស់រលីង ឲ្យបានដូចជាពូជពង្សរបស់យេរ៉ូបោម ជាកូននេបាតដែរ
4
អ្នកណាក្នុងវង្សប្អាសា ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ី ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីទៅ។
5
រីឯដំណើរឯទៀតពីប្អាសា ហើយការដែលទ្រង់ធ្វើ នឹងពីអំណាចទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
6
ប្អាសាក៏ផ្ទំលក់ ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្រុងធើសា រួចអេឡា ជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា
7
ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះបានសំដែងមក ទាស់នឹងប្អាសា ហើយនឹងព្រះរាជវង្សទ្រង់ ដោយសារហោរាយេហ៊ូវ ជាកូនហាណានី គឺដោយព្រោះការដ៏លាមកអាក្រក់ទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តនៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្តាលឲ្យទ្រង់ក្រោធដោយសារអំពើដែលបានធ្វើ ដោយប្រព្រឹត្តដូចជាព្រះវង្សាយេរ៉ូបោមនោះ ហើយដោយព្រោះទ្រង់បានប្រហារជីវិតគេថែមទៀត។
8
លុះដល់ឆ្នាំទី២៦ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡា ជាកូនប្អាសា ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងធើសា ក៏សោយរាជ្យបាន២ឆ្នាំ
9
រួចស៊ីមរី ជាមេទ័ពរបស់ទ្រង់ ដែលត្រួតលើរទេះចំបាំងទ្រង់ពាក់កណ្តាល លោកបានក្បត់ទ្រង់ រីឯកាលទ្រង់គង់នៅក្រុងធើសា កំពុងតែសោយស្រាស្រវឹង ក្នុងផ្ទះរបស់អើសា ជាឧកញ៉ាវាំងនៅក្រុងធើសា
10
នោះស៊ីមរីក៏ចូលទៅធ្វើគុតទ្រង់ ក្នុងឆ្នាំទី២៧នៃរាជ្យអេសា ជាស្តេចយូដា រួចសោយរាជ្យឡើងជំនួសទ្រង់
11
លុះបានគង់លើបល្ល័ង្កសោយរាជ្យឡើងហើយ នោះក៏ប្រហារជីវិតនៃវង្សានុវង្សរបស់ប្អាសាទាំងអស់ទៅ ឥតទុកពួកប្រុសៗណាមួយខាងប្អាសា ទោះទាំងវង្សា ឬជាមិត្រសំឡាញ់របស់ទ្រង់ ឲ្យនៅសល់ឡើយ
12
គឺយ៉ាងនោះដែលស៊ីមរីបានរំលាយពួកវង្សរបស់ប្អាសាទាំងអស់ទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលទាស់នឹងប្អាសា ដោយសារហោរាយេហ៊ូវ
13
ដោយព្រោះអំពើបាបរបស់ប្អាសា នឹងអំពើបាបរបស់អេឡា ជាបុត្រទ្រង់ ដែលទ្រង់បានប្រព្រឹត្ត ព្រមទាំងបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ ជាការដែលនាំឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល មានសេចក្ដីក្រោធដោយសាររបស់ជាអសារឥតការរបស់គេ
14
រីឯដំណើរឯទៀតពីអេឡា នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
15
លុះដល់ឆ្នាំទី២៧ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះស៊ីមរីបានសោយរាជ្យអស់៧ថ្ងៃ នៅក្រុងធើសា រីឯពួកពលទ័ព គេកំពុងតែច្បាំងនឹងគីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីន
16
ហើយពួកទាំងនោះក៏ឮថា ស៊ីមរីបានក្បត់ស្តេច ហើយធ្វើគុតទ្រង់ផង ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នាក៏លើកអំរី ជាមេទ័ពធំតាំងឡើងជាស្តេចលើពួកអ៊ីស្រាអែល នៅឯទីបោះទ័ពក្នុងថ្ងៃនោះឯង
17
ដូច្នេះ អំរី នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងគីបថោន ឡើងទៅឡោមព័ទ្ធក្រុងធើសាវិញ
18
កាលស៊ីមរីបានឃើញថា គេចាប់បានទីក្រុងហើយ នោះក៏ចូលទៅក្នុងដំណាក់ស្តេច ក្នុងរាជវាំង រួចដុតដំណាក់ ហើយខ្លួនក៏ស្លាប់ក្នុងភ្លើងនោះទៅ
19
ដោយព្រោះអំពើបាបដែលបានធ្វើ ដោយប្រព្រឹត្តលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមផ្លូវនឹងអំពើបាប ដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ
20
រីឯដំណើរឯទៀតពីស៊ីមរី នឹងការដែលលោកក្បត់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
21
គ្រានោះ ប្រជាជនទាំងឡាយ ជាសាសន៍អ៊ីស្រាអែល គេបែកគ្នាជា២ពួក ពួក១កាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួក១ទៀតកាន់ខាងអំរី
22
តែបណ្តាជនដែលចូលដៃខាងអំរី គេឈ្នះពួកខាងធីបនីជាកូនគីណាត ដូច្នេះធីបនីក៏ស្លាប់ទៅ ហើយអំរីសោយរាជ្យឡើង
23
គឺនៅឆ្នាំទី៣១ ក្នុងរាជ្យអេសា ជាស្តេចយូដា ដែលអំរីចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែល ក៏សោយរាជ្យបាន១២ឆ្នាំ ទ្រង់សោយរាជ្យនៅក្រុងធើសាបាន៦ឆ្នាំ
24
រួចទ្រង់ទិញភ្នំសាម៉ារីពីសេមើរ ដំឡៃ២ហាបប្រាក់ ទ្រង់ក៏សង់ទីក្រុងនៅលើភ្នំនោះ ឲ្យឈ្មោះថា សាម៉ារី តាមឈ្មោះសេមើរជាម្ចាស់ភ្នំ
25
ឯអំរីទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ក៏ធ្វើអាក្រក់លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត
26
ដ្បិតទ្រង់បានប្រតិបត្តិតាមអស់ទាំងផ្លូវ នឹងអំពើបាប របស់យេរ៉ូបោម ជាកូននេបាត ជាអ្នកដែលបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ គឺជាការដែលនាំឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្ដីក្រោធ ដោយសាររបស់ជាអសារឥតការរបស់គេ
27
រីឯដំណើរឯទៀត ដែលអំរីធ្វើ នឹងអំណាចទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
28
អំរីក៏ផ្ទំលក់ ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះទ្រង់នៅក្នុងក្រុងសាម៉ារី រួចអ័ហាប់ ជាព្រះរាជបុត្រា បានសោយរាជ្យឡើងជំនួសបិតា។
29
លុះដល់ឆ្នាំទី៣៨ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអ័ហាប់ ជាបុត្រអំរី ចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារីបាន២២ឆ្នាំ
30
អ័ហាប់ ជាបុត្រអំរី ទ្រង់ប្រព្រឹត្តលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត
31
ទ្រង់ក៏យកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូន ធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលផង ទុកដូចជាការ ដែលទ្រង់ប្រព្រឹត្ត តាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតនោះ ជាការយ៉ាងស្រាលវិញ
32
ទ្រង់ក៏ស្អាងអាសនាមួយ ថ្វាយព្រះបាល នៅក្នុងវិហារព្រះបាលដែលទ្រង់បានស្អាងនៅក្រុងសាម៉ារី
33
អ័ហាប់ទ្រង់ធ្វើរូបព្រះ ហើយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងស្តេចដែលនៅមុនទ្រង់ទៅទៀត ជាការដែលបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្ដីក្រោធ
34
នៅក្នុងរាជ្យទ្រង់ នោះហ៊ីអែល ជាអ្នកក្រុងបេត-អែល ក៏សង់ក្រុងយេរីខូរឡើងវិញ កាលគាត់ដាក់ជើងកំផែងចុះ នោះអ័ប៊ីរ៉ាម ជាកូនច្បងក៏ស្លាប់ទៅ ហើយកាលរៀបចំទ្វារក្រុងឡើង នោះសេគូបជាកូនពៅក៏ស្លាប់ទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារយ៉ូស្វេជាកូននុន។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22