bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Kings 12
1 Kings 12
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 13 →
1
ឯរេហូបោម ទ្រង់យាងទៅឯស៊ីគែម ដ្បិតសាសន៍អ៊ីស្រាអែលទាំងអស់បានមូលមកឯស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច
2
កាលយេរ៉ូបោម ជាកូននេបាតបានឮ ក្នុងកាលដែលលោកកំពុងនៅស្រុកអេស៊ីព្ទ ជាកន្លែងដែលលោកបានរត់ទៅអាស្រ័យនៅ ដើម្បីឲ្យរួចពីស្តេចសាឡូម៉ូន
3
ហើយមានគេចាត់មនុស្សឲ្យទៅហៅលោកមក នោះយេរ៉ូបោម នឹងពួកជំនុំអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោមទូលថា
4
ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំធ្ងន់ពន់ពេក ដូច្នេះ សូមទ្រង់មេត្តាប្រោសឲ្យការតឹងរ៉ឹងរបស់ព្រះវរបិតាទ្រង់ នឹងនឹមយ៉ាងធ្ងន់ដែលទ្រង់បានដាក់លើយើងខ្ញុំរាល់គ្នា បានស្រាលចេញ នោះយើងខ្ញុំរាល់គ្នានឹងប្រតិបត្តិតាមទ្រង់
5
ដូច្នេះ ទ្រង់មានបន្ទូលឆ្លើយថា ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសូមត្រឡប់មកវិញ បណ្តាជនទាំងឡាយក៏បង្គំលាទៅ។
6
ស្តេចរេហូបោមក៏ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតនៃសាឡូម៉ូន បិតាទ្រង់ ពីកាលទ្រង់គង់ព្រះជន្មនៅឡើយថា តាមគំនិតរបស់លោករាល់គ្នា នោះតើត្រូវយើងឆ្លើយនឹងពួករាស្ត្រនេះយ៉ាងដូចម្តេច
7
លោកទាំងនោះទូលឆ្លើយថា នៅថ្ងៃនេះ បើទ្រង់សព្វព្រះទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាបាវបំរើរបស់ទ្រង់ជាដរាបទៅ
8
ប៉ុន្តែទ្រង់មិនព្រមតាមគំនិតនៃពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សានឹងពួកមនុស្សស្រករនឹងទ្រង់ ជាពួកជំនិតទ្រង់វិញ
9
ដោយបន្ទូលថា តើអ្នករាល់គ្នាគិតយ៉ាងណា តើត្រូវឲ្យយើងឆ្លើយនឹងពួករាស្ត្រនេះដូចម្តេច ដែលគេបានមកសូមយើងថា សូមមេត្តាប្រោសឲ្យនឹមដែលព្រះបិតាទ្រង់បានដាក់លើយើងរាល់គ្នា បានស្រាលទៅ
10
រួចពួកដែលស្រករនឹងទ្រង់ គេទូលឆ្លើយថា ឯពួករាស្ត្រនេះ ដែលមកទូលសូមទ្រង់ថា ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំរាល់គ្នាធ្ងន់ពន់ពេក សូមទ្រង់មេត្តាប្រោសឲ្យបានស្រាលដល់យើងខ្ញុំវិញដូច្នេះ នោះត្រូវឲ្យទ្រង់មានបន្ទូលឆ្លើយនឹងគេយ៉ាងនេះថា កូនដៃយើងនឹងបានធំជាងភ្លៅរបស់ព្រះបិតាយើង
11
ឯព្រះបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើឯងរាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមឯងរាល់គ្នាបានធ្ងន់ជាងទៅទៀត ព្រះបិតាយើងបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ។
12
លុះដល់ថ្ងៃទី៣ យេរ៉ូបោម នឹងបណ្តាជនទាំងឡាយ ក៏មូលមកគាល់រេហូបោម ដូចជាស្តេចបានបង្គាប់ដោយបន្ទូលថា ដល់ថ្ងៃទី៣ ចូរឯងរាល់គ្នាមកឯយើងវិញ
13
នោះស្តេចទ្រង់មានបន្ទូលឆ្លើយដល់គេជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ
14
គឺទ្រង់មានបន្ទូលទៅគេ តាមគំនិតរបស់ពួកមនុស្សស្រករគ្នាវិញថា ព្រះបិតាយើងបានធ្វើឲ្យនឹមឯងរាល់គ្នាមានទំងន់ តែយើងនឹងបន្ថែម ឲ្យនឹមឯងរាល់គ្នា បានធ្ងន់ជាងទៅទៀត ព្រះបិតាបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ
15
ស្តេចទ្រង់មិនព្រមស្តាប់តាមបណ្តាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសំរេចតាមសេចក្ដី ដែលទ្រង់បានមានបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។
16
កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលឆ្លើយថា តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ យើងក៏គ្មានមរដកជាមួយនឹងកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះវិញទៅ ឥឡូវនេះដាវីឌ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ ដូច្នេះ ពួកអ៊ីស្រាអែលក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ
17
ឯត្រង់ពួកកូនចៅអ៊ីស្រាអែល ដែលនៅក្នុងអស់ទាំងទីក្រុងរបស់ពួកយូដា នោះរេហូបោមបានគ្រងរាជ្យលើគេវិញ
18
រួចមកស្តេចរេហូបោមទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នាគេចោលលោកនឹងថ្មឲ្យស្លាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ នឹងឡើងព្រះរាជរថរត់ទៅឯក្រុងយេរូសាឡិម
19
គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលបានបះបោរនឹងរាជ្យវង្សរបស់ដាវីឌ ដរាបដល់សព្វថ្ងៃនេះ
20
គ្រានោះ កាលពួកអ៊ីស្រាអែលទាំងអស់គ្នាបានឮថា យេរ៉ូបោមបានត្រឡប់មកវិញហើយ នោះក៏ចាត់គ្នាឲ្យទៅអញ្ចើញលោកមកក្នុងជំនុំគេ រួចគេតាំងលោកឡើងឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលទាំងអស់ គ្មានអ្នកណាបានតាមព្រះរាជវង្សរបស់ដាវីឌឡើយ មានតែពូជអំបូរយូដា១ប៉ុណ្ណោះ។
21
លុះកាលរេហូបោមបានមកដល់ក្រុងយេរូសាឡិម នោះទ្រង់ក៏ប្រមូលពូជពង្សយូដាទាំងអស់ នឹងពូជអំបូរបេនយ៉ាមីន រួមទាំងអស់បានប្រុសៗ១សែន៨ម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចំបាំង ដើម្បីលើកទៅច្បាំងនឹងពួកពូជពង្សអ៊ីស្រាអែល ដោយប្រាថ្នាចង់បង្វិលរាជ្យមកឲ្យរេហូបោម ជាកូនសាឡូម៉ូនវិញ
22
ប៉ុន្តែព្រះបន្ទូលនៃព្រះបានមកដល់សេម៉ាយ៉ា ជាអ្នកសំណប់របស់ព្រះថា
23
ចូរប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ព្រមទាំងពូជពង្សយូដា នឹងបេនយ៉ាមីន ហើយនឹងពួកជនឯទៀតថា
24
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ គឺកុំឲ្យឡើងទៅច្បាំងនឹងពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់ឯងរាល់គ្នាឡើយ ចូរវិលទៅឯផ្ទះរបស់ឯងរៀងខ្លួនទៅ ដ្បិតការនេះ គឺអញបានបង្កើតឡើងទេ ដូច្នេះ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយវិលត្រឡប់ទៅតាមផ្លូវគេវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាទៅ។
25
ក្រោយនោះមក យេរ៉ូបោមទ្រង់សង់ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម រួចទ្រង់គង់នៅទីនោះ ហើយចេញពីទីនោះទៅសង់ក្រុងពេនួលទៀត
26
យេរ៉ូបោមទ្រង់ព្រះដំរិះក្នុងព្រះទ័យថា រាជ្យនេះនឹងត្រឡប់ទៅឯរាជវង្សដាវីឌវិញ
27
បើសិនជាបណ្តាជនទាំងនេះ ចេះតែឡើងទៅថ្វាយយញ្ញបូជា ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម នោះចិត្តគេនឹងវិលត្រឡប់ ទៅឯចៅហ្វាយគេវិញគឺឯរេហូបោម ជាស្តេចស្រុកយូដា គេនឹងសំឡាប់អញបង់ ហើយត្រឡប់ទៅគោរពតាមរេហូបោម ជាស្តេចស្រុកយូដា
28
ដូច្នេះ ស្តេចទ្រង់ក៏ជំនុំការ រួចធ្វើរូបកូនគោមាស២ ហើយមានបន្ទូលថា ឱអ៊ីស្រាអែលអើយ ឯងរាល់គ្នាបានឡើងទៅឯក្រុងយេរូសាឡិម ជាយូរណាស់ហើយ ឥឡូវនេះ មើល នេះនែ ព្រះរបស់ឯង ដែលបាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក
29
ទ្រង់ក៏ដំកល់ទុក១នៅក្រុងបេត-អែល ហើយ១ទៀតនៅក្រុងដាន់
30
ដំណើរនោះក៏ត្រឡប់ជាហេតុឲ្យមានបាបឡើង ពីព្រោះពួកជនទាំងឡាយ គេខំទៅថ្វាយបង្គំ នៅចំពោះរូប១នោះ ដែលនៅក្រុងដាន់
31
ទ្រង់ក៏ស្អាងវិហារនៅលើទីខ្ពស់ទាំងប៉ុន្មាន ហើយបានយកមនុស្សពីបណ្តាជនទាំងឡាយ ដែលមិនមែនជាពូជលេវី តាំងឡើងឲ្យធ្វើជាសង្ឃ
32
រួចទ្រង់ដំរូវឲ្យមានបុណ្យនៅថ្ងៃ១៥ខែកត្តិក ឲ្យដូចជាបុណ្យដែលគេធ្វើនៅស្រុកយូដាដែរ ហើយទ្រង់ថ្វាយយញ្ញបូជានៅលើអាសនា ទ្រង់ក៏ធ្វើដូច្នោះនៅក្រុងបេត-អែលទៀត ព្រមទាំងថ្វាយយញ្ញបូជាដល់រូបគោដែលទ្រង់បានធ្វើផង ទ្រង់ដាក់ពួកសង្ឃ ដែលបានតាំងឡើង សំរាប់ទីខ្ពស់ទាំងប៉ុន្មាន ឲ្យនៅក្រុងបេត-អែល
33
ដល់ថ្ងៃ១៥ ខែកត្តិក ជាវេលាដែលទ្រង់បានគិតសំរេចក្នុងព្រះទ័យហើយ នោះទ្រង់ក៏ថ្វាយយញ្ញបូជានៅលើអាសនានោះ ដែលទ្រង់បានស្អាង នៅក្រុងបេត-អែល ហើយទ្រង់ក៏តាំងថ្ងៃនោះ ទុកជាថ្ងៃបុណ្យ ដល់ពួកកូនចៅអ៊ីស្រាអែល រួចទ្រង់ឡើងទៅដុតកំញានថ្វាយ នៅលើអាសនាផង។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22