bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Kings 3
1 Kings 3
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 4 →
1
ឯសាឡូម៉ូន ទ្រង់ចងញាតិពន្ធនឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដោយយកបុត្រីផារ៉ោនធ្វើជាភរិយា ហើយនាំនាងមកក្នុងក្រុងដាវីឌ ទាល់តែទ្រង់បានសង់ដំណាក់របស់ទ្រង់ នឹងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងកំផែងជុំវិញក្រុងយេរូសាឡិមរួចជាស្រេច
2
នៅគ្រានោះ បណ្តាជនគេថ្វាយយញ្ញបូជា នៅតែលើទីខ្ពស់ទាំងប៉ុន្មាន ពីព្រោះមិនទាន់បានស្អាងព្រះវិហារណា ថ្វាយដល់ព្រះនាមព្រះយេហូវ៉ានៅឡើយ
3
រីឯសាឡូម៉ូន ទ្រង់ស្រឡាញ់ដល់ព្រះយេហូវ៉ា ហើយបានកាន់តាមបញ្ញត្តទាំងប៉ុន្មានរបស់ដាវីឌ ជាព្រះវរបិតាទ្រង់ វៀរតែការដែលថ្វាយយញ្ញបូជា នឹងដុតកំញាន នៅលើអស់ទាំងទីខ្ពស់ប៉ុណ្ណោះ។
4
ស្តេចសាឡូម៉ូន ទ្រង់ក៏យាងទៅឯគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ពីព្រោះទីខ្ពស់នោះ ជាទីយ៉ាងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយដង្វាយដុតអស់១ពាន់ នៅលើអាសនានៅទីនោះ
5
ហើយនៅត្រង់គីបៀននោះ ព្រះយេហូវ៉ាទ្រង់ក៏លេចមក ឲ្យសាឡូម៉ូនឃើញក្នុងសុបិននិមិត្តនៅវេលាយប់ ដោយបន្ទូលថា ចូរសូមអ្វីដែលចង់ឲ្យអញប្រទានដល់ឯងចុះ
6
នោះសាឡូម៉ូនទ្រង់ទូលឆ្លើយថា ព្រះអង្គបានសំដែងសេចក្ដីសប្បុរសដ៏ធំដល់បាវបំរើទ្រង់ គឺដាវីឌ ជាព្រះវរបិតានៃទូលបង្គំ តាមដែលលោកបានប្រព្រឹត្តនៅចំពោះទ្រង់ ដោយសេចក្ដីពិត នឹងសេចក្ដីសុចរិត ហើយដោយមានចិត្តទៀងត្រង់ដល់ទ្រង់ ព្រះអង្គក៏បានបំរុងទុកសេចក្ដីសប្បុរសដ៏ធំនេះ ឲ្យលោកទៀត គឺបានប្រទានឲ្យលោកមានកូន សំរាប់អង្គុយលើបល្ល័ង្ករបស់លោក ដូចជាមានសព្វថ្ងៃនេះ
7
ឥឡូវនេះ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទ្រង់បានតាំងទូលបង្គំជាបាវបំរើទ្រង់ឡើង ធ្វើជាស្តេចជំនួសដាវីឌព្រះបិតាទូលបង្គំ តែទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ
8
ទូលបង្គំ ជាបាវបំរើទ្រង់ នៅកណ្តាលប្រជាជន ដែលទ្រង់បានជ្រើសរើស ជាសាសន៍១ធំ មានគ្នាច្រើនហួសកំណត់នឹងរាប់បាន
9
ដូច្នេះ សូមទ្រង់ប្រទានឲ្យទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ដែលមានគ្នាច្រើនទាំងនេះបាន។
10
ព្រះអម្ចាស់ ទ្រង់ក៏សព្វព្រះហឫទ័យចំពោះសេចក្ដីដែលសាឡូម៉ូនបានសូមនោះ
11
ហើយទ្រង់មានបន្ទូលតបថា ដោយព្រោះឯងបានសូមសេចក្ដីនេះ គឺមិនបានសូមឲ្យបានអាយុវែង ឬឲ្យបានទ្រព្យសម្បត្តិ ឬឲ្យបានយកជីវិតនៃពួកខ្មាំងសត្រូវឯង គឺបានសូមឲ្យមានយោបល់សំរាប់នឹងយល់សេចក្ដីយុត្តិធម៌វិញ
12
ដូច្នេះ អញបានធ្វើតាមពាក្យឯងហើយ មើល អញបានឲ្យឯងមានចិត្តប្រកបដោយប្រាជ្ញា នឹងយោបល់ ដល់ម៉្លេះបានជាមុនឯងឥតមានអ្នកណាឲ្យដូចឯងឡើយ ហើយក្រោយឯង ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចឯងដែរ
13
អញក៏បានឲ្យសេចក្ដីដែលឯងមិនបានសូមផង គឺទាំងទ្រព្យសម្បត្តិ នឹងកេរ្តិ៍ឈ្មោះ ដល់ម៉្លេះបានជាក្នុងពួកស្តេចទាំងប៉ុន្មាននឹងគ្មានអ្នកណាមួយដូចឯង ដរាបដល់គ្រប់១ជីវិតឯងឡើយ
14
បើសិនជាឯងប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់អញ ដើម្បីនឹងកាន់តាមបញ្ញត្ត នឹងក្រឹត្យក្រមអញទាំងប៉ុន្មាន ដូចជាដាវីឌ ជាឪពុកឯង បានប្រព្រឹត្ត នោះអញនឹងចំរើនអាយុឯង ឲ្យបានវែងថែមទៀតដែរ
15
រួចសាឡូម៉ូនក៏តើនឡើង ហើយមើល នោះជាសុបិននិមិត្តទេ ដូច្នេះ ទ្រង់យាងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ក៏ឈរនៅចំពោះហឹបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ហើយថ្វាយដង្វាយដុត នឹងដង្វាយមេត្រី រួចក៏ជប់លៀងបណ្តាពួកអ្នករាជការរបស់ទ្រង់គ្រប់គ្នា។
16
ក្រោយតមក មានស្រីសំផឹង២នាក់បានមកឈរនៅចំពោះស្តេច
17
នាង១ទូលថា បពិត្រព្រះអម្ចាស់អើយ ខ្ញុំម្ចាស់នឹងស្ត្រីនេះនៅផ្ទះជាមួយគ្នា យើងខ្ញុំទាំង២បានសំរាលកូននៅផ្ទះនោះ
18
កាលខ្ញុំម្ចាស់សំរាលកូនមកបាន៣ថ្ងៃ នោះស្ត្រីនេះក៏សំរាលមកដែរ យើងខ្ញុំទាំង២នៅជាមួយគ្នា ឥតមានអ្នកដទៃណានៅក្នុងផ្ទះនោះឡើយ មានតែយើងខ្ញុំ២នាក់ប៉ុណ្ណោះ
19
ចួនជានៅវេលាយប់១ កូនរបស់នាងនេះបានស្លាប់ទៅ ដោយម្តាយបានដេកសង្កិនលើ
20
ដល់ពាក់កណ្តាលអធ្រាត្រ កាលខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ កំពុងតែទទួលទានដំណេកលក់ នោះនាងក្រោកឡើងយកកូនខ្ញុំម្ចាស់ពីខាងខ្ញុំម្ចាស់ទៅបី ហើយដាក់កូនស្លាប់របស់នាងនែបនៅទ្រូងខ្ញុំម្ចាស់វិញ
21
លុះព្រឹកឡើង កាលខ្ញុំម្ចាស់ក្រោកឡើងនឹងបំបៅកូន នោះមើល វាបានស្លាប់ហើយ ប៉ុន្តែដល់ភ្លឺឡើង នោះខ្ញុំម្ចាស់បានពិនិត្យមើលទៅ ឃើញថាមិនមែនជាកូនដែលខ្ញុំម្ចាស់បង្កើតទេ
22
ស្ត្រី១ទៀតនោះក៏ឆ្លើយកាត់ទៅថា ទេ មិនមែនដូច្នោះទេ គឺកូនដែលរស់នៅ នោះជាកូនរបស់អញ ហើយកូនដែលស្លាប់ទៅជាកូនរបស់ឯងវិញ តែស្រីនេះប្រកែកថា មិនមែនឡើយ គឺកូនដែលស្លាប់ជាកូនរបស់ឯង ហើយកូនដែលរស់នៅនេះជាកូនរបស់អញវិញ ស្ត្រីទាំង២បានជជែកគ្នាយ៉ាងនោះនៅចំពោះស្តេច។
23
ឯស្តេចទ្រង់មានបន្ទូលថា នាង១ថា កូនរស់នេះ ជាកូនរបស់អញ ហើយកូនស្លាប់ ជាកូនរបស់ឯង ហើយ១ទៀតថា មិនមែនដូច្នោះទេ គឺកូនស្លាប់ជារបស់ឯង ហើយកូនរស់ជារបស់អញវិញ
24
រួចស្តេចទ្រង់បង្គាប់ថា ចូរយកដាវ១មកណេះ នោះគេក៏យកដាវ១មកនៅចំពោះស្តេច
25
ទ្រង់មានបន្ទូលថា ចូរកាប់កូនដែលនៅរស់នោះជា២ភាគទៅ ចែក១ចំហៀងឲ្យដល់ស្ត្រីនេះ ហើយ១ចំហៀងទៀតដល់ស្ត្រីនោះ
26
ដូច្នេះ ស្ត្រីដែលជាម្តាយនៃកូនដែលរស់ក៏ទូលដល់ស្តេច ដោយមានចិត្តអាណិតអាល័យដល់កូនខ្លួនថា ឱព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមប្រទានកូនរស់ទៅគេចុះ សូមកុំឲ្យតែសំឡាប់ឡើយ តែស្ត្រី១នោះថា កូននេះមិនត្រូវបានជារបស់ឯង ឬរបស់អញឡើយ ត្រូវពុះជា២ទៅ
27
ដូច្នេះ ស្តេចទ្រង់ក៏មានបន្ទូលឆ្លើយឡើងថា ចូរឲ្យកូនរស់នោះទៅនាងដើមចុះ កុំសំឡាប់វាឡើយ ដ្បិតនាងនោះជាម្តាយពិត
28
ឯជនជាតិអ៊ីស្រាអែលទាំងអស់គ្នា ក៏ឮពីបែបដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ដោយយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់ សំរាប់នឹងសំរេចសេចក្ដីយុត្តិធម៌។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22