bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Kings 18
1 Kings 18
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 19 →
1
កាលកន្លងមកជាយូរហើយ គឺដល់ឆ្នាំទី៣ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់អេលីយ៉ាថា ចូរទៅបង្ហាញខ្លួនឲ្យអ័ហាប់ឃើញ នោះអញនឹងបង្អុរឲ្យភ្លៀងធ្លាក់ចុះមកលើផែនដី
2
ដូច្នេះ អេលីយ៉ាក៏ទៅ ដើម្បីបង្ហាញខ្លួនដល់អ័ហាប់ រីឯនៅស្រុកសាម៉ារី មានអំណត់អត់ជាខ្លាំងណាស់
3
ចំណែកអ័ហាប់ទ្រង់ហៅអូបាឌា ជាឧកញ៉ាវាំងមក (រីឯអូបាឌានេះ លោកកោតខ្លាចដល់ព្រះយេហូវ៉ាណាស់
4
ដ្បិតកាលយេសិបិលបានសំឡាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះ១០០នាក់ ទៅបំពួននៅក្នុងរអាង ក្នុង១ពួក៥០នាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង នឹងទឹក)
5
អ័ហាប់មានបន្ទូលទៅអូបាឌាថា ចូរឯងទៅឯអស់ទាំងរន្ធទឹក នឹងជ្រោះទឹកទាំងអស់ដែលនៅក្នុងស្រុក ប្រហែលជាយើងនឹងរកបានស្មៅល្មមនឹងចិញ្ចឹមសេះ ហើយនឹងលាកាត់ឲ្យរស់នៅបាន ដើម្បីកុំឲ្យហ្វូងសត្វស្លាប់ទៅទាំងអស់ឡើយ
6
ដូច្នេះ គេក៏ចែកស្រុកគ្នា ដើម្បីនឹងដើរទៅមក គឺអ័ហាប់បានដើរផ្លូវ១តែឯងទៅ ហើយអូបាឌាក៏ទៅតាមផ្លូវ១ទៀតតែឯងដែរ។
7
កាលអូបាឌាកំពុងតែដើរទៅ នោះអេលីយ៉ាមកប្រទះ ហើយលោកក៏ស្គាល់អេលីយ៉ា រួចក្រាបផ្កាប់មុខចុះសួរថា នេះគឺលោកអេលីយ៉ា ជាម្ចាស់ខ្ញុំឬអី
8
លោកឆ្លើយតបថា គឺខ្ញុំនេះហើយ សូមទៅទូលចៅហ្វាយអ្នកថា មើល អេលីយ៉ាមកហើយ
9
តែអូបាឌាប្រកែកថា តើខ្ញុំបានធ្វើបាបអ្វី បានជាលោកចង់ប្រគល់ខ្ញុំប្របាទ ទៅក្នុងកណ្តាប់ដៃនៃអ័ហាប់ ឲ្យសំឡាប់ខ្ញុំដូច្នេះ
10
ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃលោកដ៏មានព្រះជន្មរស់នៅថា គ្មានសាសន៍ណា ឬនគរណាមួយ ដែលចៅហ្វាយខ្ញុំមិនបានចាត់គេឲ្យទៅរកលោកនោះឡើយ ហើយកាលណាគេថា លោកមិននៅទីនេះទេ នោះទ្រង់ក៏ឲ្យពួកសាសន៍នោះ ឬនគរនោះស្បថថា គេមិនបានឃើញលោកមែន
11
ឥឡូវនេះលោកមានប្រសាសន៍ថា សូមទៅទូលចៅហ្វាយរបស់អ្នកថា មើល អេលីយ៉ាមកហើយ
12
រួចកាលណាខ្ញុំចេញពីលោកទៅ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងយកលោកទៅកន្លែងណាក៏មិនដឹង ដូច្នេះ កាលខ្ញុំទៅទូលដល់អ័ហាប់ ហើយទ្រង់រកលោកមិនឃើញ នោះទ្រង់នឹងសំឡាប់ខ្ញុំចោល ប៉ុន្តែខ្ញុំប្របាទនេះបានកោតខ្លាចដល់ព្រះយេហូវ៉ា តាំងតែពីក្មេងមក
13
តើគេមិនបានជំរាបដល់លោក ជាម្ចាស់ខ្ញុំទេឬអី ពីការដែលខ្ញុំបានធ្វើ ក្នុងកាលដែលយេសិបិលសំឡាប់ពួកហោរានៃព្រះយេហូវ៉ា ថាខ្ញុំបានបំពួនពួកហោរានៃព្រះយេហូវ៉ា ចំនួន១០០នាក់នៅក្នុងរអាងភ្នំ ក្នុង១ពួកៗ៥០នាក់ ព្រមទាំងចិញ្ចឹមគេ ដោយនំបុ័ងហើយទឹកផង
14
ឥឡូវនេះ លោកមានប្រសាសន៍ឲ្យខ្ញុំទៅទូលចៅហ្វាយថា មើលអេលីយ៉ាមកហើយ ដូច្នេះ ទ្រង់នឹងសំឡាប់ខ្ញុំជាមិនខាន
15
តែអេលីយ៉ាតបថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ដែរ ថា នៅថ្ងៃនេះខ្ញុំនឹងបង្ហាញខ្លួន ឲ្យស្តេចឃើញជាពិតប្រាកដ។
16
ដូច្នេះ អូបាឌាក៏ទៅជួបនឹងអ័ហាប់ ទូលឲ្យទ្រង់ជ្រាប រួចអ័ហាប់ទ្រង់យាងទៅជួបនឹងអេលីយ៉ា
17
កាលអ័ហាប់ឃើញអេលីយ៉ាហើយ នោះទ្រង់មានបន្ទូលសួរថា ឱអ្នកដែលធ្វើឲ្យមានសេចក្ដីវេទនា ដល់ពួកអ៊ីស្រាអែលអើយ តើឯងឬអី
18
តែលោកឆ្លើយថា ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្ដីវេទនាទេ គឺទ្រង់ នឹងវង្សានុវង្សនៃព្រះបិតាទ្រង់វិញទេតើ ពីព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាលវិញ
19
ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំង៤៥០នាក់ នឹងពួកហោរានៃរូបព្រះទាំង៤០០នាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង។
20
អ័ហាប់ក៏ចាត់គេ ឲ្យទៅឯពួកកូនចៅអ៊ីស្រាអែលទាំងអស់ បានប្រមូលទាំងពួកហោរាមកឯភ្នំកើមែលដែរ
21
រួចអេលីយ៉ាក៏ចូលទៅជិតពួកជនសួរថា តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្តាលផ្លូវទាំង២នេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ តែពួកបណ្តាជនមិនបានឆ្លើយ សូម្បី១ម៉ាត់ឡើយ
22
នោះអេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា ក្នុងពួកហោរានៃព្រះយេហូវ៉ា នោះសល់នៅតែខ្ញុំម្នាក់ឯងទេ ឯហោរារបស់ព្រះបាលវិញ មានចំនួន៤៥០នាក់
23
ដូច្នេះ សូមយកគោឈ្មោល២មកឲ្យយើង ឲ្យគេរើសយក១សំរាប់ពួកគេ ហើយកាប់ជាដុំៗដាក់លើឧសទៅ តែកុំឲ្យដាក់ភ្លើងឡើយ រួចខ្ញុំនឹងរៀបគោ១ទៀតដាក់លើឧស ឥតដាក់ភ្លើងដែរ
24
ហើយចូរឲ្យអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ ពួកបណ្តាជនទាំងឡាយក៏ឆ្លើយឡើងថា ស្រួលហើយ។
25
ដូច្នេះ អេលីយ៉ាក៏ប្រាប់ដល់ពួកហោរារបស់ព្រះបាលថា ចូររើសគោ១សំរាប់អ្នករាល់គ្នាចុះ ហើយរៀបដាក់ជាមុនទៅ ដ្បិតខាងអ្នករាល់គ្នាមានគ្នាច្រើន រួចចូរអំពាវនាវដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នាចុះ តែកុំឲ្យដាក់ភ្លើងឡើយ
26
គេក៏ទទួលយកគោ១ ដែលបានឲ្យដល់គេ រួចគេរៀបចំ ហើយអំពាវនាវដល់ព្រះនាមនៃព្រះបាល ចាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ថា ឱព្រះបាលអើយ សូមឆ្លើយមកយើងខ្ញុំរាល់គ្នាផង ប៉ុន្តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយមកសោះ គេក៏លោតព័ទ្ធជុំវិញអាសនា ដែលគេបានធ្វើនោះ
27
គ្រាដល់ពេលថ្ងៃត្រង់ហើយ នោះអេលីយ៉ាពោលចំអកថា ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិត ឬបានថយចេញ១ភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង
28
គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទំលាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ
29
លុះកាលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយដង្វាយល្ងាច តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយមកសោះ ក៏គ្មានអ្នកណាស្តាប់ផង។
30
បន្ទាប់នោះ អេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា សូមចូលមកជិតខ្ញុំវិញ ជនទាំងឡាយក៏អែបចូលមកជិតលោក រួចលោកជួសជុលអាសនានៃព្រះយេហូវ៉ាដែលបានរំលំហើយ
31
អេលីយ៉ាលោកយកថ្ម១២តាមចំនួនពូជអំបូរពួកកូនចៅយ៉ាកុប ដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកនោះថា ឈ្មោះឯងត្រូវហៅថាអ៊ីស្រាអែលវិញ
32
លោកក៏យកថ្មទាំងនោះ ស្អាងអាសនា១ថ្វាយព្រះនាមព្រះយេហូវ៉ា ក៏ជីកប្រឡាយព័ទ្ធជុំវិញ មានទំហំល្មមដាក់ពូជស្រូវ២រង្វាល់
33
រួចលោកដាក់ឱសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា ចូរដងទឹកពេញ៤ក្អម យកមកចាក់លើដង្វាយនឹងឧសនេះ
34
រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត នោះគេក៏ចាក់ម្តងទៀត រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត គេក៏ចាក់ជាគំរប់៣ដង
35
ទឹកនោះបានហូរព័ទ្ធជុំវិញអាសនា គេក៏ចាក់ទឹករហូតដល់ពេញប្រឡាយដែរ
36
លុះដល់ពេលថ្វាយដង្វាយល្ងាច នោះហោរាអេលីយ៉ាក៏ចូលមកជិតទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក ហើយនៃអ៊ីស្រាអែលអើយ សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ទ្រង់ជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបំរើទ្រង់ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលទ្រង់ផង
37
សូមស្តាប់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជននេះបានដឹងថា គឺទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលជាព្រះ ហើយថា គឺទ្រង់ដែលនាំចិត្តគេត្រឡប់មកវិញ
38
ខណនោះ ភ្លើងនៃព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះដង្វាយ ព្រមទាំងឧស ថ្ម នឹងធូលីដី ហើយក៏លិទ្ធទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ
39
កាលពួកជនទាំងឡាយបានឃើញ នោះគេក៏ក្រាបផ្កាប់មុខពោលថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ព្រះយេហូវ៉ាទ្រង់ជាព្រះពិតហើយ
40
រួចអេលីយ៉ាប្រាប់គេថា ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ គេក៏ចាប់ ហើយអេលីយ៉ាលោកនាំចុះទៅឯជ្រោះគីសុនសំឡាប់ចោលទាំងអស់នៅទីនោះទៅ។
41
រួចមកអេលីយ៉ាទូលដល់អ័ហាប់ថា សូមស្តេចឡើងទៅសោយព្រះស្ងោយចុះ ដ្បិតមានសូរសន្ធឹកភ្លៀងជាធំមកហើយ
42
ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែលវិញ ក៏ក្រាបខ្លួនចុះដល់ដី ដាក់មុខនៅកណ្តាលក្បាលជង្គង់
43
រួចប្រាប់អ្នកបំរើថា ចូរឡើងទៅមើលខាងសមុទ្រឥឡូវ អ្នកបំរើក៏ឡើងទៅមើល រួចជំរាបថា គ្មានអ្វីឡើយ លោកប្រាប់ថា ចូរទៅឲ្យអស់វារៈ៧ដងទៀត
44
លុះដល់គំរប់៧ដង នោះក៏ជំរាបថា ឃើញមានពពកតូចប៉ុនបាតដៃមនុស្សឡើងពីសមុទ្រមក នោះលោកបង្គាប់ថា ចូរឡើងទៅទូលអ័ហាប់ថា សូមទឹមរទេះ ហើយចុះទៅចុះ ដើម្បីកុំឲ្យអាក់ដំណើរដោយសារភ្លៀង
45
បន្ទាប់នោះបន្តិចមក មេឃត្រឡប់ជាខ្មៅ ដោយពពកនឹងខ្យល់ ក៏ធ្លាក់ភ្លៀងជាខ្លាំង ឯអ័ហាប់ទ្រង់ជិះរទេះទៅឯយេសរាល
46
ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ទៅ រហូតដល់មាត់ទ្វារក្រុងយេសរាល។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22