bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Kings 6
1 Kings 6
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 7 →
1
គ្រាក្រោយ ដែលពួកកូនចៅអ៊ីស្រាអែល បានចេញពីស្រុកអេស៊ីព្ទមក បាន៤៨០ឆ្នាំហើយ គឺនៅឆ្នាំទី៤ដែលសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែពិសាខ ជាខែទី២ នោះសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា
2
ឯព្រះវិហារដែលស្តេចសាឡូម៉ូនបានស្អាងថ្វាយព្រះយេហូវ៉ា នោះមានបណ្តោយ៦០ហត្ថ ទទឹង២០ហត្ថ ហើយកំពស់៣០ហត្ថ
3
មានបាំងសាចខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយ២០ហត្ថឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយទទឹង១០ហត្ថ ចេញពីមុខព្រះវិហារទៅ
4
ទ្រង់ក៏ធ្វើឲ្យមានបង្អួចក្នុងព្រះវិហារ មានចំរ៉ឹងខ្ទាស់គ្នា
5
ឯជាប់នឹងជញ្ជាំងព្រះវិហារ នឹងទីបរិសុទ្ធបំផុត នោះក៏ធ្វើបន្ទប់យ៉ភ្ជាប់នឹងជញ្ជាំងជាខណ្ឌៗនៅជុំវិញ
6
ឯថ្នាក់ក្រោម នោះទទឹង៥ហត្ថ ថ្នាក់កណ្តាល ទទឹង៦ហត្ថ ហើយថ្នាក់ទី៣ ទទឹង៧ហត្ថ ពីព្រោះខាងក្រៅជញ្ជាំងនៃព្រះវិហារ ទ្រង់ធ្វើឲ្យរៀវទៅជាថ្នាក់ៗនៅជុំវិញ ដើម្បីកុំឲ្យរតចូលទៅក្នុងជញ្ជាំងនោះ
7
មួយទៀតកាលដែលគេស្អាងព្រះវិហារ នោះគេប្រើតែថ្មដាប់ស្រាប់មុនដែលដឹកមក គ្មានឮសូរញញួរឬពូថៅឬគ្រឿងដែកណាមួយ នៅក្នុងព្រះវិហារកំពុងដែលគេស្អាងឡើងនោះឡើយ
8
ឯទ្វារនៃបន្ទប់ខាងៗថ្នាក់កណ្តាល នោះនៅខាងស្តាំព្រះវិហារ គេឡើងទៅដល់ថ្នាក់កណ្តាលនោះ ហើយពីថ្នាក់កណ្តាលទៅឯថ្នាក់ទី៣ដោយសារជណ្តើរវង់
9
ដូច្នេះ ទ្រង់បានស្អាងព្រះវិហារនោះហើយជាស្រេច រួចទ្រង់ធ្វើគ្រោងដំបូល ហើយប្រក់ដោយឈើតាត្រៅ
10
ក៏ធ្វើបន្ទប់ខាងក្រៅដែលភ្ជាប់នឹងព្រះវិហារជុំវិញ មានកំពស់៥ហត្ថរាល់តែថ្នាក់ បន្ទប់ទាំងនោះមានធ្នឹមឈើតាត្រៅថ្កល់លើជញ្ជាំងព្រះវិហារ។
11
គ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់សាឡូម៉ូនថា
12
ឯព្រះវិហារដែលឯងកំពុងតែស្អាងនេះ បើឯងនឹងប្រព្រឹត្តតាមបញ្ញត្តរបស់អញ ហើយសំរេចតាមសេចក្ដីយុត្តិធម៌ ព្រមទាំងរក្សាសេចក្ដីបង្គាប់របស់អញទាំងប៉ុន្មាន ដើម្បីនឹងប្រព្រឹត្តតាម នោះអញនឹងសំរេចដល់ឯង តាមពាក្យដែលអញបានសន្យានឹងដាវីឌ ជាឪពុកឯង
13
ហើយអញនឹងស្ថិតនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ឥតបោះបង់ចោលរាស្ត្ររបស់អញឡើយ។
14
ដូច្នេះ សាឡូម៉ូន ទ្រង់បានស្អាងព្រះវិហារនោះរួចជាស្រេច
15
គឺទ្រង់ធ្វើជញ្ជាំងខាងក្នុងពីឈើតាត្រៅ ចាប់តាំងពីដីរហូតដល់ពិតាន ខាងក្នុងទាំងអស់សុទ្ធតែស្រោបដោយឈើ ក៏ក្រាលព្រះវិហារដោយក្តារកកោះដែរ
16
ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយ២០ហត្ថ នោះទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិដាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សំរាប់ជាទីទទួលព្រះបន្ទូល
17
ផ្នែកខាងមុខនៃព្រះវិហារ នោះមានបណ្តោយ៤០ហត្ថ
18
ហើយឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ នោះក៏ឆ្លាក់ជាផ្កាក្រពុំ នឹងផ្ការីក គ្រប់ទាំងអស់បានបិទ ដោយឈើតាត្រៅ ឥតឃើញថ្មឡើយ
19
ទ្រង់ក៏រៀបចំទីបរិសុទ្ធបំផុតក្នុងព្រះវិហារ សំរាប់ដាក់ហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា
20
ឯខាងក្នុងទីបរិសុទ្ធបំផុត នោះមានបណ្តោយ២០ហត្ថ នឹងទទឹង២០ហត្ថ ហើយកំពស់២០ហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ
21
ដូច្នេះ សាឡូម៉ូនបានស្រោបប៉ែកខាងក្នុងនៃព្រះវិហារដោយមាសសុទ្ធ ហើយទ្រង់សន្ធឹងច្រវាក់មាស ខាំងពីមុខទីបរិសុទ្ធបំផុត ដែលបានស្រោបមាសដែរ
22
ដូច្នេះ ព្រះវិហារទាំងមូលសុទ្ធតែស្រោបដោយមាស ទាល់តែបានរួចជាស្រេចទាំងអស់ ទោះទាំងអាសនាទាំងមូលរបស់ផងទីបរិសុទ្ធបំផុត ក៏ស្រោបដោយមាសដែរ។
23
នៅខាងក្នុងទីបរិសុទ្ធបំផុត នោះទ្រង់បានធ្វើរូបចេរូប៊ីន២ ដោយឈើអូលីវ មានកំពស់១០ហត្ថទាំងគូ
24
ស្លាបម្ខាងៗរបស់ចេរូប៊ីន១ មានប្រវែង៥ហត្ថ គឺពីចុងស្លាបម្ខាងទៅដល់ចុងស្លាបម្ខាង ត្រូវជា១០ហត្ថ
25
ឯចេរូប៊ីន១ទៀតនោះ ក៏មាន១០ហត្ថដែរ ចេរូប៊ីនទាំង២មានរាងមានទំហំប៉ុនគ្នា
26
ចេរូប៊ីន១មានកំពស់១០ហត្ថ ហើយ១ទៀតក៏យ៉ាងនោះដែរ
27
ទ្រង់ដាក់ចេរូប៊ីនទាំង២នៅកណ្តាលប៉ែកខាងក្នុងនៃព្រះវិហារ ឯស្លាបនៃចេរូប៊ីនទាំង២ក៏ត្រដាងទៅ ទាល់តែចុងស្លាបចេរូប៊ីន១ ទល់នឹងជញ្ជាំងម្ខាង នឹងចុងស្លាបចេរូប៊ីន១ទៀត ក៏ទល់នឹងជញ្ជាំងម្ខាងដូចគ្នា ហើយចុងស្លាបចេរូប៊ីនទាំង២នៅប្រទល់គ្នាត្រង់កណ្តាលព្រះវិហារ
28
ទ្រង់ក៏ស្រោបចេរូប៊ីនទាំង២ដោយមាសដែរ។
29
ទ្រង់ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ ហើយជាផ្ការីកនៅនាជញ្ជាំងព្រះវិហារជុំវិញ ទាំងខាងក្នុងខាងក្រៅ
30
ហើយក្តារក្រាលព្រះវិហារ ទាំងខាងក្នុងខាងក្រៅ ទ្រង់ក៏ស្រោបដោយមាសដែរ
31
ត្រង់កន្លែងចូលទៅក្នុងទីបរិសុទ្ធបំផុត នោះទ្រង់ធ្វើទ្វារពីឈើអូលីវ ឯក្របទ្វារនោះមានកំពស់១ភាគក្នុង៥នៃជញ្ជាំង
32
ទ្វារទាំង២នោះធ្វើពីឈើអូលីវ ហើយទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ ហើយនឹងផ្ការីកដែរ រួចស្រោបដោយមាសទាំងអស់ គឺស្រោបមាសទាំងចេរូប៊ីន នឹងដើមលម៉ើផង
33
នៅត្រង់ផ្លូវចូលទៅក្នុងព្រះវិហារ នោះទ្រង់ធ្វើក្របទ្វារពីឈើអូលីវបែបដូច្នោះដែរ ឯក្របទ្វារនោះមានកំពស់១ភាគក្នុង៥នៃជញ្ជាំង
34
ហើយផ្ទាំងទ្វារទាំង២ នោះធ្វើពីឈើកកោះ ឲ្យបត់បានគ្រប់សន្ធឹកទាំងសងខាង
35
ទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ នឹងផ្ការីក ហើយស្រោបមាសទ្វារទាំងនោះ ព្រមទាំងចំឡាក់ផង
36
ទ្រង់ធ្វើទីលានខាងក្នុងដោយថ្មដាប់៣ជាន់ នឹងឈើតាត្រៅ១ជាន់។
37
នៅឆ្នាំទី៤ ខែពិសាខ នោះគេបានដាក់ចុះជើងជញ្ជាំងព្រះវិហារនៃព្រះយេហូវ៉ា
38
រួចដល់ឆ្នាំ១១ ខែកត្តិក គឺជាខែទី៨ គេបានស្អាងព្រះវិហាររួចជាស្រេចសព្វគ្រប់ តាមផែនទីគ្រប់ចំពូក ដូច្នេះ ទ្រង់ស្អាងព្រះវិហារនោះអស់៧ឆ្នាំទើបបានហើយ។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22