bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Kings 4
1 Kings 4
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 5 →
1
រីឯសាឡូម៉ូន ទ្រង់ជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់គ្នា
2
ហើយទ្រង់មានពួកអ្នកដែលជាប្រធាន ដូចកត់ទុកនេះ គឺអ័សារា កូនសាដុក លោកជាសំដេចសង្ឃ
3
អេលីហូរែប នឹងអ័ហ៊ីយ៉ា កូនស៊ីសា ជាស្មៀនហ្លួង យេហូសាផាត កូនអ័ហ៊ីលូឌ ជាអ្នកតែងពង្សាវតារ
4
បេណាយ៉ា កូនយេហូយ៉ាដា ជាមេទ័ព សាដុក នឹងអ័បៀថើរជាសង្ឃ
5
អ័សារា កូនណាថាន់ ជាចាងហ្វាងលើពួកសេនាបតី សាប៊ុត កូនណាថាន់ ជារដ្ឋនាយក ហើយជាមិត្រសំឡាញ់នឹងស្តេច
6
អ័ហ៊ីសា ជាឧកញ៉ាវាំង អ័ដូនីរ៉ាម កូនអាប់ដា ជាមេកំណែន។
7
សាឡូម៉ូនទ្រង់ក៏មាននាយក១២នាក់ ត្រួតលើពួកអ៊ីស្រាអែលទាំងអស់ ជាអ្នកសំរាប់ផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច នឹងពួកដំណាក់ទ្រង់ ម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារអស់១ខែក្នុង១ឆ្នាំ
8
ឯឈ្មោះនៃលោកទាំងនោះដូចមាននៅខាងក្រោមនេះ គឺបេន-ហ៊ើរ នៅស្រុកភ្នំអេប្រាអិម១
9
បេន-ដេកើរ នៅស្រុកម៉ាកាស ស្រុកស្អាលប៊ីម ស្រុកបេត-សេមែស នឹងស្រុកហេឡូន-បេត-ហាណាន១
10
បេន-ហេសេឌ នៅស្រុកអារូបូត១ (ឯស្រុកសូកូរ នឹងស្រុកអេភើរទាំងមូល ក៏នៅក្រោមអំណាចលោកដែរ)
11
បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល១ (លោកនោះបានយកនាងថាផាត ជាបុត្រីសាឡូម៉ូនធ្វើជាប្រពន្ធ)
12
ប្អាណា ជាកូនអ័ហ៊ីលូឌ១ លោកនោះត្រួតលើស្រុកត្អាណាក ស្រុកមេគីដោ ហើយគ្រប់ស្រុកបេត-សៀន ដែលនៅជិតសារថាន ខាងក្រោមក្រុងយេសរាល ចាប់តាំងពីបេត-សៀន រហូតដល់អេបិល-មហូឡា ខាងនាយយ៉ុកមាម
13
បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត១ (លោកនោះត្រួតលើអស់ទាំងភូមិរបស់យ៉ាអ៊ារជាកូនម៉ាន៉ាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងយ៉ាងធំ៦០ ដែលមានកំផែង ហើយនឹងរនុកលង្ហិន)
14
អ័ហ៊ីណាដាប់ ជាកូនអ៊ីដោ នៅស្រុកម៉ាហាណែម១
15
អ័ហ៊ីម៉ាស នៅខែត្រណែបថាលី១ (លោកនោះបានយកនាងបាសម៉ាត ជាបុត្រីសាឡូម៉ូន ធ្វើជាប្រពន្ធ)
16
ប្អាណា ជាកូនហ៊ូសាយ នៅខែត្រអេស៊ើរ នឹងស្រុកអាឡូត១
17
យេហូសាផាត ជាកូនផារូអា នៅខែត្រអ៊ីសាខារ១
18
ស៊ីម៉ាយ ជាកូនអេឡា នៅខែត្របេនយ៉ាមីន១
19
កេប៊ើរ ជាកូនអ៊ូរី១ ដែលនៅស្រុកកាឡាតជាស្រុករបស់ស៊ីហុន ស្តេចសាសន៍អាម៉ូរី នឹងស្រុករបស់អុក ជាស្តេចបាសាន លោកនោះជានាយកតែ១នៅក្នុងស្រុកនោះ។
20
ឯពួកយូដា នឹងពួកអ៊ីស្រាអែល គេមានគ្នាសន្ធឹកដូចជាខ្សាច់ដែលនៅមាត់សមុទ្រ ក៏តែងតែបរិភោគ ហើយលេងសប្បាយ
21
ចំណែកសាឡូម៉ូនទ្រង់សោយរាជ្យលើអស់ទាំងនគរ ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់ស្រុកភីលីស្ទីន ហើយទៅដល់ព្រំស្រុកអេស៊ីព្ទទៀត នគរទាំងនោះ ក៏នាំយកសួយអាករមកថ្វាយសាឡូម៉ូន ព្រមទាំងគោរពដល់ទ្រង់ រហូតដល់អស់ព្រះជន្ម
22
ឯស្បៀងអាហារដែលចាត់ចែងសំរាប់ព្រះរាជវាំងក្នុង១ថ្ងៃ នោះគឺជាម្សៅយ៉ាងម៉ដ្ត៣០រង្វាល់ ម្សៅធម្មតា៦០រង្វាល់
23
គោយ៉ាងធាត់១០ គោដែលរកស៊ីនៅវាល២០ ចៀម១០០ ព្រមទាំងប្រើស ឈ្លូស ក្តាន់ នឹងសត្វស្លាបធាត់ៗផង
24
ដ្បិតទ្រង់មានអំណាចលើគ្រប់ទាំងអស់ នៅខាងអាយទន្លេ ចាប់តាំងពីក្រុងធីពសា រហូតដល់ក្រុងកាសា ហើយលើអស់ទាំងស្តេចនៅខាងអាយទន្លេដែរ ក៏មានសេចក្ដីសុខនៅគ្រប់ទិសជុំវិញ
25
ពួកយូដា នឹងពួកអ៊ីស្រាអែល គេនៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមទ្រើងទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ដរាបដល់អស់ព្រះជន្មនៃសាឡូម៉ូន
26
ទ្រង់ក៏មានរោងសំរាប់សេះ៤ម៉ឺន ដែលទឹមរទេះចំបាំង ហើយមានពលសេះ១ម៉ឺន២ពាន់នាក់
27
ឯពួកនាយកទាំងនោះ គេផ្គត់ផ្គង់ស្បៀងអាហារ សំរាប់ស្តេចសាឡូម៉ូន នឹងអស់ពួកអ្នកដែលចូលមកបរិភោគនៅតុរបស់ទ្រង់ គ្រប់គ្នាបានផ្គត់ផ្គង់តាមកំណត់ខែរបស់ខ្លួនឥតមានខ្វះអ្វីឡើយ
28
បណ្តាមនុស្សទាំងប៉ុន្មាន ក៏ដឹកស្រូវឱក នឹងចំបើងសំរាប់សេះ នឹងសត្វជំនិះផ្សេងៗ មកដល់កន្លែងដែលពួកនាយកទាំងនោះតាំងនៅ តាមដែលលោកបង្គាប់រៀងខ្លួន។
29
ព្រះទ្រង់បានប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា នឹងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយដូចជាបណ្តាខ្សាច់ដែលនៅមាត់សមុទ្រ
30
ប្រាជ្ញារបស់សាឡូម៉ូនក៏លើសហួសជាងប្រាជ្ញារបស់អស់ទាំងពួកស្រុកខាងកើត ហើយនឹងអស់ទាំងប្រាជ្ញារបស់ស្រុកអេស៊ីព្ទផង
31
ដ្បិតទ្រង់មានប្រាជ្ញា លើសជាងមនុស្សទាំងអស់ គឺលើសជាងអេថាន ជាពូជសេរ៉ាគីត ហើយលើសជាងហេម៉ាន កាល់កូល នឹងដារដា ជាកូនទាំង៣របស់ម៉ាហូលទៅទៀត កិត្តិនាមរបស់ទ្រង់ ក៏ឮសុសសាយទួទៅក្នុងគ្រប់ទាំងនគរនៅជុំវិញ
32
ទ្រង់បាននិពន្ធពាក្យសុភាសិត៣ពាន់ខ ហើយក៏លើកទំនុកចំរៀង១ពាន់៥បទ
33
ទ្រង់មានបន្ទូលពីដើមឈើទាំងពួង ចាប់តាំងពីដើមតាត្រៅ ដែលនៅលើភ្នំល្បាណូន រហូតដល់ដើមហ៊ីសុបដែលដុះលើកំផែង ក៏មានបន្ទូលពីសត្វផ្សេងៗ សត្វស្លាប សត្វលូនវារ ហើយនឹងត្រីផង
34
មានមនុស្សមូលមកពីគ្រប់ទាំងសាសន៍ ដើម្បីស្តាប់ប្រាជ្ញារបស់សាឡូម៉ូន គឺមកពីអស់ទាំងស្តេចនៅផែនដី ជាកន្លែងដែលគេបានឮថ្លែងប្រាប់ពីប្រាជ្ញាទ្រង់។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22