bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Chronicles 11
1 Chronicles 11
Khmer Standard Version 1954 = Hammond Version
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 12 →
1
ប្រជាជនអ៊ីស្រាអែលទាំងមូលប្រមូលគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុងហេប្រូនទូលថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់សាលោហិតរបស់ព្រះករុណាដែរ។
2
កាលពីមុននៅពេលដែលព្រះបាទសូលគ្រងរាជ្យលើយើងខ្ញុំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយ ព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា មានព្រះបន្ទូលមកកាន់ព្រះករុណាថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។
3
ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជា នៅក្រុងហេប្រូន។ ព្រះបាទដាវីឌបានចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះ នៅក្រុងហេប្រូន នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ រួចហើយពួកគេបានចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្ដេចរបស់ប្រជារាស្ត្រអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បានថ្លែងទុកតាមរយៈព្យាការីសាំយូអែល។
4
ព្រះបាទដាវីឌ និងកងទ័ពអ៊ីស្រាអែលទាំងមូល នាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម គឺក្រុងយេប៊ូស។ ពីមុនជនជាតិយេប៊ូស ជាម្ចាស់ស្រុករស់នៅក្រុងនោះ។
5
អ្នកក្រុងយេប៊ូសពោលមកកាន់ព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងក្រុងរបស់យើងមិនបានទេ»។ ប៉ុន្តែ ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីព្រះបាទដាវីឌ”។
6
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាម្នាក់វាយឈ្នះពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាមេទ័ព និងមេដឹកនាំ»។ លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ាចេញទៅវាយមុនគេ ហើយបានទទួលតំណែងជាមេទ័ព។
7
ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយនោះហេតុនេះគេក៏ហៅថា «បុរីព្រះបាទដាវីឌ»។
8
បន្ទាប់មក ស្ដេចពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ជាយក្រុង។ លោកយ៉ូអាប់បានជួសជុលកន្លែងផ្សេងទៀតនៅក្នុងទីក្រុង។
9
ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិត ព្រះអម្ចាស់ នៃពិភពទាំងមូលគង់នៅជាមួយ។
10
នេះជាបញ្ជីរាយនាមនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ គឺអស់អ្នកដែលបានជួយជ្រោមជ្រែងអោយស្ដេច ទទួលរាជសម្បត្តិលើស្រុកអ៊ីស្រាអែលទាំងមូល ហើយអោយស្ដេចបានសោយរាជ្យ ស្របតាមព្រះបន្ទូលរបស់ ព្រះអម្ចាស់ ស្ដីអំពីជនជាតិអ៊ីស្រាអែល។
11
ពួកទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ មានរាយនាមតាមចំនួនរបស់ពួកគេដូចតទៅ: លោកយ៉ាសុបៀម ជាកូនរបស់លោកហាក់មុនី លោកជាប្រមុខលើមេបញ្ជាការសាមសិបនាក់។ គឺលោកហើយដែលបានប្រើលំពែង សម្លាប់ខ្មាំងអស់បីរយនាក់ក្នុងពេលតែមួយ។
12
បន្ទាប់មក មានលោកអេឡាសារ ជាកូនរបស់លោកដូដូរ ជាពូជពង្សរបស់លោកអហូអា។ លោកជានាយទាហានម្នាក់ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី។
13
លោកបាននៅជាប់ជាមួយព្រះបាទដាវីឌ នៅផាស់ដាំមីម ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង។ នៅទីនោះមានដីស្រែមួយកន្លែង ពេញដោយស្រូវ ហើយកងទ័ពអ៊ីស្រាអែលបានបាក់ទ័ពរត់នៅមុខជនជាតិភីលីស្ទីន។
14
ពេលនោះ លោកអេឡាសារ និងទាហានរបស់លោក ឈរនៅកណ្ដាលចំការនោះ ហើយវាយប្រហារជនជាតិភីលីស្ទីន ដណ្ដើមយកបានចំការនោះមកវិញ។ ព្រះអម្ចាស់ ប្រោសប្រទានជ័យជំនះដ៏ធំធេង។
15
ថ្ងៃមួយ នាយទាហានបីរូប ក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ បាននាំគ្នាចូលគាល់ព្រះបាទដាវីឌ ក្នុងល្អាងភ្នំអាឌូឡាម នៅពេលដែលទាហានភីលីស្ទីនបោះទ័ពនៅជ្រលងភ្នំរេផែម។
16
ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជំរកដ៏រឹងមាំមួយ។ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។
17
ព្រះបាទដាវីឌស្រេកទឹក ស្ដេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកអោយយើងបាន?»។
18
នាយទាហានទាំងបីរូបនាំគ្នាសំរុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ ប៉ុន្តែ ព្រះបាទដាវីឌមិនព្រមសោយទេ ស្ដេចយកទឹកនោះទៅច្រួចលើដីថ្វាយ ព្រះអម្ចាស់ ។
19
ស្ដេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់អើយទូលបង្គំគ្មានសិទ្ធិទទួលទានទឹកនេះទេ ព្រោះទឹកនេះដូចជាឈាមរបស់ទាហាន ដែលបានប្រថុយជីវិតទៅដងយកមកដែរ!»។ ដូច្នេះស្ដេចបដិសេធមិនព្រមសោយទឹកនោះទេ ព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។ នេះហើយជាស្នាដៃដែលទាហានដ៏ខ្លាំងពូកែទាំងបីរូបបានប្រព្រឹត្ត។
20
លោកអប៊ីសាយ ជាប្អូនរបស់លោកយ៉ូអាប់ និងជាប្រមុខលើមេទ័ពបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីរូប។
21
លោកទទួលកិត្តិយសច្រើនជាងគេ ក្នុងចំណោមមេទ័ពទាំងបី។ លោកមាននាទីជាប្រមុខលើក្រុមមេទ័ពទាំងបី ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបទៀតឡើយ។
22
លោកបេណាយ៉ាជាអ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃថ្មីយ៉ាងច្រើន។ គឺលោកហើយដែលបានវាយពួកអរាលពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។
23
លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានកំពស់ប្រាំហត្ថ និងប្រដាប់ដោយលំពែងមួយយ៉ាងធំ ដូចជាឈើកីតម្បាញ។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងមួយប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនេះបាន ហើយចាក់សម្លាប់នឹងលំពែងនោះទៅ។
24
នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាដែលធ្វើអោយលោកមានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេទ័ពទាំងបីរូប។
25
ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
26
វីរបុរសដ៏អង់អាចឯទៀតៗមាន: លោកអេសាអែលជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណានជាកូនរបស់លោកដូដូរ អ្នកភូមិបេថ្លេហិម
27
លោកសាំម៉ូតអ្នកស្រុកហារ៉ូ លោកហេលេសអ្នកស្រុកពេឡូន
28
លោកអ៊ីរ៉ាជាកូនរបស់លោកអ៊ីកកែស អ្នកក្រុងត្កូអា លោកអបៀស៊ើរអ្នកស្រុកអានាថោត
29
លោកស៊ីបាកាយអ្នកស្រុកហ៊ូសាយ លោកអ៊ីឡាយអ្នកស្រុកអហូអា
30
លោកម៉ាហារាយអ្នកស្រុកនេថូផា លោកហេលែបជាកូនរបស់លោកបាណា អ្នកស្រុកនេថូផា
31
លោកអ៊ីតាយជាកូនរបស់លោករីបាយ អ្នកក្រុងគីបៀន ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន លោកបេណាយ៉ាអ្នកស្រុកពីរ៉ាថូន
32
លោកហ៊ូរ៉ាយអ្នកស្រុកណាហាលេ-កាអាស លោកអបៀល អ្នកស្រុកអើរ៉ាបា
33
លោកអាសម៉ាវែតអ្នកស្រុកបាហ៊ូរីម លោកអេលីយ៉ាបា អ្នកស្រុកស្អាឡាប៊ីន
34
លោកហាសេមអ្នកស្រុកគីសូន លោកយ៉ូណាថាន ជាកូនរបស់លោកសាកេអ្នកស្រុកហារ៉ារី
35
លោកអហ៊ីយ៉ាមជាកូនរបស់លោកសាកើរអ្នកស្រុកហារ៉ារី លោកអេលីផាលជាកូនរបស់លោកអើរ
36
លោកហេភើរ អ្នកស្រុកមេកេរ៉ា លោកអហ៊ីយ៉ាអ្នកស្រុកពេឡូន
37
លោកហែស្រូអ្នកស្រុកកើមែល លោកណារ៉ាយជាកូនរបស់លោកអែសបាយ
38
លោកយ៉ូអែលជាប្អូនរបស់លោកណាថាន លោកមីបហាជាកូនរបស់លោកហាគ្រី
39
លោកសេលេកជាជនជាតិអាំម៉ូន លោកណាហារ៉ាយអ្នកក្រុងបេរ៉ូត ជាអ្នកកាន់គ្រឿងសស្រ្ដាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា
40
លោកអ៊ីរ៉ាអ្នកស្រុកយេធើរ លោកការេបអ្នកស្រុកយេធើរ
41
លោកអ៊ូរីជាជនជាតិហេត លោកសាបាដ ជាកូនរបស់លោកអឡាយ
42
លោកអឌីណាជាកូនរបស់លោកស៊ីសា ជាមេដឹកនាំម្នាក់ក្នុងកុលសម្ព័ន្ធរូបេន ដែលមានទាហានសាមសិបនាក់នៅជាមួយ
43
លោកហាណាន ជាកូនរបស់លោកម៉ាកា លោកយ៉ូសាផាតអ្នកស្រុកមីតនី
44
លោកអ៊ូស៊ីយ៉ាអ្នកស្រុកអាសថារ៉ូត លោកសាម៉ា និងលោកយេហ៊ីអែលអ្នកស្រុកអារ៉ូអ៊ើរ
45
លោកយេឌីអែលជាកូនរបស់លោកស៊ីមរី ព្រមទាំងលោកយ៉ូហាជាប្អូន ដែលជាអ្នកស្រុកធីសា
46
លោកអេលាសអ្នកស្រុកម៉ាហាវីម លោកយេរីបាយ និងលោកយ៉ូសាវា ជាកូនរបស់លោកអែលណាម លោកយីតម៉ាជាជនជាតិម៉ូអាប់
47
លោកអេលាល លោកអូបេដ និងលោកយ៉ាសៀស អ្នកស្រុកមេសូបាយ៉ា។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29