bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Chronicles 19
1 Chronicles 19
Khmer Standard Version 1954 = Hammond Version
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 20 →
1
ក្រោយមក ព្រះបាទណាហាស ជាស្ដេចរបស់ជនជាតិអាំម៉ូនបានសោយទិវង្គត ហើយបុត្ររបស់ស្ដេចឡើងស្នងរាជ្យ។
2
ព្រះបាទដាវីឌទ្រង់ព្រះតម្រិះថា៖ «យើងចង់សំដែងចិត្តសប្បុរសចំពោះស្ដេចហានូនជាបុត្ររបស់ព្រះបាទណាហាស ដូចបិតារបស់ស្ដេចបានសំដែងចំពោះយើងដែរ»។ ដូច្នេះ ព្រះបាទដាវីឌចាត់រាជប្រតិភូ អោយទៅចូលរួមរំលែកទុក្ខព្រះបាទហានូន ក្នុងឱកាសដែលបិតាសោយទិវង្គត។ នៅពេលពួកមន្ត្រីរបស់ព្រះបាទដាវីឌទៅដល់ស្រុកអាំម៉ូន ចូលគាល់ព្រះបាទហានូនដើម្បីរំលែកទុក្ខ
3
ពួកមេដឹកនាំរបស់ជនជាតិអាំម៉ូន ទូលព្រះបាទហានូនថា៖ «តើព្រះករុណាជឿថា ស្ដេចដាវីឌចាត់ពួកមន្ត្រីអោយមកចូលរួមរំលែកទុក្ខ ដើម្បីថ្វាយកិត្តិយសដល់បិតារបស់ព្រះករុណាមែនឬ? តាមពិតពួកគេមកនេះ ដើម្បីសង្កេតការណ៍ និងពិនិត្យមើលស្រុក ក្នុងគោលបំណងវាយដណ្ដើមយកប៉ុណ្ណោះ»។
4
ពេលនោះ ព្រះបាទហានូនចាប់ពួកមន្ត្រីរបស់ព្រះបាទដាវីឌ អោយគេកោរពុកចង្កា ព្រមទាំងកាត់សម្លៀកបំពាក់អោយខ្លីត្រឹមគូថ រួចបណ្ដេញអោយទៅវិញ។
5
មានគេនាំដំណឹងអំពីមន្ត្រីទាំងនោះយកទៅទូលព្រះបាទដាវីឌ ស្ដេចក៏ចាត់អ្នកនាំពាក្យមកជួបពួកគេ ដ្បិតពួកគេត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ ស្ដេចត្រាស់បង្គាប់ពួកគេថា៖ «ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំដល់ពុកចង្ការបស់អស់លោកដុះឡើងវិញសឹមត្រឡប់មក»។
6
កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើអោយព្រះបាទដាវីឌក្រេវក្រោធដូច្នេះ ព្រះបាទហានូន និងជនជាតិអាំម៉ូនយកប្រាក់ចំនួនមួយពាន់ហាប ទៅជួលពលទាហាន រទេះចំបាំង និងទ័ពសេះពីជនជាតិស៊ីរីនៅស្រុកមេសូប៉ូតាមា ព្រមទាំងជនជាតិស៊ីរីនៅស្រុកម៉ាកា និងសូបា។
7
ពួកគេជួលរទេះចំបាំង ៣២ ០០០គ្រឿង ព្រមទាំងស្ដេចស្រុកម៉ាកា និងពលទ័ពដែលមកបោះទ័ពនៅទល់មុខក្រុងមេឌីបា។ បន្ទាប់មក ជនជាតិអាំម៉ូននាំគ្នាចេញពីទីក្រុងរបស់ខ្លួន រួចតំរៀបជាក្បួនទ័ពដើម្បីច្បាំង។
8
កាលព្រះបាទដាវីឌជ្រាបដំណឹងនេះ ទ្រង់ក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលមានសុទ្ធតែទាហានដ៏ខ្លាំងពូកែ អោយចេញទៅតទល់ជាមួយពួកគេ។
9
កងទ័ពអាំម៉ូនចេញមកត្រៀម នៅច្រកចូលទីក្រុង។ រីឯស្ដេចឯទៀតៗស្ថិតនៅតាមទីវាល ដាច់ឡែកពីគេ។
10
លោកយ៉ូអាប់ឃើញថាលោកត្រូវប្រឈមមុខច្បាំងតទល់នឹងគេ ដល់ទៅពីរមុខព្រួញប្រយុទ្ធ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយដូច្នេះ លោកក៏ជ្រើសរើសយកពលទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រាអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងកងទ័ពស៊ីរី។
11
រីឯកងទ័ពដែលនៅសល់ លោកប្រគល់អោយលោកអប៊ីសាយ ជាប្អូនចេញទៅតទល់នឹងកងទ័ពអាំម៉ូន។
12
លោកមានប្រសាសន៍ទៅកាន់ប្អូនរបស់លោកថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូន។
13
ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងការពារក្រុងនានារបស់ព្រះនៃយើង។ សូម ព្រះអម្ចាស់ សំរេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
14
លោកយ៉ូអាប់ព្រមទាំងកងទ័ព បានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខលោក។
15
កាលឃើញពួកស៊ីរីបាក់ទ័ពរត់ ពួកអាំម៉ូនក៏បាក់ទ័ពរត់នៅចំពោះមុខលោកអប៊ីសាយ ជាប្អូនរបស់លោកយ៉ូអាប់ វិលចូលទៅក្នុងក្រុងរបស់គេវិញ។ លោកយ៉ូអាប់វិលចូលមកក្រុងយេរូសាឡឹមវិញដែរ។
16
ជនជាតិស៊ីរីឃើញថាពួកគេចាញ់កងទ័ពអ៊ីស្រាអែល ពួកគេចាត់អ្នកនាំសារអោយទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ លោកសូបាក់ ជាមេបញ្ជាការកងទ័ពរបស់ព្រះបាទហាដារេស៊ើរជាអ្នកដឹកនាំ។
17
មានគេនាំដំណឹងនេះ មកទូលព្រះបាទដាវីឌ ស្ដេចក៏ប្រមូលកងទ័ពអ៊ីស្រាអែលទាំងមូលឆ្លងទន្លេយ័រដាន់ ហើយមកដល់ក្បែរពួកគេ។ ព្រះបាទដាវីឌក៏រៀបទ័ពប្រឈមមុខទល់នឹងកងទ័ពស៊ីរី ដែលមកវាយសំរុកស្ដេច។
18
ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល ហើយព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចំបាំងអស់ប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងអស់បួនម៉ឺននាក់។ ស្ដេចក៏បានប្រហារជីវិតលោកសូបាក់ ជាមេបញ្ជាការកងទ័ពដែរ។
19
កាលស្ដេចទាំងប៉ុន្មានដែលចំណុះព្រះបាទហាដារេស៊ើរឃើញថា ពួកគេចាញ់កងទ័ពអ៊ីស្រាអែល ពួកគេក៏មកសុំចុះសន្ធិសញ្ញាសន្តិភាពជាមួយព្រះបាទដាវីឌ ហើយចុះចូលនឹងព្រះអង្គផង។ ចាប់ពីពេលនោះមក ជនជាតិស៊ីរីមិនចង់ជួយជនជាតិអាំម៉ូនទៀតឡើយ។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29