bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Chronicles 28
1 Chronicles 28
Khmer Standard Version 1954 = Hammond Version
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 29 →
1
ព្រះបាទដាវីឌបានកោះហៅមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែល មេដឹកនាំកុលសម្ព័ន្ធ មេបញ្ជាការកងពលនានាដែលបំរើស្ដេច មេកង មេក្រុម អស់អ្នកដែលគ្រប់គ្រងលើរាជ្យទ្រព្យ និងហ្វូងសត្វរបស់ស្ដេច ព្រមទាំងពួករាជបុត្រ ពួកមហាតលិក ពួកវីរជន និងពួកអ្នកមុខអ្នកការទាំងអស់ អោយមកជួបជុំគ្នានៅក្រុងយេរូសាឡឹម។
2
ព្រះបាទដាវីឌក្រោកឈរឡើង រួចមានរាជឱង្ការទៅកាន់ពួកគេថា៖ «បងប្អូន និងប្រជារាស្ត្ររបស់ខ្ញុំអើយចូរស្ដាប់! ខ្ញុំមានបំណងសង់ព្រះដំណាក់សំរាប់តម្កល់ហិបសម្ពន្ធមេត្រីរបស់ ព្រះអម្ចាស់ ហើយជាកំណល់ព្រះបាទារបស់ព្រះនៃយើង។ ខ្ញុំបានត្រៀមសម្ភារៈសង់ព្រះដំណាក់នេះ
3
ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “អ្នកធ្វើសង្គ្រាម ហើយបង្ហូរឈាមច្រើនណាស់។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សំរាប់នាមយើងទេ”។
4
ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលបានជ្រើសរើសខ្ញុំ ពីក្នុងចំណោមក្រុមគ្រួសាររបស់ខ្ញុំទាំងមូល អោយគ្រងរាជ្យលើស្រុកអ៊ីស្រាអែលរហូតតទៅ។ ព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដា អោយធ្វើជាអ្នកនាំមុខគេ ក្នុងកុលសម្ព័ន្ធយូដា ព្រះអង្គជ្រើសរើសគ្រួសារឪពុករបស់ខ្ញុំ ហើយក្នុងចំណោមកូនរបស់ឪពុកខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យលើកខ្ញុំអោយគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។
5
ព្រះអម្ចាស់ ប្រោសប្រទានអោយខ្ញុំមានបុត្រាជាច្រើន ហើយក្នុងចំណោមបុត្រារបស់ខ្ញុំ ព្រះអង្គជ្រើសរើសសាឡូម៉ូន អោយគ្រងរាជ្យលើអ៊ីស្រាអែល ជាអាណាចក្ររបស់ព្រះអង្គ។
6
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “សាឡូម៉ូនជាបុត្ររបស់អ្នក នឹងសង់ដំណាក់ ព្រមទាំងទីលានរបស់យើង ដ្បិតយើងជ្រើសរើសគេធ្វើជាកូនរបស់យើង ហើយយើងនឹងធ្វើជាឪពុករបស់គេ។
7
ប្រសិនបើគេគោរព ហើយប្រតិបត្តិតាមបទបញ្ជា និងវិន័យរបស់យើងយ៉ាងខ្ជាប់ខ្ជួនដូចសព្វថ្ងៃយើងនឹងធ្វើអោយរាជ្យរបស់គេនៅស្ថិតស្ថេរអស់កល្បជានិច្ច”។
8
ឥឡូវនេះ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល ដែលជាក្រុមជំនុំរបស់ ព្រះអម្ចាស់ ហើយនៅចំពោះព្រះភក្ត្រព្រះនៃយើង ដែលទ្រង់ព្រះសណ្ដាប់អ្នករាល់គ្នា ចូរនាំគ្នាស្វែងយល់ និងប្រតិបត្តិតាមបទបញ្ជាទាំងអស់របស់ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នានៅតែកាន់កាប់ស្រុកដ៏ល្អនេះ ព្រមទាំងរក្សាទុកជាមត៌ក អោយកូនចៅរបស់អ្នករាល់គ្នារហូតតទៅ។
9
រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបំរើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិត ព្រះអម្ចាស់ ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងអោយបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។
10
ឥឡូវនេះ ចូរពិចារណាចុះ ព្រះអម្ចាស់ សព្វព្រះហឫទ័យជ្រើសរើសបុត្រ អោយសង់ព្រះដំណាក់ទុកជាទីសក្ការៈ។ ដូច្នេះ ចូរមានចិត្តក្លាហានហើយបំពេញការងារចុះ!»។
11
ព្រះបាទដាវីឌបានប្រគល់គំរោងសាងសង់ទីសក្ការៈ ព្រមទាំងបន្ទប់អមឃ្លាំង បន្ទប់នៅជាន់ខាងលើ សាលខាងក្នុង និងកន្លែងសំរាប់តម្កល់ហិបនៃសន្ធិសញ្ញា អោយសម្ដេចសាឡូម៉ូន។
12
ព្រះបាទដាវីឌប្រគល់គំរោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្ដេចបានគិតគូរនឹងធ្វើសំរាប់ទីលាននៃព្រះដំណាក់របស់ ព្រះអម្ចាស់ និងបន្ទប់ទាំងអស់ ដែលនៅជុំវិញសំរាប់ដាក់ទ្រព្យនៃព្រះដំណាក់ និងរបស់របរដ៏សក្ការៈ។
13
ស្ដេចប្រគល់បញ្ជីពួកបូជាចារ្យ និងពួកលេវី ដែលបែងចែកជាក្រុមៗ ព្រមទាំងកិច្ចការផ្សេងៗ ដែលត្រូវបំពេញក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ និងគ្រឿងបរិក្ខារទាំងប៉ុន្មានសំរាប់ប្រើប្រាស់ក្នុងព្រះដំណាក់
14
ស្ដេចក៏បានប្រាប់អំពីទម្ងន់ដែលត្រូវការ ដើម្បីធ្វើគ្រឿងបរិក្ខារទាំងអស់ពីមាស និងប្រាក់ សំរាប់ការប្រើប្រាស់គ្រប់បែបយ៉ាង
15
ព្រមទាំងទម្ងន់របស់ជើងចង្កៀងមាស និងចង្កៀងមាស ទម្ងន់របស់ជើងចង្កៀងប្រាក់ និងចង្កៀងប្រាក់ ស្របតាមការប្រើប្រាស់របស់ចង្កៀងនីមួយៗ
16
ទម្ងន់មាសរបស់តុនីមួយៗ ដែលត្រូវប្រើសំរាប់ដាក់នំបុ័ងថ្វាយព្រះអម្ចាស់ ព្រមទាំងទម្ងន់របស់តុដែលធ្វើពីប្រាក់
17
ទម្ងន់របស់សម ផើង សំរាប់ប្រោះឈាម ថូសំរាប់ពិធីច្រួចស្រាធ្វើពីមាសសុទ្ធ ព្រមទាំងទម្ងន់របស់ពែងមាស និងទម្ងន់របស់ពែងប្រាក់នីមួយៗ
18
ទម្ងន់របស់អាសនៈធ្វើពីមាសសុទ្ធ សំរាប់ថ្វាយគ្រឿងក្រអូប និងគំរូរបស់រទេះ រូបចេរូប៊ីនធ្វើពីមាស ដែលត្រដាងស្លាបលើហិបនៃសម្ពន្ធមេត្រីរបស់ ព្រះអម្ចាស់ ។
19
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «របស់ទាំងនេះមានកត់ត្រាទុក ក្នុងឯកសារ ដែលបិតាបានទទួលពី ព្រះអម្ចាស់ ។ ក្នុងឯកសារនេះ មានពន្យល់យ៉ាងលំអិតអំពីរបៀបធ្វើ តាមគំរូ»។
20
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនជាបុត្រថា៖ «ចូរមានកម្លាំង និងចិត្តក្លាហាន ហើយបំពេញការងារអោយបានសំរេច! កុំភ័យខ្លាច ឬតក់ស្លុតអោយសោះ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់បិតានឹងគង់ជាមួយបុត្រ រហូតដល់ការងារសាងសង់ព្រះដំណាក់របស់ ព្រះអម្ចាស់ បានសំរេចចប់សព្វគ្រប់ ព្រះអង្គមិនបោះបង់ចោលបុត្រ អោយនៅតែឯងឡើយ។
21
ពួកបូជាចារ្យ និងពួកលេវី បានត្រូវបែងចែកជាក្រុមៗ សំរាប់បំរើការងារទាំងប៉ុន្មាន ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយបុត្រ ដើម្បីជួយសំរេចការងារនេះ។ រីឯពួកមេដឹកនាំ និងប្រជាជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់បុត្រដែរ»។
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 29 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29