bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Chronicles 22
1 Chronicles 22
Khmer Standard Version 1954 = Hammond Version
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 23 →
1
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទីនេះជាព្រះដំណាក់របស់ ព្រះជាអម្ចាស់ ហើយទីនេះក៏ជាអាសនៈថ្វាយតង្វាយដុតសំរាប់ជនជាតិអ៊ីស្រាអែលដែរ!»។
2
ព្រះបាទដាវីឌចេញបញ្ជាអោយប្រមូលជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល ហើយស្ដេចក៏ចាត់ពួកគេអោយធ្វើជាអ្នកដាប់ថ្ម សំរាប់សង់ព្រះដំណាក់ថ្វាយព្រះជាម្ចាស់។
3
ស្ដេចបានត្រៀមដែកយ៉ាងសន្ធឹកសន្ធាប់ ដើម្បីធ្វើដែកគោលសំរាប់សន្លឹកទ្វារ និងធ្វើទំពក់។ ស្ដេចក៏បានត្រៀមលង្ហិនយ៉ាងច្រើន ដែលពុំអាចថ្លឹងបាន
4
ព្រមទាំងឈើតាត្រៅច្រើនឥតគណនា ដ្បិតអ្នកក្រុងស៊ីដូន និងអ្នកក្រុងទីរ៉ុស បាននាំឈើតាត្រៅយ៉ាងច្រើនសន្ធឹកសន្ធាប់មកថ្វាយស្ដេច។
5
ព្រះបាទដាវីឌទ្រង់ព្រះតម្រិះថា៖ «សាឡូម៉ូនជាបុត្ររបស់យើងនៅក្មេងខ្ចី ហើយខ្វះបទពិសោធផង រីឯព្រះដំណាក់ដែលសង់ថ្វាយ ព្រះអម្ចាស់ ត្រូវតែថ្កុំថ្កើងរុងរឿង ហើយល្បីល្បាញជាងគេទាំងអស់ ក្នុងចំណោមស្រុកនានា។ ហេតុនេះ យើងត្រូវតែត្រៀមសម្ភារៈសាងសង់សំរាប់បុត្ររបស់យើង»។ ព្រះបាទដាវីឌបានត្រៀមសម្ភារៈសាងសង់ជាច្រើន មុនពេលស្ដេចសោយទិវង្គត។
6
ព្រះបាទដាវីឌត្រាស់ហៅសម្ដេចសាឡូម៉ូន ជាបុត្រមកផ្ដែផ្ដាំអោយសង់ព្រះដំណាក់ថ្វាយ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
7
ស្ដេចមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនថា៖ «បុត្រអើយ! បិតាមានបំណងសង់ព្រះដំណាក់សំរាប់លើកតម្កើងព្រះនាម ព្រះអម្ចាស់ ជាព្រះរបស់បិតា។
8
ប៉ុន្តែ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់បិតាថា “អ្នកបានបង្ហូរឈាមច្រើនណាស់ ហើយអ្នកក៏បានធ្វើសង្គ្រាមដ៏ធំៗផង។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សំរាប់នាមរបស់យើងទេ ដ្បិតអ្នកបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។
9
អ្នកនឹងបង្កើតបុត្រមួយអង្គ ជាមនុស្សដែលនិយមសុខសន្តិភាព ហើយយើងនឹងផ្ដល់សុខសន្តិភាពដល់គេ ដោយមិនអោយខ្មាំងសត្រូវនៅជុំវិញមកយាយីឡើយ។ បុត្រនោះនឹងមានឈ្មោះថា សាឡូម៉ូន ដ្បិតក្រោមរាជ្យរបស់គេយើងនឹងផ្ដល់អោយអ៊ីស្រាអែលមានសន្តិភាព និងសុខសាន្តត្រាណ។
10
គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយសំរាប់នាមយើង។ គេនឹងធ្វើជាកូនរបស់យើង ហើយយើងធ្វើជាឪពុករបស់គេដែរ។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេអោយនៅស្ថិតស្ថេរលើស្រុកអ៊ីស្រាអែលរហូតតទៅ!”។
11
ឥឡូវនេះ សូម ព្រះអម្ចាស់ គង់ជាមួយបុត្រ ដើម្បីអោយបុត្រសង់ព្រះដំណាក់របស់ព្រះអង្គ បានសំរេចដោយជោគជ័យ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងទុកពីបុត្រ។
12
សូម ព្រះអម្ចាស់ ប្រោសប្រទានអោយបុត្រចេះគិតពិចារណា និងមានប្រាជ្ញាឈ្លាសវៃ នៅពេលដែលព្រះអង្គប្រទានអោយបុត្រគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ដោយកាន់តាមក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ ជាព្រះរបស់បុត្រ។
13
ប្រសិនបើបុត្រកាន់ ហើយប្រតិបត្តិតាមច្បាប់ វិន័យ និងបទបញ្ជា ដែល ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ សំរាប់ជនជាតិអ៊ីស្រាអែល នោះបុត្រនឹងបានចំរុងចំរើនមិនខាន។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!
14
បិតាខ្នះខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាបសំរាប់ព្រះដំណាក់របស់ ព្រះអម្ចាស់ ។ រីឯលង្ហិន និងដែកមានច្រើនសន្ធឹកសន្ធាប់ពុំអាចថ្លឹងបានទេ។ បិតាបានត្រៀមឈើ និងថ្មដែរ បើបុត្រចង់បន្ថែមទៀតក៏បាន។
15
មានពួកជាងជាច្រើនដែលអាចចូលរួមក្នុងការសាងសង់ជាមួយបុត្រ គឺជាងឈើ ជាងដាប់ថ្ម ជាងចម្លាក់ថ្ម និងឈើ ព្រមទាំងជាងដ៏ចំណានដែលប៉ិនប្រសប់ក្នុងកិច្ចការគ្រប់ប្រភេទ។
16
រីឯមាស ប្រាក់ លង្ហិន និងដែកមានចំនួនច្រើនឥតគណនា។ ចូរបុត្រក្រោកឡើងបំពេញកិច្ចការនេះចុះ! សូម ព្រះអម្ចាស់ គង់ជាមួយបុត្រ!»។
17
ព្រះបាទដាវីឌបានផ្ដាំមន្ត្រីអ៊ីស្រាអែលទាំងអស់ អោយជួយជ្រោមជ្រែងសម្ដេចសាឡូម៉ូនជាបុត្រ ដោយមានរាជឱង្ការថា៖
18
« ព្រះអម្ចាស់ ជាព្រះរបស់អស់លោក គង់នៅជាមួយអស់លោកហើយ។ ព្រះអង្គប្រទានអោយអស់លោកបានសំរាកគ្រប់ទិសទី ដ្បិតព្រះអង្គបានប្រគល់អ្នកស្រុកនេះអោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង ហើយស្រុកនេះស្ថិតនៅក្រោមអំណាចរបស់ ព្រះអម្ចាស់ និងប្រជារាស្ត្ររបស់ព្រះអង្គដែរ។
19
ឥឡូវនេះ សូមតាំងចិត្ត តាំងគំនិតស្វែងរក ព្រះអម្ចាស់ ជាព្រះរបស់អស់លោក។ សូមក្រោកឡើងនាំគ្នាសង់ទីសក្ការៈរបស់ ព្រះជាអម្ចាស់ ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ ព្រះអម្ចាស់ និងគ្រឿងបរិក្ខារដ៏សក្ការៈរបស់ព្រះជាម្ចាស់ ទៅតម្កល់ទុកក្នុងព្រះដំណាក់ដែលនឹងសង់ឡើង សំរាប់ព្រះនាមរបស់ ព្រះអម្ចាស់ »។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29