bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Chronicles 21
1 Chronicles 21
Khmer Standard Version 1954 = Hammond Version
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 22 →
1
មារ*សាតាំងបានក្រោកឡើងប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ដោយជំរុញព្រះបាទដាវីឌអោយជំរឿនប្រជាជនអ៊ីស្រាអែល។
2
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និងមន្ត្រីឯទៀតៗរបស់ប្រជាជនថា៖ «ចូរទៅរាប់ចំនួនប្រជាជនអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរសេបា រហូតដល់ក្រុងដាន់ រួចធ្វើរបាយការណ៍អោយយើង ដ្បិតយើងចង់ដឹងចំនួនប្រជាជន»។
3
លោកយ៉ូអាប់ទូលថា៖ «បពិត្រព្រះករុណា ជាអម្ចាស់! សូម ព្រះអម្ចាស់ ប្រោសប្រទានអោយប្រជារាស្ត្ររបស់ព្រះអង្គ កើនចំនួនឡើងមួយរយដងច្រើនជាងនេះ! ពួកគេសុទ្ធតែជាអ្នកបំរើរបស់ព្រះករុណាទាំងអស់គ្នាហើយ ហេតុអ្វីបានជាព្រះករុណាចង់ជ្រាបអំពីចំនួនរបស់ពួកគេទៀត? ធ្វើដូច្នេះ ក្រែងលោបណ្ដាលអោយជនជាតិអ៊ីស្រាអែលមានទោស»។
4
ប៉ុន្តែ ដោយស្ដេចចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ត្រូវតែអនុវត្តតាម។ លោកយ៉ូអាប់ចាកចេញទៅ ហើយធ្វើដំណើរគ្រប់ទិសទីក្នុងស្រុកអ៊ីស្រាអែល រួចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។
5
លោកយ៉ូអាប់ចូលទៅទូលព្រះបាទដាវីឌអំពីចំនួនប្រជាជន គឺក្នុងស្រុកអ៊ីស្រាអែលទាំងមូលមានទាហានប្រដាប់អាវុធ ១ ១០០ ០០០នាក់ ហើយនៅស្រុកយូដា មាន៤៧០ ០០០ នាក់។
6
លោកពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី និងបេនយ៉ាមីនទេ ដ្បិតលោកមិនពេញចិត្តនឹងបញ្ជារបស់ស្ដេចទាល់តែសោះ។
7
ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងហេតុការណ៍នេះទេ ព្រះអង្គក៏ប្រហារជនជាតិអ៊ីស្រាអែល។
8
ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសអោយទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
9
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌថា៖
10
«ចូរទៅប្រាប់ដាវីឌដូចតទៅ “ ព្រះអម្ចាស់ មានព្រះបន្ទូលថា: យើងមានទណ្ឌកម្មបីយ៉ាង សំរាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ”»។
11
លោកកាដចូលគាល់ព្រះបាទដាវីឌទូលថា៖ « ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: សូមជ្រើសរើសចុះ
12
តើព្រះករុណាចង់អោយស្រុកកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពរត់នៅចំពោះមុខដាវរបស់ខ្មាំងសត្រូវ អស់រយៈពេលបីខែ ឬចង់អោយជំងឺអាសន្នរោគកើតឡើងក្នុងស្រុក គឺទេវតារបស់ ព្រះអម្ចាស់ បំផ្លាញប្រជាជនក្នុងស្រុកអ៊ីស្រាអែលទាំងមូល អស់រយៈពេលបីថ្ងៃ។ ឥឡូវនេះ សូមព្រះករុណាពិចារណាចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ដែលបានចាត់ទូលបង្គំមក»។
13
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមអោយយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស ដ្បិត ព្រះអម្ចាស់ មានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។
14
ព្រះអម្ចាស់ ធ្វើអោយជំងឺអាសន្នរោគកើតនៅស្រុកអ៊ីស្រាអែល ហើយមានប្រជាជនស្លាប់អស់ ៧០ ០០០នាក់។
15
ព្រះជាម្ចាស់ចាត់ទេវតាអោយទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាល ព្រះអម្ចាស់ ទតឃើញទេវតាបំផ្លាញក្រុងនោះ ព្រះអង្គក៏ប្រែព្រះហឫទ័យ មិនព្រមដាក់ទោសក្រុងនោះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវតាដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវតារបស់ ព្រះអម្ចាស់ ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
16
ព្រះបាទដាវីឌងើបព្រះភក្ត្រឡើង ទតឃើញទេវតារបស់ ព្រះអម្ចាស់ ឈរនៅចន្លោះមេឃ និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌ និងអស់លោកព្រឹទ្ធាចារ្យដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះអោនមុខដល់ដី។
17
ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំទេតើដែលបញ្ជាអោយជំរឿនប្រជាជន ទូលបង្គំបានប្រព្រឹត្តអំពើបាប និងអំពើអាក្រក់។ ប្រជាជនទាំងនេះពុំបានប្រព្រឹត្តអ្វីខុសទេ។ ឱ ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ សូមដាក់ទោសតែទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះបានហើយ! សូមកុំអោយគ្រោះកាចនេះកើតមានដល់ប្រជារាស្ត្ររបស់ព្រះអង្គឡើយ!»។
18
ទេវតារបស់ ព្រះអម្ចាស់ បានប្រាប់លោកកាដអោយទូលព្រះបាទដាវីឌ ដើម្បីសូមស្ដេចយាងឡើងទៅសង់អាសនៈមួយថ្វាយ ព្រះអម្ចាស់ នៅលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
19
ព្រះបាទដាវីឌក៏យាងទៅ តាមពាក្យដែលលោកកាដថ្លែង ក្នុងនាម ព្រះអម្ចាស់ ។
20
ពេលនោះ លោកអរ៉ៅណាកំពុងតែបោកស្រូវ។ គាត់ងាកមក ឃើញទេវតា កូនប្រុសរបស់គាត់ទាំងបួននាក់ ដែលនៅជាមួយគាត់នាំគ្នារត់ពួន។
21
កាលព្រះបាទដាវីឌយាងទៅជិតលោកអរ៉ៅណា គាត់ក្រឡេកឃើញព្រះរាជា គាត់ក៏ចេញពីលានបោកស្រូវមកទទួល ក្រាបថ្វាយបង្គំអោនមុខដល់ដី។
22
ព្រះបាទដាវីឌមានរាជឱង្ការទៅគាត់ថា៖ «ចូរលក់លានបោកស្រូវនេះអោយយើងមក យើងនឹងសង់អាសនៈមួយថ្វាយ ព្រះអម្ចាស់ ដើម្បីអោយប្រជាជនរួចពីគ្រោះកាច។ ចូរលក់លានបោកស្រូវនេះអោយយើង យើងនឹងបង់ប្រាក់ពេញថ្លៃ»។
23
លោកអរ៉ៅណាទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាជាអម្ចាស់យកលានបោកស្រូវនេះ ធ្វើអ្វីតាមតែព្រះករុណាសព្វព្រះហឫទ័យចុះ។ ទូលបង្គំក៏សូមថ្វាយគោ សំរាប់ធ្វើជាតង្វាយដុតទាំងមូល និងរនាស់ធ្វើជាអុស ព្រមទាំងស្រូវធ្វើជាតង្វាយម្សៅ ទូលបង្គំសូមថ្វាយទាំងអស់!»។
24
ប៉ុន្តែ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអរ៉ៅណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនោះពីលោកពេញថ្លៃ ដ្បិតយើងមិនអាចយកអ្វីៗដែលជារបស់លោក ទៅថ្វាយ ព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល ដោយមិនបង់ប្រាក់ឡើយ!»។
25
ព្រះបាទដាវីឌប្រគល់មាសសុទ្ធប្រាំមួយរយស្លឹងជូនលោកអរ៉ៅណា ដើម្បីទិញលានបោកស្រូវ។
26
ព្រះបាទដាវីឌសង់អាសនៈថ្វាយ ព្រះអម្ចាស់ នៅកន្លែងនោះ ហើយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ស្ដេចអង្វររក ព្រះអម្ចាស់ ព្រះអង្គតបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះតង្វាយដុតនៅលើអាសនៈនោះ។
27
បន្ទាប់មក ព្រះអម្ចាស់ បញ្ជាអោយទេវតាស៊កដាវទៅក្នុងស្រោមវិញ។
28
នៅគ្រានោះដោយព្រះបាទដាវីឌឃើញថា ព្រះអម្ចាស់ ឆ្លើយតបនឹងពាក្យទូលអង្វររបស់ស្ដេច នៅលើទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ស្ដេចតែងតែថ្វាយយញ្ញបូជានៅទីនោះ។
29
រីឯព្រះពន្លារបស់ ព្រះអម្ចាស់ ដែលលោកម៉ូសេបានសង់នៅវាលរហោស្ថាន ព្រមទាំងអាសនៈថ្វាយតង្វាយដុត ស្ថិតនៅទីសក្ការៈទួលខ្ពស់* នៅក្រុងគីបៀន។
30
ប៉ុន្តែ ព្រះបាទដាវីឌពុំអាចយាងទៅកន្លែងនោះទេ ដើម្បីទូលសួរព្រះជាម្ចាស់ ដ្បិតស្ដេចភ័យខ្លាចទេវតា*របស់ ព្រះអម្ចាស់ ប្រហារដោយមុខដាវ។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29