bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Chronicles 8
1 Chronicles 8
Khmer Standard Version 1954 = Hammond Version
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 9 →
1
លោកបេនយ៉ាមីន បង្កើតបានបេឡាជាកូនច្បង បន្ទាប់មក អាសបែលជាកូនទីពីរ អហ៊ីរ៉ាមជាកូនទីបី
2
ណូហាជាកូនទីបួន និងរ៉ាផាជាកូនទីប្រាំ។
3
កូនរបស់លោកបេឡា មានអតដើរ កេរ៉ា អប៊ីហ៊ូដ
4
អប៊ីសួ ណាម៉ាន អហ៊ូអា
5
កេរ៉ា សេភូផាន និងហ៊ូរ៉ាម។
6
រីឯកូនចៅរបស់អេហូដ ជាមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ ក្នុងចំណោមអ្នកស្រុកកេបា ដែលប្ដូរទីលំនៅទៅក្រុងម៉ាណាហាត់
7
មានណាម៉ាន អហ៊ីយ៉ា និងកេរ៉ា។ គឺលោកកេរ៉ានេះហើយដែលនាំពួកគេអោយប្ដូរទីលំនៅ។ គាត់ជាឪពុករបស់លោកអ៊ូសា និងលោកអប៊ីហ៊ូដ។
8
លោកសាហារ៉ែមបានលែងលះភរិយារបស់គាត់ គឺនាងហ៊ូស៊ីម និងនាងបារ៉ា។ ក្រោយមកគាត់បង្កើតបានកូនចៅ នៅស្រុកម៉ូអាប់
9
ជាមួយនាងហូដេស ជាភរិយាមួយទៀត។ កូនរបស់គាត់ឈ្មោះយ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម
10
យេអ៊ូស សុកយ៉ា និងមៀរម៉ា។ អ្នកទាំងនោះជាកូនរបស់គាត់ ហើយជាមេដឹកនាំលើក្រុមគ្រួសារ។
11
លោកសាហារ៉ែមបង្កើតបានកូនប្រុសពីរនាក់ ជាមួយនាងហ៊ូស៊ីមដែរ គឺអប៊ីធូប និងអែល-ផ្អាល។
12
កូនរបស់លោកអែលផ្អាលមាន ហេប៊ើរ មីសាម និងសេមើរ ជាអ្នកដែលសង់ក្រុងអូណូ និងក្រុងឡូដ ព្រមទាំងស្រុកភូមិនៅជុំវិញ។
13
លោកបេរា និងសេម៉ា ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ ក្នុងចំណោមអ្នកស្រុកអាយ៉ាឡូន បានវាយអ្នកក្រុងកាថអោយបាក់ទ័ព។
14
កូនរបស់លោកបេរ៉ាមាន អហ៊ីយ៉ូរ សាសាក់ យេរេម៉ូត
15
សេបាឌា អើរ៉ាត អេឌើរ
16
មីកែល យីសប៉ា និងយ៉ូហា។
17
កូនរបស់លោកអែលផ្អាល មានសេបាឌា មស៊ូឡាម ហ៊ីសគី ហេប៊ើរ
18
យីសមេរ៉ាយ យីសលា និងយ៉ូបាប់។
19
កូនរបស់លោកស៊ីម៉ៃ មានយ៉ាគីម ស៊ីគ្រី សាប់ឌី
20
អេលីយេណាយ ស៊ីលថាយ អេលាល
21
អដាយ៉ា បេរ៉ាយ៉ា និងស៊ីមរ៉ាត។
22
កូនរបស់លោកសាសាក់មាន យីសផាន ហេប៊ើរ អេលាល
23
អាបដូន ស៊ីកគ្រី ហាណាន
24
ហាណានា អេឡាំ អាន់ថូធីយ៉ា
25
យីបដេយ៉ា និងពេនួល។
26
កូនរបស់លោកយេរ៉ូហាំមាន សាំសេរ៉ាយ សេហារា អថាលា
27
យ៉ារេសយ៉ា អេលីយ៉ា និងស៊ីកគ្រី។
28
អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសារ តាមតំណវង្សត្រកូលរបស់គេរៀងៗខ្លួន។ ពួកគេរស់នៅក្រុងយេរូសាឡឹម។
29
អ្នកសង់ក្រុងគីបៀនរស់នៅក្នុងក្រុងនោះ។ ប្រពន្ធរបស់គាត់ឈ្មោះម៉ាកា
30
កូនរបស់គាត់មានអាប់ដូន ជាកូនច្បង បន្ទាប់មក ស៊ើរ គីស បាល ណាដាប
31
កេដោរ អហ៊ីយ៉ូ សាការី
32
និងមីកឡូត ដែលជាឪពុករបស់សាំម៉ា។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹម ជាមួយបងប្អូនរបស់គេដែរ។
33
លោកនើរជាឪពុករបស់លោកគីស លោកគីស ជាឪពុករបស់ព្រះបាទសូល ព្រះបាទសូលជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។
34
កូនរបស់សម្ដេចយ៉ូណាថាន គឺមេរីប-បាល ហើយលោកមេរីប-បាលជាឪពុករបស់លោកមីកា។
35
កូនរបស់លោកមីកាមាន ពីថូន មេឡេក ថាក់រា និងអហាស។
36
លោកអហាសជាឪពុករបស់លោកយេហូអាដា លោកយេហូអាដាជាឪពុករបស់លោកអលេមេត លោកអលេមេតជាឪពុករបស់លោកអាសម៉ាវែត និងលោកស៊ីមរី។ លោកស៊ីមរីជាឪពុករបស់លោកម៉ូសា
37
លោកម៉ូសាជាឪពុករបស់លោកប៊ីនា លោកប៊ីនាជាឪពុករបស់លោករេផាយ៉ា លោករេផាយ៉ាជាឪពុករបស់លោកអេលាសា លោកអេលាសាជាឪពុករបស់លោកអសេល។
38
លោកអសេលមានកូនប្រុសប្រាំមួយនាក់ ឈ្មោះ អាសរីកាំ បូករូវ អ៊ីស្មាអែល ស្អារា អូបាឌា និងហាណាន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។
39
កូនរបស់លោកអេសែកជាប្អូនមានអ៊ូឡាម ជាកូនច្បង យេអ៊ូសជាកូនទីពីរ អេលីផាលេតជាកូនទីបី។
40
កូនរបស់លោកអ៊ូឡាម សុទ្ធតែជាមនុស្សមានចិត្តអង់អាច ជំនាញខាងបាញ់ធ្នូ ហើយពួកគេមានកូនចៅជាច្រើន គឺរួមទាំងអស់មួយរយហាសិបនាក់។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកបេនយ៉ាមីន។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29