bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Chronicles 23
1 Chronicles 23
Khmer Standard Version 1954 = Hammond Version
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 24 →
1
កាលព្រះបាទដាវីឌមានវ័យចាស់ជរាណាស់ហើយ ស្ដេចបានតែងតាំងសម្ដេចសាឡូម៉ូនជាបុត្រ អោយឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។
2
ព្រះបាទដាវីឌត្រាស់ហៅមន្ត្រីទាំងអស់របស់អ៊ីស្រាអែល ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវី អោយចូលមកគាល់។
3
គេបានរាប់ក្រុមលេវីម្ដងម្នាក់ៗ ចាប់ពីអ្នកដែលមានអាយុសាមសិបឆ្នាំឡើងទៅ មានចំនួន ៣៨ ០០០ នាក់។
4
ព្រះបាទដាវីឌបានចាត់តាំងពួកគេ ២៤ ០០០ នាក់ អោយត្រួតពិនិត្យមើលការសាងសង់ព្រះដំណាក់របស់ ព្រះអម្ចាស់ ៦ ០០០ នាក់ អោយធ្វើជាមន្ត្រីរាជការ និងចៅក្រម។
5
ពួកគេ ៤ ០០០ នាក់ទៀត ជាអ្នកយាមទ្វារព្រះដំណាក់ ៤ ០០០ នាក់ ជាអ្នកចំរៀងលើកតម្កើង ព្រះអម្ចាស់ និងកាន់ឧបករណ៍ភ្លេងដែលស្ដេចបានធ្វើសំរាប់ប្រគំកំដរ។
6
ព្រះបាទដាវីឌបានបែងចែកកូនចៅលេវី ជាក្រុមតាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។
7
កូនរបស់លោកគើរសុន មាន: ឡាអាដាន និងស៊ីម៉ៃ។
8
កូនរបស់លោកឡាអាដាន មានបីនាក់គឺ យេហ៊ីអែលជាមេដឹកនាំ សេថាម និងយ៉ូអែល។
9
កូនរបស់លោកស៊ីម៉ៃ មានបីនាក់ គឺ សឡូមីត ហាស៊ាល និងហារ៉ាន។ អ្នកទាំងនេះសុទ្ធតែជាមេលើក្រុមគ្រួសារឡាអាដាន។
10
លោកស៊ីម៉ៃមានកូនបួននាក់ទៀត គឺយ៉ាហាត់ ស៊ីណា យេអ៊ូស និងបេរា។
11
លោកយ៉ាហាត ជាមេដឹកនាំ ហើយលោកស៊ីណាជាមេដឹកនាំទីពីរ។ លោកយេអ៊ូស និងលោកបេរាគ្មានកូនប្រុសច្រើនទេ ដូច្នេះ ពួកគេក៏បញ្ចូលគ្នាជាក្រុមគ្រួសារតែមួយ។
12
កូនរបស់លោកកេហាត់ មានបួននាក់គឺ អាំរ៉ាម យីតសារ ហេប្រូន និងអ៊ូស៊ាល។
13
កូនរបស់លោកអាំរ៉ាមមាន លោកអើរ៉ុន និងលោកម៉ូសេ។ គេបានញែកលោកអើរ៉ុន និងកូនចៅរបស់លោក ដើម្បីបំរើការក្នុងទីសក្ការៈវិសុទ្ធបំផុត រហូតតទៅ ព្រមទាំងថ្វាយគ្រឿងក្រអូបចំពោះ ព្រះអម្ចាស់ បំរើការងាររបស់ព្រះអង្គ និងជូនពរប្រជាជនក្នុងនាមព្រះអង្គ រហូតតរៀងទៅ។
14
រីឯលោកម៉ូសេវិញ លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ គេរាប់បញ្ចូលកូនៗរបស់លោក ក្នុងចំណោមពួកលេវីឯទៀតៗដែរ។
15
កូនរបស់លោកម៉ូសេគឺ គើរសុន និងលោកអេលាស៊ើរ។
16
កូនរបស់លោកគើរសុនមាន លោកសេបួល ដែលជាមេដឹកនាំ។
17
លោកអេលាស៊ើរ មានកូនប្រុសតែមួយឈ្មោះរេហាបយ៉ា គឺលោកគ្មានកូនផ្សេងទៀតទេ។ ប៉ុន្តែ លោករេហាបយ៉ាមានកូនជាច្រើន។
18
កូនរបស់លោកយីតសារ មានលោកសឡូមីតជាមេដឹកនាំ។
19
កូនរបស់លោកហេប្រូនមានលោកយេរីយ៉ាជាមេដឹកនាំលោកអម៉ារាជាមេដឹកនាំទីពីរ លោកយ៉ាហាសៀល ជាមេដឹកនាំទីបី និងលោកយេកាមាម ជាមេដឹកនាំទីបួន។
20
កូនរបស់លោកអ៊ូស៊ាលគឺ លោកមីកា ជាមេដឹកនាំ និងលោកយីសយ៉ា ជាមេដឹកនាំទីពីរ។
21
កូនរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ កូនរបស់លោកម៉ាស់លីមាន អេឡាសារ និងលោកគីស។
22
លោកអេឡាសារទទួលមរណភាពទៅ ទាំងគ្មានកូនប្រុស គឺមានតែកូនស្រី។ កូនស្រីទាំងនោះបានរៀបការជាមួយកូនរបស់លោកគីស ដែលត្រូវជាបងប្អូនជីដូនមួយ។
23
កូនរបស់លោកមូស៊ី មានបីនាក់ គឺម៉ាស់លី អេឌើរ និងយេរេម៉ូត។
24
អ្នកទាំងនោះសុទ្ធតែជាកូនចៅលេវី និងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន ដែលមានចុះឈ្មោះក្នុងបញ្ជីជំរឿន។ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ពួកគេមានភារកិច្ចបំរើការងារក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ។
25
ព្រះបាទដាវីឌមានរាជឱង្ការថា៖ « ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល បានប្រោសប្រទានសេចក្ដីសុខសាន្តដល់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គគង់នៅក្រុងយេរូសាឡឹមរហូតតទៅ។
26
ដូច្នេះពួកលេវីមិនចាំបាច់សែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មានដែលសំរាប់ប្រើប្រាស់ក្នុងព្រះពន្លាទៀតឡើយ»។
27
គេបានជំរឿនកូនចៅលេវី ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ។
28
ពួកគេត្រូវបំពេញការងារនៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ក្រោមបង្គាប់កូនចៅលោកអើរ៉ុន គឺពួកគេមើលខុសត្រូវលើទីលាន និងបន្ទប់នានា ធ្វើពិធីជំរះវត្ថុសក្ការៈទាំងអស់អោយបានបរិសុទ្ធ ព្រមទាំងទទួលបន្ទុកលើកិច្ចការផ្សេងៗ នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
29
ពួកគេត្រូវតម្កល់នំបុ័ងថ្វាយព្រះអម្ចាស់ រៀបចំម្សៅម៉ដ្ដសំរាប់តង្វាយម្សៅ ព្រមទាំងរៀបចំនំក្រៀបធ្វើពីម្សៅឥតដាក់មេ នំចំអិនដោយប្រើពុម្ព ឬនំផ្សេងៗទៀត។ ពួកគេក៏ទទួលខុសត្រូវពិនិត្យមើលរង្វាស់រង្វាល់ទាំងប៉ុន្មានដែរ។
30
ពួកគេត្រូវស្ថិតនៅក្នុងព្រះដំណាក់រៀងរាល់ព្រឹក និងរៀងរាល់ល្ងាច ដើម្បីលើកតម្កើង និងអរព្រះគុណ ព្រះអម្ចាស់
31
ហើយត្រូវថ្វាយតង្វាយដុតទាំងមូល*ចំពោះព្រះភក្ត្រ ព្រះអម្ចាស់ នៅថ្ងៃសប្ប័ទ* ថ្ងៃចូលខែថ្មី ឬថ្ងៃបុណ្យសំខាន់ៗផ្សេងទៀត តាមចំនួនដែលបានកំណត់ទុកក្នុងក្បួនតម្រា ដែលគេត្រូវអនុវត្តតាមជានិច្ច។
32
ពួកគេត្រូវមើលថែរក្សាព្រះពន្លាជួបព្រះអម្ចាស់ និងទីសក្ការៈ ហើយបំពេញមុខងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមបញ្ជាកូនចៅលោកអើរ៉ុន ដែលជាបងប្អូនរបស់ពួកគេ។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29