bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Chronicles 9
1 Chronicles 9
Khmer Standard Version 1954 = Hammond Version
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 10 →
1
គេបានជំរឿនប្រជាជនអ៊ីស្រាអែលទាំងមូល តាមក្រុមគ្រួសាររបស់គេ ហើយកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ប្រជាជនយូដាត្រូវខ្មាំងកៀរទៅជាឈ្លើយ នៅស្រុកបាប៊ីឡូន ព្រោះតែពួកគេមិនស្មោះត្រង់នឹងព្រះជាម្ចាស់។
2
អស់អ្នកដែលបានវិលមកវិញមុនគេបង្អស់ ហើយកាន់កាប់ទឹកដីជាកម្មសិទ្ធិរបស់ខ្លួន នៅតាមក្រុងនានា នោះគឺប្រជាជនអ៊ីស្រាអែលធម្មតា ពួកបូជាចារ្យ ពួកលេវី និងពួកនេធីនិម។
3
កូនចៅយូដា កូនចៅបេនយ៉ាមីន កូនចៅអេប្រាអ៊ីម និងម៉ាណាសេខ្លះ នាំគ្នាតាំងទីលំនៅនៅក្រុងយេរូសាឡឹម។
4
ក្នុងកុលសម្ព័ន្ធយូដាមានលោកអ៊ូថាយ ជាកូនរបស់លោកអាំមីហ៊ូដ ជាចៅរបស់លោកអុមរី ជាចៅទួតរបស់លោកអ៊ីមរី និងជាចៅលួតរបស់លោកបានី ក្នុងអំបូរពេរេស។
5
ក្នុងអំបូរស៊ីឡូរមានលោកអសាយ៉ា ជារៀមច្បងគេ និងកូនចៅរបស់គាត់។
6
ក្នុងអំបូរសេរ៉ាសមានលោកយេអួល និងបងប្អូនរបស់គាត់។ សរុបទាំងអស់មាន៦៩០ នាក់។
7
ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានលោកសាលូវ ជាកូនរបស់លោកមស៊ូឡាម ជាចៅរបស់លោកហូដាវា និងជាចៅទួតរបស់លោកហាសេនួ។
8
លោកយីបនេយ៉ា ជាកូនរបស់លោកយេរ៉ូហាំ។ លោកអេឡាជាកូនរបស់លោកអ៊ូស៊ី ហើយលោកអ៊ូស៊ី ត្រូវជាកូនរបស់លោកមីករី ជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់លោកសេផាធា ជាចៅលួតរបស់លោករេហួល និងជាចៅលារបស់លោកយីបនីយ៉ា។
9
អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន។ បងប្អូនរបស់ពួកគេទាំងអស់ រាប់តាមតំណវង្សត្រកូលរបស់ពួកគេមានចំនួន ៩៥៦នាក់។
10
ក្នុងក្រុមបូជាចារ្យមានលោកយេដាយ៉ា លោកយេហូយ៉ារីប លោកយ៉ាគីន
11
លោកអសារាជាកូនរបស់លោកហ៊ីលគីយ៉ា ជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់លោកសាដុក ជាចៅលួតរបស់លោកមេរ៉ាយ៉ូត ជាចៅលារបស់លោកអហ៊ីទូប ជាអ្នកគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់។
12
លោកអដាយ៉ាជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកផាសហ៊ើរ ជាចៅទួតរបស់លោកម៉ាល់គា។ លោកម៉ាសាយជាកូនរបស់លោកអឌីអែល ជាចៅរបស់លោកយ៉ាសេរ៉ា ជាចៅទួតរបស់លោកមស៊ូឡាម ជាចៅលួតរបស់លោកមេស៊ីលេមីត ជាចៅលារបស់លោកអ៊ីមមើរ
13
ព្រមទាំងបងប្អូនរបស់ពួកគេ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន មានចំនួនទាំងអស់១ ៧៦០នាក់។ អ្នកទាំងនោះជាមនុស្សប៉ិនប្រសប់បំពេញការងារនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
14
ក្រុមលេវីមានសេម៉ាយ៉ាជាកូនហាស៊ូប ជាចៅរបស់លោកអាសរីកាំ ជាចៅទួតរបស់លោកហាសាបយ៉ា ក្នុងអំបូរម៉្រារី។
15
លោកបាកបាការ លោកហេរេស លោកកាឡាល លោកម៉ាថានា ជាកូនរបស់លោកមីកា ជាចៅរបស់លោកស៊ីកគ្រី ជាចៅទួតរបស់លោកអេសាភ។
16
លោកអូបាឌាជាកូនរបស់លោកសេម៉ាយ៉ា ជាចៅរបស់លោកកាឡាល ជាចៅទួតរបស់លោកយេឌូថិន។ លោកបេរេគាជាកូនរបស់លោកអេសា ជាចៅរបស់លោកអែលកាណា ដែលរស់នៅតាមភូមិរបស់ពួកនថូផា។
17
ក្រុមឆ្មាំទ្វារ លោកសាលូម លោកអកគូប លោកថាលម៉ូន លោកអហ៊ីម៉ាន និងបងប្អូនរបស់គេ។ លោកសាលូមជាមេដឹកនាំ។
18
មកទល់នឹងពេលនោះ ពួកគេតែងតែយាមនៅខ្លោងទ្វារហ្លួង នៅប៉ែកខាងកើត។ អ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារនៃជំរំកូនចៅលេវី។
19
លោកសាលូមជាកូនរបស់លោកកូរ៉ា ជាចៅរបស់លោកអេបៀយ៉ាសាប់ ជាចៅទួតរបស់លោកកូរេ ព្រមទាំងបងប្អូនរួមត្រកូលរបស់គាត់ គឺពូជពង្សកូរ៉ា មានភារកិច្ចជាអ្នកយាមទ្វារពន្លាជួបព្រះអម្ចាស់។ បុព្វបុរសរបស់ពួកគេ ក៏ធ្លាប់ធ្វើជាអ្នកយាមនៅច្រកចូលពន្លារបស់ ព្រះអម្ចាស់ ដែរ
20
ដោយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ ធ្វើជាអ្នកដឹកនាំ។ ព្រះអម្ចាស់ បានគង់ជាមួយលោក។
21
លោកសាការីជាកូនរបស់លោកមសេលេមា ជាឆ្មាំទ្វារពន្លាជួបព្រះអម្ចាស់។
22
អស់អ្នកដែលគេជ្រើសរើសអោយធ្វើជាឆ្មាំទ្វារ ហើយជំរឿនតាមភូមិរបស់ពួកគេ មានចំនួនទាំងអស់២១២នាក់។ ព្រះបាទដាវីឌ និងលោកសាំយូអែលជាគ្រូទាយ បានតែងតាំងពួកគេអោយបំពេញមុខងារនេះ។
23
ដូច្នេះ ពួកគេ និងកូនចៅរបស់ពួកគេ ក៏បំពេញមុខងារជាឆ្មាំទ្វារព្រះដំណាក់របស់ ព្រះអម្ចាស់ គឺមាត់ទ្វារពន្លាជួបព្រះអង្គ។
24
មានពួកឆ្មាំទ្វារនៅទិសទាំងបួន គឺខាងកើត ខាងលិច ខាងជើង និងខាងត្បូង។
25
រីឯបងប្អូនរបស់ពួកគេដែលរស់នៅតាមភូមិនានា ត្រូវចូលមកជួយការងាររបស់ពួកគេយូរៗម្ដងក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
26
ពួកលេវីទាំងបួននាក់ ដែលជាមេលើពួកឆ្មាំទ្វារ នៅបំពេញការងាររបស់ខ្លួនជាប់រហូត។ លើសពីនោះ ពួកគេក៏មើលខុសត្រូវលើបន្ទប់ផ្សេងៗ និងទ្រព្យនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ដែរ។
27
ពេលយប់ ពួកគេស្នាក់នៅជុំវិញព្រះដំណាក់របស់ព្រះជាម្ចាស់ ដ្បិតពួកគេមានភារកិច្ចយាមព្រះដំណាក់ និងបើកទ្វាររៀងរាល់ព្រឹក។
28
ពួកលេវីខ្លះមានភារកិច្ចថែរក្សាគ្រឿងបរិក្ខារសំរាប់ប្រើប្រាស់ក្នុងព្រះដំណាក់ គឺពួកគេត្រូវរាប់នៅពេលយកចេញមកប្រើ ហើយពេលយកទៅទុកវិញ ក៏ត្រូវរាប់ដែរ។
29
អ្នកខ្លះទទួលភារកិច្ចថែរក្សាគ្រឿងបរិក្ខារឯទៀតៗ និងគ្រឿងសម្ភារៈនៅក្នុងទីសក្ការៈ ព្រមទាំងម្សៅម៉ដ្ដ ស្រាទំពាំងបាយជូរ ប្រេង គ្រឿងក្រអូប និងប្រេងក្រអូបផ្សេងៗផង។
30
ពួកបូជាចារ្យខ្លះទទួលបន្ទុកផ្នែកខាងផ្សំប្រេងក្រអូប។
31
លោកម៉ាធិធាជាពួកលេវី ហើយជាកូនច្បងរបស់លោកសាលូម ក្នុងពូជពង្សរបស់លោកកូរេ មានភារកិច្ចធ្វើនំដែលចំអិនដោយប្រើពុម្ព។
32
រីឯបងប្អូនរបស់ពួកគេពីអំបូរកេហាត់ មានភារកិច្ចចាត់ចែងមើលនំបុ័ង ដែលត្រូវរៀបថ្វាយព្រះអម្ចាស់ រៀងរាល់ថ្ងៃសប្ប័ទ*។
33
ពួកអ្នកចំរៀង ដែលសុទ្ធតែជាមេដឹកនាំក្រុមគ្រួសារលេវី អាស្រ័យនៅតាមបន្ទប់នានា ក្នុងព្រះដំណាក់។ ពួកគេមិនធ្វើការអ្វីផ្សេងទៀតឡើយ ដ្បិតពួកគេត្រូវបំពេញមុខងាររបស់ខ្លួនទាំងថ្ងៃ ទាំងយប់។
34
នេះហើយជាមេដឹកនាំរបស់ក្រុមគ្រួសារនៃកុលសម្ព័ន្ធលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។ អ្នកទាំងនោះរស់នៅក្នុងក្រុងយេរូសាឡឹម។
35
រីឯលោកយេហ៊ីអែល ជាអ្នកសង់ក្រុងគីបៀនរស់នៅក្នុងក្រុងនោះ។ ប្រពន្ធរបស់គាត់ ឈ្មោះម៉ាកា។
36
កូនរបស់គាត់មានអាប់ដូនជាកូនច្បង បន្ទាប់មក ស៊ើរ គីស បាល នើរ ណាដាប
37
កេដោរ អហ៊ីយ៉ូ សាការី និងមីកឡូត។
38
លោកមីកឡូត ជាឪពុករបស់លោកសាំម៉ា។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹម ជាមួយបងប្អូនរបស់គេដែរ។
39
លោកនើរជាឪពុករបស់លោកគីស លោកគីស ជាឪពុករបស់ព្រះបាទសូលព្រះបាទសូល ជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។
40
កូនរបស់សម្ដេចយ៉ូណាថាន គឺមេរីប-បាល ហើយលោកមេរីប-បាល ជាឪពុករបស់លោកមីកា។
41
កូនរបស់លោកមីកាមាន ពីថូន មេឡេក និងថាក់រា។
42
លោកអហាសជាឪពុករបស់លោកយ៉ារ៉ា លោកយ៉ារ៉ា ជាឪពុករបស់លោកអលេមេត លោកអលេមេត ជាឪពុករបស់លោកអាសម៉ាវែត និងលោកស៊ីមរី។ លោកស៊ីមរី ជាឪពុករបស់លោកម៉ូសា
43
លោកម៉ូសា ជាឪពុករបស់លោកប៊ីនា លោកប៊ីនា ជាឪពុករបស់លោករេផាយ៉ា លោករេផាយ៉ា ជាឪពុករបស់លោកអេលាសា លោកអេលេសា ជាឪពុករបស់លោកអសេល។
44
លោកអសេលមានកូនប្រុសប្រាំមួយនាក់ ឈ្មោះ អាសរីកាំ បូករូវ អ៊ីស្មាអែល ស្អារ៉ា អូបាឌា និងហាណាន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29