bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Job 10
Job 10
Khmer Standard Version 1954 = Hammond Version
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 11 →
1
«ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់! ខ្ញុំមិនអាចទប់ការត្អូញត្អែរ របស់ខ្ញុំបានទៀតទេ ខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។
2
ខ្ញុំនឹងទូលព្រះជាម្ចាស់ថា: សូមកុំដាក់ទោសទូលបង្គំឡើយ! សូមប្រាប់អោយទូលបង្គំដឹងផងថា តើព្រះអង្គមានមូលហេតុអ្វី ចោទប្រកាន់ទូលបង្គំ?
3
តើមានប្រយោជន៍អ្វី បានជាព្រះអង្គសង្កត់សង្កិនទូលបង្គំ ហើយបោះបង់ចោលស្នាព្រះហស្ដរបស់ព្រះអង្គ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
4
តើព្រះអង្គមានព្រះនេត្រ ហើយទតមើល តាមរបៀបដូចមនុស្សលោកដែរឬ?
5
តើចំនួនថ្ងៃរបស់ព្រះអង្គដូចចំនួនថ្ងៃ របស់មនុស្សលោក ហើយចំនួនឆ្នាំរបស់ព្រះអង្គ ក៏ដូចជាចំនួនឆ្នាំ របស់មនុស្សលោកដែរឬ
6
បានជាព្រះអង្គស្វែងរកកំហុសរបស់ទូលបង្គំ ហើយរុករកអំពើបាបរបស់ទូលបង្គំដូច្នេះ?
7
ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំគ្មានកំហុសអ្វីទេ ហើយក៏គ្មាននរណារំដោះទូលបង្គំអោយរួចផុត ពីព្រះហស្ដរបស់ព្រះអង្គបានដែរ។
8
ព្រះអង្គបានសូនទូលបង្គំ និងបង្កើតទូលបង្គំ ដោយសារព្រះហស្ដរបស់ព្រះអង្គផ្ទាល់ តែព្រះអង្គបែរចង់រំលាយទូលបង្គំទៅវិញ!
9
សូមនឹកចាំផងថា ព្រះអង្គបានបង្កើតទូលបង្គំ ដូចគេសូនដីឥដ្ឋធ្វើភាជន៍។ តើព្រះអង្គសព្វព្រះហឫទ័យអោយទូលបង្គំ ត្រឡប់ទៅជាធូលីដីវិញឬ?
10
ព្រះអង្គបានសូនទូលបង្គំ និងអោយទូលបង្គំចំរើនធំឡើង ក្នុងផ្ទៃម្ដាយ។
11
ព្រះអង្គបំពាក់ស្បែក និងសាច់ ពាសពេញរូបកាយទូលបង្គំ ព្រះអង្គបង្កើតឆ្អឹង និងសរសៃអោយទូលបង្គំ។
12
ព្រះអង្គប្រទានជីវិត និងសំដែងព្រះហឫទ័យ មេត្តាករុណាចំពោះទូលបង្គំ ព្រះអង្គថែរក្សាដង្ហើមជីវិតរបស់ទូលបង្គំ។
13
ប៉ុន្តែ ទូលបង្គំដឹងច្បាស់នូវអ្វីៗ ដែលព្រះអង្គលាក់ទុកនៅក្នុងព្រះហឫទ័យ
14
គឺព្រះអង្គឃ្លាំមើលទូលបង្គំ ក្រែងលោទូលបង្គំប្រព្រឹត្តអំពើបាប ហើយព្រះអង្គមិនព្រមលើកលែងទោស អោយទូលបង្គំទាល់តែសោះ។
15
ប្រសិនបើទូលបង្គំមានទោស នោះទូលបង្គំពិតជាវេទនាមិនខាន! ប្រសិនបើទូលបង្គំសុចរិត នោះក៏ទូលបង្គំមិនហ៊ានងើបមុខឡើងដែរ ទូលបង្គំត្រូវអាម៉ាស់ ហើយលិចលង់ទៅក្នុងទុក្ខវេទនា។
16
ប្រសិនបើទូលបង្គំហ៊ានងើបមុខ ព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហ ព្រះអង្គនឹងសំដែងការអស្ចារ្យផ្សេងៗ ប្រហារទូលបង្គំថែមទៀត។
17
ព្រះអង្គចេះតែរកមូលហេតុថ្មីៗ មកចោទប្រកាន់ទូលបង្គំ ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ កាន់តែខ្លាំងឡើងៗ ព្រះអង្គប្រើកងកម្លាំងថ្មីៗវាយលុកទូលបង្គំ។
18
ព្រះអង្គអោយទូលបង្គំចេញពីផ្ទៃម្ដាយធ្វើអ្វី? បើទូលបង្គំស្លាប់តាំងពីក្នុងផ្ទៃ នោះគ្មាននរណាឃើញទេ។
19
បើគេយកទូលបង្គំចេញពីផ្ទៃម្ដាយទៅកប់ក្នុងផ្នូរ នោះទូលបង្គំមិនដែលមានជីវិតទាល់តែសោះ។
20
អាយុជីវិតរបស់ទូលបង្គំជិតផុតហើយ សូមឈប់វាយប្រហារទូលបង្គំ សូមយាងចាកចេញពីទូលបង្គំទៅ ដើម្បីអោយទូលបង្គំមានពេលល្ហែបន្តិច
21
មុននឹងទូលបង្គំធ្វើដំណើរទៅស្ថានងងឹត ដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ឥតវិលត្រឡប់វិញឡើយ។
22
ស្ថាននោះងងឹតជាងភាពអន្ធការទៅទៀត ជាកន្លែងស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ជាកន្លែងដែលគ្មានរបៀបរៀបរយ ហើយសូម្បីតែពន្លឺនៅទីនោះក៏ងងឹតដែរ»។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42