bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Job 5
Job 5
Khmer Standard Version 1954 = Hammond Version
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 6 →
1
ឥឡូវនេះ សូមលោកស្រែកចុះ ក្រែងលោមាននរណាម្នាក់ ឆ្លើយតបមកលោក។ តើលោកអាចហៅទេវតាណាមួយ អោយមកជួយបាន?
2
ការមួម៉ៅ រមែងសម្លាប់មនុស្សល្ងីល្ងើ ការក្ដៅក្រហាយក៏រមែងធ្វើអោយ មនុស្សចោលម្សៀតបាត់បង់ជីវិតដែរ។
3
ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើចំរុងចំរើន ប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសាផ្ទះរបស់គេថា:
4
សូមកុំអោយកូនចៅរបស់គេមានទីពឹងពាក់ ហើយកុំអោយមាននរណាការពារគេ នៅពេលចៅក្រមដាក់ទោស។
5
សូមអោយមនុស្សអត់បាយនាំគ្នាមក ដណ្ដើមយកភោគផលរបស់គេ ទោះបីមានបន្លាជុំវិញចំការក៏ដោយ។ សូមអោយមនុស្សស្រេកឃ្លាននាំគ្នាមក រឹបអូសយកទ្រព្យសម្បត្តិរបស់គេ។
6
អំពើទុច្ចរិតមិនមែនដុះចេញពីធូលីដីទេ ហើយទុក្ខវេទនាក៏មិនមែនដុះចេញពីដីដែរ។
7
មនុស្សកើតមក ដើម្បីរងទុក្ខវេទនា ដូចផ្កាភ្លើងខ្ទាតឡើងទៅក្នុង លំហអាកាសដែរ។
8
ប្រសិនបើខ្ញុំមានទុក្ខដូចលោកវិញ ខ្ញុំនឹងស្រែកអង្វរព្រះជាម្ចាស់ ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំ មកទូលថ្វាយព្រះអង្គ។
9
ព្រះអង្គធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ មានចំនួនច្រើនឥតគណនា។
10
ព្រះអង្គធ្វើអោយភ្លៀងបង្អុរមកលើផែនដី និងប្រទានអោយមានទឹកស្រោចស្រពស្រែចំការ។
11
ព្រះអង្គលើកមនុស្សទន់ទាបឡើង ហើយជួយសង្គ្រោះអ្នកដែលកាន់ទុក្ខ។
12
ព្រះអង្គរំលាយគំរោងការមនុស្សមានល្បិច មិនអោយគេសំរេចគំរោងការរបស់ខ្លួនបានឡើយ។
13
ព្រះអង្គធ្វើអោយអ្នកប្រាជ្ញ ធ្លាក់ក្នុងល្បិចកិច្ចកលរបស់ខ្លួន ហើយធ្វើអោយយោបល់ដ៏ប៉ិនប្រសប់ របស់ពួកគេ ប្រែជាឥតបានការ។
14
នៅពេលថ្ងៃពួកគេជំពប់ជើង ដូចដើរនៅពេលយប់ងងឹត ហើយពួកគេដើរស្ទាបៗ នៅកណ្ដាលថ្ងៃត្រង់ ដូចដើរនៅពេលយប់ដែរ។
15
ប៉ុន្តែ ព្រះអង្គសង្គ្រោះជនទុគ៌ត អោយរួចផុតពីមុខដាវ ពីចង្កូម និងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។
16
ព្រះអង្គប្រទានសេចក្ដីសង្ឃឹម ដល់មនុស្សទន់ខ្សោយ តែព្រះអង្គបំបិទមាត់មនុស្សទុច្ចរិត។
17
ហេតុនេះអ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះ ដែលប្រកបដោយឫទ្ធានុភាពឡើយ។
18
ព្រះជាម្ចាស់ធ្វើអោយឈឺចាប់ តែព្រះអង្គនឹងព្យាបាលឡើងវិញ ព្រះអង្គធ្វើអោយរបួស តែព្រះអង្គនឹងព្យាបាលមុខរបួសនេះ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
19
ព្រះអង្គជួយលោកអោយរួចពីទុក្ខកង្វល់ ចំនួនប្រាំមួយដង តែនៅគ្រាទីប្រាំពីរ ការអាក្រក់នឹងពុំអាច កើតមានដល់លោកទេ។
20
នៅពេលកើតទុរ្ភិក្ស ព្រះអង្គរំដោះលោកពីសេចក្ដីស្លាប់ ហើយនៅពេលកើតសង្គ្រាម ព្រះអង្គរំដោះលោកពីមុខដាវ។
21
ព្រះអង្គនឹងការពារលោកពីពាក្យ បរិហាររបស់អ្នកដទៃ ហើយលោកក៏នឹងមិនភ័យខ្លាចមហន្តរាយ ដែលកើតឡើងដែរ។
22
លោកនឹងមិនញញើត នៅចំពោះមុខ មហន្តរាយ ការអត់ឃ្លាន សត្វសាហាវមិនធ្វើអោយលោកភ័យខ្លាច។
23
ស្រែចំការរបស់លោកនឹងគ្មានដុំថ្ម ហើយគ្មានសត្វសាហាវមកយាយីលោកទេ។
24
លោកនឹងបានសុខសាន្តនៅក្នុង ទីលំនៅរបស់លោក ហើយពេលលោកមើលទៅហ្វូងសត្វ ក៏មិនឃើញមានបាត់បង់ដែរ។
25
លោកនឹងឃើញពូជពង្សរបស់លោក កើនចំនួនច្រើនឡើង កូនចៅរបស់លោកកើនចំនួន ដូចស្មៅដុះនៅតាមទីវាល។
26
លោករស់បានអាយុវែង ស្កប់ស្កល់ ហើយលាចាកលោកនេះទៅ ដូចស្រូវទុំនៅរដូវចំរូត។
27
យើងបានសង្កេតមើលហេតុការណ៍ទាំងនេះ ហើយឃើញថាពិតជាកើតមានដូច្នេះមែន។ ហេតុនេះចូរត្រងត្រាប់ស្ដាប់ ហើយយកជាមេរៀនចុះ!»។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42