bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Job 38
Job 38
Khmer Standard Version 1954 = Hammond Version
← Chapter 37
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 39 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់ លោកយ៉ូបពីក្នុងខ្យល់ព្យុះដូចតទៅ៖
2
«ម្ដេចក៏អ្នកបង្អាប់គំរោងការរបស់យើង ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ?
3
ចូរប្រុងប្រៀបខ្លួន ដូចមនុស្សអង់អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយអោយយើងដឹងផង!
4
នៅគ្រាដែលយើងបង្កបង្កើតផែនដី នោះតើអ្នកនៅឯណា? ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ ចូរថ្លែងមកចុះ។
5
នរណាជាអ្នកកំណត់ទំហំផែនដី នរណាជាអ្នកទាញខ្សែវាស់ផែនដី តើអ្នកដឹងឬទេ?
6
តើផែនដីចាក់គ្រឹះនៅលើអ្វី? តើនរណាបានបញ្ចុះថ្មដ៏សំខាន់
7
ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា ហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ?
8
តើនរណាទប់សមុទ្រជាប់ នៅពេលដែល ទឹកជន់ជោរឡើងពីទីជំរៅនៃផែនដី?
9
គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រ ទុកដូចជាសម្លៀកបំពាក់ ហើយយកភាពងងឹតទុកដូចជាផាហ៊ុម
10
យើងបានកំណត់ព្រំដែនអោយសមុទ្រ យើងបានទប់សមុទ្រជាប់ ដូចបិទទ្វារ និងខ្ទាស់រនុក។
11
យើងបញ្ជាទៅសមុទ្រថា “ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ! ចូរអោយរលកដ៏សាហាវរបស់ឯងឈប់ ត្រង់កន្លែងនេះ!”។
12
តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា អោយមានពេលព្រឹក ហើយកំណត់ពេលវេលាអោយថ្ងៃរះឡើង
13
បំភ្លឺជាយផែនដី និងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ?
14
ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាង ដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ព ហើយធម្មជាតិក៏បញ្ចេញសំរស់ដ៏ល្អប្រណីត។
15
រីឯមនុស្សអាក្រក់មិនដែលមានពន្លឺទេ ដៃដែលធ្លាប់ធ្វើបាបអ្នកដទៃនឹងត្រូវបាក់។
16
តើអ្នកធ្លាប់ទៅដល់ប្រភពទឹកសមុទ្រ ហើយធ្លាប់ដើរនៅក្នុងបាតមហាសាគរឬទេ?
17
តើមាននរណាបង្ហាញអោយអ្នកឃើញ ទ្វារស្ថានមច្ចុរាជ ហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ?
18
តាមយោបល់អ្នក តើផែនដីមានទំហំប៉ុនណា? បើអ្នកដឹងចូរនិយាយមកចុះ!
19
តើពន្លឺស្ថិតនៅកន្លែងណា? តើសេចក្ដីងងឹតនៅឯណា?
20
បើអ្នកដឹង អ្នកអាចទៅដល់ព្រំដែនរបស់វា ហើយស្គាល់ផ្លូវដែលនាំទៅកន្លែងរបស់វា។
21
អ្នកពិតជាដឹង ដ្បិតអ្នកកើតពីយូរមកហើយ រីឯអាយុជីវិតរបស់អ្នកក៏វែងណាស់ដែរ!
22
តើអ្នកធ្លាប់ទៅដល់ប្រភពរបស់ហិមៈឬទេ? តើអ្នកធ្លាប់ឃើញប្រភពរបស់ព្រឹលឬទេ?
23
យើងទុកហិមៈ និងព្រឹលដោយឡែក សំរាប់គ្រាមហន្តរាយ និងសំរាប់ថ្ងៃធ្វើសឹកសង្គ្រាម។
24
ពន្លឺចាំងចែងមក តាមផ្លូវណា ហើយខ្យល់ដែលបក់ពីទិសខាងជើង មកលើផែនដី តាមផ្លូវណា តើអ្នកដឹងឬទេ?
25
តើនរណាបើកផ្លូវអោយទឹកភ្លៀង ហើយកំណត់ផ្លូវអោយផ្លេកបន្ទោរ និងផ្គរលាន់
26
រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅ និងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ
27
ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែង និងធ្វើអោយមានតិណជាតិដុះឡើង?
28
តើភ្លៀងមានឪពុកឬទេ? នរណាផ្ដល់កំណើតអោយដំណក់ទឹកសន្សើម?
29
តើនរណាជាម្ដាយរបស់ទឹកដែលកក ព្រមទាំងសំរាលចេញជាសន្សើមកក ដែលធ្លាក់ចុះពីលើមេឃ?
30
ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្ម ហើយមហាសាគរក៏កកដែរ។
31
តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នា ឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ?
32
តើអ្នកអាចធ្វើអោយចក្ររាសីលេចចេញមក តាមពេលកំណត់របស់វា និងនាំផ្លូវផ្កាយក្រពើទាំងធំ ទាំងតូចបានឬ?
33
តើអ្នកស្គាល់ច្បាប់នៅលើមេឃ ហើយអាចចាត់ចែងសណ្ដាប់ធ្នាប់នៅលើ ផែនដីបានឬទេ?
34
ពេលអ្នកស្រែកបញ្ជាទៅពពក តើភ្លៀងបង្អុរមកលើអ្នកឬទេ?
35
ពេលអ្នកបញ្ជាផ្លេកបន្ទោរអោយបញ្ចេញរស្មី តើវាយល់ព្រមទៅឬទេ?
36
តើនរណាធ្វើអោយសត្វមានប្រាជ្ញាដឹងជាមុន ថាដល់ពេលទឹកឡើង ហើយដឹងថារដូវវស្សាចូលមកដល់?
37
តើនរណាមានប្រាជ្ញាអាចរាប់ដុំពពក ព្រមទាំងផ្អៀងអាងនៅលើមេឃ អោយបង្ហូរទឹកចុះមក
38
ដើម្បីស្រោចស្រពធូលីដីអោយនៅផ្គុំគ្នា ហើយធ្វើអោយដីបែកក្រហែង មកនៅជាប់គ្នាវិញ។
39
តើអ្នកឬដែលដេញចាប់សត្វមកចិញ្ចឹមសិង្ហញី និងផ្គត់ផ្គង់អាហារអោយកូនសិង្ហបាត់ឃ្លាន
40
នៅពេលដែលវាក្រាបក្នុងរូង ឬសំងំចាប់រំពានៅក្នុងព្រៃល្បោះ?
41
តើនរណាជាអ្នកផ្ដល់ចំណីអោយសត្វក្អែក នៅពេលដែលកូនវាស្រែកហៅព្រះជាម្ចាស់ ហើយហើរចុះហើរឡើងព្រោះអត់អាហារ?
← Chapter 37
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 39 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42