bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Job 16
Job 16
Khmer Standard Version 1954 = Hammond Version
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 17 →
1
លោកយ៉ូបឆ្លើយវិញថា៖
2
«សេចក្ដីបែបនេះ ខ្ញុំធ្លាប់ឮ ជាច្រើនលើកច្រើនសាមកហើយ។ អស់លោកមកជួយសំរាលទុក្ខ តែបែរជានាំអោយអំពល់ទុក្ខទៅវិញ!
3
តើអស់លោកនិយាយឥតបានការដូច្នេះ ដល់អង្កាល់ទើបចប់? តើមានអ្វីធ្វើអោយអស់លោកពុះកញ្ជ្រោល បានជាអស់លោកឆ្លើយដូច្នេះ?
4
ចំពោះខ្ញុំវិញខ្ញុំក៏អាចនិយាយដូច អស់លោកបានដែរ គឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំ ខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោក ខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។
5
ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោក ខ្ញុំនឹងរកពាក្យមកថ្លែង ដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។
6
រីឯខ្ញុំវិញទោះបីខ្ញុំនិយាយ ក៏ការឈឺចាប់របស់ខ្ញុំមិនបានធូរស្បើយ បើខ្ញុំមិននិយាយ ក៏ការឈឺចាប់មិនចាកចេញឆ្ងាយពីខ្ញុំដែរ។
7
ឥឡូវនេះ ព្រះជាម្ចាស់ធ្វើអោយខ្ញុំបាក់កម្លាំង… ព្រះអង្គបានធ្វើអោយគ្រួសារទូលបង្គំ វិនាសទាំងស្រុង។
8
ព្រះអង្គអោយទូលបង្គំនៅសល់តែ ស្បែក និងឆ្អឹង ដែលជាភស្ដុតាង អោយគេចោទប្រកាន់ថា ទូលបង្គំមានកំហុស។
9
ព្រះពិរោធរបស់ព្រះអង្គប្រហារខ្ញុំ ដូចសត្វសាហាវហែកសាច់ខ្ញុំ បញ្ចេញចង្កូមដាក់ខ្ញុំ ព្រះអង្គសម្លក់សម្លឹងមកខ្ញុំដូចបច្ចាមិត្ត។
10
មនុស្សម្នាបើកមាត់យ៉ាងធំ ដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំ ពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំ ហើយព្រួតគ្នាទាស់នឹងខ្ញុំ។
11
ព្រះជាម្ចាស់ប្រគល់ខ្ញុំទៅអោយ ក្មេងក្មាងមើលងាយ ព្រះអង្គប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃ របស់មនុស្សពាល។
12
ពេលខ្ញុំកំពុងតែរស់នៅយ៉ាងសុខសាន្ត ព្រះអង្គមកអង្រួនខ្ញុំអោយវឹកវរ ព្រះអង្គចាប់កញ្ចឹងកខ្ញុំ ហើយបោកខ្ញុំអោយដួល ព្រះអង្គចាត់ទុកខ្ញុំដូចជាផ្ទាំងស៊ីប។
13
ព្រះអង្គបាញ់ព្រួញមកលើខ្ញុំ ពីគ្រប់ទិសទី ព្រះអង្គទម្លុះខ្ញុំត្រង់ចង្កេះ ដោយឥតមេត្តា ព្រះអង្គធ្វើអោយប្រមាត់ខ្ញុំធ្លាយចេញមកលើដី។
14
ព្រះអង្គចាក់ទម្លុះខ្ញុំផ្ទួនៗគ្នា ព្រះអង្គសំរុកមកលើខ្ញុំដូចទាហានចូលច្បាំង។
15
ខ្ញុំបានដេរបាវយកមកស្លៀក ខ្ញុំជាន់ឈ្លីកិត្តិយសរបស់ខ្ញុំក្នុងធូលីដី។
16
ខ្ញុំយំសោករហូតដល់ហើមភ្នែក ភ្នែករបស់ខ្ញុំក៏ខូងយ៉ាងជ្រៅដែរ។
17
ប៉ុន្តែ ខ្ញុំពុំបានប្រព្រឹត្តអំពើឃោរឃៅទេ ហើយពាក្យអធិស្ឋានរបស់ខ្ញុំ នៅតែបរិសុទ្ធដដែល។
18
ឱផែនដីអើយ សូមកុំលាក់ឈាមរបស់ខ្ញុំឡើយ ហើយក៏កុំអោយមានអ្វីមកខ្ទប់ សំរែករបស់ខ្ញុំដែរ។
19
ពេលនេះសាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរមសុខ អ្នកឆ្លើយការពារខ្ញុំ ស្ថិតនៅស្ថានដ៏ខ្ពស់បំផុត។
20
មិត្តភក្ដិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ទាំងបង្ហូរទឹកភ្នែក។
21
សូមអោយសាក្សីរបស់ខ្ញុំបានធ្វើជា អាជ្ញាកណ្ដាលរវាងព្រះជាម្ចាស់ និងខ្ញុំ ដូចគេធ្លាប់ធ្វើជាអាជ្ញាកណ្ដាលរវាង មនុស្ស និងមនុស្ស។
22
អាយុជីវិតរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយ ខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវមួយ ដែលពុំអាចវិលត្រឡប់មកវិញបានទេ។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42