bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Job 42
Job 42
Khmer Standard Version 1954 = Hammond Version
← Chapter 41
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
1
លោកយ៉ូបទូល ព្រះអម្ចាស់ ថា៖
2
«ទូលបង្គំទទួលស្គាល់ថា ព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន ហើយគ្មានការអ្វីមួយដែលធ្វើអោយព្រះអង្គ ទាល់ព្រះតម្រិះឡើយ។
3
ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “ម្ដេចក៏អ្នកសង្ស័យលើគំរោងការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?” ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដី ដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា ដែលទូលបង្គំអាចយល់ និងអាចស្គាល់។
4
ព្រះអង្គមានព្រះបន្ទូលទៀតថា “ចូរស្ដាប់សេចក្ដីដែលយើងថ្លែង យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ”
5
កាលពីមុនទូលបង្គំគ្រាន់តែបានឮគេនិយាយ អំពីព្រះអង្គ ឥឡូវនេះ ទូលបង្គំឃើញព្រះអង្គ ផ្ទាល់នឹងភ្នែកតែម្ដង។
6
ហេតុនេះទូលបង្គំសូមសារភាពកំហុស ហើយដាក់ខ្លួន ដោយក្រាបនៅក្នុងធូលីដី និងផេះ»។
7
ក្រោយពេល ព្រះអម្ចាស់ មានព្រះបន្ទូលទាំងនេះមកកាន់លោកយ៉ូបហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអេលីផាសជាអ្នកស្រុកថេម៉ានថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្តភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវដូចយ៉ូប ជាអ្នកបំរើរបស់យើងឡើយ។
8
ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរទៅជួបយ៉ូប ជាអ្នកបំរើរបស់យើង ហើយថ្វាយជាតង្វាយដុតទាំងមូល*សំរាប់អ្នករាល់គ្នាចុះ។ យ៉ូបជាអ្នកបំរើរបស់យើងនឹងទូលអង្វរអោយអ្នករាល់គ្នា។ ដោយយើងយល់អធ្យាស្រ័យដល់យ៉ូបនោះ យើងនឹងមិនដាក់ទោសអ្នករាល់គ្នា អោយសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវ ដូចយ៉ូបជាអ្នកបំរើរបស់យើងឡើយ»។
9
លោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ានាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែល ព្រះអម្ចាស់ បានបង្គាប់។ ពេលនោះ ព្រះអម្ចាស់ ក៏អធ្យាស្រ័យដល់លោកយ៉ូប។
10
នៅពេលដែលលោកយ៉ូបទូលអង្វរអោយមិត្តភក្ដិរបស់លោក ព្រះអម្ចាស់ ប្រោសប្រណីលោកអោយបានចំរុងចំរើនឡើងវិញ។ ព្រះអម្ចាស់ ប្រទានអោយលោកទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។
11
បងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់លោក និងញាតិមិត្តទាំងអស់ដែលលោកធ្លាប់ស្គាល់ នាំគ្នាមកសួរសុខទុក្ខលោក ហើយបរិភោគអាហាររួមជាមួយលោក នៅក្នុងផ្ទះរបស់លោក។ ពួកគេសំដែងការអាណិតអាសូរ និងសំរាលទុក្ខលោក ព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែល ព្រះអម្ចាស់ បានបណ្ដាលអោយកើតមានដល់លោក។ ពួកគេយកប្រាក់មួយណែនម្នាក់ ព្រមទាំងកងមាសម្នាក់មួយមកជូនលោក។
12
ព្រះអម្ចាស់ ប្រទានពរដល់លោកយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺលោកមានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។
13
លោកមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។
14
លោកដាក់ឈ្មោះកូនស្រីទីមួយថា «យេមីម៉ា» កូនស្រីទីពីរ «កេស៊ីយ៉ា» និងកូនស្រីទីបី «កេរេន-ហាពូក»។
15
នៅក្នុងស្រុកនោះទាំងមូលគ្មាននារីណាមានរូបឆោមល្អស្អាតដូចកូនស្រីរបស់លោកយ៉ូបទេ។ លោកយ៉ូប ជាឪពុកក៏បានចែកមត៌កអោយនាងទាំងបី ដូចបងប្អូនប្រុសៗទាំងប្រាំពីរនាក់ដែរ។
16
ក្រោយមកលោកយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត លោកបានឃើញកូនចៅរបស់លោករហូតដល់បួនតំណ។
17
បន្ទាប់ពីមានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកយ៉ូបក៏លាចាកលោកនេះទៅ៕
← Chapter 41
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42