bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Job 12
Job 12
Khmer Standard Version 1954 = Hammond Version
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 13 →
1
លោកយ៉ូបតបវិញថា៖
2
«ពិតមែនហើយ ចំណេះដឹងទាំងប៉ុន្មានរបស់មនុស្ស ស្ថិតនៅក្នុងអស់លោកទាំងអស់គ្នា។ ដូច្នេះ ពេលណាអស់លោកស្លាប់ ប្រាជ្ញាក៏សាបសូន្យទៅជាមួយដែរ!
3
ចំណែកឯខ្ញុំវិញ ខ្ញុំក៏ចេះគិតគូរដូចអស់លោក គឺខ្ញុំមិនអន់ជាងអស់លោកទេ។ សេចក្ដីដែលអស់លោកថ្លែងនោះ តើនរណាមិនដឹង!
4
ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកអោយ ខ្ញុំអង្វររកព្រះជាម្ចាស់ សូមចម្លើយពីព្រះអង្គ តែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្ដី ក៏ត្រូវគេមើលងាយដែរ។
5
អស់អ្នកដែលធ្លាប់រស់នៅដោយសុខសាន្ត តែងតែមើលងាយមនុស្សវេទនា ហើយពួកគេគិតថា អ្នកដែលភ្លាត់ជើងដួល ត្រូវតែវេទនាដូច្នេះ។
6
មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយឥតកង្វល់ អស់អ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ តែងតែរស់នៅដោយឥតបារម្ភ។
7
ក៏ប៉ុន្តែ សូមលោកសាកសួរសត្វធាតុទៅ នោះវានឹងប្រៀនប្រដៅលោក សូមសួរសត្វស្លាបទៅ នោះវានឹងប្រាប់លោកអោយដឹង។
8
សូមសាកសួរផែនដីទៅ នោះផែនដីនឹងប្រៀនប្រដៅលោក សូមសួរត្រីនៅក្នុងសមុទ្រ នោះវានឹងនិទានប្រាប់លោក។
9
ក្នុងចំណោមសត្វទាំងនោះ តើសត្វណាមួយ មិនដឹងថា អ្វីៗទាំងអស់កើតមកពីព្រះជាម្ចាស់!
10
ព្រះអង្គក្ដាប់ព្រលឹងសត្វលោកទាំងអស់ នៅក្នុងព្រះហស្ដរបស់ព្រះអង្គ ហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុង ព្រះហស្ដរបស់ព្រះអង្គដែរ។
11
ត្រចៀកស្ដាប់យល់ពាក្យសំដី ដូចអណ្ដាតស្គាល់រសជាតិម្ហូបអាហារដែរ។
12
មនុស្សចាស់ជរារមែងមានប្រាជ្ញា ហើយអ្នកដែលមានអាយុវែង ក៏មានការយល់ដឹងដែរ។
13
មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានប្រាជ្ញា និងឫទ្ធានុភាព ព្រមទាំងយោបល់ និងការយល់ដឹង។
14
ប្រសិនបើព្រះអង្គកំទេចអ្វីមួយ គ្មាននរណាសង់ឡើងវិញបានទេ ប្រសិនបើព្រះអង្គឃុំមនុស្សម្នាក់ នោះក៏គ្មាននរណាអាចដោះលែងបានដែរ។
15
ប្រសិនបើព្រះអង្គទប់ទឹក នោះនឹងកើតរាំងស្ងួត ប្រសិនបើព្រះអង្គបើក នោះទឹកនឹងលិចផែនដី។
16
ព្រះអង្គប្រកបដោយព្រះចេស្ដា ហើយសំរេចកិច្ចការអ្វីៗ តាមព្រះហឫទ័យ រីឯអ្នកដែលវង្វេង និងអ្នកនាំគេអោយវង្វេង ស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ។
17
ព្រះអង្គដកអ្នកធំចេញពីតំណែង ព្រះអង្គធ្វើអោយចៅក្រមទៅជាលេលា។
18
ព្រះអង្គទម្លាក់ស្ដេចនានាចេញពីអំណាច ហើយធ្វើអោយពួកគេជាប់ជាឈ្លើយសឹក។
19
ព្រះអង្គដកពួកបូជាចារ្យចេញពីតំណែង ព្រះអង្គទម្លាក់អ្នកដែលមានអំណាចរឹងមាំ។
20
ព្រះអង្គដកពាក្យសំដីចេញពីអ្នកពូកែវោហារ ព្រះអង្គយកតម្រិះប្រាជ្ញាចេញពីចាស់ព្រឹទ្ធាចារ្យ។
21
ព្រះអង្គធ្វើអោយមេដឹកនាំទៅជាថោកទាប ហើយដកអំណាចចេញពីអ្នកខ្លាំងពូកែ។
22
ព្រះអង្គយកភាពងងឹតចេញពីទីជំរៅ ហើយលើកស្ថានមនុស្សស្លាប់ មកដាក់ក្រោមពន្លឺ។
23
ព្រះអង្គធ្វើអោយប្រជាជាតិនានាចំរើនឡើង ហើយព្រះអង្គធ្វើអោយពួកគេវិនាសទៅវិញ ព្រះអង្គពង្រីកទឹកដីរបស់ប្រជាជាតិនានាយ៉ាងទូលាយ រួចព្រះអង្គកំចាត់កំចាយពួកគេ។
24
ព្រះអង្គដកប្រាជ្ញាចេញពីមេដឹកនាំប្រជាជន នៅលើផែនដី ហើយអោយពួកគេវង្វេងនៅក្នុងទីស្មសាន ដែលគ្មានច្រកចេញ។
25
ពួកគេដើររាវពពើមនៅក្នុងទីងងឹត គ្មានពន្លឺ ព្រះអង្គធ្វើអោយពួកគេលែងដឹងខុសត្រូវ ដូចមនុស្សស្រវឹងស្រា។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42