bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Job 34
Job 34
Khmer Standard Version 1954 = Hammond Version
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 35 →
1
លោកអេលីហ៊ូវមានប្រសាសន៍ ទៀតថា៖
2
«អស់អ្នកដែលមានប្រាជ្ញាអើយ សូមស្ដាប់សេចក្ដីដែលខ្ញុំនឹងបរិយាយ! អស់អ្នកដែលចេះដឹងអើយ សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំ!
3
ដ្បិតត្រចៀកស្ដាប់យល់ពាក្យសំដី ដូចអណ្ដាតស្គាល់រសជាតិអាហារដែរ។
4
យើងត្រូវរិះរកអ្វីដែលត្រឹមត្រូវ ហើយរួមគ្នាទទួលស្គាល់ នូវអ្វីដែលល្អ»។
5
លោកយ៉ូបមានប្រសាសន៍ថា៖ «ខ្ញុំជាមនុស្សសុចរិត តែព្រះជាម្ចាស់មិនព្រមរកយុត្តិធម៌អោយខ្ញុំទេ។
6
ទោះបីខ្ញុំជាមនុស្សត្រឹមត្រូវ ក៏ព្រះអង្គចាត់ទុកខ្ញុំជាមនុស្សកុហកដែរ របួសរបស់ខ្ញុំពុំអាចព្យាបាលបានទេ តែខ្ញុំពុំបានប្រព្រឹត្តអំពើបាបសោះឡើយ»។
7
តើមាននរណាម្នាក់ដូចលោកយ៉ូបទេ គាត់ពោលពាក្យប្រមាថយ៉ាងងាយ ដូចគេផឹកទឹក។
8
គាត់សេពគប់ជាមួយមនុស្សប្រព្រឹត្តអំពើទុច្ចរិត ហើយដើរជាមួយមនុស្សអាក្រក់
9
ដ្បិតគាត់ពោលថា តើមនុស្សខិតខំ ផ្គាប់ផ្គុនព្រះជាម្ចាស់បានប្រយោជន៍អ្វី។
10
«ហេតុនេះអស់អ្នកដែលចេះគិតគូរអើយ សូមនាំគ្នាស្ដាប់ខ្ញុំ! ព្រះជាម្ចាស់មិនដែលប្រព្រឹត្តអាក្រក់ឡើយ ហើយព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
11
ព្រះអង្គតបស្នងចំពោះមនុស្សលោក តាមអំពើដែលខ្លួនប្រព្រឹត្ត ព្រះអង្គអោយម្នាក់ៗទទួលផល តាមរបៀបដែលខ្លួនរស់នៅ។
12
ពិតមែនហើយ ព្រះជាម្ចាស់មិនប្រព្រឹត្ត អំពើអាក្រក់ជាដាច់ខាត ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត មិនប្រាសចាកយុត្តិធម៌ឡើយ។
13
តើនរណាប្រគល់អំណាចអោយព្រះអង្គ គ្រប់គ្រងផែនដី? តើនរណាប្រគល់ពិភពលោកទាំងមូល មកអោយព្រះអង្គកាន់កាប់?
14
ប្រសិនបើព្រះជាម្ចាស់ខ្វល់ខ្វាយតែ ចំពោះព្រះអង្គផ្ទាល់ ហើយបើព្រះអង្គដកយកព្រះវិញ្ញាណ និងដង្ហើមជីវិតទៅវិញនោះ
15
សត្វលោកទាំងអស់នឹងត្រូវវិនាសជាមួយគ្នា មនុស្សលោកនឹងវិលទៅជាធូលីដីវិញ។
16
ប្រសិនបើលោកមានប្រាជ្ញា សូមស្ដាប់ខ្ញុំចុះ សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំថ្លែង!
17
ប្រសិនបើព្រះជាម្ចាស់ស្អប់យុត្តិធម៌ តើព្រះអង្គគ្រប់គ្រងផែនដីកើតឬ? តើលោកហ៊ានថ្កោលទោសព្រះដ៏សុចរិត ជាព្រះដ៏ឧត្ដុង្គឧត្ដមឬ?
18
មិនដែលមាននរណាហ៊ានបន្ទោសស្ដេចថា “មនុស្សពាល!” ឬស្ដីអោយអ្នកធំថា “មនុស្សទុយ៌ស!” ទេ
19
រីឯព្រះជាម្ចាស់វិញ ព្រះអង្គមិនរើសមុខមេដឹកនាំឡើយ ហើយព្រះអង្គក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតព្រះអង្គបានបង្កើតពួកគេមកដូចគ្នា។
20
ពួកគេនឹងបាត់បង់ជីវិតតែក្នុងមួយប៉ប្រិចភ្នែក នៅពាក់កណ្ដាលអធ្រាត្រ ប្រជាជនកើតវឹកវរ ហើយវិនាសអស់ទៅ គេទម្លាក់អ្នកកាន់អំណាចដោយងាយស្រួល។
21
ព្រះជាម្ចាស់ទតមើលផ្លូវដែលមនុស្សដើរ ព្រះអង្គឃ្លាំមើលគ្រប់ជំហានរបស់គេ។
22
គ្មានភាពងងឹត ឬភាពអន្ធការណា បាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត មិនអោយព្រះអង្គទតឃើញឡើយ។
23
ព្រះអង្គមិនចាំបាច់ចំណាយពេលពិនិត្យពិច័យ មុននឹងនាំមនុស្សអោយមកឈរក្នុងទីកាត់ក្ដី របស់ព្រះអង្គឡើយ។
24
ព្រះអង្គផ្ដួលរំលំអ្នកកាន់អំណាច ដោយមិនបាច់សួរនាំ ហើយព្រះអង្គតែងតាំងអ្នកផ្សេងជំនួស
25
ដ្បិតព្រះអង្គជ្រាបអំពើដែលពួកគេប្រព្រឹត្ត ព្រះអង្គផ្ដួលរំលំពួកគេអោយធ្លាក់ពីអំណាច ក្នុងពេលតែមួយយប់។
26
ព្រះអង្គវាយពួកគេនៅចំពោះមុខប្រជាជន ដូចវាយជនទុច្ចរិត
27
ព្រោះពួកគេងាកចេញពីព្រះអង្គ ហើយមិនចង់ស្វែងយល់អំពីមាគ៌ា របស់ព្រះអង្គទេ។
28
ពួកគេធ្វើបាបជនទុគ៌ត និងជនក្រីក្រ រហូតដល់អ្នកទាំងនោះស្រែករកព្រះអង្គ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សំរែកនេះ។
29
ប្រសិនបើព្រះជាម្ចាស់សំងំនៅស្ងៀម តើនរណាហ៊ានថ្កោលទោសព្រះអង្គ? ប្រសិនបើព្រះអង្គលាក់ព្រះភក្ត្រនោះ តើនរណាមើលព្រះអង្គឃើញ? ព្រះអង្គពិនិត្យមើលមនុស្សម្នាក់ ក៏ដូចជាប្រជាជាតិមួយដែរ
30
ព្រះអង្គមិនសព្វព្រះហឫទ័យអោយ ជនពាលគ្រងរាជ្យ ហើយធ្វើជាអន្ទាក់ដល់ប្រជារាស្ត្រឡើយ។
31
បើមាននរណាម្នាក់ទូលព្រះជាម្ចាស់ថា: “ទូលបង្គំបានរងទុក្ខទោសរួចស្រេចហើយ ទូលបង្គំនឹងមិនប្រព្រឹត្តអំពើអាក្រក់ទៀតទេ។
32
សូមបង្ហាញកំហុសណាដែលទូលបង្គំ មើលមិនឃើញ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិតនោះ ទូលបង្គំរាងចាលហើយ”
33
តាមយោបល់របស់លោក តើព្រះអង្គត្រូវ ដាក់ទោសអ្នកពោលដូច្នេះឬទេ? ខ្ញុំសួរបែបនេះ ព្រោះលោកជាអ្នកតិទៀន គឺលោកទេតើដែលបានសំរេចដូច្នេះ មិនមែនខ្ញុំទេ ហេតុនេះបើលោកដឹង សូមនិយាយមកចុះ!
34
មនុស្សមានសុភនិច្ឆ័យនឹងយល់ស្របជាមួយខ្ញុំ មនុស្សមានប្រាជ្ញានឹងចុះសំរុងជាមួយខ្ញុំថា
35
លោកយ៉ូបនេះនិយាយមិនដឹងខុសត្រូវ ពាក្យសំដីរបស់គាត់គ្មានខ្លឹមសារសោះ។
36
សូមសួរចម្លើយលោកយ៉ូប រហូតដល់ចប់ចុងចប់ដើម ព្រោះគាត់និយាយដូចមនុស្សទុច្ចរិត!
37
ដ្បិតគាត់បន្ថែមកំហុសមួយដ៏ធ្ងន់ ពីលើអំពើបាបរបស់ខ្លួន គឺគាត់ពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់ ហើយបង្កអោយមានការសង្ស័យ ក្នុងចំណោមពួកយើង»។
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 35 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42