bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Leviticus 1
Leviticus 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 2 →
1
ព្រះអម្ចាស់ ត្រាស់ហៅលោកម៉ូសេពីក្នុងពន្លាជួបព្រះអម្ចាស់ ហើយមានព្រះបន្ទូលមកលោកថា៖
2
«ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ចង់យកតង្វាយមកថ្វាយ ព្រះអម្ចាស់ គេអាចថ្វាយគោ ឬចៀមជាតង្វាយបាន។
3
ប្រសិនបើតង្វាយនោះជាគោ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃពន្លាជួបព្រះអម្ចាស់ ដើម្បីទូលសូមព្រះអង្គទទួលយក។
4
ម្ចាស់តង្វាយដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល ព្រះអម្ចាស់ នឹងទទួលតង្វាយនោះ ហើយរំដោះគាត់អោយរួចពីបាប។
5
គេចាក់កគោនោះនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ហើយពួកបូជាចារ្យ*ដែលជាកូនរបស់លោកអើរ៉ុន យកឈាមគោថ្វាយ ព្រះអម្ចាស់ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
6
គេត្រូវពន្លាត់ស្បែកគោនោះ ហើយកាប់សាច់ជាដុំៗ។
7
ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកភ្លើងដាក់នៅលើអាសនៈ រួចបង្គរអុសពីលើ
8
ព្រមទាំងដាក់ដុំសាច់ ក្បាល និងខ្លាញ់ លើគំនរអុសដែលឆេះនៅលើអាសនៈ។
9
គេត្រូវយកទឹកលាងពោះវៀន និងជើងគោ រួចបូជាចារ្យដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ។
10
ប្រសិនបើតង្វាយនោះជាចៀម ឬពពែដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។
11
គេត្រូវចាក់កសត្វនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ប៉ែកខាងជើងអាសនៈ។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
12
គេកាប់សាច់ជាដុំៗ ហើយបូជាចារ្យដាក់ដុំសាច់ ក្បាល និងខ្លាញ់ លើគំនរអុសដែលឆេះនៅលើអាសនៈ។
13
គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយបូជាចារ្យថ្វាយអ្វីៗទាំងអស់ទៅ ព្រះអម្ចាស់ រួចដុតនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ។
14
ប្រសិនបើតង្វាយនោះជាសត្វស្លាប ដែលត្រូវថ្វាយតង្វាយដុតទាំងមូលចំពោះ ព្រះអម្ចាស់ គេត្រូវយកលលក ឬព្រាបជំទើរមកថ្វាយ។
15
បូជាចារ្យយកសត្វនោះទៅថ្វាយនៅលើអាសនៈ គាត់ត្រូវកាត់ក្បាលវាចេញ រួចដុតនៅលើអាសនៈ។ បន្ទាប់មក គាត់ត្រូវសំរក់ឈាមសត្វនោះ នៅលើគែមរបស់អាសនៈ។
16
គាត់ត្រូវយកគែវាចេញ ព្រមទាំងបោចរោមវា ហើយបោះចោលនៅខាងកើតអាសនៈ ត្រង់កន្លែងដាក់ផេះ។
17
គាត់ត្រូវពុះសត្វត្រង់ចន្លោះស្លាប តែមិនផ្ដាច់វាចេញជាពីរចំណែកទេ រួចហើយបូជាចារ្យត្រូវដុតសត្វនោះលើអុសដែលឆេះនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ »។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27