bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Leviticus 24
Leviticus 24
Khmer Standard Version 1954 = Hammond Version
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 25 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2
«ចូរបង្គាប់កូនចៅអ៊ីស្រាអែល អោយយកប្រេងអូលីវដ៏ល្អបំផុត មកសំរាប់ដុត ដើម្បីអោយចង្កៀងនៅឆេះរហូត។
3
អើរ៉ុនត្រូវតម្កល់ចង្កៀងក្នុងពន្លាជួប ព្រះអម្ចាស់ ខាងមុខវាំងនននៃបន្ទប់ដែលគេតម្កល់ហិបនៃសន្ធិសញ្ញា ហើយទុកអោយចង្កៀងនោះឆេះរហូត តាំងពីល្ងាចទល់ព្រឹក នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ។
4
អើរ៉ុនត្រូវរៀបចង្កៀងទាំងអស់ នៅលើជើងចង្កៀង ដែលធ្វើពីមាសសុទ្ធ ដូច្នេះ ចង្កៀងឆេះនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ជានិច្ច។
5
ចូរយកម្សៅម៉ដ្ដដប់ពីរគីឡូក្រាមមកធ្វើនំចំនួនដប់ពីរ
6
រួចតម្កល់នំទាំងនោះជាពីរជួរ លើតុធ្វើពីមាសសុទ្ធ នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ក្នុងមួយជួរៗមាននំប្រាំមួយ។
7
ចូរដាក់គ្រឿងក្រអូបដ៏ល្អបំផុតនៅលើជួរនីមួយៗ ហើយដុតគ្រឿងក្រអូបជំនួសនំបុ័ងទាំងនោះ ទុកជាទីរំលឹក នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ។
8
រៀងរាល់ថ្ងៃសប្ប័ទ* ជនជាតិអ៊ីស្រាអែលត្រូវយកនំបុ័ងមកតម្កល់នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ជានិច្ច ស្របតាមសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេររហូតតទៅ។
9
នំបុ័ងទាំងនោះត្រូវបានទៅលើអើរ៉ុន និងកូនៗរបស់គាត់។ ពួកគេបរិភោគនំបុ័ងទាំងនោះនៅក្នុងកន្លែងដ៏សក្ការៈ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុតយកចេញពីតង្វាយដែលគេដុត នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ហើយបានជាចំណែករបស់ពួកគេរហូតតទៅ»។
10
មានស្ត្រីម្នាក់ជាជនជាតិអ៊ីស្រាអែល មានប្ដីជនជាតិអេស៊ីប ហើយបានកូនប្រុសមួយ។ កូនប្រុសនោះចេញទៅកណ្ដាលចំណោមជនជាតិអ៊ីស្រាអែល ហើយឈ្លោះគ្នាជាមួយជនជាតិអ៊ីស្រាអែល នៅក្នុងជំរំ។
11
កូនប្រុសរបស់ស្ត្រីនោះបានប្រមាថព្រះនាមព្រះជាម្ចាស់ ព្រមទាំងដាក់បណ្ដាសាព្រះអង្គទៀតផង។ គេក៏នាំអ្នកនោះមកជួបលោកម៉ូសេ។ ម្ដាយរបស់អ្នកនោះឈ្មោះនាងសឡូមីត ជាកូនរបស់ឌីបរី ក្នុងកុលសម្ព័ន្ធដាន់។
12
គេបានឃុំអ្នកនោះទុក រហូតដល់បានទទួលបញ្ជាពី ព្រះអម្ចាស់ ។
13
ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេថា៖
14
«ចូរយកអ្នកប្រមាថយើងចេញពីជំរំ។ អស់អ្នកដែលដឹងឮ ត្រូវដាក់ដៃពីលើក្បាលអ្នកនោះ ហើយសហគមន៍ទាំងមូលយកដុំថ្មគប់សម្លាប់វាទៅ។
15
ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: អ្នកណាដាក់បណ្ដាសាព្រះរបស់ខ្លួន អ្នកនោះត្រូវទទួលទោស ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។
16
អ្នកណាប្រមាថព្រះនាម ព្រះអម្ចាស់ អ្នកនោះមានទោសដល់ស្លាប់។ សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវយកដុំថ្មគប់សម្លាប់មនុស្សបែបនេះ ទោះបីគេជាម្ចាស់ស្រុក ឬជាជនបរទេសក្ដី គេត្រូវតែស្លាប់ ព្រោះគេបានប្រមាថព្រះនាម ព្រះអម្ចាស់ ។
17
អ្នកណាវាយមនុស្សម្នាក់រហូតដល់បាត់បង់ជីវិត អ្នកនោះនឹងមានទោសដល់ស្លាប់។
18
អ្នកណាវាយសត្វមួយរហូតដល់ងាប់ អ្នកនោះត្រូវយកសត្វរស់ប្រភេទដដែលនោះមកសងវិញ។
19
អ្នកណាធ្វើអោយជនរួមជាតិរបស់ខ្លួនមានរបួសត្រង់កន្លែងណាមួយ ត្រូវធ្វើអោយអ្នកនោះរបួសត្រង់កន្លែងនោះដែរ
20
គឺបើអ្នកនោះធ្វើអោយគេបាក់ដៃបាក់ជើង ត្រូវបំបាក់ដៃបំបាក់ជើងអ្នកនោះវិញ បើវាយភ្នែកគេម្ខាង ត្រូវវាយភ្នែកម្ខាងវិញ បើវាយគេបាក់ធ្មេញមួយ ត្រូវវាយអ្នកនោះអោយបាក់ធ្មេញមួយដែរ។ ត្រូវធ្វើអោយអ្នកនោះរបួសដូចគេបានធ្វើអោយអ្នកដទៃរបួស។
21
អ្នកណាវាយសម្លាប់សត្វមួយក្បាល ត្រូវអោយអ្នកនោះយកសត្វមួយក្បាលមកសងវិញ តែអ្នកណាវាយសម្លាប់មនុស្សម្នាក់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។
22
ត្រូវមានក្រឹត្យវិន័យតែមួយ សំរាប់ជនបរទេស និងម្ចាស់ស្រុក ដ្បិតយើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
23
លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែល។ គេក៏នាំគ្នាយកអ្នកប្រមាថព្រះជាម្ចាស់ចេញពីជំរំ ហើយយកដុំថ្មគប់សម្លាប់។ ជនជាតិអ៊ីស្រាអែលធ្វើតាមព្រះបន្ទូល ដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27