bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Leviticus 20
Leviticus 20
Khmer Standard Version 1954 = Hammond Version
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 21 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖
2
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: ក្នុងចំណោមជនជាតិអ៊ីស្រាអែល ឬក្នុងចំណោមជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល បើនរណាម្នាក់ប្រគល់កូនចៅរបស់ខ្លួនទៅអោយគេបូជាសែនព្រះម៉ូឡុក អ្នកនោះត្រូវទទួលទោសដល់ស្លាប់ គឺប្រជាជននៅក្នុងស្រុកត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះ។
3
រីឯយើង យើងនឹងដាក់ទោសបុរសនោះ យើងនឹងដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះគេបានប្រគល់កូនចៅរបស់ខ្លួនទៅអោយព្រះម៉ូឡុក ជាហេតុបណ្ដាលអោយទីសក្ការៈរបស់យើងទៅជាសៅហ្មង ហើយបង្អាប់បង្អោននាមដ៏វិសុទ្ធរបស់យើងទៀតផង។
4
ប្រសិនបើប្រជាជននៅក្នុងស្រុកធ្វើមិនដឹងមិនឮអំពីរឿងបុរស ដែលប្រគល់កូនចៅទៅអោយព្រះម៉ូឡុក គឺពួកគេមិនព្រមសម្លាប់បុរសនោះទេ
5
យើងនឹងដាក់ទោសបុរសនោះ ព្រមទាំងអំបូររបស់គេផង។ យើងនឹងដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន ហើយយើងក៏ដកអស់អ្នកដែលក្បត់យើងទៅគោរពព្រះម៉ូឡុក ដូចអ្នកនោះដែរ។
6
ប្រសិនបើមាននរណាម្នាក់ក្បត់យើង ដោយបែរទៅរកគ្រូអន្ទងខ្មោច និងគ្រូទាយជោគរាសី យើងនឹងដាក់ទោសអ្នកនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន។
7
អ្នករាល់គ្នាត្រូវញែកខ្លួនអោយវិសុទ្ធ ដើម្បីអោយអ្នករាល់គ្នាបានទៅជាប្រជាជនដ៏វិសុទ្ធ ព្រោះយើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
8
ត្រូវកាន់ និងអនុវត្តតាមច្បាប់របស់យើង។ យើងជា ព្រះអម្ចាស់ ដែលប្រោសអ្នករាល់គ្នាអោយវិសុទ្ធ។
9
អ្នកជេរប្រមាថឪពុកម្ដាយត្រូវទទួលទោសដល់ស្លាប់។ អ្នកនោះទទួលខុសត្រូវលើការស្លាប់របស់ខ្លួន ព្រោះបានជេរប្រមាថឪពុកម្ដាយ។
10
ប្រសិនបើបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ជាមួយស្ត្រីដែលមានប្ដីហើយ អ្នកនោះផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ។ បុរស និងស្ត្រីដែលប្រព្រឹត្តអំពើផិតក្បត់ដូច្នេះ ត្រូវទទួលទោសដល់ស្លាប់។
11
ប្រសិនបើបុរសម្នាក់រួមរ័កជាមួយប្រពន្ធចុងរបស់ឪពុកខ្លួន គឺបន្ថោកកិត្តិយសឪពុក បុរស និងស្ត្រីនោះត្រូវទទួលទោសដល់ស្លាប់។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
12
ប្រសិនបើបុរសម្នាក់រួមរ័កជាមួយកូនប្រសាស្រីរបស់ខ្លួន អ្នកទាំងពីរត្រូវទទួលទោសដល់ស្លាប់ ព្រោះគេបានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
13
ប្រសិនបើបុរសម្នាក់រួមរ័កជាមួយបុរសម្នាក់ទៀត ដូចគេរួមដំណេកជាមួយស្ត្រី អ្នកទាំងពីរប្រព្រឹត្តអំពើមួយគួរស្អប់ខ្ពើមបំផុត គេត្រូវតែទទួលទោសដល់ស្លាប់។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
14
ប្រសិនបើបុរសម្នាក់យកស្ត្រីពីរនាក់ ទាំងម្ដាយ ទាំងកូនស្រីមកធ្វើជាប្រពន្ធ គឺជាអំពើមួយដ៏ថោកទាប។ ត្រូវយកជននោះ និងស្រីទាំងពីរទៅដុត ដើម្បីបំបាត់អំពើដ៏ថោកទាបនេះ ចេញពីចំណោមអ្នករាល់គ្នា។
15
ប្រសិនបើបុរសម្នាក់រួមរ័កជាមួយសត្វ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯសត្វក៏ត្រូវសម្លាប់ចោលដែរ។
16
ប្រសិនបើស្ត្រីម្នាក់ទៅរួមរ័កជាមួយសត្វ ត្រូវសម្លាប់ទាំងស្ត្រីនោះ ទាំងសត្វ។ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
17
ប្រសិនបើបុរសម្នាក់យកប្អូនស្រី ឬបងស្រីរបស់ខ្លួនមកធ្វើជាប្រពន្ធ ទោះបីនាងជាបងប្អូនឪពុកតែមួយ ឬបងប្អូនពោះមួយក្ដី ប្រសិនបើអ្នកទាំងពីររួមរ័កជាមួយគ្នា គេប្រព្រឹត្តអំពើដ៏អាម៉ាស់បំផុត។ ត្រូវដកអ្នកទាំងពីរចេញពីក្នុងចំណោមប្រជាជនរបស់ខ្លួន នៅចំពោះមុខមនុស្សទាំងអស់។ បុរសដែលរួមរ័កជាមួយប្អូនស្រី ឬបងស្រីខ្លួនដូច្នេះ ត្រូវទទួលខុសត្រូវលើកំហុសរបស់ខ្លួន។
18
ប្រសិនបើបុរសម្នាក់រួមរ័កជាមួយស្ត្រីដែលកំពុងមានរដូវ ប្រសិនបើអ្នកនោះឃើញឈាមនាងហូរ ហើយនាងក៏បង្ហាញឈាមរបស់ខ្លួនហូរដែរនោះ ត្រូវដកអ្នកទាំងពីរចេញពីចំណោមប្រជាជនរបស់ខ្លួន។
19
មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ម្ដាយអ្នក ហើយក៏មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ឪពុកអ្នកដែរ។ អ្នកដែលរួមរ័កជាមួយសាច់ញាតិដ៏ជិតដិតរបស់ខ្លួនដូច្នេះ ត្រូវទទួលខុសត្រូវលើកំហុសរបស់ខ្លួន។
20
ប្រសិនបើបុរសម្នាក់រួមរ័កជាមួយប្រពន្ធឪពុកមារបស់ខ្លួន អ្នកនោះបន្ថោកកិត្តិយសឪពុកមារបស់ខ្លួន។ អ្នកទាំងពីរត្រូវទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួន ហើយពួកគេនឹងស្លាប់ទាំងគ្មានកូន។
21
ប្រសិនបើបុរសម្នាក់រួមរ័កជាមួយបងថ្លៃ ឬប្អូនថ្លៃរបស់ខ្លួន គឺជាអំពើមួយដ៏សៅហ្មង អ្នកនោះបន្ថោកកិត្តិយសបងប្អូនរបស់ខ្លួន ហើយគេនឹងគ្មានកូនឡើយ។
22
ចូរកាន់តាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រតិបត្តិតាមទៀតផង។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមិនខ្ចាត់ខ្ចាយចេញពីទឹកដី ដែលយើងនាំអ្នករាល់គ្នាទៅរស់នៅនោះឡើយ។
23
ចូរកុំធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលយើងនឹងដេញចេញពីមុខអ្នករាល់គ្នាអោយសោះ ដ្បិតពួកគេបានធ្វើអោយយើងស្អប់ខ្ពើម ព្រោះតែអំពើទាំងនេះ។
24
យើងបានប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងកាន់កាប់ស្រុករបស់ពួកគេ យើងប្រគល់ស្រុកនោះអោយអ្នករាល់គ្នាធ្វើជាកម្មសិទ្ធិ គឺជាស្រុកដ៏សម្បូរសប្បាយ។ យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបានញែកអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ។
25
អ្នករាល់គ្នាត្រូវចេះសំគាល់មើលសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ បក្សាបក្សីបរិសុទ្ធ និងបក្សាបក្សីមិនបរិសុទ្ធ ដើម្បីកុំអោយអ្នករាល់គ្នាក្លាយទៅជាមនុស្សអាស្រូវ ព្រោះតែសត្វជើងបួន សត្វស្លាប និងសត្វលូនវារ ដែលយើងចាត់ទុកជាសត្វមិនបរិសុទ្ធ សំរាប់អ្នករាល់គ្នា។
26
អ្នករាល់គ្នាត្រូវតែវិសុទ្ធសំរាប់យើង ដ្បិតយើងជា ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ។ យើងបានញែកអ្នករាល់គ្នាចេញពីជាតិសាសន៍នានា ដើម្បីអោយអ្នករាល់គ្នាធ្វើជាប្រជាជនរបស់យើង។
27
ប្រសិនបើបុរស ឬស្ត្រីម្នាក់ចេះអន្ទងខ្មោច ឬទស្សន៍ទាយជោគរាសី ត្រូវតែទទួលទោសដល់ស្លាប់។ ចូរយកដុំថ្មគប់សម្លាប់ពួកគេ ហើយពួកគេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន»។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27