bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Leviticus 21
Leviticus 21
Khmer Standard Version 1954 = Hammond Version
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 22 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ពួកបូជាចារ្យដែលជាកូនចៅរបស់អើរ៉ុនដូចតទៅ: បូជាចារ្យមិនត្រូវធ្វើអោយខ្លួនសៅហ្មង ដោយសារប៉ះពាល់សាកសពនរណាម្នាក់ ក្នុងចំណោមប្រជាជនរបស់ខ្លួនឡើយ
2
លើកលែងតែគ្រួសារជិតដិតបំផុត ដូចជាម្ដាយឪពុក កូនប្រុសកូនស្រី និងបងប្អូនប្រុស។
3
គាត់ក៏មានសិទ្ធិប៉ះពាល់សពរបស់បងប្អូនស្រី ដែលនៅក្រមុំមិនទាន់មានគូស្រករដែរ ព្រោះនាងនៅក្រោមអាណាព្យាបាលរបស់គ្រួសារគាត់នៅឡើយ តែគាត់អាចទៅជាសៅហ្មងដោយសារប៉ះពាល់សាកសពរបស់នាង។
4
បូជាចារ្យមានមុខងារជាមេដឹកនាំក្នុងចំណោមប្រជាជនរបស់ខ្លួន ដូច្នេះ គាត់មិនត្រូវបន្ទាបបន្ថោកខ្លួនឯង ដោយបណ្ដោយអោយខ្លួនទៅជាសៅហ្មងឡើយ។
5
បូជាចារ្យមិនត្រូវកោរសក់ មិនត្រូវកោរជាយពុកចង្កា ឬធ្វើពិធីឆូតសាច់របស់ខ្លួនឡើយ។
6
ពួកគេត្រូវតែវិសុទ្ធសំរាប់ព្រះរបស់ខ្លួន ហើយមិនបន្ថោកព្រះនាមព្រះរបស់ខ្លួនទេ ដ្បិតពួកគេមានមុខងារថ្វាយយញ្ញបូជា និងអាហារដល់ ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ដូច្នេះ ពួកគេត្រូវតែវិសុទ្ធ។
7
បូជាចារ្យមិនត្រូវយកស្ត្រីពេស្យា ឬស្ត្រីខូចមកធ្វើជាភរិយាឡើយ ហើយក៏មិនត្រូវយកស្ត្រីប្ដីលែងដែរ ព្រោះបូជាចារ្យត្រូវរក្សាខ្លួនអោយវិសុទ្ធ ថ្វាយព្រះរបស់ខ្លួន។
8
ចូរចាត់ទុកបូជាចារ្យជាមនុស្សវិសុទ្ធ ព្រោះគេយកអាហារទៅថ្វាយព្រះរបស់អ្នក។ គេជាមនុស្សវិសុទ្ធសំរាប់យើង ដ្បិតយើងជា ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ ដែលប្រោសអ្នករាល់គ្នាអោយវិសុទ្ធ។
9
ប្រសិនបើកូនស្រីរបស់បូជាចារ្យបង្ខូចខ្លួន ដោយប្រព្រឹត្តអំពើពេស្យាចារ នាងនោះបន្ថោកឪពុករបស់ខ្លួន ដូច្នេះ ត្រូវយកនាងទៅដុតទាំងរស់។
10
មហាបូជាចារ្យដែលជាប្រមុខលើពួកបូជាចារ្យ ហើយបានទទួលពិធីចាក់ប្រេងតែងតាំងសំរាប់បំពេញមុខងារនេះ និងសំរាប់ពាក់អាវសក្ការៈ មិនត្រូវដកឆ្នួតក្បាលចេញ ឬហែកសម្លៀកបំពាក់ខ្លួនឯងឡើយ។
11
មហាបូជាចារ្យមិនត្រូវចូលទៅជិតសាកសព គឺសូម្បីតែសាកសពឪពុកម្ដាយរបស់គាត់ផ្ទាល់ក៏គាត់មិនត្រូវប៉ះពាល់ដែរ ព្រោះបណ្ដាលអោយខ្លួនទៅជាសៅហ្មង។
12
គាត់មិនត្រូវចេញពីទីសក្ការៈ ហើយបង្អាប់បង្អោនទីសក្ការៈព្រះរបស់ខ្លួនទេ ដ្បិតគាត់បានទទួលពិធីតែងតាំងដោយប្រេងនៃព្រះរបស់គាត់។ យើងជា ព្រះអម្ចាស់ ។
13
គាត់ត្រូវរៀបការតែនឹងស្ត្រីព្រហ្មចារី
14
គឺមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ស្ត្រីប្ដីលែង ស្ត្រីពេស្យា ឬស្ត្រីខូចខ្លួនឡើយ តែត្រូវរៀបការជាមួយស្ត្រីព្រហ្មចារី ក្នុងអំបូររបស់គាត់។
15
ធ្វើដូច្នេះ គាត់មិនបង្ខូចពូជពង្សរបស់គាត់ នៅក្នុងចំណោមប្រជាជនរបស់គាត់ឡើយ ដ្បិតយើងជា ព្រះអម្ចាស់ យើងប្រោសគាត់អោយវិសុទ្ធ»។
16
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
17
«ចូរប្រាប់អើរ៉ុនដូចតទៅ: ក្នុងចំណោមពូជពង្សរបស់គាត់ នៅគ្រប់ជំនាន់ មិនត្រូវអោយនរណាម្នាក់ដែលមានរូបរាងកាយមិនធម្មតា នាំយកតង្វាយចូលទៅថ្វាយព្រះរបស់ខ្លួនឡើយ។
18
មនុស្សមានរូបរាងកាយមិនធម្មតា ពុំអាចចូលទៅក្នុងទីសក្ការៈទេ គឺមនុស្សខ្វាក់ មនុស្សខ្ញើចជើង ច្រមុះក្រពឹត ដៃជើងមិនស្មើគ្នា
19
មនុស្សកំបុតដៃ ឬកំបុតជើង
20
មនុស្សគម កើតអុត មានស្នាមនៅលើភ្នែក កើតរមាស់ កើតស្រែង ខូចពង។
21
ក្នុងចំណោមពូជពង្សរបស់បូជាចារ្យអើរ៉ុន អ្នកមានរូបរាងកាយមិនធម្មតា មិនត្រូវចូលទៅថ្វាយតង្វាយដុតដល់ ព្រះអម្ចាស់ ឡើយ។ ដោយគេមានរូបរាងកាយមិនធម្មតាដូច្នេះ គេមិនអាចនាំយកអាហារចូលទៅថ្វាយព្រះរបស់ខ្លួនទេ។
22
គេអាចបរិភោគម្ហូបអាហាររបស់ព្រះជាម្ចាស់ ដែលជាអាហារដ៏វិសុទ្ធ និងអាហារដ៏វិសុទ្ធបំផុតនោះបាន
23
តែគេពុំអាចចូលទៅជិតវាំងនន ឬចូលទៅជិតអាសនៈជាដាច់ខាត ក្រែងលោគេបង្អាប់ទីសក្ការៈរបស់យើង ព្រោះគេមានរូបរាងកាយមិនធម្មតា ដ្បិតយើងជា ព្រះអម្ចាស់ ដែលបានធ្វើអោយទីនោះទៅជាវិសុទ្ធ»។
24
លោកម៉ូសេនាំយកព្រះបន្ទូលនេះទៅជំរាបលោកអើរ៉ុន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូល។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27