bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Leviticus 16
Leviticus 16
Khmer Standard Version 1954 = Hammond Version
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 17 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្រោយគ្រាកូនប្រុសទាំងពីររបស់លោកអើរ៉ុនស្លាប់ នៅពេលចូលទៅគាល់ ព្រះអម្ចាស់ ។
2
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនជាបងរបស់អ្នក កុំអោយចូលទៅក្នុងទីសក្ការៈគ្រប់ពេលវេលាឡើយ ពោលគឺចូលទៅខាងក្រោយវាំងនន ដែលនៅពីមុខគំរបហិប*នៃសម្ពន្ធមេត្រី* បើមិនដូច្នោះទេ ក្រែងលោគាត់ត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើគំរបហិប។
3
ពេលអើរ៉ុនចូលទៅក្នុងទីសក្ការៈត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសំរាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសំរាប់ថ្វាយជាតង្វាយដុតទាំងមូល។
4
គាត់ត្រូវពាក់អាវវែងសក្ការៈធ្វើពីអំបោះធ្មៃ និងស្លៀកខោខ្លីខាងក្នុងធ្វើពីអំបោះធ្មៃ ពាក់ខ្សែក្រវាត់ធ្វើពីអំបោះធ្មៃ ហើយពាក់ឆ្នួតក្បាលធ្វើពីអំបោះធ្មៃ។ ដោយសម្លៀកបំពាក់ទាំងនេះសក្ការៈ មុននឹងស្លៀកពាក់ គាត់ត្រូវយកទឹកមកធ្វើពិធីជំរះកាយជាមុនសិន។
5
គាត់ត្រូវទទួលពពែឈ្មោលពីរពីសហគមន៍អ៊ីស្រាអែល សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសំរាប់ថ្វាយជាតង្វាយដុតទាំងមូល។
6
អើរ៉ុនត្រូវថ្វាយគោឈ្មោលរបស់គាត់ជាយញ្ញបូជារំដោះបាប សំរាប់ខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់។
7
គាត់នាំពពែឈ្មោលទាំងពីរទៅដាក់នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
8
អើរ៉ុនត្រូវចាប់ឆ្នោតជ្រើសរើសពពែឈ្មោលទាំងពីរ គឺមួយថ្វាយ ព្រះអម្ចាស់ មួយទៀតអោយអាសាអែល។
9
ពេលចាប់ឆ្នោតរួចហើយ អើរ៉ុនយកពពែឈ្មោលដែលត្រូវថ្វាយ ព្រះអម្ចាស់ ទៅធ្វើជាយញ្ញបូជារំដោះបាប។
10
រីឯពពែឈ្មោលដែលត្រូវបានទៅអាសាអែល ក៏ត្រូវយកមកទាំងរស់ ដាក់នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ សំរាប់លោះបាប ហើយប្រគល់អោយអាសាអែល នៅវាលរហោស្ថាន។
11
អើរ៉ុនត្រូវថ្វាយគោបាជាតង្វាយរំដោះបាប ដើម្បីលោះបាបគាត់ និងក្រុមគ្រួសាររបស់គាត់។ គាត់ត្រូវចាក់កគោបានោះ សំរាប់រំដោះបាបរបស់ខ្លួន។
12
គាត់ត្រូវយកភាជន៍ពេញទៅដោយរងើកភ្លើង ដែលយកពីអាសនៈនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ព្រមទាំងយកគ្រឿងក្រអូបម៉ដ្ដចំនួនពីរក្ដាប់មកជាមួយ ចូលទៅក្នុងវាំងននសក្ការៈ។
13
គាត់ត្រូវដុតគ្រឿងក្រអូបនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ដើម្បីផ្សែងហុយទៅលើគំរបហិប ដែលគ្របពីលើបន្ទះថ្មនៃសន្ធិសញ្ញា។ ធ្វើដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។
14
គាត់ត្រូវយកឈាមគោបាមក ហើយជ្រលក់ម្រាមដៃទៅក្នុងឈាមនោះ ប្រោះពីមុខគំរបហិបដែលនៅជ្រុងខាងកើត។ គាត់ត្រូវយកម្រាមដៃធ្វើពិធីប្រោះឈាមលើផ្នែកខាងមុខហិបដូច្នេះ ចំនួនប្រាំពីរដង។
15
គាត់ត្រូវចាក់កពពែឈ្មោល សំរាប់រំដោះបាបរបស់ប្រជាជន ហើយយកឈាមចូលទៅខាងក្រោយវាំងនន។ គាត់ត្រូវប្រោះឈាមពពែឈ្មោលនេះ ទៅលើគំរបហិប និងផ្នែកខាងមុខគំរបហិប ដូចគាត់បានប្រោះឈាមគោបាដែរ។
16
គាត់ធ្វើដូច្នេះ ដើម្បីជំរះទីសក្ការៈអោយបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ជនជាតិអ៊ីស្រាអែល ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងប៉ុន្មានរបស់ពួកគេ។ គាត់ក៏ត្រូវធ្វើពិធីប្រោះឈាមបែបនេះលើពន្លាជួបព្រះអម្ចាស់ ដែលស្ថិតនៅកណ្ដាលចំណោមពួកគេ ជាមនុស្សមិនបរិសុទ្ធ។
17
ពេលគាត់ចូលទៅធ្វើពិធីជំរះបាបនៅក្នុងទីសក្ការៈ រហូតដល់ពេលគាត់ចេញមកវិញ មិនត្រូវអោយនរណាម្នាក់ស្ថិតនៅក្នុងពន្លាជួបព្រះអម្ចាស់ឡើយ។ គាត់ត្រូវធ្វើពិធីរំដោះបាបអោយខ្លួនគាត់ផ្ទាល់ អោយក្រុមគ្រួសាររបស់គាត់ និងអោយសហគមន៍អ៊ីស្រាអែលទាំងមូល។
18
គាត់ត្រូវចេញមកខាងមុខអាសនៈ ដែលស្ថិតនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ហើយធ្វើពិធីជំរះអាសនៈ គឺគាត់ត្រូវយកឈាមគោបា និងឈាមពពែឈ្មោល ទៅលាបជុំវិញស្នែងទាំងបួនរបស់អាសនៈ។
19
គាត់ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះឈាមទៅលើអាសនៈចំនួនប្រាំពីរដង។ គាត់ជំរះអាសនៈអោយបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ជនជាតិអ៊ីស្រាអែល រួចញែកអាសនៈអោយបានវិសុទ្ធ។
20
ពេលគាត់ធ្វើពិធីជំរះទីសក្ការៈ ជំរះពន្លាជួបព្រះអម្ចាស់ និងជំរះអាសនៈរួចរាល់ហើយ គាត់ត្រូវយកពពែឈ្មោលមួយទៀតដែលនៅរស់ ចូលមក។
21
អើរ៉ុនត្រូវដាក់ដៃទាំងពីរលើក្បាលរបស់ពពែដែលនៅរស់ដោយលន់តួកំហុស ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល រួចបញ្ចេរទៅលើក្បាលពពែនោះ។ បន្ទាប់មក គាត់ត្រូវអោយបុរសម្នាក់ដែលគាត់បានជ្រើសរើសជាមុន ដេញពពែនោះទៅវាលរហោស្ថាន។
22
ពពែនោះនាំយកអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល ឆ្ពោះទៅទីស្មសាន។ កាលដេញពពែនោះទៅវាលរហោស្ថានផុតហើយ
23
អើរ៉ុនត្រូវចូលទៅក្នុងពន្លាជួបព្រះអម្ចាស់វិញ រួចដោះសម្លៀកបំពាក់ធ្វើពីអំបោះធ្មៃ ដែលគាត់ពាក់សំរាប់បំពេញមុខងារក្នុងទីសក្ការៈនោះទុកនៅក្នុងទីសក្ការៈ។
24
គាត់យកទឹកលាងដៃ ជំរះកាយនៅក្នុងទីដ៏សក្ការៈ រួចស្លៀកសម្លៀកបំពាក់របស់គាត់វិញ។ បន្ទាប់មក ទើបគាត់ចេញមកក្រៅ ថ្វាយតង្វាយដុតទាំងមូលរបស់គាត់ និងតង្វាយដុតទាំងមូលរបស់ប្រជាជន ដើម្បីលោះបាបរបស់គាត់ និងបាបរបស់ប្រជាជន។
25
គាត់ត្រូវដុតខ្លាញ់របស់សត្វនៅលើអាសនៈ ដើម្បីរំដោះបាប។
26
រីឯបុរសដែលដេញពពែទៅអោយអាសាអែលនៅវាលរហោស្ថាននោះ ក៏ត្រូវយកទឹកលាងជំរះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនដែរ។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញ។
27
រីឯគោបា និងពពែឈ្មោល ដែលគេសម្លាប់ ដើម្បីរំដោះបាប ហើយយកឈាមរបស់វាចូលទៅក្នុងទីសក្ការៈសំរាប់លោះបាបនោះ គេត្រូវយកវាចេញទៅខាងក្រៅជំរំ ហើយដុតវា ទាំងស្បែក ទាំងសាច់ និងគ្រឿងក្នុង។
28
អ្នកដុតវាត្រូវយកទឹកលាងជំរះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញបាន។
29
នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។ នៅថ្ងៃទីដប់ ខែទីប្រាំពីរ អ្នករាល់គ្នាត្រូវតមអាហារ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុក ទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា
30
ដ្បិតថ្ងៃនោះ គេធ្វើពិធីលោះបាបអ្នករាល់គ្នា ដើម្បីជំរះអ្នករាល់គ្នាអោយបរិសុទ្ធ។ ពេលនោះ អ្នករាល់គ្នានឹងបានបរិសុទ្ធនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ រួចផុតពីបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា។
31
ថ្ងៃនោះជាថ្ងៃសប្ប័ទ* គឺជាថ្ងៃដែលអ្នករាល់គ្នាត្រូវសំរាក ហើយតមអាហារ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។
32
មានតែបូជាចារ្យ*ដែលបានទទួលការចាក់ប្រេងតែងតាំង អោយបំពេញមុខងារជាបូជាចារ្យស្នងឪពុករបស់ខ្លួនប៉ុណ្ណោះ ទើបមានសិទ្ធិធ្វើពិធីលោះបាប។ បូជាចារ្យនោះត្រូវស្លៀកសម្លៀកបំពាក់ធ្វើពីអំបោះធ្មៃ ដែលជាសម្លៀកបំពាក់សក្ការៈ។
33
គាត់ត្រូវធ្វើពិធីជំរះទីសក្ការៈដ៏វិសុទ្ធ ជំរះពន្លាជួបព្រះអម្ចាស់ និងជំរះអាសនៈ អោយបរិសុទ្ធ ព្រមទាំងរំដោះបាបបូជាចារ្យ និងប្រជាជនទាំងអស់ក្នុងសហគមន៍។
34
នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ ដើម្បីអោយរៀងរាល់ឆ្នាំ ជនជាតិអ៊ីស្រាអែលបានរួចផុតពីអំពើបាបទាំងប៉ុន្មាន»។ គេក៏ធ្វើតាមព្រះបន្ទូល ដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27