bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Leviticus 10
Leviticus 10
Khmer Standard Version 1954 = Hammond Version
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 11 →
1
កូនប្រុសរបស់លោកអើរ៉ុន ឈ្មោះណាដាប់ និងអប៊ីហ៊ូវ បានកាន់ភាជន៍ម្នាក់មួយ ដោយដាក់រងើកភ្លើងក្នុងនោះ ព្រមទាំងដាក់គ្រឿងក្រអូបពីលើទៀតផង។ ពួកគេយកភ្លើងពីខាងក្រៅចូលទៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ផ្ទុយពីបញ្ជារបស់ព្រះអង្គ។
2
ពេលនោះ មានភ្លើងចេញពី ព្រះអម្ចាស់ ឆេះពួកគេស្លាប់ នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ។
3
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ « ព្រះអម្ចាស់ មានព្រះបន្ទូលស្រាប់ហើយថា “យើងចង់អោយអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពវិសុទ្ធ*របស់យើង ហើយអោយពួកគេលើកតម្កើងសិរីរុងរឿងរបស់យើង នៅចំពោះមុខប្រជាជនទាំងមូល”»។ លោកអើរ៉ុនក៏នៅស្ងៀម។
4
លោកម៉ូសេហៅលោកមីសាអែល និងលោកអែលសាផាន ជាកូនរបស់លោកអ៊ូស៊ាល ដែលត្រូវជាឪពុកមាលោកអើរ៉ុនមក ហើយបង្គាប់ពួកគេថា៖ «ចូរនាំគ្នាមកយកសាកសពបងប្អូនរបស់អ្នកពីទីសក្ការៈ ចេញទៅក្រៅជំរំ»។
5
ពួកគេធ្វើតាមបង្គាប់លោកម៉ូសេ ដោយរុំសាកសពនឹងអាវវែង ហើយសែងចេញទៅក្រៅជំរំ។
6
បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុន ព្រមទាំងលោកអេឡាសារ និងលោកអ៊ីថាម៉ារ ជាកូនរបស់លោកអើរ៉ុនថា៖ «មិនត្រូវកោរសក់ ឬហែកសម្លៀកបំពាក់ ដើម្បីកាន់ទុក្ខឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដោយ ព្រះអម្ចាស់ ទ្រង់ព្រះពិរោធជាមួយសហគមន៍ទាំងមូល។ ចូរទុកអោយកូនចៅអ៊ីស្រាអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នា កាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់ ព្រះអម្ចាស់ ចុះ។
7
រីឯអ្នករាល់គ្នាវិញ មិនត្រូវចាកចេញពីមាត់ទ្វារពន្លាជួបព្រះអម្ចាស់ឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដ្បិតអ្នករាល់គ្នាបានទទួលការចាក់ប្រេងតែងតាំងអោយនៅបំរើ ព្រះអម្ចាស់ »។ លោកអើរ៉ុន និងកូនរបស់លោក ក៏ធ្វើតាមបង្គាប់លោកម៉ូសេ។
8
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖
9
«មុនពេលចូលក្នុងពន្លាជួបព្រះអម្ចាស់អ្នក និងកូនរបស់អ្នក មិនត្រូវផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់។ នេះជាច្បាប់សំរាប់អ្នករាល់គ្នាគ្រប់ដំណតរៀងទៅ ឥតប្រែប្រួលឡើយ។
10
ធ្វើដូច្នេះ អ្នករាល់គ្នាចេះបែងចែកអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ អ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ
11
ហើយអ្នករាល់គ្នាអាចបង្រៀនជនជាតិអ៊ីស្រាអែលនូវច្បាប់ទាំងប៉ុន្មាន ដែលយើងប្រគល់អោយពួកគេ តាមរយៈម៉ូសេ»។
12
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុន ព្រមទាំងកូនរបស់លោក ឈ្មោះអេឡាសារ និងអ៊ីថាម៉ារ ដែលនៅរស់ថា៖ «ក្រោយពីថ្វាយតង្វាយម្សៅ ដែលដុតនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ រួចហើយ ចូរយកម្សៅដែលនៅសល់ទៅធ្វើជានំបុ័ងឥតមេ ហើយបរិភោគនំបុ័ងនេះនៅជិតអាសនៈ ដ្បិតនំបុ័ងនេះជាអាហារដ៏វិសុទ្ធបំផុត។
13
អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងនេះក្នុងកន្លែងសក្ការៈ ព្រោះជាចំណែករបស់បង និងកូនរបស់បង បានមកពីតង្វាយដែលគេដុតថ្វាយ ព្រះអម្ចាស់ តាមបញ្ជាដែលខ្ញុំទទួលពីព្រះអង្គ។
14
រីឯសាច់ទ្រូង និងភ្លៅរបស់សត្វ ដែលគេលើកថ្វាយព្រះអម្ចាស់ គឺយញ្ញបូជាមេត្រីភាពរបស់ជនជាតិអ៊ីស្រាអែល នោះត្រូវតែបរិភោគនៅក្នុងកន្លែងបរិសុទ្ធ ជាមួយកូនប្រុសកូនស្រីរបស់បង ព្រោះជាចំណែកសំរាប់បង និងកូនរបស់បង។
15
ពេលជនជាតិអ៊ីស្រាអែលយកខ្លាញ់មកដុតថ្វាយព្រះអម្ចាស់ ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូង លើកថ្វាយព្រះអម្ចាស់ រួចប្រគល់អោយបង និងកូនៗរបស់បង ទុកជាចំណែកដែលបងត្រូវទទួលរហូតតរៀងទៅ ដូច ព្រះអម្ចាស់ បានបង្គាប់»។
16
លោកម៉ូសេសួររកពពែឈ្មោល ដែលជាតង្វាយរំដោះបាប រួចលោកជ្រាបថាគេបានដុតវាផុតទៅហើយ។ លោកក៏ខឹងនឹងលោកអេឡាសារ ព្រមទាំងលោកអ៊ីថាម៉ារ ជាកូនរបស់លោកអើរ៉ុនដែលនៅរស់។ លោកសួរពួកគេថា៖
17
«ហេតុអ្វីបានជាអ្នករាល់គ្នាមិនបរិភោគសាច់ដែលថ្វាយជាយញ្ញបូជារំដោះបាប នៅក្នុងកន្លែងសក្ការៈ? ដ្បិតសាច់នេះជាអាហារដ៏វិសុទ្ធបំផុត ដែល ព្រះអម្ចាស់ ប្រទានមកអ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នាដកបាបចេញពីសហគមន៍ និងធ្វើពិធីរំដោះបាបពួកគេ នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ។
18
ដោយអ្នករាល់គ្នាមិនបានយកឈាមរបស់សត្វ ចូលមកក្នុងកន្លែងសក្ការៈទេ អ្នករាល់គ្នាត្រូវបរិភោគសាច់នៅក្នុងកន្លែងដ៏សក្ការៈ ដូចខ្ញុំបានបង្គាប់»។
19
លោកអើរ៉ុនមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «សូមស្ដាប់បងសិន ថ្ងៃនេះ ជនជាតិអ៊ីស្រាអែលបាននាំយកយញ្ញបូជា ដើម្បីរំដោះបាប និងយកតង្វាយទាំងមូល មកថ្វាយ ព្រះអម្ចាស់ ប្អូនជ្រាបអំពីរឿងដែលកើតមានដល់បងស្រាប់ហើយ ថ្ងៃនេះ ប្រសិនបើបងទទួលទានសាច់ដែលគេយកមកថ្វាយជាយញ្ញបូជារំដោះបាប តើ ព្រះអម្ចាស់ សព្វព្រះហឫទ័យដែរឬ?»។
20
លោកម៉ូសេយល់ស្របនឹងពាក្យនេះ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27