bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Leviticus 13
Leviticus 13
Khmer Standard Version 1954 = Hammond Version
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 14 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
2
«កាលណាមនុស្សម្នាក់មានកន្ទួលនៅលើស្បែក កើតស្រែង ឬកើតភ្លឺ ហើយក្លាយទៅជាជំងឺសើស្បែក ដូចកើតឃ្លង់ គេត្រូវនាំមនុស្សនោះមកជួបបូជាចារ្យ*អើរ៉ុន ឬកូនប្រុសណាម្នាក់របស់គាត់។
3
បូជាចារ្យពិនិត្យស្នាមនៅលើស្បែក ប្រសិនបើរោមដែលដុះនៅត្រង់នោះប្រែជាមានពណ៌ស រីឯស្បែកហាក់ដូចជាស្រុតចុះ បានសេចក្ដីថា អ្នកនោះកើតឃ្លង់ហើយ។ ក្រោយពីបានពិនិត្យរួច បូជាចារ្យត្រូវប្រកាសថាអ្នកនោះជាមនុស្សមិនបរិសុទ្ធ។
4
ប្រសិនបើជំងឺនោះគ្រាន់តែជាស្នាមភ្លឺពណ៌ស ស្បែកមិនស្រុត ហើយរោមក៏មិនប្រែទៅជាពណ៌សដែរនោះ បូជាចារ្យត្រូវនាំអ្នកជំងឺអោយទៅនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។
5
លុះគំរប់ប្រាំពីរថ្ងៃ បូជាចារ្យត្រូវពិនិត្យមើលម្ដងទៀត ប្រសិនបើសង្កេតឃើញថា ស្នាមដែលកើតឡើងនោះពុំបានប្រែប្រួល ហើយមិនរាលធំទៅលើស្បែកថែមទៀតនោះ បូជាចារ្យត្រូវអោយអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។
6
នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យសាជាថ្មីម្ដងទៀត ប្រសិនបើស្នាមនោះប្រែជាស្រអាប់ ហើយមិនរាលទៅលើស្បែកទេ បូជាចារ្យត្រូវប្រកាសថា អ្នកនោះជាមនុស្សបរិសុទ្ធ គឺគ្រាន់តែកើតស្រែងប៉ុណ្ណោះ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគាត់បានបរិសុទ្ធ។
7
ប៉ុន្តែ ក្រោយពេលបូជាចារ្យប្រកាសថាគាត់បានបរិសុទ្ធហើយ ស្រាប់តែស្រែងរាលធំឡើងថែមទៀត អ្នកនោះត្រូវត្រឡប់មកជួបបូជាចារ្យវិញ។
8
បូជាចារ្យពិនិត្យជំងឺរបស់គេសាជាថ្មី ហើយពេលគាត់សង្កេតឃើញស្រែងបានរាលធំនៅលើស្បែក លោកត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ គឺកើតឃ្លង់។
9
កាលណាមនុស្សម្នាក់កើតឃ្លង់ គេត្រូវនាំអ្នកនោះទៅជួបបូជាចារ្យ
10
ហើយបូជាចារ្យពិនិត្យអ្នកជំងឺនោះ។ ប្រសិនបើលោកសង្កេតឃើញមានកន្ទួលពណ៌សនៅលើស្បែក ហើយកន្ទួលនោះធ្វើអោយរោមប្រែជាមានពណ៌ស និងមានសាច់ខ្ចីដុះចេញពីកន្ទួល
11
នោះបានសេចក្ដីថាអ្នកជំងឺកើតរោគឃ្លង់រ៉ាំរ៉ៃ។ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ។ ក្នុងករណីនេះបូជាចារ្យមិនចាំបាច់អោយគាត់នៅដាច់តែឯងទេ ដ្បិតគាត់មិនបរិសុទ្ធរួចទៅហើយ។
12
ផ្ទុយទៅវិញ ប្រសិនបើបូជាចារ្យឃើញថា រោគឃ្លង់កើតពេញនៅលើស្បែក ហើយរាលដាលពេញខ្លួនអ្នកជំងឺ តាំងពីក្បាលដល់ជើងនោះ
13
បូជាចារ្យត្រូវពិនិត្យមើលដោយម៉ត់ចត់។ បើលោកសង្កេតឃើញថារោគឃ្លង់កើតពេញខ្លួនអ្នកជំងឺ លោកត្រូវប្រកាសថា អ្នកជំងឺនេះជាមនុស្សបរិសុទ្ធ ដ្បិតរូបកាយរបស់គាត់ប្រែជាមានពណ៌សទាំងអស់ដូច្នេះ បានសេចក្ដីថាគាត់បរិសុទ្ធ។
14
ប៉ុន្តែ នៅថ្ងៃណា គេសង្កេតឃើញមានសាច់ខ្ចីដុះចេញពីខ្លួនគាត់ នោះគាត់នឹងទៅជាមិនបរិសុទ្ធ។
15
បូជាចារ្យឃើញសាច់ខ្ចី លោកត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ ដ្បិតសាច់ខ្ចីបញ្ជាក់ពីភាពមិនបរិសុទ្ធទេ ដូច្នេះ អ្នកនោះកើតឃ្លង់ហើយ។
16
ប្រសិនបើសាច់ខ្ចីនោះប្រែជាមានពណ៌សវិញ អ្នកជំងឺត្រូវទៅជួបបូជាចារ្យ។
17
បូជាចារ្យត្រូវពិនិត្យមើលគាត់ ប្រសិនបើឃើញថាដំបៅប្រែជាមានពណ៌ស បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺនោះជាមនុស្សបរិសុទ្ធ។
18
ពេលមនុស្សម្នាក់កើតដំបៅនៅលើស្បែក រួចបានជាវិញ
19
ហើយប្រសិនបើឃើញមានកន្ទួលពណ៌ស ឬស្នាមក្រហមព្រឿងៗ លេចឡើងត្រង់កន្លែងដែលកើតដំបៅនោះ អ្នកជំងឺត្រូវតែទៅជួបបូជាចារ្យ។
20
បូជាចារ្យត្រូវពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះខូងចូលទៅក្នុងស្បែក ហើយរោមប្រែជាមានពណ៌ស បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ ព្រោះមានរោគឃ្លង់កើតនៅកន្លែងដែលមានដំបៅ។
21
ប៉ុន្តែ បើបូជាចារ្យមិនឃើញមានរោមពណ៌សនៅកន្លែងដែលមានស្នាម ហើយដំបៅមិនខូងចូលទៅក្នុងស្បែក រីឯស្នាមនៅលើស្បែកក៏មិនស្រអាប់ទេនោះ បូជាចារ្យត្រូវអោយអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។
22
ប្រសិនបើស្នាមនោះរាលនៅលើស្បែក បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។
23
ផ្ទុយទៅវិញ បើស្នាមនោះនៅដដែល គឺមិនរាលដាលទេ បានសេចក្ដីថាគ្រាន់តែជាស្នាមដំបៅប៉ុណ្ណោះ។ បូជាចារ្យត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។
24
ពេលមនុស្សម្នាក់រលាកស្បែកដោយសារភ្លើង ហើយត្រង់កន្លែងរលាកនោះប្រែជាមានស្នាមពណ៌ស ឬពណ៌ក្រហមព្រឿង
25
បូជាចារ្យត្រូវពិនិត្យមើលអ្នកជំងឺ ប្រសិនបើរោមប្រែជាមានពណ៌ស ហើយមានស្នាមខូងចូលទៅក្នុងស្បែក នោះជារោគឃ្លង់កើតត្រង់កន្លែងរលាក។ ដូច្នេះ បូជាចារ្យត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។
26
ប៉ុន្តែ បើបូជាចារ្យមិនឃើញមានរោមពណ៌សនៅកន្លែងមានស្នាម ហើយដំបៅមិនខូងចូលទៅក្នុងស្បែក រីឯស្នាមនៅលើស្បែកក៏មិនស្រអាប់ទេនោះ បូជាចារ្យត្រូវអោយអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។
27
នៅថ្ងៃទីប្រាំពីរ ពេលបូជាចារ្យពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះរាលនៅលើស្បែក បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។
28
ផ្ទុយទៅវិញ បើស្នាមនោះនៅដដែល គឺមិនរាលដាលនៅលើស្បែក ហើយប្រែទៅជាស្រអាប់ បានសេចក្ដីថាជាស្នាមរលាក។ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សបរិសុទ្ធ ព្រោះគ្រាន់តែជាស្នាមរលាកប៉ុណ្ណោះ។
29
ពេលបុរស ឬស្ត្រីម្នាក់ កើតជំងឺសើស្បែកនៅលើក្បាល ឬនៅត្រង់ចង្កា
30
បូជាចារ្យត្រូវពិនិត្យត្រង់កន្លែងដែលឈឺ ប្រសិនបើមានស្នាមខូងចូលទៅក្នុងស្បែក រោមប្រែជាមានពណ៌លឿង ហើយជ្រុះនៅសល់រង្វើលៗ នោះបូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺកើតអង្គែ ដែលជារោគឃ្លង់ម្យ៉ាងនៅលើក្បាល ឬនៅត្រង់ចង្កា។
31
ផ្ទុយទៅវិញ ប្រសិនបើបូជាចារ្យសង្កេតឃើញថា រោគអង្គែនោះគ្មានស្នាមខូងចូលទៅក្នុងស្បែក ហើយក៏គ្មានរោមពណ៌ខ្មៅទេនោះ លោកត្រូវអោយអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។
32
នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យមើលអ្នកជំងឺ ប្រសិនបើលោកសង្កេតឃើញថាស្នាមអង្គែពុំបានរាលដាល ព្រមទាំងគ្មានរោមពណ៌លឿង ហើយគ្មានស្នាមខូងទៅចូលទៅក្នុងស្បែកទេនោះ
33
អ្នកជំងឺត្រូវកោរសក់របស់ខ្លួន តែមិនត្រូវកោរត្រង់កន្លែងកើតអង្គែឡើយ។ បូជាចារ្យត្រូវអោយអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។
34
លុះគំរប់ពេលប្រាំពីរថ្ងៃហើយ បូជាចារ្យត្រូវពិនិត្យកន្លែងកើតអង្គែម្ដងទៀត បើអង្គែមិនរាលដាលទៅលើស្បែក ហើយគ្មានស្នាមខូងទេ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សបរិសុទ្ធ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគាត់នឹងបានបរិសុទ្ធ។
35
ផ្ទុយទៅវិញ ក្រោយពីពេលបូជាចារ្យប្រកាសថាអ្នកនោះជាមនុស្សបរិសុទ្ធ ស្រាប់តែរោគអង្គែរាលដាល
36
នោះបូជាចារ្យត្រូវពិនិត្យឡើងវិញ។ ប្រសិនបើអង្គែនោះពិតជារាលដាលនៅលើស្បែកមែន បូជាចារ្យមិនចាំបាច់រកមើលរោមពណ៌លឿងទេ ដ្បិតអ្នកនោះជាមនុស្សមិនបរិសុទ្ធ។
37
ប្រសិនបើស្នាមអង្គែនៅដដែលឥតប្រែប្រួល ហើយបើមានរោមពណ៌ខ្មៅដុះឡើង នោះបានសេចក្ដីថារោគអង្គែជាសះស្បើយហើយ រីឯអ្នកជំងឺក៏បរិសុទ្ធដែរ។ ដូច្នេះ បូជាចារ្យត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។
38
ពេលបុរស ឬស្ត្រីម្នាក់ មានស្នាមពណ៌សនៅលើស្បែក
39
បូជាចារ្យត្រូវពិនិត្យមើលគាត់។ ប្រសិនបើស្នាមសនៅលើស្បែកប្រែជាស្រអាប់វិញ នោះគ្រាន់តែជារោគសើស្បែកធម្មតាប៉ុណ្ណោះ។ គាត់ជាមនុស្សបរិសុទ្ធទេ។
40
កាលណាបុរសម្នាក់ជ្រុះសក់ទៅជាទំពែក នោះគេនៅជាមនុស្សបរិសុទ្ធដដែល។
41
ប្រសិនបើគេជ្រុះសក់ផ្នែកខាងមុខ គេមានក្បាលឆក ហើយគេក៏នៅបរិសុទ្ធដែរ។
42
ប៉ុន្តែ បើត្រង់កន្លែងដែលទំពែក ទោះបីនៅកណ្ដាលក្បាល ឬនៅផ្នែកខាងមុខក្ដី គេឃើញមានស្បែកឡើងពណ៌ក្រហមព្រឿងៗ នោះបានសេចក្ដីថាគាត់កើតរោគឃ្លង់ហើយ។
43
បូជាចារ្យត្រូវពិនិត្យអ្នកនោះ ប្រសិនបើមានកន្ទួលពណ៌ក្រហមព្រឿងៗដូចជារោគឃ្លង់ នៅត្រង់កន្លែងទំពែក ទោះបីនៅកណ្ដាលក្បាល ឬនៅផ្នែកខាងមុខក្ដី
44
បានសេចក្ដីថាគាត់កើតឃ្លង់ហើយ គាត់ក្លាយទៅជាមនុស្សមិនបរិសុទ្ធ។ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ ព្រោះគាត់កើតឃ្លង់នៅលើក្បាល។
45
អ្នកដែលកើតឃ្លង់ត្រូវស្លៀកសម្លៀកបំពាក់រហែក ទុកក្បាលអោយនៅទទេ ឃ្លុំមុខនៅត្រង់កន្លែងដែលមានពុកមាត់ ហើយស្រែកថា “ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ!”។
46
ក្នុងពេលដែលគាត់កើតរោគឃ្លង់នោះ គាត់ជាមនុស្សមិនបរិសុទ្ធ ដូច្នេះ គាត់ត្រូវរស់នៅដាច់ឡែកពីគេ គឺនៅខាងក្រៅជំរំ»។
47
«ប្រសិនបើមានស្នាមដុះផ្សិតកើតឡើងនៅលើសម្លៀកបំពាក់ ទោះបីសម្លៀកបំពាក់ធ្វើពីក្រណាត់រោមចៀមក្ដី សំពត់ទេសឯកក្ដី
48
ឬស្នាមលើក្រណាត់ លើអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ និងវត្ថុធ្វើអំពីស្បែក
49
ហើយប្រសិនបើស្នាមទាំងនោះឡើងពណ៌បៃតង ឬពណ៌ក្រហមព្រឿងៗ នោះជាស្នាមដុះផ្សិតហើយ។ គេត្រូវតែយកសម្លៀកបំពាក់ និងវត្ថុទាំងនោះទៅជូនបូជាចារ្យពិនិត្យ។
50
ក្រោយពីបានពិនិត្យហើយ បូជាចារ្យត្រូវយកវត្ថុទាំងនោះទៅទុក ក្នុងរយៈពេលប្រាំពីរថ្ងៃ។
51
នៅថ្ងៃទីប្រាំពីរ លោកត្រូវពិនិត្យម្ដងទៀត ប្រសិនបើមានស្នាមរាលដាលលើសម្លៀកបំពាក់ ឬវត្ថុនោះ បានសេចក្ដីថាមានដុះផ្សិតហើយ ដូច្នេះ របស់ទាំងនោះជាវត្ថុមិនបរិសុទ្ធ។
52
បូជាចារ្យត្រូវដុតសម្លៀកបំពាក់ ក្រណាត់ អំបោះរោមចៀម អំបោះឆៅ និងវត្ថុធ្វើអំពីស្បែក ដែលមានដុះផ្សិតនោះចោល ព្រោះជាវត្ថុដុះផ្សិតមិនអាចបំបាត់ឡើយ គឺត្រូវតែដុតចោល។
53
ក៏ប៉ុន្តែ ប្រសិនបើបូជាចារ្យពិនិត្យមើលឃើញថា ផ្សិតនោះមិនរាលដាលនៅលើសម្លៀកបំពាក់ និងលើវត្ថុទាំងនោះទេ
54
លោកត្រូវបញ្ជាអោយគេលាងសំអាតវត្ថុដែលដុះផ្សិតនោះ រួចយកវាទៅទុកក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។
55
ក្រោយពីលាងសំអាតហើយ បូជាចារ្យត្រូវពិនិត្យមើលវត្ថុទាំងនោះសាជាថ្មី។ ប្រសិនបើស្នាមដុះផ្សិតនៅតែដដែល ទោះបីមិនរាលដាលក៏ដោយ វត្ថុទាំងនោះជារបស់មិនបរិសុទ្ធ ហើយត្រូវតែដុតវាចោល ព្រោះមានដុះផ្សិតទាំងខាងក្នុង ទាំងខាងក្រៅ។
56
ផ្ទុយទៅវិញ ប្រសិនបើបូជាចារ្យពិនិត្យមើលក្រោយពេលលាងសំអាត ហើយឃើញថាស្នាមដុះផ្សិតនោះបានរលុប នោះលោកត្រូវកាត់ត្រង់កន្លែងដែលមានស្នាមចេញពីសម្លៀកបំពាក់ ស្បែក ឬអំបោះនោះ។
57
ក្រោយមក ប្រសិនបើមានស្នាមដុះផ្សិតលេចឡើងវិញ នៅលើសម្លៀកបំពាក់ក្រណាត់អំបោះ ឬលើវត្ថុអំពីស្បែក នោះមានផ្សិតបានកើតឡើងជាថ្មីទៀតហើយ។ ដូច្នេះ ត្រូវតែដុតវត្ថុទាំងនោះចោល។
58
ពេលណាគេបោកសម្លៀកបំពាក់ ក្រណាត់ អំបោះ ឬវត្ថុធ្វើអំពីស្បែកដែលមានដុះផ្សិត ហើយស្នាមដុះផ្សិតនោះរលុបបាត់ គេត្រូវយកវត្ថុនោះទៅបោកម្ដងទៀត ទើបវត្ថុនោះទៅជាបរិសុទ្ធ។
59
នេះជាច្បាប់ស្ដីអំពីស្នាមដុះផ្សិតនៅលើសម្លៀកបំពាក់ធ្វើពីរោមចៀម ឬពីអំបោះធ្មៃ នៅលើក្រណាត់ លើអំបោះរោមចៀម ឬលើវត្ថុធ្វើអំពីស្បែក។ ច្បាប់នេះអាចជួយអោយគេសន្មតបានថា វត្ថុដែលដុះផ្សិតនោះបរិសុទ្ធ ឬមិនបរិសុទ្ធ»។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27