bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Leviticus 18
Leviticus 18
Khmer Standard Version 1954 = Hammond Version
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 19 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
3
អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តដូចជនជាតិអេស៊ីបធ្លាប់ប្រព្រឹត្ត នៅក្នុងស្រុកដែលអ្នករាល់គ្នាធ្លាប់រស់នៅ ហើយក៏មិនត្រូវប្រព្រឹត្តដូចជនជាតិកាណាននៅក្នុងស្រុក ដែលយើងនាំអ្នករាល់គ្នាចូលទៅរស់នៅដែរ។ កុំកាន់តាមច្បាប់របស់ពួកគេ។
4
អ្នករាល់គ្នាត្រូវប្រព្រឹត្តតាមវិន័យ ហើយកាន់តាមច្បាប់របស់យើង។ យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
5
អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង។ អ្នកប្រតិបត្តិតាមនឹងមានជីវិត ដោយសារច្បាប់ និងវិន័យទាំងនោះ។ យើងជា ព្រះអម្ចាស់ ។
6
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអោយនរណាម្នាក់រួមរ័កជាមួយសាច់ញាតិរបស់ខ្លួនឡើយ។ យើងជា ព្រះអម្ចាស់ ។
7
មិនត្រូវបន្ថោកឪពុករបស់ខ្លួន ដោយរួមរ័កជាមួយម្ដាយរបស់អ្នកឡើយ។ គាត់ជាម្ដាយរបស់អ្នក ដូច្នេះ កុំបន្ថោកម្ដាយរបស់អ្នកអោយសោះ។
8
មិនត្រូវរួមរ័កជាមួយប្រពន្ធចុងរបស់ឪពុកអ្នកឡើយ ធ្វើដូច្នេះ ដូចជាបន្ថោកឪពុករបស់អ្នកដែរ។
9
មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់អ្នកឡើយ ទោះបីនាងជាបងប្អូនឪពុកតែមួយ ឬបងប្អូនរួមផ្ទៃជាមួយអ្នកក្ដី ទោះបីជាកូនមានខាន់ស្លា ឬឥតខាន់ស្លាក្ដី។
10
មិនត្រូវរួមរ័កជាមួយចៅស្រីរបស់អ្នកឡើយ ទោះបីនាងនោះជាកូនរបស់កូនប្រុស ឬកូនស្រីរបស់អ្នកក្ដី ព្រោះធ្វើដូច្នេះ អ្នកបន្ថោកខ្លួន។
11
មិនត្រូវរួមរ័កជាមួយកូនស្រីរបស់ប្រពន្ធចុងឪពុកអ្នកឡើយ នាងក៏ជាកូនរបស់ឪពុកអ្នកដែរ ដូច្នេះ នាងជាប្អូនស្រីរបស់អ្នក។
12
មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ឪពុកអ្នកឡើយ ព្រោះគាត់ជាសាច់ឈាមបង្កើតរបស់ឪពុកអ្នក។
13
មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ម្ដាយអ្នកឡើយ ព្រោះគាត់ជាសាច់ឈាមបង្កើតរបស់ម្ដាយអ្នក។
14
មិនត្រូវបន្ថោកបងប្រុស ឬប្អូនប្រុសរបស់ឪពុកអ្នក ដោយរួមរ័កជាមួយប្រពន្ធរបស់គាត់ឡើយ ព្រោះនាងត្រូវជាម្ដាយមីងរបស់អ្នក។
15
មិនត្រូវរួមរ័កជាមួយកូនប្រសាស្រីរបស់អ្នកឡើយ ព្រោះនាងជាប្រពន្ធរបស់កូនប្រុសអ្នក ដូច្នេះ កុំរួមរ័កជាមួយនាងអោយសោះ។
16
មិនត្រូវរួមរ័កជាមួយប្រពន្ធរបស់បង ឬប្អូនអ្នកឡើយ។
17
មិនត្រូវរួមរ័កជាមួយម្ដាយផង និងកូនស្រីផងឡើយ ហើយក៏មិនត្រូវរួមរ័កជាមួយចៅស្រីជាកូនរបស់កូនប្រុស ឬកូនស្រីគាត់ ព្រោះជាសាច់ឈាមរបស់គាត់។ ធ្វើដូច្នេះ ជាអំពើដ៏ថោកទាបបំផុត។
18
ក្នុងពេលប្រពន្ធអ្នកនៅរស់ មិនត្រូវយកបងថ្លៃ ឬប្អូនថ្លៃរបស់អ្នក មកធ្វើជាប្រពន្ធចុង ជាហេតុបង្កអោយមានជម្លោះទាស់ទែងគ្នារវាងនាង និងប្រពន្ធរបស់អ្នកឡើយ។
19
មិនត្រូវរួមរ័កជាមួយស្ត្រីដែលមានរដូវឡើយ ដ្បិតនាងស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។
20
កុំរួមរ័កជាមួយប្រពន្ធរបស់អ្នកដទៃ ជាហេតុបណ្ដាលអោយអ្នកទៅជាសៅហ្មងជាមួយនាងឡើយ។
21
មិនត្រូវយកកូនចៅរបស់អ្នកទៅអោយគេធ្វើយញ្ញបូជាចំពោះព្រះម៉ូឡុកឡើយ កុំបង្អាប់ព្រះនាមនៃព្រះរបស់អ្នកអោយសោះ។ យើងជា ព្រះអម្ចាស់ ។
22
មិនត្រូវរួមរ័កជាមួយប្រុសៗដូចគ្នា ដូចគេរួមរ័កជាមួយស្ត្រីឡើយ ដ្បិតនេះជាអំពើគួរអោយស្អប់ខ្ពើមបំផុត។
23
មិនត្រូវរួមរ័កជាមួយសត្វធាតុ ដែលជាហេតុនាំអោយខ្លួនត្រូវសៅហ្មងឡើយ។ រីឯស្ត្រីក៏មិនត្រូវរួមរ័កជាមួយសត្វដែរ ព្រោះជាអំពើមួយដ៏ថោកទាបបំផុត។
24
អ្នករាល់គ្នាមិនត្រូវធ្វើអោយខ្លួនទៅជាសៅហ្មងដោយសារអំពើណាមួយ ក្នុងបណ្ដាអំពើទាំងនេះអោយសោះ ដ្បិតយើងបានដេញប្រជាជាតិនានាចេញពីមុខអ្នករាល់គ្នា ព្រោះតែពួកគេបានប្រព្រឹត្តអំពើទាំងនេះដែលបណ្ដាលអោយខ្លួនទៅជាសៅហ្មង។
25
ស្រុកទេសបានក្លាយទៅជាសៅហ្មង ហេតុនេះហើយបានជាយើងដាក់ទោសអ្នកស្រុក ធ្វើអោយពួកគេខ្ចាត់ខ្ចាយចេញពីទឹកដីរបស់ខ្លួន។
26
ត្រូវប្រតិបត្តិតាមច្បាប់ និងវិន័យរបស់យើង គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុកទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា មិនត្រូវប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយក្នុងចំណោមអំពើទាំងនោះឡើយ។
27
ជាតិសាសន៍ដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ ជាហេតុបណ្ដាលអោយស្រុកទៅជាសៅហ្មង។
28
ប្រសិនបើអ្នករាល់គ្នាមិនធ្វើអោយស្រុកទៅជាសៅហ្មងទេ អ្នករាល់គ្នានឹងមិនត្រូវខ្ចាត់ខ្ចាយចេញពីទឹកដី ដូចប្រជាជាតិដែលរស់នៅទីនេះមុនអ្នករាល់គ្នាឡើយ។
29
អស់អ្នកដែលប្រព្រឹត្តអំពើណាមួយ ក្នុងចំណោមអំពើគួរស្អប់ខ្ពើមទាំងនេះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។
30
អ្នករាល់គ្នាត្រូវប្រតិបត្តិតាមបញ្ជារបស់យើង ដោយឥតប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយ ដូចអស់អ្នកដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នា ធ្លាប់ប្រព្រឹត្តឡើយ។ កុំបណ្ដោយខ្លួនអោយសៅហ្មង ដោយប្រព្រឹត្តអំពើទាំងនេះអោយសោះ។ យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27