bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Acts 1
Acts 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 2 →
1
សូមជម្រាបមកឯកឧត្ដមថេវភីល សូមជ្រាប! ក្នុងសៀវភៅទីមួយរបស់ខ្ញុំ ខ្ញុំបានរៀបរាប់អំពីកិច្ចការទាំងប៉ុន្មានដែលអ៊ីសាបានធ្វើ និងអំពីសេចក្ដីទាំងប៉ុន្មានដែលអ៊ីសាបានបង្រៀន តាំងពីដើមរៀងមក
2
រហូតដល់ថ្ងៃដែលអុលឡោះលើកអ៊ីសាឡើងទៅសូរ៉កា គឺបន្ទាប់ពីអ៊ីសាបានផ្ដែផ្ដាំតាមរយៈរសអុលឡោះដ៏វិសុទ្ធ ដល់ក្រុមសាវ័កដែលគាត់បានជ្រើសរើស។
3
ក្រោយពេលរងទុក្ខលំបាករួចហើយ អ៊ីសាបានបង្ហាញខ្លួន តាមរបៀបផ្សេងៗឲ្យសាវ័កទាំងនោះឃើញថា អ៊ីសារស់ពិតប្រាកដមែន។ អ៊ីសាបានឲ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងនិយាយអំពីនគររបស់អុលឡោះផង។
4
ពេលអ៊ីសាកំពុងពិសាអាហារជាមួយក្រុមសាវ័ក អ៊ីសាហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ «គឺត្រូវរង់ចាំទទួលរសអុលឡោះ តាមបន្ទូលសន្យារបស់អុលឡោះជាបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា
5
យ៉ះយ៉ាបានធ្វើពិធីជ្រមុជ ឲ្យគេក្នុងទឹក ប៉ុន្ដែ នៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងរសអុលឡោះដ៏វិសុទ្ធវិញ»។
6
ពេលនោះ ក្រុមសាវ័កនៅជុំគ្នា គេសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ តើលោកម្ចាស់នឹងតាំងរាជាណាចក្រអ៊ីស្រអែលឡើងវិញនៅពេលនេះឬ?»។
7
អ៊ីសាមានប្រសាសន៍ឆ្លើយទៅគេវិញថា៖ «ត្រង់ឯពេលវេលាដែលអុលឡោះជាបិតាបានកំណត់ទុក ដោយអំណាចទ្រង់ផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។
8
ប៉ុន្ដែ អ្នករាល់គ្នានឹងទទួលអំណាចមួយ គឺអំណាចនៃរសអុលឡោះដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។
9
លុះអ៊ីសាមានប្រសាសន៍ដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមសាវ័កកំពុងតែមើលគាត់ នោះអុលឡោះក៏លើកអ៊ីសាឡើងទៅលើមេឃ ព្រមទាំងមានពពកមកបាំងអ៊ីសាបាត់ពីភ្នែកគេទៅ។
10
កាលពួកគេកំពុងតែសម្លឹងមើលទៅលើមេឃ នៅពេលអ៊ីសាឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកសពាក់សចូលមកជិតគេ
11
ពោលថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុដូចម្ដេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅលើមេឃដូច្នេះ?។ អ៊ីសានោះ អុលឡោះបានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅសូរ៉កាហើយ គាត់នឹងត្រឡប់មកវិញ តាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញគាត់ឡើងទៅសូរ៉កាដែរ»។
12
ពេលនោះ ក្រុមសាវ័កនាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវ ទៅក្រុងយេរូសាឡឹមវិញ ដែលមានចម្ងាយផ្លូវប្រមាណមួយគីឡូម៉ែត្រ។
13
លុះបានមកដល់ផ្ទះហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ សាវ័កទាំងនោះ គឺពេត្រុស យ៉ូហាន យ៉ាកកូប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ យ៉ាកកូបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់យ៉ាកកូប។
14
ពួកគេរួមចិត្ដគំនិតគ្នាព្យាយាមទូរអាដោយមានស្ដ្រីឯទៀតៗ មាននាងម៉ារីយំ ជាម្តាយរបស់អ៊ីសា និងមានបងប្អូនរបស់គាត់មកចូលរួមជាមួយផងដែរ។
15
នៅគ្រានោះ មានបងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា ពេត្រុសក្រោកឈរឡើងនៅកណ្ដាលពួកគេហើយពោលថា៖
16
«បងប្អូនអើយ! រសអុលឡោះដ៏វិសុទ្ធបានថ្លែងទុកជាមុន តាមរយៈទតអំពីយូដាស ជាអ្នកនាំគេមកចាប់អ៊ីសា។ ហេតុការណ៍នេះត្រូវតែកើតឡើងស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមែន។
17
យូដាសជាសមាជិកមួយនាក់ក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។
18
គាត់យកប្រាក់ដែលបានមកពីអំពើទុច្ចរិតទៅទិញដីចម្ការមួយកន្លែង បន្ទាប់មក គាត់ដួលផ្កាប់មុខធ្លាយពោះ ចេញពោះវៀនមកក្រៅ។
19
អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ហេតុនេះហើយបានជាគេហៅចម្ការនោះ តាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា “ចម្ការឈាម”។
20
ក្នុងគីតាបសាបូរមានចែងទុកអំពីហេតុការណ៍នេះថា៖ “ចូរឲ្យលំនៅរបស់អ្នកនោះ ក្លាយទៅជាទីស្ងាត់ជ្រងំ កុំឲ្យមាននរណារស់នៅទីនោះឡើយ” និង“ត្រូវឲ្យម្នាក់ទៀតទទួល យកតំណែងរបស់គាត់” ។
21
ហេតុនេះ ក្នុងចំណោមអស់អ្នកដែលបានមកតាមយើង នៅពេលអ៊ីសាជាអម្ចាស់ដឹកនាំយើង
22
គឺចាប់តាំងពីគ្រាដែលយ៉ះយ៉ាបានធ្វើពិធីជ្រមុជទឹកឲ្យអ៊ីសា រហូតដល់ពេលអុលឡោះលើកយកអ៊ីសាចេញពីយើងទៅ ត្រូវឲ្យមានម្នាក់ ធ្វើជាបន្ទាល់រួមជាមួយយើង អំពីអ៊ីសារស់ឡើងវិញ»។
23
គេបាននាំសិស្សពីរនាក់មក ម្នាក់ឈ្មោះយូសុះហៅបារសាបាសផង យូស្ទូសផង និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។
24
បន្ទាប់មកគេនាំគ្នាទូរអាដូចតទៅ៖ «ឱអ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបចិត្ដគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីរនាក់នេះ តើលោកម្ចាស់គាប់ចិត្តជ្រើសរើសអ្នកណា
25
ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។
26
សិស្សនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាត់ធាស ហើយលោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវ័កដប់មួយនាក់ទៀត។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28