bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Acts 8
Acts 8
Khmer 2014 (អាល់គីតាប)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 9 →
1
លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះ ក្រុមជំអះនៅក្រុងយេរូសាឡឹម ត្រូវគេបៀតបៀនជាខ្លាំង។ អ្នកជឿទាំងប៉ុន្មាន លើកលែងតែក្រុមសាវ័កចេញ បានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី។
2
អស់អ្នកដែលគោរពប្រណិប័តន៍អុលឡោះ បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។
3
រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំអះ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។
4
ពួកសិស្សដែលបែកខ្ញែកគ្នានោះ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងផ្សព្វផ្សាយដំណឹងល្អអំពីបន្ទូលអុលឡោះ។
5
លោកភីលីពបានធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីអាល់ម៉ាហ្សៀស។
6
មហាជនរួមចិត្ដគំនិតគ្នាពេញចិត្ដនឹងពាក្យសំដីរបស់លោកភីលីព ព្រោះគេបានឮលោកមាននិយាយ និងបានឃើញទីសំគាល់ដ៏អស្ចារ្យ ដែលលោកបានធ្វើ
7
គឺមានអ៊ីព្លេសចេញពីមនុស្សជាច្រើន ទាំងស្រែកខ្លាំងៗ និងមានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។
8
ប្រជាជននៅក្រុងនោះ មានអំណរសប្បាយដ៏លើសលប់។
9
មានបុរសម្នាក់ ឈ្មោះស៊ីម៉ូន រស់នៅក្នុងក្រុងនោះតាំងពីមុនលោកភីលីពមកដល់ម៉្លេះ។ គាត់ជាគ្រូមន្ដអាគម ធ្វើឲ្យប្រជាជននៅស្រុកសាម៉ារីស្ងើចសរសើរគាត់ជាខ្លាំង ហើយគាត់អួតខ្លួនថាគាត់ជាអ្នកធំមួយនាក់។
10
ប្រជាជនទាំងតូចទាំងធំពេញចិត្ដនឹងគាត់គ្រប់ៗគ្នា គេពោលថា៖ «លោកនេះហើយជាអំណាចរបស់អុលឡោះដែលជាអំណាចដ៏ឧត្ដុង្គឧត្ដម»។
11
ប្រជាជនពេញចិត្ដនឹងគាត់ដូច្នេះ ព្រោះគាត់បានសំដែងមន្ដអាគមឲ្យគេស្ងើចសរសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
12
កាលគេជឿដំណឹងល្អអំពីនគររបស់អុលឡោះ និងអំពីនាមអ៊ីសាអាល់ម៉ាហ្សៀស ដែលលោកភីលីពប្រកាសប្រាប់ គេក៏ទទួលពិធីជ្រមុជទឹក ទាំងប្រុស ទាំងស្រី។
13
លោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹកទៀតផង ហើយគាត់នៅជាប់នឹងលោកភីលីពជានិច្ច។ កាលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យដ៏ធំៗដែលកើតមាននៅពេលនោះ គាត់ក៏ស្ងើចសរសើរយ៉ាងខ្លាំង។
14
ក្រុមសាវ័កនៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលបន្ទូលរបស់អុលឡោះ ក៏ចាត់ពេត្រុស និងយ៉ូហានឲ្យទៅជួបអ្នកទាំងនោះ។
15
លុះទៅដល់ស្រុកសាម៉ារី សាវ័កទាំងពីរក៏ទូរអាអុលឡោះ សុំឲ្យពួកអ្នកជឿបានទទួលរសអុលឡោះដ៏វិសុទ្ធ
16
ដ្បិតរសអុលឡោះពុំទាន់ចុះមកសណ្ឋិតលើអ្នកណាម្នាក់ ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងនាមអ៊ីសាជាអម្ចាស់ប៉ុណ្ណោះ។
17
ពេលនោះ ពេត្រុស និងយ៉ូហានបានដាក់ដៃលើគេ ហើយគេក៏បានទទួលរសអុលឡោះដ៏វិសុទ្ធ។
18
កាលលោកស៊ីម៉ូនឃើញថា អុលឡោះប្រទានរសទ្រង់មកអ្នកជឿ ដោយសាវ័កដាក់ដៃលើដូច្នោះ គាត់ក៏យកប្រាក់មកជូនសាវ័កទាំងពីរ ហើយពោលថា៖
19
«សូមលោកប្រគល់ឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះនឹងបានទទួលរសអុលឡោះដ៏វិសុទ្ធដែរ»។
20
ពេត្រុសតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្ដរាយជាមួយអ្នកទៅ អ្នកនឹកស្មានថា អាចយកប្រាក់មកទិញអំណោយទានរបស់អុលឡោះបាន!
21
អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្ដរបស់អ្នកមិនទៀងត្រង់ចំពោះអុលឡោះទាល់តែសោះ។
22
ចូរលះបង់ចិត្ដគំនិតអាក្រក់ចោលទៅ ហើយអង្វរអុលឡោះជាអម្ចាស់ ក្រែងលោទ្រង់លើកលែងទោសឲ្យអ្នកដែលមានចិត្ដបែបនេះ
23
ដ្បិតខ្ញុំឃើញថាអ្នកមានចិត្ដខ្មៅ ហើយក៏នៅជាប់ចំណងអំពើទុច្ចរិតដែរ»។
24
លោកស៊ីម៉ូនតបទៅវិញថា៖ «សូមលោកអង្វរអុលឡោះជាអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាមួយកើតឡើងចំពោះរូបខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។
25
ក្រោយពីបានផ្ដល់សក្ខីភាព និងប្រកាសបន្ទូលរបស់អុលឡោះជាអម្ចាស់រួចហើយ សាវ័កទាំងពីរនាក់ក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងផ្សព្វផ្សាយដំណឹងល្អក្នុងភូមិជាច្រើន នៅស្រុកសាម៉ារីផង។
26
ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។ លោកភីលីពក៏ក្រោកឡើងចេញដំណើរទៅ។
27
នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយនាក់ ជាមនុស្សកម្រៀវ លោកជាមន្ដ្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់រាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំអុលឡោះនៅក្រុងយេរូសាឡឹម
28
ហើយធ្វើដំណើរវិលត្រឡប់ទៅវិញដោយជិះរទេះសេះ ទាំងអានគីតាបណាពីអេសាយផង។
29
រសអុលឡោះមានបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។
30
លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ដ្រីអេត្យូពីអានគីតាបណាពីអេសាយ លោកភីលីពសួរមន្ដ្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។
31
លោកមន្ដ្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។
32
រីឯអាយិតគីតាបដែលគាត់កំពុងអាននោះគឺ៖ “គាត់ត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ គាត់ពុំបានហើបមាត់ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅមុខអ្នកកាត់រោម។
33
គាត់ត្រូវគេបន្ទាបបន្ថោក ហើយគេមិនរកយុត្ដិធម៌ជូនគាត់ឡើយ។ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់គាត់បានទេ ព្រោះគេបានដកជីវិតរបស់គាត់ចេញពីផែនដីនេះបាត់ទៅហើយ” ។
34
មន្ដ្រីនោះសួរលោកភីលីពថា៖ «សូមប្រាប់ខ្ញុំផង តើណាពីមានប្រសាសន៍ដូច្នេះ សំដៅលើអ្នកណា? តើគាត់មានប្រសាសន៍អំពីខ្លួនគាត់ផ្ទាល់ ឬមានប្រសាសន៍អំពីអ្នកណាម្នាក់ផ្សេងទៀត?»។
35
លោកភីលីពក៏ជម្រាបជូនដំណឹងល្អអំពីអ៊ីសាប្រាប់លោក ដោយចាប់ផ្ដើមពីអាយិតគីតាបនោះទៅ។
36
អ្នកទាំងពីរចេះតែបន្ដដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ដ្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹកតើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។
37
លោកភីលីពមាននិយាយទៅលោកមន្ដ្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្ដនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ដ្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថាអ៊ីសាអាល់ម៉ាហ្សៀសជាបុត្រារបស់អុលឡោះ»។
38
លោកបញ្ជាឲ្យគេបញ្ឈប់រទេះសេះ។ លោកមន្ដ្រី និងលោកភីលីពចុះទៅក្នុងទឹកទាំងពីរនាក់ ហើយលោកភីលីពក៏ជ្រមុជទឹកជូនមន្ដ្រីនោះ។
39
កាលអ្នកទាំងពីរឡើងពីទឹកមកវិញ រសនៃអុលឡោះជាអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ដ្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ដ្រីបន្ដដំណើរទៅមុខដោយចិត្ដត្រេកអរសប្បាយ។
40
រីឯលោកភីលីព គេបែរជាឃើញលោកនៅឯក្រុងអាសូតឯណោះ។ បន្ទាប់មក លោកធ្វើដំណើរពីក្រុងមួយទៅក្រុងមួយទាំងផ្សព្វផ្សាយដំណឹងល្អ រហូតទៅដល់ក្រុងសេសារា។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28