bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Acts 15
Acts 15
Khmer 2014 (អាល់គីតាប)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 16 →
1
មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីខតាន តាមទំនៀមទម្លាប់របស់ម៉ូសាទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។
2
ប៉ូល និងបារណាបាសបានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសម្រេចចិត្ដចាត់លោកប៉ូល និងលោកបារណាបាសឲ្យទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឲ្យទៅជម្រាបក្រុមសាវ័ក និងក្រុមអះលីជំអះអំពីរឿងនេះ។
3
ក្រុមជំអះបានជួយឧបត្ថម្ភពួកអ្នក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារីទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្ដមករកអុលឡោះ។ ដំណឹងនេះធ្វើឲ្យបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។
4
កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំអះ ក្រុមសាវ័ក និងក្រុមអះលីជំអះនាំគ្នាទទួលពួកគាត់។ ពួកគាត់ក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មាន ដែលអុលឡោះបានធ្វើជាមួយពួកគាត់។
5
ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿអ៊ីសា ក្រោកឈរឡើងពោលថា ត្រូវតែធ្វើពិធីខតាន់ឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្ដិតាមហ៊ូកុំរបស់ណាពីម៉ូសាដែរ។
6
ក្រុមសាវ័ក និងក្រុមអះលីជំអះ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។
7
ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា អុលឡោះបានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។
8
អុលឡោះដែលឈ្វេងយល់ចិត្ដគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ទ្រង់យល់ព្រមទទួលពួកគេ ដោយប្រទានរសអុលឡោះដ៏វិសុទ្ធឲ្យគេ ដូចទ្រង់បានប្រទានមកយើងដែរ។
9
អុលឡោះមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសំអាតចិត្ដគេឲ្យបានបរិសុទ្ធ ដោយជំនឿ។
10
ឥឡូវនេះហេតុដូចម្ដេចបានជាបងប្អូនជំទាស់ដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់ មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ!
11
ទេមិនបានទេ! ដ្បិតយើងជឿថាទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះដោយសារគុណរបស់អ៊ីសាជាអម្ចាស់»។
12
ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និងលោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសំគាល់ដ៏អស្ចារ្យ និងអំណាចដែលអុលឡោះបានសំដែង នៅកណ្ដាលចំណោមសាសន៍ដទៃតាមរយៈពួកគាត់។
13
លុះអ្នកទាំងពីរមានប្រសាសន៍ចប់ហើយ យ៉ាកកូបក៏មានប្រសាសន៍ឡើងថា៖
14
«បងប្អូនអើយ សូមស្ដាប់ខ្ញុំ! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង អុលឡោះពេញចិត្តជ្រើសរើសប្រជារាស្ដ្រមួយ ពីចំណោមជាតិសាសន៍នានាឲ្យធ្វើជាប្រជារាស្ដ្ររបស់ទ្រង់ផ្ទាល់។
15
រីឯបន្ទូលនៃអុលឡោះដែលពួកណាពីបានថ្លែង ក៏ស្របនឹងសេចក្ដីនេះដែរ ដូចមានចែងទុកមកថា៖
16
លុះក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹងលើកជំរំរបស់ទត ដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទីឡើងវិញ
17
ពេលនោះមនុស្សម្នាដែលនៅសល់ នឹងស្វែងរកអុលឡោះជាអម្ចាស់ ហើយជាតិសាសន៍នានាដែលជាប្រជារាស្ដ្រ របស់យើងក៏នឹងស្វែងរកយើងដែរ។
18
នេះជាបន្ទូលរបស់អុលឡោះដែល សំដែងការទាំងនេះឲ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។
19
ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យមានឧបសគ្គដល់សាសន៍ដទៃ ដែលបានបែរចិត្ដវិលមករកអុលឡោះវិញនោះឡើយ
20
ប៉ុន្ដែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នា ដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំឲ្យបរិភោគឈាម
21
ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗ គេតែងប្រកាសហ៊ូកុំរបស់ម៉ូសា ដោយអានគីតាបរបស់គាត់ រៀងរាល់ថ្ងៃជំអាត់ នៅក្នុងសាលាប្រជុំ»។
22
ពេលនោះ ក្រុមសាវ័ក ក្រុមអះលីជំអះ និងក្រុមជំអះទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរពដើម្បីចាត់ឲ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ គេបានជ្រើសយកលោកយូដាស ហៅបារសាបាស និងលោកស៊ីឡាស។
23
ក្រុមជំអះបានប្រគល់សំបុត្រមួយ ឲ្យអ្នកទាំងពីរនាំយកទៅ ដែលមានសេចក្ដីដូចតទៅនេះ៖ «យើងខ្ញុំ ជាសាវ័ក ជាអះលីជំអះ និងជាបងប្អូន សូមផ្ញើសាឡាមមកបងប្អូនជាសាសន៍ដទៃ ដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។
24
យើងខ្ញុំបានទទួលដំណឹងថា មានពួកយើងខ្លះបាននាំឲ្យបងប្អូនជ្រួលច្របល់ មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្ដាលឲ្យបងប្អូនមានកង្វល់ក្នុងចិត្ដ។ យើងខ្ញុំពុំបានចាត់អ្នកទាំងនោះឲ្យមកទេ។
25
យើងខ្ញុំទាំងអស់គ្នាបានសម្រេចចិត្ដជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឲ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង
26
ជាអ្នកដែលបានសុខចិត្ដលះបង់ជីវិតរបស់ខ្លួនបម្រើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់របស់យើង។
27
ហេតុនេះ យើងខ្ញុំសុំចាត់លោកយូដាស និងលោកស៊ីឡាសឲ្យនាំពាក្យដដែលនេះ យកមកជម្រាបបងប្អូនស្ដាប់ផ្ទាល់តែម្ដង។
28
រសអុលឡោះដ៏វិសុទ្ធ និងយើងខ្ញុំយល់ឃើញថា មិនគួរយកហ៊ូកុំណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្ដិតាមឡើយ
29
យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្ដដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្ដិដូច្នេះបាននោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។
30
ពួកអ្នកតំណាងក៏លាគេ ចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។
31
គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្ដពួកគេ។
32
លោកយូដាស និងលោកស៊ីឡាស ដែលជាណាពីមានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ដ និងពង្រឹងជំនឿរបស់បងប្អូន។
33
បន្ដិចក្រោយមក ពួកបងប្អូនសុខចិត្ដឲ្យអ្នកទាំងពីរវិលត្រឡប់ទៅឯក្រុមជំអះ ដែលបានចាត់គេឲ្យមកនោះវិញ ទាំងជូនពរឲ្យលោកធ្វើដំណើរប្រកបដោយសុខសាន្ដ។ [
34
ប៉ុន្ដែ លោកស៊ីឡាសសម្រេចចិត្ដស្នាក់នៅទីនោះបន្ដទៅទៀត។]
35
រីឯលោកប៉ូល និងលោកបារណាបាស ក៏បានស្នាក់នៅក្នុងក្រុងអន់ទីយ៉ូក ទាំងបង្រៀន និងផ្សព្វផ្សាយដំណឹងល្អអំពីបន្ទូលរបស់អុលឡោះជាអម្ចាស់ រួមជាមួយបងប្អូនជាច្រើននាក់ទៀតផង។
36
ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលយើងបានផ្សព្វផ្សាយបន្ទូលរបស់អុលឡោះជាអម្ចាស់»។
37
លោកបារណាបាសមានបំណងនាំយ៉ូហាន ហៅម៉ាកុសទៅជាមួយដែរ
38
ប៉ុន្ដែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកអ្នកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកអ្នកទេ។
39
អ្នកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាស បាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។
40
រីឯលោកប៉ូល លោកនាំលោកស៊ីឡាសទៅជាមួយ ដោយពួកបងប្អូនបានផ្ញើលោកទៅលើចិត្តប្រណីសន្ដោសរបស់អុលឡោះជាអម្ចាស់
41
លោកធ្វើដំណើរឆ្លងកាត់ស្រុកស៊ីរី និងស្រុកគីលីគាទាំងពង្រឹងជំនឿក្រុមជំអះនានាផង។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28