bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Acts 20
Acts 20
Khmer 2014 (អាល់គីតាប)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 21 →
1
លុះចលាចលនេះបានស្ងប់ទៅវិញហើយ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ដ រួចជម្រាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។
2
លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្ដអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មក គាត់ក៏បានទៅដល់ស្រុកក្រិក
3
ហើយស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ។ ពេលគាត់ហៀបនឹងចុះសំពៅធ្វើដំណើរទៅស្រុកស៊ីរី ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបគាត់។ គាត់ជ្រាបដូច្នេះ ក៏សម្រេចចិត្ដវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។
4
អ្នកដែលបានរួមដំណើរជាមួយគាត់នៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុសជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។
5
បងប្អូនទាំងនេះបានចេញដំណើរទៅមុនហើយរង់ចាំយើងនៅក្រុងត្រូអាស
6
ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំបុ័ងឥតមេ យើងចេញពីក្រុងភីលីពទៅចុះសំពៅ។ ប្រាំថ្ងៃក្រោយមក យើងក៏បានមកដល់ក្រុងត្រូអាស ជួបជុំនឹងពួកគេ រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
7
នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះយើងបានជួបជុំគ្នាដើម្បីធ្វើពិធីកាច់នំបុ័ង។ ដោយលោកប៉ូលត្រូវចេញដំណើរនៅថ្ងៃបន្ទាប់ គាត់មានប្រសាសន៍ទៅកាន់អង្គប្រជុំ ហើយអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។
8
ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។
9
ពេលលោកប៉ូល កំពុងតែមានប្រសាសន៍យ៉ាងយូរនោះ យុវជនម្នាក់ឈ្មោះ អ៊ើទីកុស អង្គុយនៅលើមាត់បង្អួច ហើយលង់លក់ ក៏ដាច់ផ្ងារធ្លាក់ពីជាន់ទីបីនោះមក។ ពេលគេលើកគាត់ឡើង គាត់ស្លាប់ផុតទៅហើយ។
10
លោកប៉ូលចុះទៅក្រោម ឱនពីលើអ៊ើទីកុស ត្រកងគាត់លើកឡើងទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភឲ្យសោះ គាត់នៅរស់ទេ!»។
11
កាលគាត់ឡើងទៅលើវិញ គាត់ក៏ធ្វើពិធីកាច់នំបុ័ង និងបរិភោគ។ បន្ទាប់មក គាត់មានប្រសាសន៍បន្ដទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺ ទើបគាត់ចេញដំណើរទៅ។
12
គេបាននាំយុវជនដែលនៅមានជីវិតនោះទៅវិញ ហើយពួកគេធូរស្រាលក្នុងចិត្ដឥតឧបមា។
13
រីឯយើងវិញ យើងបានចុះសំពៅទៅមុនធ្វើដំណើរដល់ក្រុងអាសុស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចគាត់បានគ្រោងទុក ព្រោះគាត់ចង់ធ្វើដំណើរដោយថ្មើរជើង។
14
កាលគាត់បានមកជួបជុំជាមួយពួកយើងនៅក្រុងអាសុសហើយ យើងក៏ទទួលគាត់មកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូឡែន។
15
យើងបានចេញពីទីនោះ បន្ដដំណើរតាមសមុទ្រ ទៅដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់មកទៀតយើងទៅដល់កោះសាម៉ូស ហើយនៅថ្ងៃទីបីយើងក៏បានទៅដល់ក្រុងមីលេត។
16
លោកប៉ូលសម្រេចចិត្ដមិនចូលក្រុងអេភេសូទេ ដើម្បីកុំឲ្យយឺតដំណើរនៅស្រុកអាស៊ី ដ្បិតគាត់ប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម ឲ្យទាន់បុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។
17
លោកប៉ូលបានចាត់គេពីក្រុងមីលេត ឲ្យទៅអញ្ជើញពួកអះលីជំអះនៃក្រុមជំអះនៅក្រុងអេភេសូមក។
18
លុះគេបានមកដល់ហើយ គាត់មានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេលវេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅដល់ស្រុកអាស៊ីម៉្លេះ
19
គឺខ្ញុំបានបម្រើអុលឡោះជាអម្ចាស់ ដោយចិត្ដសុភាពរាបសា ទាំងទឹកភ្នែក ទាំងលំបាក ដោយជនជាតិយូដា បានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។
20
ខ្ញុំបានជម្រាប និងបង្រៀនបងប្អូន តាមទីសាធារណៈ និងតាមផ្ទះ នូវសេចក្ដីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូន ឥតមានលាក់លៀមត្រង់ណាសោះឡើយ
21
ខ្ញុំបានធ្វើជាបន្ទាល់ឲ្យទាំងសាសន៍យូដាទាំងសាសន៍ក្រិក កែប្រែចិត្ដគំនិតមករកអុលឡោះ និងមានជំនឿលើអ៊ីសាជាអម្ចាស់របស់យើងផង។
22
ឥឡូវនេះ រសអុលឡោះបានទាក់ទាញចិត្ដខ្ញុំឲ្យធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថា នឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ
23
គឺខ្ញុំគ្រាន់តែដឹង តាមរសអុលឡោះដ៏វិសុទ្ធបញ្ជាក់ប្រាប់ ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។
24
ប៉ុន្ដែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលអ៊ីសាជាអម្ចាស់បានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អនៃក្តីមេត្តារបស់អុលឡោះ។
25
ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូនទាំងអស់គ្នាទាំងប្រកាសដំណឹងល្អ អំពីនគររបស់អុលឡោះ ប៉ុន្ដែ ឥឡូវនេះខ្ញុំដឹងថា បងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។
26
ហេតុនេះបានជាខ្ញុំផ្ដល់សក្ខីភាពឲ្យបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ
27
ដ្បិតខ្ញុំបានជម្រាបបងប្អូន អំពីគម្រោងការទាំងមូលរបស់អុលឡោះរួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ
28
ដូច្នេះសូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះរសអុលឡោះដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំអះរបស់អុលឡោះ ដែលទ្រង់បានលោះមក ដោយសារឈាមរបស់អ៊ីសា។
29
ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្ដសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ
30
ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នាពោលពាក្យបញ្ឆោត ដើម្បីទាក់ទាញពួកសិស្សឲ្យទៅតាមគេទៀតផង។
31
ហេតុនេះ សូមបងប្អូនប្រុងស្មារតីឲ្យមែនទែន ដោយនឹកចាំថា ខ្ញុំបានដាស់តឿនបងប្អូនគ្រប់ៗគ្នាទាំងទឹកភ្នែកក្នុងរវាងបីឆ្នាំ ទាំងយប់ ទាំងថ្ងៃ ឥតមានឈប់ឡើយ។
32
ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងអុលឡោះ ហើយផ្ញើនឹងបន្ទូលនៃអុលឡោះស្ដីអំពីគុណរបស់ទ្រង់។ មានតែទ្រង់ទេ ដែលអាចកសាងបងប្អូនឡើងជាក្រុមជំអះ ព្រមទាំងឲ្យបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏បរិសុទ្ធ។
33
ខ្ញុំមិនដែលចង់បានមាស ប្រាក់ ឬសម្លៀកបំពាក់អ្វីពីនរណាឡើយ។
34
បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។
35
ក្នុងគ្រប់កិច្ចការទាំងអស់ខ្ញុំតែងតែប្រាប់ឲ្យបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយទំនុកបម្រុងអស់អ្នកដែលក្រខ្សត់ ហើយត្រូវចងចាំពាក្យរបស់អ៊ីសាជាអម្ចាស់ថាៈ “បើឲ្យ នោះនឹងបានសុភមង្គលច្រើនជាងទទួល”»។
36
គាត់មានប្រសាសន៍ដូច្នេះរួចហើយ ក៏លុតជង្គង់ចុះទូរអាជាមួយពួកគេទាំងអស់គ្នា។
37
ពួកអះលីជំអះទាំងនោះ នាំគ្នាទ្រហោយំអោបកលោកប៉ូល ហើយថើបគាត់ទៀតផង
38
ជាពិសេស គេព្រួយចិត្ដមកពីលោកប៉ូលមានប្រសាសន៍ថា គេនឹងលែងឃើញមុខគាត់ទៀតហើយ។ បន្ទាប់មកគេក៏ជូនដំណើរគាត់រហូតដល់សំពៅ។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28