bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Acts 9
Acts 9
Khmer 2014 (អាល់គីតាប)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 10 →
1
នៅពេលនោះ លោកសូលគិតតែពីគំរាម កំហែង និងសម្លាប់សិស្សរបស់អ៊ីសាជាអម្ចាស់ជានិច្ច។ គាត់ទៅជួបមូស្ទី
2
សុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាស ក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់អ៊ីសាជាអម្ចាស់ ទោះជាប្រុស ឬស្ដ្រីក្ដី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។
3
ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់។
4
គាត់ក៏ដួលហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយសូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។
5
លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាអ៊ីសាដែលអ្នកកំពុងតែបៀតបៀន។
6
ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។
7
រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូលនាំគ្នាឈប់ គេនៅស្ងៀម រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។
8
លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។
9
ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។
10
នៅក្រុងដាម៉ាស មានសិស្សមួយនាក់ឈ្មោះអាណាណាស។ គាត់និមិត្ដឃើញអ៊ីសាជាអម្ចាស់និយាយហៅគាត់ថា៖ «អាណាណាស!»។ គាត់ឆ្លើយតបថា៖ «បាទអ៊ីសាជាអម្ចាស់!»។
11
អ៊ីសាជាអម្ចាស់បានប្រាប់មកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ “ផ្លូវត្រង់”សួររកឈ្មោះសូល ជាអ្នកស្រុកតើសុសនៅក្នុងផ្ទះយូដាស។ គាត់កំពុងតែទូរអា
12
ហើយនិមិត្ដឃើញបុរសម្នាក់ ឈ្មោះអាណាណាសចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់ឃើញឡើងវិញ»។
13
លោកអាណាណាសឆ្លើយអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្ដ្របរិសុទ្ធរបស់អ្នកនៅក្រុងយេរូសាឡឹមខ្លាំងណាស់
14
ហើយគាត់បានទទួលការអនុញ្ញាតពីមូស្ទីឲ្យមកទីនេះ ដើម្បីចាប់ចងអស់អ្នកដែលអង្វររកនាមអ៊ីសាជាអម្ចាស់»។
15
ប៉ុន្ដែ អ៊ីសាជាអម្ចាស់មានប្រសាសន៍មកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឲ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រអែល ឲ្យស្គាល់នាមខ្ញុំ។
16
ខ្ញុំនឹងបង្ហាញប្រាប់គាត់ឲ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែនាមរបស់ខ្ញុំ»។
17
លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយនិយាយថា៖ «បងសូលអើយ! អ៊ីសាជាអម្ចាស់ដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ គាត់បានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ»។
18
រំពេចនោះ មានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល គាត់ក៏ឃើញឡើងវិញ គាត់ក្រោកឡើងទទួលពិធីជ្រមុជទឹក។
19
បន្ទាប់មកគាត់បរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។ សូលស្នាក់នៅជាមួយពួកសិស្ស ដែលនៅក្រុងដាម៉ាស បួនដប់ថ្ងៃ។
20
គាត់ចាប់ផ្ដើមប្រកាសនៅក្នុងសាលាប្រជុំនានាភ្លាមថា អ៊ីសាជាបុត្រារបស់អុលឡោះ។
21
អស់អ្នកដែលបានឮគាត់និយាយ ងឿងឆ្ងល់ណាស់ គេពោលថា៖ «អ្នកនេះហើយដែលបានធ្វើទុក្ខបៀតបៀនអស់អ្នកដែលអង្វររកនាមអ៊ីសា នៅក្រុងយេរូសាឡឹម គាត់មកទីនេះ រកចាប់ចងគេនាំទៅជូនពួកអ៊ីមុាំទេតើ!»។
22
រីឯលោកសូលវិញ គាត់មានកម្លាំងចិត្ដកាន់តែខ្លាំងឡើងៗ ហើយគាត់វែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស។
23
យូរថ្ងៃក្រោយមកទៀត ជនជាតិយូដាបានសមគំនិតគ្នារកសម្លាប់លោកសូល
24
តែគាត់បានជ្រាបគម្រោងការរបស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីសម្លាប់គាត់។
25
ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់គាត់បានដាក់គាត់ក្នុងជាលមួយ សំរូតចុះទៅខាងក្រៅកំពែងក្រុង។
26
កាលលោកសូលមកដល់ក្រុងយេរូសាឡឹម គាត់ចង់ទៅចូលរួមក្នុងចំណោមពួកសិស្ស តែពួកគេខ្លាចគាត់ទាំងអស់គ្នា ព្រោះគេពុំជឿថាគាត់ជាសិស្សដែរនោះឡើយ។
27
ពេលនោះ លោកបារណាបាសបានទទួលសូល ហើយនាំទៅជួបក្រុមសាវ័ក ទាំងរៀបរាប់អំពីលោកសូលបានឃើញអ៊ីសាជាអម្ចាស់នៅតាមផ្លូវ អំពីអ៊ីសាជាអម្ចាស់និយាយមកកាន់គាត់ ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្ដអង់អាចក្នុងនាមអ៊ីសា នៅក្រុងដាម៉ាសផងដែរ។
28
ចាប់តាំងពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយ ក្រុមសាវ័កជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្ដអង់អាចក្នុងនាមអ៊ីសាជាអម្ចាស់ថែមទៀតផង។
29
គាត់បានសន្ទនា និងជជែកវែកញែកជាមួយសាសន៍យូដា ដែលនិយាយភាសាក្រិក តែពួកគេបែរជានាំគ្នាប៉ុនប៉ងសម្លាប់គាត់ទៅវិញ។
30
កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំគាត់ទៅក្រុងសេសារា ហើយបន្ទាប់មក ឲ្យគាត់ទៅក្រុងតើសុស។
31
ក្រុមជំអះបានប្រកបដោយសេចក្ដីសុខសាន្ដគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំអះមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចអ៊ីសាជាអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានរសអុលឡោះដ៏វិសុទ្ធជួយលើកទឹកចិត្ដគេផង។
32
ពេត្រុសបានធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកបានចុះទៅសួរសុខទុក្ខប្រជាជនដ៏បរិសុទ្ធនៅក្រុងលីដា។
33
នៅក្រុងនោះ លោកឃើញបុរសម្នាក់ឈ្មោះអេណាស ឈឺក្រោកមិនរួច គាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។
34
ពេត្រុសនិយាយទៅគាត់ថា៖ «អេណាសអើយ! អ៊ីសាអាល់ម៉ាហ្សៀសប្រោសអ្នកឲ្យបានជាហើយ ចូរក្រោកឡើង រៀបចំគ្រែអ្នកទៅ!»។ លោកអេណាសក៏ក្រោកឡើងភ្លាម។
35
អ្នកក្រុងលីដាទាំងអស់ និងអ្នកស្រុកនៅតំបន់សារ៉ូនបានឃើញគាត់ជាដូច្នេះ ក៏បែរចិត្ដគំនិតទៅរកអ៊ីសាជាអម្ចាស់។
36
នៅក្រុងយ៉ុបប៉េ មានស្ដ្រីម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកថា “ឌ័រកាស”នាងជាសិស្សដែរ នាងតែងប្រព្រឹត្ដអំពើល្អ និងធ្វើទានជាច្រើន។
37
នៅគ្រានោះ នាងមានជំងឺ ហើយស្លាប់ទៅ។ គេបានលាងសពរបស់នាងតម្កល់ទុកនៅបន្ទប់ខាងលើ។
38
ក្រុងលីដានៅជិតក្រុងយ៉ុបប៉េ។ កាលពួកសិស្សឮដំណឹងថា ពេត្រុសស្ថិតនៅឯក្រុងលីដានោះ គេចាត់បុរសពីរនាក់ឲ្យទៅអញ្ជើញគាត់ថា៖ «សូមលោកមេត្ដាប្រញាប់ធ្វើដំណើរបង្ហួសទៅកន្លែងយើងខ្ញុំផង»។
39
ពេត្រុសក៏ចេញដំណើរមកជាមួយអ្នកទាំងពីរនោះភ្លាម។ ពេលគាត់មកដល់ គេបានអញ្ជើញគាត់ឡើងទៅបន្ទប់ខាងលើ ស្ដ្រីមេម៉ាយទាំងប៉ុន្មានបាននាំគ្នាចូលមកជិតគាត់ ទាំងយំសោក និងបង្ហាញអាវវែង អាវក្រៅដែលនាងឌ័រកាសបានដេរ កាលនាងរស់នៅជាមួយគេនៅឡើយ។
40
ពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់គ្នា រួចគាត់លុតជង្គង់ទូរអា។ បន្ទាប់មក គាត់បែរទៅរកសព និយាយថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញពេត្រុស នាងក្រោកអង្គុយ។
41
គាត់ចាប់ដៃនាងឲ្យក្រោកឈរ ហើយហៅពួកអ្នកជឿ និងស្ដ្រីមេម៉ាយឲ្យចូលមកបង្ហាញនាងឌ័រកាស ដែលមានជីវិតរស់ឲ្យគេឃើញ។
42
អ្នកក្រុងយ៉ុបប៉េទាំងប៉ុន្មានបានដឹងរឿងនេះ ហើយច្រើននាក់ជឿលើអ៊ីសាជាអម្ចាស់។
43
ពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េ ជាយូរថ្ងៃតទៅទៀតក្នុងផ្ទះបុរសម្នាក់ ឈ្មោះស៊ីម៉ូន ជាអ្នកសម្លាប់ស្បែក។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28