bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Acts 21
Acts 21
Khmer 2014 (អាល់គីតាប)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 22 →
1
ក្រោយពីបានលាពួកគេទាំងអាឡោះអាល័យហើយ យើងចេញសំពៅតម្រង់ឆ្ពោះទៅកោះកូស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដូស ហើយចេញពីកោះរ៉ូដូស ទៅដល់ក្រុងប៉ាតារ៉ា។
2
មានសំពៅមួយត្រូវទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។
3
ពេលមកជិតដល់កោះគីប្រុស យើងវាងតាមខាងត្បូង បន្ដដំណើរឆ្ពោះទៅស្រុកស៊ីរី។ យើងបានចូលចតកំពង់ផែក្រុងទីរ៉ុស ដើម្បីយកទំនិញចេញពីសំពៅ។
4
យើងបានជួបពួកសិស្សនៅទីនោះ ហើយស្នាក់នៅជាមួយពួកគេ អស់រយៈពេលប្រាំពីរថ្ងៃ។ ដោយរសអុលឡោះសំដែងឲ្យគេដឹង គេបានឃាត់លោកប៉ូល មិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។
5
លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ ទូរអានៅមាត់សមុទ្រ។
6
បន្ទាប់មក យើងបានជម្រាបលាគ្នា រួចចុះសំពៅ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។
7
យើងបានបន្ដដំណើរពីក្រុងទីរ៉ុស ទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅឲ្យសាឡាមពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។
8
នៅថ្ងៃបន្ទាប់ យើងបន្ដដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីរនាក់ ហើយយើងក៏ស្នាក់នៅផ្ទះគាត់។
9
លោកភីលីពមានកូនក្រមុំបួននាក់ដែលថ្លែងបន្ទូលរបស់អុលឡោះ។
10
យើងស្នាក់នៅទីនោះជាច្រើនថ្ងៃ។ ពេលនោះ មានណាពីមួយនាក់ឈ្មោះអកាប៊ូស ធ្វើដំណើរមកពីស្រុកយូដា។
11
គាត់មកជួបយើង ហើយយកខ្សែក្រវាត់លោកប៉ូលមកចងជើងចងដៃរបស់ខ្លួនទាំងពោលថា៖ «រសអុលឡោះដ៏វិសុទ្ធមានបន្ទូលថា នៅក្រុងយេរូសាឡឹមសាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនគាត់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃផង»។
12
កាលបានឮពាក្យនេះ ទាំងយើង ទាំងបងប្អូនដែលនៅក្រុងនោះ ក៏អង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។
13
ប៉ុន្ដែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្ដដូច្នេះ? ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែនាមរបស់អ៊ីសាជាអម្ចាស់ទៀតផង»។
14
ដោយយើងពុំអាចឃាត់គាត់បានទេនោះ យើងក៏ឈប់អង្វរគាត់ ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមបំណងរបស់អ៊ីសាជាអម្ចាស់ចុះ»។
15
ក្រោយពីបានស្នាក់នៅទីនោះយូរបន្ដិចមក យើងរៀបចំខ្លួនទៅក្រុងយេរូសាឡឹម។
16
ពួកសិស្សនៅក្រុងសេសារាខ្លះ បានរួមដំណើរជាមួយយើង ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ឈ្មោះម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្សតាំងដើមដំបូងមក។
17
ពេលទៅដល់ក្រុងយេរូសាឡឹម ពួកបងប្អូនបានទទួលយើងយ៉ាងរាក់ទាក់។
18
នៅថ្ងៃបន្ទាប់ លោកប៉ូលបានទៅផ្ទះលោកយ៉ាកកូប ជាមួយយើង រីឯពួកអះលីជំអះទាំងអស់ ក៏ជួបជុំគ្នានៅទីនោះដែរ។
19
ក្រោយពីបានឲ្យសាឡាមពួកបងប្អូនរួចហើយ លោកប៉ូលរៀបរាប់យ៉ាងល្អិតល្អន់អំពីកិច្ចការដែលអុលឡោះបានធ្វើ ក្នុងចំណោមសាសន៍ដទៃ តាមរយៈការងាររបស់គាត់។
20
កាលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ហើយពោលមកកាន់គាត់ថា៖ «បងអើយ បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ ហើយបងប្អូនទាំងនោះជាប់ចិត្ដនឹងហ៊ូកុំខ្លាំងណាស់។
21
ប៉ុន្ដែ គេបានឮដំណឹងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃ មិនឲ្យប្រតិបត្ដិតាមគីតាបហ៊ូកុំរបស់ណាពីម៉ូសាទេ គឺឮថាបងប្រាប់គេមិនឲ្យធ្វើពិធីខតាន់កូនចៅ និងមិនឲ្យកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។
22
បើដូច្នេះ តើត្រូវធ្វើដូចម្ដេច? គេមុខជាដឹងថាបងនៅទីនេះមិនខាន។
23
សូមធ្វើតាមយោបល់យើងចុះ ដ្បិតគ្នាយើងបួននាក់មានជាប់បំណន់
24
សូមបងនាំគេទៅ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធជាមួយគេ ព្រមទាំងចេញប្រាក់ឲ្យគេកោរសក់ផង ដើម្បីឲ្យមនុស្សម្នាដឹងគ្រប់គ្នាថា ដំណឹងដែលគេបានឮអំពីបងនោះមិនពិតទេ ផ្ទុយទៅវិញបងក៏ប្រព្រឹត្ដតាមហ៊ូកុំដែរ។
25
រីឯសាសន៍ដទៃដែលបានជឿនោះ យើងបានសរសេរសេចក្ដីដែលយើងបានសម្រេចជូនទៅគេរួចហើយ ថាកុំឲ្យបរិភោគសាច់ដែលបានសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយឥតរៀបការ»។
26
នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះទៅធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធជាមួយគាត់។ លោកក៏ចូលទៅក្នុងម៉ាស្ជិទ ប្រាប់គេអំពីពេលកំណត់ដែលពិធីជម្រះកាយឲ្យបានបរិសុទ្ធនេះនឹងត្រូវចប់ និងពេលកំណត់ដែលម្នាក់ៗត្រូវជូនជំនូន។
27
លុះរយៈពេលមួយសបា្ដហ៍នោះជិតផុត មានជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញគាត់នៅក្នុងម៉ាស្ជិទ ក៏បំបះបំបោរបណ្ដាជនទាំងមូលឲ្យនាំគ្នាចាប់គាត់។
28
ពួកគេស្រែកឡើងថា៖ «បងប្អូនជនជាតិអ៊ីស្រអែលអើយ សូមជួយផង! ជននេះហើយដែលបានប្រៀនប្រដៅមនុស្សម្នានៅគ្រប់ទីកន្លែងឲ្យប្រឆាំងនឹងប្រជារាស្ដ្រអ៊ីស្រអែល ប្រឆាំងនឹងហ៊ូកុំ ហើយប្រឆាំងនឹងម៉ាស្ជិទ។ គាត់ថែមទាំងបាននាំសាសន៍ក្រិកចូលមកក្នុងម៉ាស្ជិទ គឺបង្អាប់បង្អោនទីកន្លែងដ៏វិសុទ្ធនេះ»។
29
គេថាដូច្នេះ មកពីគេបានឃើញលោកត្រូភីម ជាអ្នកក្រុងអេភេសូ នៅជាមួយលោកប៉ូលក្នុងទីក្រុង ហើយគេស្មានថា លោកប៉ូលបាននាំគាត់ចូលក្នុងម៉ាស្ជិទដែរ។
30
ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីម៉ាស្ជិទ រួចបិទទ្វារភ្លាម។
31
នៅពេលដែលពួកគេបំរុងនឹងសម្លាប់លោកប៉ូល ដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹមក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម៉ាំង
32
គាត់នាំកូនទាហាន និងនាយទាហាន រត់ទៅកាន់បណ្ដាជនភ្លាម។ កាលប្រជាជនបានឃើញមេបញ្ជាការ និងពួកទាហាន គេឈប់វាយលោកប៉ូល។
33
ពេលនោះ មេបញ្ជាការបានចូលទៅជិត ហើយចាប់គាត់ ព្រមទាំងបញ្ជាគេឲ្យដាក់ច្រវាក់ពីរថែមទៀតផង រួចទើបសាកសួរថា លោកប៉ូលនេះជានរណា បានធ្វើអ្វី។
34
ប៉ុន្ដែ ក្នុងចំណោមបណ្ដាជនមានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមានសំឡេងអឺងកងពេក លោកមេបញ្ជាការពុំអាចដឹងរឿងហេតុច្បាស់លាស់ឡើយ គាត់ក៏បញ្ជាគេឲ្យនាំលោកប៉ូលទៅបន្ទាយ។
35
ពេលលោកប៉ូលមកដល់ជណ្ដើរបន្ទាយ ពួកទាហាននាំគ្នាសែងលោក ព្រោះបណ្ដាជនមកតាមទាំងកំរោល
36
និងស្រែកថា៖ «សម្លាប់ចោលទៅ!»។
37
នៅពេលគេហៀបនឹងនាំលោកប៉ូលចូលទៅក្នុងបន្ទាយ គាត់មានប្រសាសន៍ទៅមេបញ្ជាការថា៖ «តើខ្ញុំមានសិទ្ធិនិយាយជាមួយលោកបន្ដិចបានឬទេ?»។ មេបញ្ជាការពោលមកគាត់ថា៖ «អ្នកចេះនិយាយភាសាក្រិកដែរ!
38
ដូច្នេះ អ្នកមិនមែនជាជនជាតិអេស៊ីបដែលបានបំបះបំបោរប្រជាជនប៉ុន្មានថ្ងៃមុននេះ ហើយនាំពួកឧទ្ទាមបួនពាន់នាក់ ចូលព្រៃនោះទេឬ?»។
39
លោកប៉ូលមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំជាជនជាតិយូដា កើតនៅក្រុងតើសុស ជាក្រុងដ៏ល្បីល្បាញក្នុងស្រុកគីលីគានោះទេតើ! សូមលោកមេត្ដាអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។
40
លោកមេបញ្ជាការក៏អនុញ្ញាតឲ្យ។ លោកប៉ូលឈរនៅលើកាំជណ្ដើរ ហើយលើកដៃធ្វើសញ្ញាទៅប្រជាជន ពេលនោះ ប្រជាជននៅស្ងាត់ជ្រៀប ហើយគាត់មានប្រសាសន៍ទៅគេជាភាសាហេប្រឺថា៖
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28