bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Acts 7
Acts 7
Khmer 2014 (អាល់គីតាប)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 8 →
1
មូស្ទីមានប្រសាសន៍សួរថា៖ «តើពិតជាដូច្នេះមែនឬ?»
2
លោកស្ទេផានឆ្លើយឡើងថា៖ «សូមជម្រាបអស់លោកជាបងប្អូន និងជាឪពុក សូមជ្រាប! កាលអ៊ីព្រហ៊ីមជាបុព្វបុរសរបស់យើង រស់នៅឯស្រុកមេសូប៉ូតាមា គឺមុនពេលលោកទៅនៅស្រុកហារ៉ាន អុលឡោះប្រកបដោយសិរីរុងរឿង បានមកបង្ហាញឲ្យគាត់ឃើញ
3
ហើយមានបន្ទូលថា៖ “ចូរចាកចេញពីស្រុកកំណើតរបស់អ្នក ចាកចេញពីញាតិសន្ដានរបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក” ។
4
អ៊ីព្រហ៊ីមក៏ចាកចេញពីស្រុកខាល់ដេទៅរស់នៅក្នុងស្រុកហារ៉ាន។ ក្រោយពេលឪពុករបស់លោកបានស្លាប់ផុតទៅ អុលឡោះបាននាំគាត់ចេញពីស្រុកនោះ មកនៅស្រុកដែលអស់លោករស់នៅសព្វថ្ងៃ។
5
នៅស្រុកនេះ អុលឡោះពុំបានប្រទានដីធ្លីឲ្យគាត់ឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ទ្រង់មិនប្រទានឲ្យដែរ។ ប៉ុន្ដែ អុលឡោះបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកឲ្យគាត់ និងឲ្យពូជពង្សរបស់គាត់ទៅជំនាន់ក្រោយៗផង។ ពេលនោះ អ៊ីព្រហ៊ីមគ្មានកូនទេ។
6
អុលឡោះមានបន្ទូលថាៈ “ពូជពង្សរបស់អ្នកនឹងទៅស្នាក់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់ខ្លួន គេនឹងធ្លាក់ខ្លួនទៅជាទាសករនៅក្នុងស្រុកនោះ ហើយអ្នកស្រុកនោះនឹងជិះជាន់គេ អស់រយៈពេលបួនរយឆ្នាំ”។
7
អុលឡោះមានបន្ទូលទៀតថា “ប៉ុន្តែ យើងនឹងដាក់ទោសប្រជាជាតិ ដែលយកពូជពង្សអ្នកធ្វើជាទាសករ។ បន្ទាប់មក គេនឹងចាកចេញទៅ ហើយគោរពថ្វាយបង្គំយើងនៅកន្លែងនេះ” ។
8
បន្ទាប់មក អុលឡោះបានប្រោសប្រទានសម្ពន្ធមេត្រីឲ្យអ៊ីព្រហ៊ីម ដោយយកពិធីខតាន់ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាអ៊ីសាហាក់កើតបានប្រាំបីថ្ងៃ អ៊ីព្រហ៊ីមជាឪពុក បានធ្វើពិធីខតាន់ឲ្យ។ អ៊ីសាហាក់ក៏បានធ្វើពិធីខតាន់ឲ្យយ៉ាកកូប ហើយយ៉ាកកូបក៏បានធ្វើពិធីខតាន់ឲ្យបុព្វបុរសទាំងដប់ពីរនាក់ដែរ។
9
ពួកបុព្វបុរសមានចិត្ដច្រណែនឈ្នានីសនឹងយូសុះ ក៏លក់គាត់ឲ្យគេនាំយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប។
10
ប៉ុន្ដែ អុលឡោះនៅជាមួយគាត់ អុលឡោះបានរំដោះគាត់ឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ អុលឡោះប្រទានឲ្យគាត់មានប្រាជ្ញាវាងវៃ និងគាប់ចិត្តស្តេចហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប។ ស្តេចហ្វៀរ៉អ៊ូនបានតែងតាំងគាត់ឲ្យគ្រប់គ្រងស្រុកអេស៊ីប និងត្រួតត្រារាជវាំងទាំងមូលផង។
11
ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។
12
ពេលយ៉ាកកូបឮដំណឹងថា នៅស្រុកអេស៊ីបមានស្រូវគាត់ក៏ចាត់ពួកបុព្វបុរសរបស់យើង ឲ្យទៅស្រុកនោះជាលើកទីមួយ។
13
នៅលើកទីពីរ យូសុះបានប្រាប់ឲ្យបងប្អូនរបស់គាត់ស្គាល់គាត់ ហើយស្តេចហ្វៀរ៉អ៊ូនក៏បានជ្រាបអំពីដើមកំណើតរបស់យូសុះដែរ។
14
បន្ទាប់មក យូសុះបានចាត់គេឲ្យទៅអញ្ជើញយ៉ាកកូប ជាឪពុក និងញាតិសន្ដានទាំងអស់ ដែលមានគ្នាចិតសិបប្រាំនាក់នោះមក។
15
យ៉ាកកូបក៏ចុះទៅស្រុកអេស៊ីប ហើយគាត់បានស្លាប់ទៅ ពួកបុព្វបុរសក៏បានស្លាប់នៅស្រុកនោះដែរ។
16
គេបានដឹកសពយ៉ាកកូប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែម ក្នុងផ្នូរដែលអ៊ីព្រហ៊ីមបានទិញពីកូនរបស់លោកហេម័រ នៅភូមិស៊ីគែមនោះ។
17
លុះជិតដល់ពេលអុលឡោះ ត្រូវបំពេញតាមបន្ទូលដែលទ្រង់សន្យាជាមួយអ៊ីព្រហ៊ីម ជនជាតិរបស់យើងបានកើនចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីប។
18
បន្ទាប់មក មានស្ដេចថ្មីឡើងគ្រងរាជ្យនៅស្រុកអេស៊ីប តែស្តេចមិនស្គាល់យូសុះទេ។
19
ស្ដេចថ្មីនោះបានប្រើល្បិចអាក្រក់មកលើពូជសាសន៍យើង គឺស្តេចបានធ្វើបាបបុព្វបុរសរបស់យើង រហូតដល់បង្ខំពួកគាត់ឲ្យយកទារកតូចៗរបស់ខ្លួនទៅបំបរបង់ចោល ដើម្បីកុំឲ្យមានជីវិតរស់តទៅមុខទៀត។
20
ម៉ូសាបានកើតនៅជំនាន់នោះ ហើយគាត់ជាទារកមួយដ៏ស្អាត ជាទីគាប់ចិត្តអុលឡោះ។ ឪពុកម្ដាយបានចិញ្ចឹមគាត់នៅក្នុងផ្ទះអស់រយៈពេលបីខែ។
21
កាលគេបំបរបង់ម៉ូសាចោល បុត្រីរបស់ស្ដេចហ្វៀរ៉អ៊ូនបានរើសគាត់យកមកចិញ្ចឹមបីបាច់ថែរក្សា ធ្វើជាកូន។
22
ម៉ូសាបានទទួលការអប់រំ តាមចំណេះវិជ្ជាទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប គាត់មានសំនួនវោហារពូកែ ហើយប៉ិនប្រសប់ធ្វើកិច្ចការផ្សេងៗផង។
23
លុះដល់ម៉ូសាមានអាយុគំរប់សែសិបឆ្នាំ គាត់ក៏បានសម្រេចចិត្ដទៅសួរសុខទុក្ខជនជាតិអ៊ីស្រអែល ជាបងប្អូនរួមជាតិរបស់គាត់។
24
គាត់បានឃើញជនរួមជាតិរបស់គាត់ម្នាក់ត្រូវគេធ្វើបាប គាត់ក៏ចេញមុខការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយវាយសម្លាប់ជនជាតិអេស៊ីបនោះទៅ។
25
ម៉ូសានឹកស្មានថា បងប្អូនរួមជាតិរបស់គាត់មុខជាយល់ថា អុលឡោះនឹងសង្គ្រោះពួកគេតាមរយៈគាត់ ប៉ុន្ដែ ពួកគេពុំបានយល់ដូច្នោះឡើយ។
26
នៅថ្ងៃបន្ទាប់ម៉ូសាបានប្រទះឃើញជនជាតិអ៊ីស្រអែលខ្លះកំពុងវាយគ្នា គាត់ក៏មានប្រសាសន៍សំរុះសំរួលគេថាៈ “អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុដូចម្ដេចបានជាធ្វើបាបគ្នាឯងដូច្នេះ?”។
27
ម្នាក់ដែលធ្វើបាបបងប្អូន បានច្រានម៉ូសាចេញទាំងពោលថាៈ “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមពីលើយើង?
28
តើអ្នកចង់សម្លាប់ខ្ញុំដូចអ្នកបានសម្លាប់អេស៊ីបម្នាក់ពីម្សិលមិញនោះដែរឬ?” ។
29
កាលម៉ូសាឮពាក្យនេះ គាត់ក៏ភៀសខ្លួនទៅនៅស្រុកម៉ាឌាន។ នៅស្រុកនោះ ម៉ូសាបានកូនប្រុសពីរនាក់។
30
សែសិបឆ្នាំកន្លងមកទៀត មានម៉ាឡាអ៊ីកាត់មួយរូបបានបង្ហាញខ្លួនឲ្យម៉ូសាឃើញ នៅវាលរហោស្ថានភ្នំស៊ីណៃ ក្នុងអណ្ដាតភ្លើងដែលកំពុងឆេះនៅគុម្ពោតមួយ។
31
ម៉ូសាងឿងឆ្ងល់ ចំពោះហេតុដ៏អស្ចារ្យដែលគាត់ឃើញនោះណាស់។ ពេលគាត់ចូលទៅជិត ដើម្បីពិនិត្យមើល គាត់បានឮសំឡេងរបស់អុលឡោះជាអម្ចាស់ថាៈ
32
“យើងជាម្ចាស់នៃបុព្វបុរសរបស់អ្នក គឺជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប” ។ ម៉ូសាភ័យញ័រជាខ្លាំង ពុំហ៊ានសម្លឹងមើលទេ។
33
អុលឡោះជាអម្ចាស់មានបន្ទូលមកគាត់ថាៈ “ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីបរិសុទ្ធ។
34
យើងបានឃើញប្រជារាស្ដ្ររបស់យើងរងទុក្ខលំបាកនៅស្រុកអេស៊ីប យើងក៏បានឮសំរែកសោកសៅរបស់គេដែរ យើងចុះមកនេះ ដើម្បីរំដោះពួកគេ។ ចូរមក! យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីបឥឡូវនេះ” ។
35
ជនជាតិអ៊ីស្រអែល បានបដិសេធមិនទទួលស្គាល់ម៉ូសានេះទេ ដោយពោលថា “នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?” ។ ក៏ប៉ុន្ដែ អុលឡោះបានចាត់គាត់ឲ្យទៅ ក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះ ដោយមានជំនួយពីម៉ាឡាអ៊ីកាត់ ដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញក្នុងគុម្ពោត។
36
គឺម៉ូសានេះហើយ ដែលបានដឹកនាំជនជាតិអ៊ីស្រអែលចេញមក ទាំងសំដែងអំណាច និងទីសំគាល់ដ៏អស្ចារ្យ នៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។
37
ម៉ូសានេះហើយ ដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែលថាៈ “អុលឡោះនឹងធ្វើឲ្យមានណាពីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា” ។
38
កាលជនជាតិអ៊ីស្រអែលនៅជួបជុំគ្នាក្នុងវាលរហោស្ថាន គឺម៉ូសានេះហើយ ដែលនៅជាមួយម៉ាឡាអ៊ីកាត់ផង នៅជាមួយបុព្វបុរសផង។ ម៉ាឡាអ៊ីកាត់បានថ្លែងបន្ទូលនៃអុលឡោះមកគាត់ នៅលើភ្នំស៊ីណៃ ហើយគាត់បានទទួលបន្ទូលទ្រង់ដែលផ្ដល់ជីវិត យកមកប្រគល់ឲ្យយើងទាំងអស់គ្នា។
39
បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់គាត់ទេ គឺគេបែរជានាំគ្នាជំទាស់នឹងគាត់ ហើយមានចិត្ដចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ
40
ដោយពោលទៅកាន់ហារូនថាៈ “សូមអ្នកឆ្លាក់រូបចម្លាក់ផ្សេងៗធ្វើជាព្រះដឹកនាំយើង ដ្បិតម៉ូសា ដែលបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ យើងមិនដឹងគាត់ទៅជាយ៉ាងណាហើយទេ!” ។
41
នៅគ្រានោះ គេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកគូរបានមកឲ្យរូបចម្លាក់នោះ រួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុដែលជាស្នាដៃរបស់ខ្លួន។
42
ពេលនោះ អុលឡោះឈប់រវីរវល់នឹងគេ ទ្រង់បណ្ដោយគេឲ្យគោរពថ្វាយបង្គំផ្កាយទាំងឡាយនៅលើមេឃ ស្របនឹងសេចក្ដីដែលមានចែងទុកក្នុងគីតាបណាពីថាៈ “ប្រជារាស្ដ្រអ៊ីស្រអែលអើយ! ក្នុងអំឡុងពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាដែលបានយកសត្វ ឬគូរបានអ្វីមកឲ្យយើងឬទេ?។
43
អ្នករាល់គ្នាបានសែងខ្ទមរបស់ព្រះម៉ូឡុក និងសែងរូបផ្កាយតំណាងព្រះរេផាន់ របស់អ្នករាល់គ្នា។ រូបសំណាកអស់ទាំងនេះ អ្នករាល់គ្នាបានឆ្លាក់ ដើម្បីយកមកថ្វាយបង្គំ!។ ដូច្នេះយើងនឹងកៀរអ្នករាល់គ្នាយកទៅឆ្ងាយ ហួសស្រុកបាប៊ីឡូនទៅទៀត” ។
44
នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានជំរំសក្ការៈរបស់អុលឡោះ សង់ឡើង ស្របតាមបន្ទូលដែលអុលឡោះបានបង្គាប់មកម៉ូសា គឺតាមគំរូដែលគាត់បានឃើញ។
45
បុព្វបុរសរបស់យើងបានទទួលជំរំសក្ការៈតៗគ្នា ហើយសែងចូលទៅក្នុងទឹកដីដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់យ៉ូស្វេ គឺជាជាតិសាសន៍ដែលអុលឡោះបានដេញចេញពីមុខពួកគេ។ ជំរំសក្ការៈនេះនៅគង់វង្សរហូតដល់ជំនាន់ទត។
46
អុលឡោះគាប់ចិត្តនឹងទត ទតក៏បានសូមអនុញ្ញាតពីអុលឡោះ រកដំណាក់មួយជូនម្ចាស់របស់យ៉ាកកូប
47
តែណាពីស៊ូឡៃម៉ានឯណោះវិញទេ ដែលបានសង់ដំណាក់នោះ។
48
អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតមិននៅក្នុងដំណាក់ដែលសង់ឡើង ដោយដៃមនុស្សឡើយ ដូចណាពីបានថ្លែងទុកមកស្រាប់ថាៈ
49
“ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ”។ អុលឡោះតាអាឡាមានបន្ទូលថាៈ “តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា ឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
50
គឺយើងទេតើដែលបានបង្កើត អ្វីៗទាំងនោះមក!” ។
51
អស់លោកចិត្ដរឹងរូសអើយ! អស់លោកមានចិត្ដមានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងរសអុលឡោះដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ!
52
គ្មានណាពីណាម្នាក់ ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់លោកបានសម្លាប់អស់អ្នកដែលប្រកាសទុកជាមុនថា អ្នកដ៏សុចរិតនឹងមក។ ឥឡូវនេះ អស់លោកបានចាប់គាត់នោះបញ្ជូនទៅឲ្យគេ ហើយអស់លោកសម្លាប់គាត់ថែមទៀតផង។
53
អស់លោកបានទទួលហ៊ូកុំ តាមរយៈម៉ាឡាអ៊ីកាត់តែអស់លោកពុំបានប្រព្រឹត្ដតាមសោះ!»។
54
កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេខឹងជាខ្លាំងគេសង្កៀតធ្មេញដាក់លោកស្ទេផាន។
55
រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់អុលឡោះ និងឃើញអ៊ីសាឈរនៅខាងស្ដាំអុលឡោះ។
56
លោកនិយាយថា៖ «មើលហ្ន៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រាមនុស្ស ឈរនៅខាងស្ដាំអុលឡោះ»។
57
ពួកគេស្រែកឡើងយ៉ាងខ្លាំងទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រុបពីលើគាត់។
58
គេបណ្ដេញគាត់ចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់គាត់។ ពួកអ្នកដែលជាសាក្សី បានយកសម្លៀកបំពាក់របស់ខ្លួនទៅទុក នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។
59
នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូរអាថា៖ «អ៊ីសាជាអម្ចាស់អើយសូមទទួលវិញ្ញាណរបស់ខ្ញុំផង!»។
60
បន្ទាប់មកលោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានសុំដូច្នោះហើយ គាត់ក៏ផុតដង្ហើមទៅ។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28