bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Acts 26
Acts 26
Khmer 2014 (អាល់គីតាប)
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 27 →
1
ស្តេចអគ្រីប៉ាបានប្រាប់ទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖
2
«សូមជម្រាបស្តេច ខ្ញុំមានកិត្ដិយសធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះមុខស្តេចថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មានដែលសាសន៍យូដាចោទខ្ញុំ
3
ដ្បិតស្តេចជ្រាបយ៉ាងច្បាស់ អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមស្តេចមេត្ដាស្តាប់ខ្ញុំ ដោយអនុគ្រោះផង។
4
ជនជាតិយូដាទាំងមូលស្គាល់ប្រវត្តិរបស់ខ្ញុំ តាំងពីក្មេងមកស្រាប់ហើយ គេក៏ដឹងថាតាំងពីដើមមក ខ្ញុំរស់នៅកណ្ដាលចំណោមជនជាតិរបស់ខ្ញុំ និងនៅក្រុងយេរូសាឡឹមរបៀបណាដែរ។
5
គេបានស្គាល់ខ្ញុំ តាំងពីយូរមកហើយ ពីដើម ខ្ញុំជាអ្នកខាងគណៈផារីស៊ី ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង ប្រសិនបើពួកគេចង់ ពួកគេអាចធ្វើជាសាក្សីបាន។
6
ប៉ុន្ដែ ឥឡូវនេះ គេយកខ្ញុំមកវិនិច្ឆ័យទោស ព្រោះតែសេចក្ដីសង្ឃឹមលើបន្ទូល ដែលអុលឡោះបានសន្យាជាមួយបុព្វបុរសរបស់យើង។
7
កុលសម្ព័ន្ធទាំងដប់ពីររបស់យើងនាំគ្នាគោរពបម្រើអុលឡោះ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា បន្ទូលសន្យានៃអុលឡោះនោះ នឹងបានសម្រេច។ សូមជម្រាបស្តេច ជនជាតិយូដាបានចោទប្រកាន់ខ្ញុំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។
8
ចុះហេតុដូចម្ដេចបានជាអស់លោកយល់ថា ការដែលអុលឡោះប្រោសមនុស្សស្លាប់ ឲ្យរស់ឡើងវិញ ជាការមួយមិនគួរឲ្យជឿដូច្នេះ!
9
ចំណែកឯខ្ញុំផ្ទាល់ ពីដើមខ្ញុំយល់ឃើញថា ត្រូវតែប្រឆាំងនឹងនាមអ៊ីសា ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់
10
ហើយខ្ញុំបានប្រព្រឹត្ដដូច្នេះ នៅក្រុងយេរូសាឡឹមមែន គឺខ្ញុំបានទទួលច្បាប់អនុញ្ញាតពីក្រុមអ៊ីមុាំ ដើម្បីចាប់អស់អ្នកដែលជឿលើអ៊ីសាជាអម្ចាស់ ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះ ខ្ញុំក៏យល់ស្របជាមួយដែរ។
11
ខ្ញុំតែងចូលទៅក្នុងសាលាប្រជុំនានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ខ្ញុំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។
12
ហេតុនេះហើយបានជាខ្ញុំធ្វើដំណើរទៅក្រុងដាម៉ាសទាំងទទួលអំណាច និងការអនុញ្ញាតពីក្រុមអ៊ីមុាំ។
13
សូមជម្រាបស្តេច នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ ខ្ញុំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀតចាំងពីលើមេឃមកលើខ្ញុំ និងលើអ្នកដែលរួមដំណើរជាមួយខ្ញុំ។
14
ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយខ្ញុំបានឮសំឡេងពោលមកកាន់ខ្ញុំជាភាសាហេប្រឺថា “សូលសូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះមិនកើតទេ”។
15
ខ្ញុំបានតបទៅវិញថា “លោកម្ចាស់អើយ តើលោកម្ចាស់ជានរណា?”។ អ៊ីសាជាអម្ចាស់បានប្រាប់មកខ្ញុំវិញថា “ខ្ញុំជាអ៊ីសាដែលអ្នកកំពុងតែបៀតបៀន។
16
ចូរក្រោកឈរឡើង ខ្ញុំបង្ហាញខ្លួនឲ្យអ្នកឃើញ មកពីខ្ញុំបានជ្រើសរើសអ្នកឲ្យបម្រើ ព្រមទាំងធ្វើជាបន្ទាល់អំពីហេតុការណ៍ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញនៅពេលនេះ និងហេតុការណ៍ឯទៀតៗ ដែលខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនៅពេលខាងមុខ។
17
ខ្ញុំបានរំដោះអ្នកឲ្យរួចពីសាសន៍អ៊ីស្រអែល និងសាសន៍ដទៃ។ ខ្ញុំចាត់អ្នកឲ្យទៅរកសាសន៍ទាំងនោះ
18
ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់អ៊ីព្លេសហ្សៃតន បែរមករកអុលឡោះវិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលអុលឡោះប្រោសឲ្យបានបរិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
19
សូមជម្រាបស្តេច ខ្ញុំពុំបានជំទាស់នឹងការអស្ចារ្យដែលខ្ញុំនិមិត្ដឃើញនោះឡើយ។
20
ខ្ញុំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្ដគំនិត និងបែរមករកអុលឡោះ ដោយប្រព្រឹត្ដអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្ដគំនិតមែន។
21
មកពីហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ខ្ញុំនៅក្នុងម៉ាស្ជិទ ព្រមទាំងប៉ុនប៉ងប្រហារជីវិតខ្ញុំផង។
22
ប៉ុន្ដែ ដោយអុលឡោះការពារខ្ញុំរហូតមកទល់ថ្ងៃនេះ បានជាខ្ញុំនៅតែផ្ដល់សក្ខីភាពអំពីទ្រង់ នៅចំពោះមុខអ្នកតូចអ្នកធំ។ ខ្ញុំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកណាពី និងម៉ូសា បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ
23
ពោលគឺអាល់ម៉ាហ្សៀសបានរងទុក្ខលំបាក ហើយបានរស់ឡើងវិញមុនគេបង្អស់ គាត់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រអែល និងសាសន៍ដទៃ»។
24
កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេក បានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។
25
លោកប៉ូលតបវិញថា៖ «សូមជម្រាបឯកឧត្ដមភេស្ទុស ខ្ញុំមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញ ខ្ញុំនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។
26
ស្តេចក៏ជ្រាបអំពីហេតុការណ៍ទាំងនេះ រួចស្រេចទៅហើយដែរ ខ្ញុំហ៊ាននិយាយនៅចំពោះមុខស្តេច ដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំជឿជាក់ថា ស្តេចជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។
27
សូមជម្រាបស្តេច តើស្តេចជឿពួកណាពីឬទេ? ខ្ញុំដឹងថា ស្តេចពិតជាជឿមែន!»។
28
ស្តេចអគ្រីប៉ាបានប្រាប់ទៅលោកប៉ូលថា៖ «នៅតែបន្ដិចទៀត អ្នកមុខជាធ្វើឲ្យខ្ញុំទៅជាអូមាត់អ៊ីសាហើយ!»។
29
លោកប៉ូលឆ្លើយតបវិញថា៖ «ទោះបីនៅតែបន្ដិចទៀត ឬយូរទៀតក្ដី ខ្ញុំអង្វរអុលឡោះ សូមទ្រង់ប្រោសប្រណី មិនត្រឹមតែដល់ស្តេចប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ខ្ញុំនៅថ្ងៃនេះ សូមឲ្យស្តេច និងអស់លោកបានដូចខ្ញុំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។
30
ស្តេច លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រីយ៍បេរេនីស និងអ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង
31
ហើយចាកចេញទៅទាំងនិយាយគ្នាថា៖ «បុរសនេះពុំបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ច្រវាក់ឡើយ»។
32
ស្តេចអគ្រីប៉ាបានប្រាប់ទៅកាន់ លោកភេស្ទុសថា៖ «ប្រសិនបើបុរសនេះមិនបានសុំឡើងទៅដល់ស្តេចអធិរាជទេនោះ យើងអាចដោះលែងគាត់បាន»។
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28