bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Acts 2
Acts 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 3 →
1
នៅបុណ្យថ្ងៃទីហាសិប ពួកសិស្សបានរួមប្រជុំទាំងអស់គ្នា នៅកន្លែងតែមួយ។
2
រំពេចនោះ ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃ ដូចខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។
3
ពួកសិស្សបានឃើញហាក់ដូចជា មានអណ្ដាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។
4
អ្នកទាំងនោះបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមរសអុលឡោះប្រោសប្រទានឲ្យ។
5
ពេលនោះ មានជនជាតិយូដា ជាអ្នកគោរពប្រណិប័តន៍អុលឡោះ មកពីប្រទេសនានា ក្នុងពិភពលោកទាំងមូល ស្នាក់នៅក្រុងយេរូសាឡឹមដែរ។
6
ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះម្នាក់ៗបានឮពួកសិស្សនិយាយភាសារបស់ខ្លួន។
7
អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរទាំងពោលថា៖ «អ្នកដែលកំពុងនិយាយនេះ សុទ្ធតែជាអ្នកស្រុកកាលីឡេទេតើ។
8
ចុះហេតុដូចម្ដេចបានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ?
9
គឺទាំងអ្នកស្រុកផាថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី
10
ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរេន និងអស់អ្នកមកពីក្រុងរ៉ូម
11
ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់ យើងបានឮគេថ្លែងអំពីស្នាដៃដ៏អស្ចារ្យរបស់អុលឡោះ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។
12
អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ មិនដឹងគិតយ៉ាងណា គេសួរគ្នាទៅវិញទៅមកថា៖ «តើហេតុការណ៍នេះ មានន័យដូចម្ដេច?»។
13
ប៉ុន្តែ មានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ!»។
14
ពេត្រុសក៏ក្រោកឈរឡើងជាមួយសាវ័កដប់មួយនាក់ទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។
15
អ្នកទាំងនេះមិនមែនស្រវឹងស្រាដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ!។
16
ហេតុការណ៍នេះកើតមាន ស្របតាមសេចក្ដីដែលណាពីយ៉ូអែលបានថ្លែងទុកមកថា៖
17
“អុលឡោះមានបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងយករសយើងមកចាក់បង្ហូរ លើមនុស្សលោកផងទាំងពួង។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងបន្ទូលយើង ពួកយុវជននឹងនិមិត្ដឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នា នឹងយល់សុបិននិមិត្ដ។
18
នៅគ្រានោះ យើងពិតជាយករសយើង មកចាក់បង្ហូរលើអ្នកបម្រើទាំងប្រុសទាំងស្រី របស់យើង ហើយគេនឹងថ្លែងបន្ទូលយើង។
19
យើងនឹងសំដែងអំណាចនៅលើមេឃ សំដែងទីសំគាល់ផ្សេងៗនៅលើផែនដី គឺមានឈាម មានភ្លើង និងមានកំសួលផ្សែង។
20
ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះច័ន្ទនឹងប្រែទៅជាឈាម នៅមុនថ្ងៃអម្ចាស់មក គឺជាថ្ងៃដ៏រុងរឿងឧត្ដុង្គឧត្ដម
21
ពេលនោះ អ្នកណាអង្វររកនាមអុលឡោះតាអាឡា អ្នកនោះនឹងទទួលការសង្គ្រោះ” »។
22
បងប្អូនអ៊ីស្រអែលអើយ សូមស្ដាប់ពាក្យនេះចុះ! អុលឡោះបានរ៉ាប់រងទទួលអ៊ីសា ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយអុលឡោះបានសំដែងការអស្ចារ្យ អំណាច និងទីសំគាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈអ៊ីសាដូចបងប្អូនជ្រាបស្រាប់ហើយ។
23
បងប្អូនបានចាប់បញ្ជូនអ៊ីសានេះ ទៅឲ្យពួកជនពាលឥតសាសនាឆ្កាងគាត់ ដូចអុលឡោះបានកំណត់ទុក ដោយទ្រង់ជ្រាបជាមុន។
24
អុលឡោះបានប្រោសអ៊ីសាឲ្យរស់ឡើងវិញ ទ្រង់ដោះលែងអ៊ីសាឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំអ៊ីសាទុកបានឡើយ។
25
ទតនិយាយអំពីអ៊ីសានេះថា៖ «ខ្ញុំបានឃើញអម្ចាស់ នៅមុខខ្ញុំជានិច្ច ព្រោះគាត់នៅខាងស្ដាំខ្ញុំ មិនឲ្យខ្ញុំត្រូវញាប់ញ័រឡើយ។
26
ហេតុនេះហើយបានជាចិត្ដខ្ញុំរីករាយ ខ្ញុំពោលពាក្យដោយអំណរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ខ្ញុំ ក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ
27
ដ្បិតលោកម្ចាស់នឹងមិនបោះបង់ព្រលឹងខ្ញុំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយលោកម្ចាស់ក៏មិនបណ្ដោយឲ្យ សពអ្នកបម្រើរបស់លោកម្ចាស់ត្រូវរលួយដែរ។
28
លោកម្ចាស់បានបង្ហាញឲ្យខ្ញុំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត លោកម្ចាស់នឹងប្រទានឲ្យខ្ញុំ មានសុភមង្គលដ៏ពេញលេញ ដោយលោកម្ចាស់នៅជាមួយខ្ញុំ» ។
29
«បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីទត ជាបុព្វបុរសរបស់យើងនោះថា គាត់បានស្លាប់ផុតទៅហើយ គេបានបញ្ចុះសពរបស់គាត់ រីឯផ្នូររបស់គាត់ក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។
30
ដោយទតជាណាពីមួយនាក់គាត់ជ្រាបថា អុលឡោះបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយគាត់ថា នឹងប្រទានឲ្យពូជពង្សរបស់គាត់មួយនាក់ ឡើងស្នងរាជ្យ។
31
ទតបានឈ្វេងយល់ជាមុនថា អាល់ម៉ាហ្សៀសរស់ឡើងវិញ គឺគាត់និយាយថា អុលឡោះពុំទុកអាល់ម៉ាហ្សៀសចោលនៅក្នុងផ្នូរខ្មោចទេ ហើយក៏មិនទុកឲ្យសពគាត់ត្រូវរលួយដែរ។
32
អុលឡោះបានប្រោសអ៊ីសានេះឲ្យរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។
33
អុលឡោះបានលើកអ៊ីសាឡើងដោយអំណាចរបស់ទ្រង់។ អ៊ីសាបានទទួលរសអុលឡោះដ៏វិសុទ្ធពីអុលឡោះជាបិតា តាមបន្ទូលសន្យាហើយចាក់បង្ហូររសអុលឡោះនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញបានឮស្រាប់។
34
ទតមិនបានឡើងទៅសូរ៉កាទេ តែគាត់និយាយថាៈ “អុលឡោះតាអាឡាមានបន្ទូលមកកាន់ អម្ចាស់របស់ខ្ញុំថា សូមនៅខាងស្ដាំយើង
35
ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងរបស់អ្នក” ។
36
ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រអែលទាំងមូលដឹងជាក់ច្បាស់ថា អ៊ីសានេះ ដែលបងប្អូនបានឆ្កាង អុលឡោះបានតែងតាំងគាត់ឡើងជាអម្ចាស់ និងជាអាល់ម៉ាហ្សៀសហើយ»។
37
កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្ដជាខ្លាំង ហើយសួរពេត្រុស និងសាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។
38
ពេត្រុសនិយាយទៅគេថា៖ «សូមបងប្អូនកែប្រែចិត្ដគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក ក្នុងនាមអ៊ីសាអាល់ ម៉ាហ្សៀសទៅ ដើម្បីអុលឡោះលើកលែងទោសបងប្អូនឲ្យរួចពីបាប ហើយបងប្អូននឹងទទួលរសអុលឡោះដ៏វិសុទ្ធ ដែលជាអំណោយទានរបស់អុលឡោះ
39
ដ្បិតអុលឡោះមានបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែអុលឡោះតាអាឡាជាម្ចាស់របស់យើងត្រាស់ហៅ»។
40
ពេត្រុសបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេ ដោយពាក្យពេចន៍ជាច្រើនទៀត គឺគាត់និយាយថា៖ «សូមបងប្អូនទទួលការសង្គ្រោះ ឲ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។
41
អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់គាត់ ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស។
42
សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និងព្យាយាមទូរអា។
43
មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវ័កបានសំដែងអំណាច និងធ្វើទីសំគាល់ផ្សេងៗជាច្រើន។
44
អស់អ្នកដែលបានជឿលើអ៊ីសាជាអម្ចាស់ មានចិត្ដគំនិតតែមួយហើយយករបស់របរដែលខ្លួនមាន មកដាក់រួមគ្នាទាំងអស់។
45
គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួនយកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។
46
ជារៀងរាល់ថ្ងៃ គេរួមចិត្ដគំនិតគ្នាព្យាយាមចូលម៉ាស្ជិទ ធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្ដស្មោះសរផង។
47
គេនាំគ្នាសរសើរតម្កើងអុលឡោះ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ អុលឡោះជាអម្ចាស់បន្ថែមចំនួនអ្នកដែលទ្រង់សង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28