bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Kings 13
1 Kings 13
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
1
ខណៈនោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់របស់ព្រះយេហូវ៉ា ព្រះបាទយេរ៉ូបោមកំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន
2
អ្នកនោះស្រែកឡើង ទាស់នឹងអាសនាដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា៖ «ឱអាសនា អាសនាអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "មើល៍ នឹងមានបុត្រាមួយកើតមកក្នុងព្រះវង្សរបស់ដាវីឌ ព្រះនាមយ៉ូសៀស ទ្រង់នឹងថ្វាយពួកសង្ឃនៃអស់ទាំងទីខ្ពស់ ដែលដុតកំញាននៅលើឯង ទុកជាយញ្ញបូជានៅលើឯង ព្រមទាំងដុតឆ្អឹងមនុស្សនៅលើឯងដែរ"»
3
អ្នកនោះក៏ប្រាប់ទីសម្គាល់មួយនៅថ្ងៃនោះដែរ ដោយពាក្យថា៖ «នេះជាទីសម្គាល់ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ "មើល៍ អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើនឹងត្រូវខ្ចាយចេញ"»។
4
ពេលស្តេចយេរ៉ូបោមឮពាក្យដែលអ្នកសំណព្វរបស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ ទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា៖ «ចូរចាប់វាទៅ» ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅ កន្ត្រាក់មកវិញមិនបាន។
5
អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយអស់ តាមទីសម្គាល់ដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា។
6
ស្ដេចមានរាជឱង្ការទៅអ្នកសំណព្វរបស់ព្រះថា៖ «សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ»។ អ្នកសំណព្វរបស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាដូចកាលដើមវិញ។
7
ដូច្នេះ ស្ដេចមានរាជឱង្ការទៅអ្នកសំណព្វរបស់ព្រះថា៖ «អញ្ជើញទៅផ្ទះខ្ញុំ សម្រាកបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក»។
8
តែអ្នកសំណព្វរបស់ព្រះទូលឆ្លើយថា៖ «ទោះបើព្រះករុណាប្រទានដំណាក់ទ្រង់មួយចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ
9
ដ្បិតព្រះយេហូវ៉ាបានហាមទូលបង្គំថា "កុំឲ្យឯងបរិភោគអាហារ ឬទឹក ហើយកុំវិលមកវិញតាមផ្លូវដែលឯងទៅនោះឡើយ"»។
10
ដូច្នេះ គាត់ក៏ចេញទៅតាមផ្លូវមួយទៀត ឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេត-អែលនោះទេ។
11
នៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ កូនគាត់ម្នាក់មកប្រាប់ឪពុកពីគ្រប់ការដែលអ្នកសំណព្វរបស់ព្រះបានធ្វើ នៅក្រុងបេត-អែល នៅថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ។
12
គាត់សួរកូនថា៖ «តើអ្នកនោះបានចេញទៅតាមផ្លូវណា?» នោះកូនគាត់ក៏បង្ហាញផ្លូវដែលអ្នកសំណព្វរបស់ព្រះមកពីស្រុកយូដាបានទៅ។
13
គាត់ប្រាប់កូនថា៖ «ចូរចងកែបលាឲ្យពុក» កូនក៏ចងកែបលា ហើយគាត់ឡើងជិះទៅ។
14
គាត់ទៅតាមអ្នកសំណព្វរបស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា៖ «តើអ្នកជាអ្នកសំណព្វរបស់ព្រះ ដែលមកពីស្រុកយូដាឬ?» អ្នកនោះឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
15
រួចគាត់និយាយថា៖ «សូមអញ្ជើញទៅពិសាអាហារនៅផ្ទះជាមួយខ្ញុំសិន»។
16
តែអ្នកនោះឆ្លើយតបថា៖ «ខ្ញុំមិនអាចត្រឡប់ទៅជាមួយអ្នក ឬចូលទៅក្នុងផ្ទះអ្នកបានឡើយ ក៏មិនព្រមទទួលទានអាហារ ឬទឹកជាមួយអ្នកនៅស្រុកនេះដែរ
17
ព្រោះព្រះយេហូវ៉ាបានហាមថា "មិនត្រូវបរិភោគអាហារ ឬទឹក នៅស្រុកនោះឡើយ ក៏មិនត្រូវវិលទៅវិញ តាមផ្លូវដែលឯងបានចូលមកនោះដែរ"»។
18
ប៉ុន្តែ ហោរាវ័យចំណាស់ មានប្រសាសទៅគាត់ថា៖ «ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា "ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍"»។ គឺគាត់កុហកដល់អ្នកនោះទេ
19
ដូច្នេះ អ្នកសំណព្វរបស់ព្រះ ក៏ត្រឡប់ទៅជាមួយ ព្រមទាំងបរិភោគនៅក្នុងផ្ទះគាត់។
20
កាលអ្នកទាំងពីរកំពុងតែអង្គុយនៅតុ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ហោរាដែលបាននាំគាត់ត្រឡប់មកវិញ
21
ហើយអ្នកនោះបន្លឺវាចាឡើងដល់អ្នកសំណព្វរបស់ព្រះដែលមកពីស្រុកយូដាថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តិដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានហាមប្រាម
22
គឺបានវិលមកវិញ ព្រមទាំងបរិភោគនៅក្នុងស្រុកដែលយើងបានហាមឯងថា "កុំឲ្យបរិភោគភោជន៍ឡើយ" នោះខ្មោចរបស់ឯង នឹងមិនបានបញ្ចុះក្នុងផ្នូរនៃបុព្វបុរសឯងឡើយ»។
23
ក្រោយពីអ្នកសំណព្វរបស់ព្រះ បានបរិភោគ និងផឹករួចហើយ គាត់ក៏ចងកែបលាឲ្យហោរាដែលគាត់បាននាំត្រឡប់មកនោះ។
24
ពេលអ្នកនោះបានចេញទៅហើយ ក៏ប្រទះនឹងសិង្ហមួយតាមផ្លូវ សិង្ហក៏សម្លាប់គាត់ ហើយសពរបស់គាត់ដេកនៅកណ្ដាលផ្លូវ សត្វលាឈរនៅជិត ឯសិង្ហក៏ឈរនៅក្បែរសពដែរ។
25
មើល៍! មានមនុស្សដើរទៅមកតាមនោះ បានឃើញសពដេកនៅកណ្ដាលផ្លូវ និងសិង្ហឈរនៅជិតដូច្នោះ គេក៏ទៅប្រាប់ដល់ក្នុងទីក្រុង ជាទីលំនៅនៃហោរាចាស់នោះ។
26
កាលដំណឹងបានឮទៅដល់ហោរាដែលនាំគាត់ពីផ្លូវមកវិញ គាត់ក៏និយាយថា៖ «នេះគឺជាអ្នកសំណព្វរបស់ព្រះ ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា បានជាព្រះយេហូវ៉ាបានប្រគល់ទៅឲ្យសត្វសិង្ហហែកសម្លាប់ តាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលប្រាប់នោះ»។
27
បន្ទាប់មក គាត់បង្គាប់ទៅកូនថា៖ «ចូរចងកែបលាឲ្យពុក» កូនក៏ចងឲ្យ។
28
នោះគាត់ក៏ចេញទៅ ឃើញសពដេកនៅកណ្ដាលផ្លូវ និងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសព ឬហែកលាឡើយ។
29
ដូច្នេះ ហោរានោះក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពអ្នកសំណព្វរបស់ព្រះ។
30
គាត់ក៏បញ្ចុះនៅក្នុងផ្នូររបស់ខ្លួន ហើយនាំគ្នាកាន់ទុក្ខ ដោយពាក្យថា៖ «ស្តាយណាស់ប្អូនអើយ»។
31
ក្រោយដែលបានបញ្ចុះរួចហើយ គាត់ផ្តាំកូនថា៖ «កាលណាយើងស្លាប់ទៅ ត្រូវបញ្ចុះសពយើងនៅក្នុងផ្នូរ ដែលបានបញ្ចុះអ្នកសំណព្វរបស់ព្រះនេះដែរ ចូរដាក់ឆ្អឹងយើងនៅទន្ទឹមគ្នា
32
ព្រោះពាក្យដែលគាត់បានស្រែក ដោយនូវព្រះបន្ទូលនៃព្រះយេហូវ៉ា ទាស់នឹងអាសនានៅក្រុងបេត-អែល ហើយទាស់នឹងអស់ទាំងវិហារនៅទីខ្ពស់ ដែលនៅក្នុងក្រុងស្រុកសាម៉ារីទាំងប៉ុន្មាននោះ នឹងកើតឡើងពិតមែន»។
33
បន្ទាប់ពីហេតុការណ៍នោះមក យេរ៉ូបោមក៏នៅតែមិនព្រមបែរចេញពីផ្លូវអាក្រក់ គឺទ្រង់ចេះតែយកមនុស្សពីចំណោមប្រជាជន តាំងឡើងឲ្យធ្វើជាសង្ឃតាមទីខ្ពស់ទៀត ឯអ្នកណាដែលចង់ធ្វើជាសង្ឃ ទ្រង់ក៏ប្រោសតាំងឲ្យអ្នកនោះធ្វើជាសង្ឃនៅតាមទីខ្ពស់ទៅ។
34
អំពើនោះធ្វើឲ្យព្រះវង្សាយេរ៉ូបោមទាំងអស់មានបាប ត្រូវកាត់ចេញ ហើយរលាយបាត់ពីផែនដី។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22