bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Kings 3
1 Kings 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 4 →
1
ព្រះបាទសាឡូម៉ូនបានចងញាតិពន្ធនឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដោយយកបុត្រីផារ៉ោនធ្វើជាភរិយា ហើយនាំនាងមកក្នុងក្រុងដាវីឌ ទាល់តែទ្រង់បានសង់ដំណាក់របស់ទ្រង់ និងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងកំផែងជុំវិញក្រុងយេរូសាឡិមចប់សព្វគ្រប់។
2
នៅគ្រានោះ ប្រជាជនគេថ្វាយយញ្ញបូជានៅតែលើទីខ្ពស់ៗ ព្រោះមិនទាន់បានស្អាងព្រះវិហារណា ថ្វាយដល់ព្រះនាមព្រះយេហូវ៉ានៅឡើយ។
3
ព្រះបាទសាឡូម៉ូនស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់ ហើយបានប្រព្រឹត្តតាមដំបូន្មានទាំងប៉ុន្មានរបស់ព្រះបាទដាវីឌជាបិតារបស់ទ្រង់ ប៉ុន្តែ ការដែលថ្វាយយញ្ញបូជា និងការដុតកំញាននោះ គឺធ្វើនៅលើទីខ្ពស់ៗប៉ុណ្ណោះ។
4
ព្រះបាទសាឡូម៉ូនបានយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ព្រោះទីខ្ពស់នោះជាទីកន្លែងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនានៅទីនោះ។
5
នៅត្រង់គីបៀននោះ ព្រះយេហូវ៉ាបានលេចមក ឲ្យសាឡូម៉ូនឃើញក្នុងសុបិននិមិត្តនៅពេលយប់ ដោយមានព្រះបន្ទូលថា៖ «ចូរសូមអ្វីដែលចង់ឲ្យយើងប្រទានដល់អ្នកចុះ!»។
6
ព្រះបាទសាឡូម៉ូនទូលឆ្លើយថា៖ «ព្រះអង្គបានសម្ដែងសេចក្ដីសប្បុរសយ៉ាងធំដល់អ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ តាមដែលទ្រង់បានប្រព្រឹត្តនៅចំពោះព្រះអង្គ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត ហើយដោយមានចិត្តទៀងត្រង់ដល់ព្រះអង្គ ព្រះអង្គក៏បានបម្រុងទុកសេចក្ដីសប្បុរសដ៏ធំនេះឲ្យទ្រង់ទៀត គឺបានប្រទានឲ្យទ្រង់មានកូន សម្រាប់អង្គុយលើបល្ល័ង្ករបស់ទ្រង់ ដូចជាមានសព្វថ្ងៃនេះ។
7
ឥឡូវនេះ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ព្រះអង្គបានតាំងទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ឡើងធ្វើជាស្តេចជំនួសដាវីឌបិតាទូលបង្គំ តែទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ។
8
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ នៅកណ្ដាលប្រជាជនដែលព្រះអង្គបានជ្រើសរើស ជាសាសន៍មួយធំ មានគ្នាច្រើនហួសកំណត់នឹងរាប់បាន។
9
ដូច្នេះ សូមព្រះអង្គប្រទានឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនទាំងនេះបាន?»។
10
ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះសេចក្ដីដែលព្រះបាទសាឡូម៉ូនបានសូមនោះ។
11
ព្រះទ្រង់មានព្រះបន្ទូលតបថា៖ «ដោយព្រោះឯងបានសូមសេចក្ដីនេះ គឺមិនបានសូមឲ្យបានអាយុវែង ឬឲ្យបានទ្រព្យសម្បត្តិ ឬឲ្យបានយកជីវិតរបស់ពួកខ្មាំងសត្រូវឡើយ គឺបានសូមឲ្យមានយោបល់សម្រាប់នឹងយល់សេចក្ដីយុត្តិធម៌វិញ
12
ដូច្នេះ យើងនឹងធ្វើតាមពាក្យរបស់អ្នក គឺយើងឲ្យអ្នកមានចិត្តប្រកបដោយប្រាជ្ញា និងយោបល់ ដែលគ្មានអ្នកណាដូចអ្នកឡើយ តាំងពីមុន ឬទៅអនាគត ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចអ្នកដែរ។
13
យើងក៏បានឲ្យនូវអ្វីដែលអ្នកមិនបានសូមផងដែរ គឺទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ សម្រាប់មួយជីវិតរបស់អ្នក គ្មានស្តេចណាមួយដែលអាចប្រៀបផ្ទឹមនឹងអ្នកបានឡើយ។
14
ប្រសិនបើអ្នកប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់យើង កាន់តាមបញ្ញត្តិ និងក្រឹត្យក្រមរបស់យើងទាំងប៉ុន្មាន ដូចជាដាវីឌ បិតារបស់អ្នកបានប្រព្រឹត្ត នោះយើងនឹងចម្រើនឲ្យអ្នកមានអាយុវែងថែមទៀត»។
15
បន្ទាប់មក ព្រះបាទសាឡូម៉ូនក៏តើនឡើង ហើយជ្រាបថា នោះជាសុបិននិមិត្តទេ ដូច្នេះ ទ្រង់យាងត្រឡប់ទៅក្រុងយេរូសាឡិមវិញ ក៏ឈរនៅចំពោះហិបសញ្ញារបស់ព្រះយេហូវ៉ា ហើយថ្វាយតង្វាយដុត និងតង្វាយមេត្រី រួចក៏ជប់លៀងបណ្ដាពួកអ្នករាជការរបស់ទ្រង់គ្រប់គ្នា។
16
ក្រោយមក មានស្ត្រីពេស្យាពីរនាក់បានមកឈរនៅចំពោះស្តេច
17
ស្ត្រីម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់អើយ ខ្ញុំម្ចាស់ និងស្ត្រីន្នាក់នេះនៅផ្ទះជាមួយគ្នា ខ្ញុំបានសម្រាលកូនមួយ នៅពេលដែលនាងនៅក្នុងផ្ទះនោះ។
18
កាលខ្ញុំម្ចាស់សម្រាលកូនមកបានបីថ្ងៃ នោះស្ត្រីនេះក៏សម្រាលមកដែរ យើងខ្ញុំទាំងពីរនៅជាមួយគ្នា ឥតមានអ្នកដទៃណានៅក្នុងផ្ទះនោះឡើយ មានតែយើងខ្ញុំពីរនាក់ប៉ុណ្ណោះ។
19
ជួនជានៅវេលាយប់មួយ កូនរបស់នាងនេះបានស្លាប់ទៅ ដោយម្តាយបានដេកសង្កិនលើ។
20
នាងបានក្រោកឡើងនៅពាក់កណ្ដាលអធ្រាត្រ ខណៈដែលខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់កំពុងតែដេកលក់ នាងបានយកកូនរបស់ខ្ញុំម្ចាស់ពីខាងខ្ញុំទៅបី ហើយដាក់កូនស្លាប់របស់នាងនែបនៅទ្រូងខ្ញុំម្ចាស់វិញ។
21
លុះព្រឹកឡើង កាលខ្ញុំម្ចាស់ក្រោកឡើងចង់បំបៅកូន ខ្ញុំឃើញថាកូនបានស្លាប់ហើយ ប៉ុន្តែ ដល់ភ្លឺឡើង ខ្ញុំម្ចាស់បានពិនិត្យមើលឲ្យច្បាស់ទៅ ក៏ឃើញថាមិនមែនជាកូនរបស់ខ្ញុំម្ចាស់ទេ»។
22
ស្ត្រីម្នាក់ទៀតក៏បានឆ្លើយកាត់ថា៖ «ទេ មិនមែនដូច្នោះទេ គឺកូនដែលនៅរស់នេះជាកូនរបស់ខ្ញុំ ហើយកូនដែលស្លាប់ទៅជាកូនរបស់ឯង» ប៉ុន្តែ ស្ត្រីទីមួយប្រកែកថា៖ «មិនមែនទេ គឺកូនដែលស្លាប់ជាកូនរបស់ឯង ហើយកូនដែលនៅរស់នេះជាកូនរបស់ខ្ញុំទេ» ដូច្នេះ ពួកគេបានប្រកែកគ្នានៅចំពោះព្រះភក្ត្រស្តេច។
23
បន្ទាប់មក ស្តេចមានរាជឱង្ការថា៖ «ម្នាក់ថា "កូនរស់នេះជាកូនរបស់ខ្ញុំ ហើយកូនស្លាប់ជាកូនរបស់ឯង" ហើយម្នាក់ទៀតថា "មិនមែនដូច្នោះទេ គឺកូនស្លាប់ជារបស់ឯង ហើយកូនរស់ជារបស់ខ្ញុំ"»។
24
ស្តេចបង្គាប់ថា៖ «ចូរយកដាវមួយមកឲ្យយើង» នោះគេក៏យកដាវមួយមកនៅចំពោះស្តេច។
25
ស្ដេចមានរាជឱង្ការថា៖ «ចូរកាប់កូនដែលនៅរស់នោះជាពីរភាគទៅ ចែកមួយចំហៀងឲ្យដល់ស្ត្រីនេះ ហើយមួយចំហៀងទៀតដល់ស្ត្រីនោះចុះ»។
26
ប៉ុន្តែ ស្ត្រីដែលជាម្តាយរបស់កូនដែលរស់ក៏ទូលដល់ស្តេច ដោយមានចិត្តអាណិតអាល័យដល់កូនខ្លួនថា៖ «ឱព្រះករុណាជាអម្ចាស់នៃខ្ញុំអើយ សូមប្រទានកូនរស់ទៅគេចុះ សូមកុំសម្លាប់ឡើយ» តែស្ត្រីម្នាក់ទៀតពោលថា៖ «កូននេះមិនត្រូវបានជារបស់ឯង ឬរបស់ខ្ញុំឡើយ ត្រូវពុះជាពីរទៅ»។
27
ពេលនោះ ស្តេចក៏មានរាជឱង្ការឆ្លើយឡើងថា៖ «ចូរឲ្យកូនរស់នោះទៅនាងទីមួយចុះ កុំសម្លាប់វាអី ដ្បិតនាងនោះហើយជាម្តាយពិតប្រាកដ»។
28
ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏បានឮពីការដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ ព្រោះគេយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់ សម្រាប់នឹងសម្រេចសេចក្ដីយុត្តិធម៌។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22