bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Kings 7
1 Kings 7
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 8 →
1
ព្រះបាទសាឡូម៉ូនបានសង់ដំណាក់របស់ទ្រង់ អស់រយៈពេលដប់បីឆ្នាំ ទើបសង់រួចរាល់ទាំងអស់។
2
ទ្រង់បានសង់មន្ទីរព្រៃល្បាណូន មានបណ្តោយមួយរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ មានសសរតាត្រៅបួនជួរ ដាក់ធ្នឹមតាត្រៅនៅលើសសរទាំងនោះ
3
ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំងសែសិបប្រាំ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុងមួយជួរមានដប់ប្រាំ។
4
ឯបង្អួចមានបីជាន់ នៅប្រទល់គ្នាទាំងសងខាងគ្រប់ទាំងបីជាន់។
5
ទ្វារទាំងអស់ និងក្រប ក៏ធ្វើពីឈើបួនជ្រុង ព្រមទាំងបង្អួចបីជាន់ ប្រទល់គ្នានោះដែរ។
6
ទ្រង់ក៏ធ្វើថែវដោយមានសសរ ថែវនោះមានបណ្តោយហាសិបហត្ថ និងទទឹងសាមសិបហត្ថ ក៏មានរានហាលពីមុខនោះ ដែលមានសសរ និងធ្នឹមពីលើជុំវិញ។
7
ទ្រង់ក៏ធ្វើមន្ទីរថែវសម្រាប់បល្ល័ង្ក ជាកន្លែងដែលទ្រង់ស្តីការ គឺជាព្រះទីនាំងវិនិច្ឆ័យ ហើយក៏បិទដោយក្តារតាត្រៅ ចាប់តាំងពីក្រោមរហូតដល់ពិតាន។
8
ដំណាក់ដែលទ្រង់គង់នៅ ធ្វើបែបដូចគ្នា ហើយមានទីធ្លាមួយទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់មួយ បែបដូចជាមន្ទីរមុននោះ សម្រាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។
9
ឯរបស់ទាំងអស់នេះបានធ្វើដោយថ្មមានតម្លៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹមដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ។
10
ឯឫសជញ្ជាំង នោះសុទ្ធតែធ្វើពីថ្មមានតម្លៃទាំងអស់ គឺថ្មយ៉ាងធំៗ ខ្លះដប់ហត្ថ ខ្លះប្រាំបីហត្ថ
11
ហើយពីនោះទៅលើក៏មានថ្មដែលមានតម្លៃ ដាប់តាមទំហំ និងឈើតាត្រៅផង
12
ឯទីធ្លាធំ នោះមានថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ា ហើយដូចជាថែវនៃព្រះវិហារដែរ។
13
ព្រះបាទសាឡូម៉ូនបានចាត់គេឲ្យទៅអញ្ជើញស្ដេចហ៊ីរ៉ាមនៅក្រុងទីរ៉ុសមក។
14
អ្នកនោះជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ក្នុងកុលសម្ពន័្ធណែបថាលី តែឪពុកជាជាងលង្ហិន នៅស្រុកទីរ៉ុស អ្នកនោះជាអ្នកមានប្រាជ្ញាវាងវៃ ហើយមានថ្វីដៃចេះធ្វើគ្រប់ទាំងរបស់លង្ហិន គាត់ក៏មកឯព្រះបាទសាឡូម៉ូន ដើម្បីនឹងធ្វើការទាំងអស់នេះថ្វាយទ្រង់។
15
គាត់សិតធ្វើសសរពីរដោយលង្ហិន ទាំងពីរមានកម្ពស់ដប់ប្រាំបីហត្ថដូចគ្នា ហើយបើវាស់ជុំវិញ នោះត្រូវជាដប់ពីរហត្ថក្នុងសសរមួយៗ។
16
គាត់សិតធ្វើក្បាច់លង្ហិនពីរដុំ ដាក់លើក្បាលសសរទាំងពីរ មួយៗមានកម្ពស់ប្រាំហត្ថដូចគ្នា។
17
មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កម្រងច្រវាក់ប្រាំពីរនៅក្បាលសសរមួយៗ ក្នុងទាំងពីរនោះ។
18
គឺយ៉ាងនោះដែលគាត់ធ្វើសសរទាំងពីរ ហើយមានផ្លែទទឹមពីរជួរព័ទ្ធជុំវិញ ជាប់នឹងក្បាច់ក្រឡាអួន នោះសម្រាប់នឹងបាំងទីភ្ជាប់ក្បាលសសរដូចគ្នាទាំងពីរ។
19
ឯក្បាលសសរនៃថែវមានកម្ពស់បួនហត្ថ ក៏មានក្បាច់ជាផ្កាច័ន្ធូ
20
មានក្បាលនៅលើសសរទាំងពីរនោះដែរ ជាប់ពីគែមត្រង់ក្បាច់ក្រឡាអួន ហើយមានផ្លែទទឹមពីររយ រៀបជាពីរជួរនៅព័ទ្ធជុំវិញសសរទាំងពីរនោះដូចគ្នា។
21
គាត់ក៏លើកសសរទាំងពីរនោះបញ្ឈរឡើង នៅត្រង់ថែវនៃព្រះវិហារ កាលគាត់បានលើកសសរខាងស្តាំឡើង នោះក៏ឲ្យឈ្មោះថា យ៉ាគិន រួចកាលគាត់លើកសសរខាងឆ្វេងឡើង នោះក៏ឲ្យឈ្មោះថា បូអូស។
22
នៅខាងលើសសរមានក្បាច់ផ្កាច័ន្ធូ ដូច្នេះ ការធ្វើសសរនោះបានរួចជាស្រេច។
23
បន្ទាប់មក គាត់ក៏ធ្វើជាសមុទ្រពីលង្ហិន មានរាងមូលទំហំដប់ហត្ថ គឺពីមាត់ម្ខាងទៅដល់ម្ខាង ហើយកម្ពស់ប្រាំហត្ថ បើយកខ្សែវាស់ជុំវិញ នោះត្រូវជាសាមសិបហត្ថ។
24
នៅក្រោមគែមជុំវិញ មានក្បាច់ផ្កាក្រពុំដប់ក្នុងមួយហត្ថ នៅព័ទ្ធជុំវិញ ផ្កាក្រពុំទាំងនោះបានសិតជាពីរជួរ ក្នុងកាលដែលគេសិតសមុទ្រនោះតែម្តង។
25
ក៏ដាក់លើរូបគោដប់ពីរ ដែលមានបីបែរទៅខាងជើង បីបែរទៅខាងលិច បីបែរទៅខាងត្បូង ហើយបីបែរទៅខាងកើត សមុទ្រនោះបានដាក់តម្កល់លើខ្នងគោ ហើយគូថរបស់គោទាំងនោះ បែរទៅខាងក្នុងទាំងអស់។
26
តួសមុទ្រនោះមានកម្រាស់មួយទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹកពីរពាន់អម្រែក ។
27
គាត់ក៏ធ្វើគ្រោងលង្ហិនដប់ បណ្តោយបួនហត្ថ ទទឹងបួនហត្ថ ហើយកម្ពស់បីហត្ថ
28
គ្រោងទាំងនោះបានធ្វើយ៉ាងដូច្នេះ គឺមានបន្ទះដែលមានក្របជុំវិញ ហើយមានក្របខណ្ឌកណ្ដាលទៀត។
29
ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្ដាលក្រប នោះមានឆ្លាក់ជារូបសិង្ហ គោ និងចេរូប៊ីម ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ និងគោនោះ មានក្បាច់រំយោល
30
គ្រោងមួយៗ នោះមានកង់លង្ហិនបួន និងភ្លៅលង្ហិនដែរ ឯជើងកំណល់របស់គ្រោងទាំងនោះ មានប្រដាប់ទ្រដែលសិតភ្ជាប់ទាំងបួនជ្រុង ពីក្រោមចានក្លាំមានទាំងក្បាច់កម្រងខាងៗទាំងអស់។
31
ខាងក្នុងគ្រោងនោះ មានកំណល់បែបដូចជាជើងតាំងកម្ពស់មួយហត្ថ រាងមូលមួយហត្ថកន្លះ មានក្បាច់ចម្លាក់ផង តែបន្ទះទាំងប៉ុន្មាន ត្រូវជាបួនជ្រុងវិញ មិនមែនមូលទេ។
32
ឯខាងក្រោមបន្ទះ នោះមានកង់បួន ភ្លៅកង់ទាំងនោះនៅជាប់នឹងតួគ្រោង កង់មួយកម្ពស់មួយហត្ថកន្លះ។
33
ឯរបៀបធ្វើកង់ទាំងនោះ ក៏ដូចជាធ្វើកង់រទេះចម្បាំង គឺមានទាំងភ្លៅ ទាំងខ្នងកង់ ទាំងកាំ និងដុំផង គ្រឿងទាំងនោះបានសិតដោយលង្ហិនទាំងអស់។
34
នៅត្រង់ជ្រុងទាំងបួនរបស់គ្រោងទាំងនោះ មានកំណល់ដែលសិតជាប់ជាមួយតួគ្រោងនោះឯង។
35
ហើយពីខាងលើជញ្ជាំងគ្រោងនោះ មានបន្ទះចេញជារាងមូល កម្ពស់កន្លះហត្ថ ឯខាងលើបន្ទះនោះ និងជើងកំណល់ បានភ្ជាប់ជាមួយគ្នា
36
គាត់ក៏ឆ្លាក់ជារូបចេរូប៊ីម សិង្ហ និងដើមលម៉ើ នៅនឹងបន្ទះដែលជាប់នឹងជើងកំណល់ ហើយនឹងបន្ទះដែលជាប់ក្នុងក្របទាំងនោះ តាមកន្លែងដែលឆ្លាក់បាន ហើយមានក្បាច់រំយោលជុំវិញដែរ។
37
គឺយ៉ាងនោះដែលគាត់ធ្វើគ្រោងទាំងដប់នោះ ទាំងអស់សិតពីពុម្ពតែមួយ មានទំហំមានរាងដូចគ្នា។
38
គាត់ក៏ធ្វើបានក្លាំលង្ហិនដប់ ចាននីមួយៗចំណុះទឹកសែសិបអម្រែក មានទំហំបួនហត្ថ ហើយគ្រប់គ្រោងទាំងដប់ នោះមានចានក្លាំមួយៗ
39
រួចគាត់ដាក់គ្រោងប្រាំនៅខាងស្តាំព្រះវិហារ ហើយប្រាំនៅខាងឆ្វេង រួចក៏ដាក់សមុទ្រនោះ ត្រង់ខាងស្តាំព្រះវិហារ ទិសខាងកើត ឆៀងខាងត្បូង។
40
ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក និងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា
41
គឺសសរទាំងពីរ តួក្បាលសសរទាំងពីរ ដែលនៅលើកំពូលសសរ និងក្បាច់ក្រឡាអួន សម្រាប់បិទតួក្បាលសសរ ដែលនៅលើកំពូលសសរនោះជុំវិញ
42
ហើយផ្លែទទឹមទាំងបួនរយ សម្រាប់ក្បាច់ក្រឡាអួននោះ គឺផ្លែទទឹមពីរជួរសម្រាប់ក្បាច់ក្រឡាអួនមួយៗ ដើម្បីនឹងបាំងទីភ្ជាប់តួក្បាលសសរទាំងពីរនោះ
43
ព្រមទាំងគ្រោងដប់ និងចានក្លាំដប់ ដែលនៅលើគ្រោងទាំងនោះ
44
និងសមុទ្រមួយ ហើយគោទាំងដប់ពីរ ដែលទ្រពីខាងក្រោម។
45
ហើយទាំងឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មាន គឺប្រដាប់ទាំងនោះឯង ដែលហ៊ីរ៉ាមបានធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះសុទ្ធតែធ្វើពីលង្ហិន ហើយខាត់រំលីងផង។
46
ស្តេចបានឲ្យគេសិតប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ ដែលនៅវាលទន្លេយ័រដាន់ ត្រង់កណ្ដាលភូមិស៊ូកូថ និងសារថាន។
47
ព្រះបាទសាឡូម៉ូនមិនបានថ្លឹងរបស់ទាំងនោះទេ ព្រោះមានច្រើនក្រៃលែង ហើយដែលលង្ហិនទាំងនោះទម្ងន់ប៉ុណ្ណា នោះក៏គ្មានអ្នកណារកដឹងបានឡើយ។
48
ព្រះបាទសាឡូម៉ូនបានធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសម្រាប់ដាក់នំបុ័ងតាំងទុក
49
ជើងចង្កៀងមាសសុទ្ធទាំងប៉ុន្មាន ប្រាំខាងស្តាំ ប្រាំខាងឆ្វេង នៅមុខទីបរិសុទ្ធបំផុត ព្រមទាំងផ្កា ចង្កៀង និងឃ្នាបប្រឆេះធ្វើពីមាស
50
ហើយទាំងឆ្នាំង ដង្កៀង ចានគោម កូនចាន និងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសម្រាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសម្រាប់ទ្វារព្រះវិហារខាងក្រៅដែរ។
51
ដូច្នេះ អស់ទាំងប្រដាប់ទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនបានធ្វើ សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះបានធ្វើរួចជាស្រេចហើយ ទ្រង់ក៏នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាបិតារបស់ទ្រង់ បានថ្វាយ ចូលមកដែរ គឺប្រាក់មាស និងគ្រឿងប្រដាប់ទាំងអស់ ក៏ដាក់ទុកនៅក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22