bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Kings 18
1 Kings 18
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 19 →
1
លុះយូរថ្ងៃក្រោយមក គឺនៅឆ្នាំទីបីនៃការរាំងស្ងួត នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកអេលីយ៉ាថា៖ «ចូរទៅបង្ហាញខ្លួនឲ្យព្រះបាទអ័ហាប់ឃើញ នោះយើងនឹងបង្អុរឲ្យភ្លៀងធ្លាក់ចុះមកលើផែនដី»។
2
ដូច្នេះ លោកអេលីយ៉ាក៏ទៅ ដើម្បីបង្ហាញខ្លួនដល់អ័ហាប់ រីឯនៅស្រុកសាម៉ារី មានគ្រោះទុរ្ភិក្សខ្លាំងណាស់
3
ចំណែកព្រះបាទអ័ហាប់ហៅអូបាឌាជាឧកញ៉ាវាំងមក (រីឯអូបាឌានេះ លោកកោតខ្លាចដល់ព្រះយេហូវ៉ាណាស់
4
ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។
5
ព្រះបាទអ័ហាប់មានរាជឱង្ការទៅអូបាឌាថា៖ «ចូរឯងទៅកន្លែងរន្ធទឹក និងជ្រោះទឹកទាំងអស់ដែលនៅក្នុងស្រុក ប្រហែលជាយើងនឹងរកបានស្មៅល្មមនឹងចិញ្ចឹមសេះ និងលាកាត់ឲ្យរស់នៅបាន ដើម្បីកុំឲ្យហ្វូងសត្វស្លាប់ទៅទាំងអស់ឡើយ»។
6
ដូច្នេះ គេក៏ចែកស្រុកគ្នា ដើម្បីនឹងដើរទៅមក គឺព្រះបាទអ័ហាប់បានដើរផ្លូវមួយតែឯងទៅ ហើយអូបាឌាក៏ទៅតាមផ្លូវមួយទៀតតែឯងដែរ។
7
កាលអូបាឌានកំពុងតែដើរនៅតាមផ្លូវ លោកអេលីយ៉ាមកជួបលោក ហើយលោកក៏ស្គាល់លោកអេលីយ៉ា រួចក្រាបផ្កាប់មុខចុះសួរថា៖ «តើនេះគឺលោកអេលីយ៉ា ជាម្ចាស់ខ្ញុំឬ?»។
8
លោកឆ្លើយតបថា៖ «គឺខ្ញុំនេះហើយ សូមទៅទូលចៅហ្វាយអ្នកថា "មើល៍ អេលីយ៉ាមកហើយ"»។
9
ប៉ុន្តែ អូបាឌានប្រកែកថា៖ «តើខ្ញុំបានធ្វើបាបអ្វីបានជាលោកចង់ប្រគល់ខ្ញុំប្របាទទៅក្នុងកណ្ដាប់ដៃអ័ហាប់ ឲ្យសម្លាប់ខ្ញុំដូច្នេះ?
10
ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃលោកដ៏មានព្រះជន្មរស់នៅថា គ្មានសាសន៍ណា ឬនគរណាមួយ ដែលចៅហ្វាយខ្ញុំមិនបានចាត់គេឲ្យទៅរកលោកនោះឡើយ ហើយកាលណាគេថា លោកមិននៅទីនេះទេ ទ្រង់ឲ្យពួកសាសន៍នោះ ឬនគរនោះស្បថថា គេមិនបានឃើញលោកមែន
11
ឥឡូវនេះ លោកមានប្រសាសន៍ថា សូមទៅទូលចៅហ្វាយរបស់អ្នកថា មើល៍ អេលីយ៉ាមកហើយ
12
រួចកាលណាខ្ញុំចេញពីលោកទៅ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងយកលោកទៅកន្លែងណាក៏មិនដឹង ដូច្នេះ កាលខ្ញុំទៅទូលដល់អ័ហាប់ ហើយទ្រង់រកលោកមិនឃើញ ទ្រង់នឹងសម្លាប់ខ្ញុំចោល ប៉ុន្តែ ខ្ញុំប្របាទនេះបានកោតខ្លាចដល់ព្រះយេហូវ៉ា តាំងតែពីក្មេងមក។
13
តើគេមិនបានជម្រាបដល់លោក ជាម្ចាស់ខ្ញុំទេឬ ពីការដែលខ្ញុំបានធ្វើ ក្នុងកាលដែលយេសិបិលសម្លាប់ពួកហោរានៃព្រះយេហូវ៉ា ថាខ្ញុំបានបំពួនពួកហោរានៃព្រះយេហូវ៉ា ចំនួនមួយរយនាក់នៅក្នុងរអាងភ្នំ ក្នុងមួយពួកៗហាសិបនាក់ ព្រមទាំងចិញ្ចឹមគេ ដោយនំបុ័ង និងទឹក
14
ឥឡូវនេះ លោកមានប្រសាសន៍ឲ្យខ្ញុំទៅទូលចៅហ្វាយថា "មើលអេលីយ៉ាមកហើយ" ដូច្នេះ ទ្រង់នឹងសម្លាប់ខ្ញុំជាមិនខាន»។
15
ប៉ុន្តែ លោកអេលីយ៉ាតបថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះព្រះអង្គដែរថា នៅថ្ងៃនេះ ខ្ញុំនឹងបង្ហាញខ្លួន ឲ្យស្តេចឃើញជាពិតប្រាកដ»។
16
ដូច្នេះ អូបាឌាក៏ទៅជួបនឹងអ័ហាប់ ទូលឲ្យទ្រង់ជ្រាប រួចព្រះបាទអ័ហាប់យាងទៅជួបនឹងលោកអេលីយ៉ា។
17
កាលព្រះបាទអ័ហាប់ឃើញលោកអេលីយ៉ាហើយ ទ្រង់មានរាជឱង្ការថា៖ «ឱអ្នកឬ ដែលធ្វើឲ្យពួកអ៊ីស្រាអែលវេទនា?»។
18
តែលោកឆ្លើយថា៖ «ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្ដីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃបិតាទ្រង់វិញទេតើ ព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តិនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាល
19
ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំងបួនរយហាសិបនាក់ និងពួកហោរារបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង»។
20
អ័ហាប់ក៏ចាត់គេឲ្យទៅឯពួកកូនចៅអ៊ីស្រាអែលទាំងអស់ ហើយបានប្រមូលទាំងពួកហោរាមកឯភ្នំកើមែលផងដែរ
21
រួចលោកអេលីយ៉ាក៏ចូលទៅជិតពួកជន សួរថា៖ «តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្ដាលផ្លូវទាំងពីរនេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ»។ តែពួកប្រជាជនមិនបានឆ្លើយ សូម្បីមួយម៉ាត់ឡើយ។
22
នោះលោកអេលីយ៉ាមានប្រសាសន៍ទៅប្រជាជនថា៖ «ក្នុងពួកហោរានៃព្រះយេហូវ៉ា នោះសល់នៅតែខ្ញុំម្នាក់ឯងទេ ឯហោរារបស់ព្រះបាលវិញ មានចំនួនបួនរយហាសិបនាក់។
23
ដូច្នេះ សូមយកគោឈ្មោលពីរមកឲ្យយើង ឲ្យគេរើសយកមួយសម្រាប់ពួកគេ ហើយកាប់ជាដុំៗដាក់លើឧសទៅ តែកុំឲ្យដាក់ភ្លើងឡើយ រួចខ្ញុំនឹងរៀបគោមួយទៀតដាក់លើឧស ឥតដាក់ភ្លើងដែរ
24
ហើយចូរអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ»។ ពួកប្រជាជនក៏ឆ្លើយឡើងថា៖ «ស្រួលហើយ»។
25
ដូច្នេះ លោកអេលីយ៉ាក៏ប្រាប់ដល់ពួកហោរារបស់ព្រះបាលថា៖ «ចូររើសគោមួយសម្រាប់អ្នករាល់គ្នាចុះ ហើយរៀបដាក់មុនទៅ ដ្បិតខាងអ្នករាល់គ្នាមានគ្នាច្រើន រួចចូរអំពាវនាវដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នាចុះ តែកុំឲ្យដាក់ភ្លើងឡើយ»។
26
គេក៏ទទួលយកគោមួយ ដែលបានឲ្យដល់គេ រួចគេរៀបចំ ហើយអំពាវនាវដល់ព្រះនាមនៃព្រះបាល ចាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ថា៖ «ឱព្រះបាលអើយ សូមឆ្លើយមកយើងខ្ញុំរាល់គ្នាផង»។ ប៉ុន្តែ គ្មានឮសំឡេង ឬចម្លើយណាឆ្លើយមកសោះ គេក៏លោតព័ទ្ធជុំវិញអាសនាដែលគេបានធ្វើនោះ
27
គ្រាដល់ពេលថ្ងៃត្រង់ហើយ នោះលោកអេលីយ៉ាពោលចំអកថា៖ «ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិត ឬបានថយចេញមួយភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង»។
28
គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទម្លាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ
29
ពេលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយតង្វាយល្ងាច តែគ្មានឮសំឡេង ឬចម្លើយណាឆ្លើយសោះ ក៏គ្មានអ្នកណាស្តាប់ផង។
30
បន្ទាប់មក លោកអេលីយ៉ាមានប្រសាសន៍ទៅប្រជាជនថា៖ «សូមចូលមកជិតខ្ញុំ» ប្រជាជនទាំងឡាយក៏អែបចូលមកជិតលោក រួចលោកជួសជុលអាសនានៃព្រះយេហូវ៉ាដែលបានរំលំឡើងវិញ។
31
លោកអេលីយ៉ាយកថ្មដប់ពីរតាមចំនួនកុលសម្ពន័្ធពួកកូនចៅយ៉ាកុប ដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកនោះថា ឈ្មោះឯងត្រូវហៅថាអ៊ីស្រាអែលវិញ
32
លោកក៏យកថ្មទាំងនោះ ស្អាងអាសនាមួយថ្វាយព្រះនាមព្រះយេហូវ៉ា ក៏ជីកចង្អូរព័ទ្ធជុំវិញ មានទំហំល្មមដាក់ពូជស្រូវពីររង្វាល់
33
រួចលោកដាក់ឧសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា៖ «ចូរដងទឹកពេញបួនក្អម យកមកចាក់លើតង្វាយ និងឧសនេះ»
34
រួចលោកប្រាប់ថា៖ «ចូរចាក់ម្តងទៀត» គេក៏ចាក់ម្តងទៀត រួចលោកប្រាប់ថា៖ «ចូរចាក់ម្តងទៀត» គេក៏ចាក់ម្តងទៀត គេចាក់គ្រប់បីដង
35
ទឹកនោះបានហូរព័ទ្ធជុំវិញអាសនា គេក៏ចាក់ទឹករហូតដល់ពេញចង្អូរដែរ។
36
លុះដល់ពេលថ្វាយតង្វាយល្ងាច ហោរាអេលីយ៉ាក៏ចូលមកជិតទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ព្រះអង្គជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គផង
37
សូមស្តាប់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជននេះបានដឹងថា គឺព្រះអង្គ ឱព្រះយេហូវ៉ាអើយ ដែលជាព្រះ គឺព្រះអង្គដែលនាំចិត្តគេត្រឡប់មកវិញ»។
38
ខណៈនោះ ភ្លើងរបស់ព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះតង្វាយ ព្រមទាំងឧស ថ្ម និងធូលីដី ហើយក៏លិឍទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ។
39
កាលប្រជាជនទាំងឡាយបានឃើញ គេក៏ក្រាបផ្កាប់មុខពោលថា៖ «ព្រះយេហូវ៉ាជាព្រះ ព្រះយេហូវ៉ាជាព្រះពិតហើយ»។
40
រួចលោកអេលីយ៉ាប្រាប់គេថា៖ «ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ»។ គេក៏ចាប់ ហើយលោកអេលីយ៉ានាំចុះទៅឯជ្រោះគីសុន សម្លាប់ចោលនៅទីនោះទៅ។
41
រួចមក លោកអេលីយ៉ាទូលព្រះបាទអ័ហាប់ថា៖ «សូមស្តេចឡើងទៅសោយព្រះស្ងោយចុះ ដ្បិតមានសូរសន្ធឹកភ្លៀងជាធំមកហើយ»។
42
ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯលោកអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែល ក្រាបចុះដល់ដី ដាក់មុខនៅកណ្ដាលក្បាលជង្គង់
43
រួចប្រាប់អ្នកបម្រើថា៖ «ចូរឡើងទៅមើលខាងសមុទ្រឥឡូវ» អ្នកបម្រើក៏ឡើងទៅមើល រួចជម្រាបថា៖ «គ្មានអ្វីឡើយ» លោកប្រាប់ថា៖ «ចូរទៅគ្រប់ប្រាំពីរដង»។
44
លុះដល់ប្រាំពីរដងហើយ ក៏ជម្រាបថា៖ «ឃើញមានពពកតូចប៉ុនបាតដៃមនុស្សឡើងពីសមុទ្រមក» លោកបង្គាប់ថា៖ «ចូរទៅទូលព្រះបាទអ័ហាប់ថា "សូមទឹមរទេះ ហើយចុះទៅ ដើម្បីកុំឲ្យអាក់ដំណើរដោយសារភ្លៀង"»។
45
បន្តិចក្រោយមក មេឃត្រឡប់ជាខ្មៅ ដោយពពក និងខ្យល់ ក៏ធ្លាក់ភ្លៀងជាខ្លាំង ព្រះបាទអ័ហាប់ជិះរទេះទៅយេសរាល
46
ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើលោកអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ រហូតដល់មាត់ទ្វារក្រុងយេសរាល។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22