bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Kings 15
1 Kings 15
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 16 →
1
លុះដល់ឆ្នាំទីដប់ប្រាំបី ក្នុងរាជ្យយេរ៉ូបោម ជាបុត្រនេបាត នោះអ័ប៊ីយ៉ាក៏ឡើងសោយរាជ្យនៅស្រុកយូដា
2
ទ្រង់គ្រងរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡិម ឯមាតា ព្រះនាមម្អាកា បុត្រីអ័ប៊ីសាឡូម
3
ទ្រង់ក៏ប្រព្រឹត្តតាមអស់ទាំងអំពើបាប ដែលបិតាបានប្រព្រឹត្តពីមុនមកដែរ ព្រះហឫទ័យទ្រង់មិនបានស្មោះត្រង់ ដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះហឫទ័យដាវីឌ ជាបុព្វបុរសរបស់ទ្រង់ទេ។
4
ប៉ុន្តែ ដោយព្រោះយល់ដល់ដាវីឌ បានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ បានប្រទានឲ្យមានចង្កៀងមួយភ្លឺ នៅក្រុងយេរូសាឡិម គឺបានតាំងបុត្រាទ្រង់ឲ្យឡើងសោយរាជ្យជំនួសបិតា ដើម្បីនឹងប្រោសឲ្យក្រុងយេរូសាឡិមនៅជាប់តទៅ
5
ព្រោះដាវីឌបានប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដោយឥតបែរចេញពីសេចក្ដីបង្គាប់ណាមួយរបស់ព្រះអង្គ ដរាបអស់ព្រះជន្ម មានតែរឿងអ៊ូរី ជាសាសន៍ហេតប៉ុណ្ណោះ
6
ឯរេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាដរាបដល់អស់ព្រះជន្ម។
7
រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ អ័ប៊ីយ៉ា និងយេរ៉ូបោម ក៏តែងតែច្បាំងគ្នា
8
អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្នុងទីក្រុងរបស់ដាវីឌ រួចអេសាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
9
លុះដល់ឆ្នាំទីម្ភៃ ក្នុងរាជ្យយេរ៉ូបោម ជាស្តេចពួកអ៊ីស្រាអែល នោះអេសាឡើងសោយរាជ្យនៅស្រុកយូដា
10
ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានសែសិបមួយឆ្នាំ មាតាទ្រង់ព្រះនាមម្អាកា បុត្រីអ័ប៊ីសាឡូម
11
អេសាបានប្រព្រឹត្តទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាបុព្វបុរសរបស់ទ្រង់ដែរ
12
ទ្រង់កម្ចាត់ពួករួមសង្វាស់ភេទដូចគ្នាពីនគរចេញ ក៏បំបាត់អស់ទាំងរូបព្រះ ដែលវង្សានុវង្សទ្រង់បានធ្វើ ។
13
ទ្រង់ដកម្អាកា ជាមាតា ពីដំណែងជាមាតាហ្លួង ដោយព្រោះព្រះនាងបានធ្វើរូបតំណាងព្រះអាសេរ៉ា ដែលគួរស្អប់ខ្ពើម ទុកសម្រាប់ជាព្រះ ហើយអេសាក៏កាប់រូបនោះ យកទៅដុតនៅត្រង់ជ្រោះកេដ្រុន
14
តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញទេ ប៉ុន្តែ ទ្រង់មានព្រះហឫទ័យស្មោះត្រង់ដល់ព្រះយេហូវ៉ា រហូតដល់អស់ព្រះជន្ម
15
ហើយគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលបិតាបានថ្វាយ និងរបស់ដែលអង្គទ្រង់បានថ្វាយ គឺជាប្រាក់ មាស និងគ្រឿងប្រដាប់ផ្សេងៗ ទ្រង់ក៏យកទៅដាក់ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
16
អេសានេះ និងប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ច្បាំងគ្នា រហូតដល់អស់ព្រះជន្ម
17
ឯប្អាសាជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ឡើងទៅទាស់នឹងពួកយូដា ក៏សង់ក្រុងរ៉ាម៉ាឡើង ដើម្បីកុំឲ្យមានអ្នកណាចេញចូលទៅខាងអេសា ជាស្តេចស្រុកយូដាបានឡើយ
18
ដូច្នេះ អេសាយកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាដ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា៖
19
«ទ្រង់ និងទូលបង្គំមានសេចក្ដីសញ្ញានឹងគ្នាមកហើយ ព្រមទាំងបិតាទូលបង្គំ និងបិតារបស់ទ្រង់ផង។ ទូលបង្គំសូមផ្ញើតង្វាយ ជាប្រាក់ មាស មកថ្វាយដល់ទ្រង់ សូមឲ្យទ្រង់ទៅផ្តាច់សេចក្ដីសញ្ញា ដែលទ្រង់មានចំពោះប្អាសា ជាស្តេចស្រុកអ៊ីស្រាអែលទៅ ដើម្បីឲ្យគេថយចេញពីទូលបង្គំ»។
20
បេន-ហាដាដក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកពលទ័ពទៅច្បាំងនឹងទីក្រុងទាំងប៉ុន្មាននៅស្រុកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-បេត-ម្អាកា ព្រមទាំងស្រុកគីនេរ៉ែតទាំងមូល ហើយស្រុកណែបថាលីទាំងអស់
21
កាលប្អាសាបានជ្រាប ទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ទៅអាស្រ័យនៅឯក្រុងធើសាវិញ
22
គ្រានោះ ស្តេចអេសាចេញរាជឱង្ការប្រកាសដល់ពួកយូដាទាំងអស់គ្នា ឥតទុកអ្នកណាមួយឡើយ ហើយគេក៏ទៅយកទាំងថ្ម និងឈើដែលប្អាសាបានប្រើ ដើម្បីនឹងសង់ក្រុងរ៉ាម៉ាមក រួចស្តេចអេសាក៏យកទៅសង់ក្រុងកេបានៅខេត្តបេនយ៉ាមីន ព្រមទាំងក្រុងមីសប៉ាវិញ។
23
ឯកិច្ចការផ្សេងៗទៀត ដែលអេសាបានធ្វើ និងអំណាចរបស់ទ្រង់ ព្រមទាំងទីក្រុងទាំងអស់ដែលទ្រង់បានសង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ តែកាលស្ដេចព្រះជរាហើយ ក៏កើតព្រះរោគឡើងត្រង់ព្រះបាទ
24
អេសាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះសពទ្រង់ជាមួយនឹងបុព្វបុរសរបស់ទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ជាបុព្វបុរស ហើយយេហូសាផាត ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
25
ណាដាបជាបុត្រាយេរ៉ូបោម ឡើងសោយរាជ្យនៅស្រុកអ៊ីស្រាអែល នៅឆ្នាំទីពីរ ក្នុងរាជ្យអេសាជាស្តេចស្រុកយូដា ទ្រង់គ្រងរាជ្យនៅស្រុកអ៊ីស្រាអែលបានពីរឆ្នាំ។
26
ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយប្រតិបត្តិតាមផ្លូវ និងតាមអំពើបាបរបស់បិតា ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ។
27
រួចប្អាសាជាកូនអ័ហ៊ីយ៉ា ក្នុងកុលសម្ពន័្ធអ៊ីសាខារ ក៏ក្បត់ទ្រង់ ហើយប្រហារសម្លាប់ទ្រង់នៅត្រង់គីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីនទៅ ដ្បិតនៅគ្រានោះ ណាដាប និងពួកអ៊ីស្រាអែលទាំងអស់ គេកំពុងឡោមព័ទ្ធច្បាំងនឹងក្រុងគីបថោន
28
គឺនៅឆ្នាំទីបី ក្នុងរាជ្យអេសាជាស្តេចស្រុកយូដា ដែលប្អាសាបានធ្វើគុតណាដាប រួចក៏ឡើងសោយរាជ្យជំនួសទ្រង់
29
លុះបានតាំងឡើងជាស្តេចហើយ ទ្រង់ក៏ប្រហារជីវិតនៃពួកវង្សារបស់យេរ៉ូបោមទាំងអស់បង់ ឥតមានទុកឲ្យពូជពង្សយេរ៉ូបោមណាមួយ មានដង្ហើមនៅរស់ទៀតឡើយ រហូតដល់បានធ្វើឲ្យវិនាសអស់រលីងទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារអ័ហ៊ីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គ ដែលនៅក្រុងស៊ីឡូរ
30
ដោយព្រោះអំពើបាបដែលយេរ៉ូបោមបានធ្វើ ព្រមទាំងឲ្យពួកអ៊ីស្រាអែលប្រព្រឹត្តតាមដែរ ជាអំពើដែលបណ្ដាលឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានសេចក្ដីក្រោធ។
31
កិច្ចការផ្សេងៗទៀតដែលណាដាបបានធ្វើ គឺបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
32
អេសា និងប្អាសា ជាស្តេចអ៊ីស្រាអែល ក៏ច្បាំងគ្នារហូតដល់អស់ព្រះជន្ម។
33
លុះដល់ឆ្នាំទីបី ក្នុងរាជ្យអេសា ជាស្តេចយូដា នោះប្អាសា ជាកូនអ័ហ៊ីយ៉ា ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូលនៅក្រុងធើសា ទ្រង់បានសោយរាជ្យអស់ម្ភៃបួនឆ្នាំ។
34
ទ្រង់ក៏ប្រព្រឹត្តអំពើដ៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ហើយបានប្រតិបត្តិតាមផ្លូវ និងអំពើបាប ដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22