bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Kings 10
2 Kings 10
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 11 →
1
ព្រះបាទអ័ហាប់មានបុត្រាចិតសិបអង្គ ហើយព្រះបាទយេហ៊ូវក៏សរសេរសំបុត្រផ្ញើទៅគេនៅក្រុងសាម៉ារី គឺទៅកាន់ពួកមេដឹកនាំនៃទីក្រុង ទៅកាន់ពួកចាស់ទុំ និងពួកអ្នកបីបាច់រក្សាពួកបុត្រា ព្រះបាទអ័ហាប់ថា៖
2
«ឥឡូវនេះ ដែលអ្នករាល់គ្នាមានបុត្រាទាំងប៉ុន្មាននៃចៅហ្វាយរបស់អ្នករាល់គ្នានៅជាមួយនោះ ក៏មានរទេះចម្បាំង និងសេះ ហើយទាំងទីក្រុងដែលមានកំផែង និងគ្រឿងសស្ត្រាវុធផង ដូច្នេះ កាលណាសំបុត្រនេះបានមកដល់អ្នករាល់គ្នាហើយ
3
ចូររើសយកអ្នកណាមួយដែលល្អ ហើយសំណំជាងគេក្នុងពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នា តាំងឡើងឲ្យសោយរាជ្យជំនួសបិតាចុះ រួចឲ្យតស៊ូការពារដំណាក់នៃចៅហ្វាយអ្នករាល់គ្នាទៅ»។
4
ប៉ុន្តែ អ្នកទាំងនោះមានសេចក្ដីភ័យខ្លាចជាខ្លាំង ក៏និយាយថា៖ «មើល៍ ស្ដេចពីរអង្គនោះពុំអាចនឹងឈរនៅមុខលោកបានទៅហើយ ចំណង់បើយើង ធ្វើដូចម្ដេចឲ្យយើងឈរនៅបាន?»
5
ដូច្នេះ ឧកញ៉ាវាំង និងចៅហ្វាយទីក្រុង ព្រមទាំងពួកចាស់ទុំ និងពួកអ្នកដែលបានបីបាច់រក្សាពួកបុត្រា ក៏ចាត់គេឲ្យទៅជម្រាបព្រះបាទយេហ៊ូវថា៖ «យើងខ្ញុំរាល់គ្នា ជាអ្នកបម្រើរបស់លោក នឹងធ្វើតាមតែលោកបង្គាប់គ្រប់ជំពូក យើងខ្ញុំមិនព្រមតាំងអ្នកណាឲ្យធ្វើជាស្ដេចទេ សូមលោកធ្វើតាមសេចក្ដីដែលលោកគិតឃើញថាល្អចុះ»។
6
រួចលោកក៏សរសេរសំបុត្រទីពីរផ្ញើទៅគេថា៖ «បើអ្នករាល់គ្នាកាន់ខាងខ្ញុំ ហើយចង់ស្ដាប់តាមបង្គាប់ខ្ញុំមែន នោះចូរកាត់ក្បាលពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នាចុះ រួចដល់ថ្ងៃស្អែកពេលថ្មើរណេះ អ្នករាល់គ្នាត្រូវទៅឯខ្ញុំនៅត្រង់យេសរាល» រីឯពួកបុត្រានៃស្ដេចទាំងចិតសិបអង្គ នោះសុទ្ធតែនៅជាមួយពួកអ្នកធំ ក្នុងទីក្រុងដែលបានបីបាច់រក្សា។
7
ដូច្នេះ កាលសំបុត្របានទៅដល់ហើយ គេក៏ចាប់ពួកបុត្រាស្ដេចទាំងចិតសិបអង្គសម្លាប់ទៅ ដាក់ព្រះសិរគ្រប់អង្គទៅក្នុងកញ្ឆេផ្ញើទៅលោក នៅត្រង់យេសរាល។
8
ពេលនោះ មានម្នាក់នាំដំណឹងមកជម្រាបលោកថា៖ «គេយកព្រះសិររបស់ពួកបុត្រាស្ដេចមកហើយ» លោកបង្គាប់ថា៖ «ចូរដាក់ជាពីរគំនរ នៅត្រង់មាត់ទ្វារកំផែងរហូតដល់ព្រឹកទៅ»។
9
លុះព្រឹកឡើង លោកក៏ចេញទៅឈរ មានប្រសាសន៍ទៅបណ្ដាជនទាំងឡាយថា៖ «អ្នករាល់គ្នាសុចរិតទេ គឺខ្ញុំទេដែលបានបះបោរនឹងចៅហ្វាយរបស់ខ្ញុំ ព្រមទាំងសម្លាប់ផង តែអ្នកណាបានសម្លាប់អ្នកទាំងនេះ?
10
ដូច្នេះ ចូរដឹងថា ក្នុងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានថ្លែងទំនាយទាស់នឹងជំនួរវង្សព្រះបាទអ័ហាប់ នោះនឹងគ្មានណាមួយធ្លាក់ដល់ដីឡើយ ដ្បិតព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូល ដោយសារលោកអេលីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គហើយ»។
11
ដូច្នេះ ព្រះបាទយេហ៊ូវបានប្រហារជីវិតអស់អ្នកដែលនៅសល់ ក្នុងជំនួរវង្សរបស់ព្រះបាទអ័ហាប់នៅត្រង់យេសរាល ព្រមទាំងពួកអ្នកធំ និងពួកមិត្តសម្លាញ់ស្និទ្ធស្នាល ហើយពួកសង្ឃរបស់ទ្រង់ផង ឥតទុកឲ្យមានអ្នកណាមួយសល់នៅខាងទ្រង់ឡើយ។
12
ក្រោយមក ព្រះបាទយេហ៊ូវក៏ចេញទៅឯក្រុងសាម៉ារី។ កាលបានទៅដល់សាលា ដែលនៅតាមផ្លូវនោះ ជាទីដែលពួកគង្វាលចៀមធ្លាប់ប្រជុំគ្នា
13
ក៏ជួបនឹងពួកបងប្អូនរបស់ព្រះបាទអ័ហាស៊ីយ៉ា ជាស្ដេចយូដា ហើយព្រះបាទយេហ៊ូវសួរថា៖ «តើអ្នករាល់គ្នាជាអ្នកណា?» គេឆ្លើយតបថា៖ «យើងខ្ញុំរាល់គ្នាជាបងប្អូននៃព្រះបាទអ័ហាស៊ីយ៉ា យើងចុះទៅជម្រាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី»។
14
ព្រះបាទយេហ៊ូវក៏បង្គាប់ថា៖ «ចូរចាប់គេទាំងរស់ទៅ!» ពួកគេក៏ចាប់អ្នកទាំងនោះទាំងរស់ នាំទៅសម្លាប់ទាំងសែសិបពីរនាក់ នៅត្រង់អណ្ដូងរបស់សាលានោះ ឥតទុកឲ្យរស់ម្នាក់ឡើយ។
15
ពេលព្រះបាទយេហ៊ូវចេញពីទីនោះទៅ ក៏ជួបនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ ទ្រង់ក៏គំនាប់គាត់សួរថា៖ «តើចិត្តរបស់អ្នកស្មោះត្រង់ចំពោះខ្ញុំ ដូចចិត្តរបស់ខ្ញុំស្មោះត្រង់ចំពោះអ្នកឬទេ?» យ៉ូណាដាបឆ្លើយតបថា៖ «ខ្ញុំមានចិត្តស្មោះត្រង់មែន»។ ព្រះបាទយេហ៊ូវឆ្លើយថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ ណាដាបក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរទេះជាមួយគ្នា។
16
រួចព្រះបាទយេហ៊ូវប្រាប់ថា៖ «សូមអ្នកទៅជាមួយខ្ញុំ ដើម្បីមើលសេចក្ដីឧស្សាហ៍របស់ខ្ញុំចំពោះព្រះយេហូវ៉ា»។ ដូច្នេះ លោក ក៏ឲ្យគាត់ឡើងជិះក្នុងរទេះជាមួយលោក។
17
កាលបានទៅដល់ក្រុងសាម៉ារីហើយ លោកក៏វាយសម្លាប់អស់អ្នកដែលសល់នៅក្នុងជំនួរវង្សព្រះបាទអ័ហាប់ ក្នុងក្រុងសាម៉ារី ដរាបដល់បានបំផ្លាញជំនួរវង្សរបស់ទ្រង់អស់រលីង តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងលោកអេលីយ៉ា។
18
នៅគ្រានោះ ព្រះបាទយេហ៊ូវក៏ប្រមូលពួកបណ្ដាជនទាំងអស់មកប្រាប់ថា៖ «ព្រះបាទអ័ហាប់បានគោរពដល់ព្រះបាលតែបន្តិចទេ តែព្រះបាទយេហ៊ូវនឹងគោរពដល់ទ្រង់ជាច្រើន។
19
ដូច្នេះ ចូរហៅពួកហោរារបស់ព្រះបាលទាំងអស់មកជួបយើងឥឡូវ ព្រមទាំងពួកអ្នកដែលថ្វាយបង្គំ និងអស់ពួកសង្ឃរបស់ព្រះអង្គផង កុំឲ្យមានខ្វះអ្នកណាមួយឡើយ ដ្បិតយើងត្រូវថ្វាយយញ្ញបូជាយ៉ាងធំដល់ព្រះបាល បើអ្នកណាខានមក នោះនឹងត្រូវស្លាប់» ប៉ុន្តែ ព្រះបាទយេហ៊ូវប្រព្រឹត្តដោយឧបាយទេ ប្រយោជន៍ដើម្បីនឹងបំផ្លាញពួកអ្នកដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់។
20
ព្រះបាទយេហ៊ូវបង្គាប់ឲ្យគេញែកថ្ងៃមួយ ទុកជាថ្ងៃបុណ្យយ៉ាងឱឡារិកថ្វាយព្រះបាល គេក៏ប្រកាសប្រាប់ទួទៅ
21
ព្រះបាទយេហ៊ូវចាត់គេឲ្យទៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល ដូច្នេះ ពួកអ្នកដែលថ្វាយបង្គំព្រះបាលក៏មកទាំងអស់គ្នា ឥតមានសល់ដល់ម្នាក់ឡើយ គេចូលទៅក្នុងព្រះវិហារនៃព្រះបាល ទាល់តែវិហារនោះបានពេញណែន តាំងតែពីចុងម្ខាងរហូតដល់ចុងម្ខាង។
22
ពេលនោះ លោកបង្គាប់ដល់អ្នករក្សាអាវ ដែលសម្រាប់ពាក់ថ្វាយបង្គំថា៖ «ចូរយកអាវមក ចែកឲ្យពួកអ្នកដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់គ្នាទៅ»។ អ្នកនោះក៏ចែកឲ្យគ្រប់គ្នា
23
រួចព្រះបាទយេហ៊ូវ និងយ៉ូណាដាប ជាកូនរេកាប ក៏ចូលទៅក្នុងវិហារព្រះបាលប្រាប់ដល់ពួកអ្នកដែលថ្វាយបង្គំថា៖ «ចូររកមើល កុំឲ្យមានអ្នកណាដែលថ្វាយបង្គំដល់ព្រះយេហូវ៉ានៅជាមួយនៅទីនេះឡើយ ឲ្យមានសុទ្ធតែពួកថ្វាយបង្គំព្រះបាលប៉ុណ្ណោះ»។
24
ពេលនោះ ពួកគេក៏បានចូលទៅថ្វាយយញ្ញបូជា និងតង្វាយដុត។ ព្រះបាទយេហ៊ូវបានតម្រូវឲ្យមានមនុស្សប៉ែតសិបនាក់នៅជាខាងក្រៅ ដោយបង្គាប់ថា៖ «បើអ្នកណាក្នុងពួកអ្នកដែលខ្ញុំប្រគល់មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាបានរត់រួច នោះអ្នកដែលឲ្យគេរួចទៅ នឹងត្រូវស្លាប់ជំនួសអ្នកនោះវិញ»។
25
ភ្លាមនោះ ក្រោយពីលោកបានថ្វាយតង្វាយដុតរួចហើយ នោះក៏បង្គាប់ដល់ពួកចាំយាម និងពួកមេទ័ពថា៖ «ចូរចូលទៅសម្លាប់គេចុះ កុំឲ្យអ្នកណាមួយចេញរួចឡើយ»។ ដូច្នេះ គេក៏ប្រហារជីវិតអ្នកទាំងនោះដោយមុខដាវ ឯពួកចាំយាម និងពួកមេទ័ព ក៏បោះខ្មោចចេញទៅក្រៅ រួចគេទៅក្នុងទីក្រុងនៃវិហារព្រះបាលនោះ
26
ក៏យកអស់ទាំងរូបព្រះចេញពីវិហារព្រះបាលមកដុតចោល
27
ហើយវាយបំបាក់រូបព្រះ ព្រមទាំងបំផ្លាញវិហារព្រះបាល ធ្វើឲ្យទៅជាកន្លែងបន្ទោបង់រហូតដល់សព្វថ្ងៃនេះ។
28
របៀបនេះដែលព្រះបាទយេហ៊ូវបានបំបាត់ព្រះបាលពីពួកអ៊ីស្រាអែល។
29
ប៉ុន្តែ ព្រះបាទយេហ៊ូវមិនបានបំបាត់អំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺជាកូនគោមាសនៅក្រុងបេត-អែល និងនៅក្រុងដាន់ នោះព្រះបាទយេហ៊ូវមិនបានឈប់ប្រព្រឹត្តតាមទេ។
30
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទយេហ៊ូវថា៖ «ដោយព្រោះឯងបានប្រព្រឹត្តល្អ ដោយសម្រេចសេចក្ដីដែលត្រឹមត្រូវនៅភ្នែកយើង ហើយបានធ្វើដល់ជំនួរវង្សរបស់ព្រះបាទអ័ហាប់ តាមគ្រប់ទាំងគំនិតដែលនៅក្នុងចិត្តយើង នោះពួកកូនចៅឯងនឹងបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល រហូតដល់អស់បួនតំណ»។
31
ប៉ុន្តែ ព្រះបាទយេហ៊ូវមិនបានប្រុងប្រយ័ត្ន ក្នុងការដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលឲ្យអស់ពីចិត្តទេ គឺទ្រង់មិនឈប់ប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោម ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ។
32
នៅគ្រានោះ ព្រះយេហូវ៉ាចាប់ផ្ដើមកាត់ដែនស្រុកចេញពីនគរអ៊ីស្រាអែល។ ព្រះបាទហាសែលមកវាយសាសន៍អ៊ីស្រាអែល នៅតាមព្រំដែនស្រុករបស់គេ
33
ចាប់ពីទន្លេយ័រដាន់ទៅខាងកើត គឺស្រុកកាឡាតទាំងអស់ ជាស្រុករបស់ពួកកាដ ពួករូបេន និងពួកម៉ាណាសេ ចាប់ពីក្រុងអារ៉ូអ៊ើរដែលនៅមាត់ស្ទឹងអើណូន ជាស្រុកកាឡាត និងស្រុកបាសានទាំងមូល។
34
រីឯកិច្ចការផ្សេងពីព្រះបាទយេហ៊ូវ និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ហើយពីអំណាចទាំងអស់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចអ៊ីស្រាអែលហើយ។
35
ព្រះបាទយេហ៊ូវក៏ដេកលក់ទៅជាមួយបុព្វបុរស ហើយគេបញ្ចុះទ្រង់នៅក្រុងសាម៉ារី រួចយ៉ូអាហាស ជាបុត្រាក៏ឡើងសោយរាជ្យជំនួស
36
ព្រះបាទយេហ៊ូវបានសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្នុងក្រុងសាម៉ារីបានម្ភៃប្រាំបីឆ្នាំ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25