bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Kings 3
2 Kings 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 4 →
1
នៅឆ្នាំទីដប់ប្រាំបីនៃរាជ្យស្ដេចយេហូសាផាត ស្តេចស្រុកយូដា ស្ដេចយេហូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ បានក្លាយជាស្ដេចលើពួកអ៊ីស្រាអែលនៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ពីរឆ្នាំ។
2
ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា តែមិនដល់បិតា និងមាតាទេ ដ្បិតទ្រង់បានបំបាត់រូបព្រះបាល ដែលបិតារបស់ទ្រង់បានកសាង។
3
ប៉ុន្តែ ស្ដេចនៅតែកាន់តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើតាម ទ្រង់មិនបានលះបង់អំពើបាបនោះទេ។
4
ព្រះបាទមេសា ស្តេចសាសន៍ម៉ូអាប់ មានហ្វូងចៀមច្រើន ហើយទ្រង់ក៏នាំសួយសារអាករ ជារោមរបស់កូនចៀមមួយសែន និងរោមរបស់ចៀមឈ្មោលមួយសែន មកថ្វាយស្តេចអ៊ីស្រាអែល។
5
ប៉ុន្តែ ពេលព្រះបាទអ័ហាប់សុគតទៅ ស្តេចម៉ូអាប់បានបះបោរនឹងស្តេចអ៊ីស្រាអែល។
6
គ្រានោះ ស្តេចយេហូរ៉ាមបានចេញពីក្រុងសាម៉ារី ទៅត្រួតមើលពួកអ៊ីស្រាអែលទាំងអស់ ហើយយាងនាំមុខគេ។
7
ទ្រង់បានចាត់សារទៅជូនយេហូសាផាត ស្តេចស្រុកយូដាថា៖ «ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះហឫទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយទូលបង្គំឬទេ?» ទ្រង់មានរាជឱង្ការឆ្លើយថា៖ «ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ព្រះអង្គដែរ»។
8
បន្ទាប់មក ទ្រង់ក៏សួរថា៖ «តើយើងត្រូវឡើងទៅតាមផ្លូវណា?» ស្តេចអ៊ីស្រាអែលឆ្លើយថា៖ «តាមផ្លូវកាត់ទីរហោស្ថានស្រុកអេដុម»។
9
ដូច្នេះ ស្តេចអ៊ីស្រាអែល ស្តេចយូដា និងស្តេចអេដុមក៏នាំគ្នាចេញទៅ ដើរអស់រយៈពេលប្រាំពីរថ្ងៃ ឥតមានទឹកសម្រាប់ពលទ័ព និងហ្វូងសត្វដែលទៅជាមួយគេនោះសោះ។
10
បន្ទាប់មក ស្តេចអ៊ីស្រាអែលមានរាជឱង្ការថា៖ «ស្តាយណាស់ ព្រះយេហូវ៉ាបានហៅយើងខ្ញុំ ជាស្តេចទាំងបីអង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃនៃសាសន៍ម៉ូអាប់ហើយ»។
11
ប៉ុន្តែ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ដែលឲ្យយើងសួរដល់ព្រះអង្គតាមរយៈអ្នកនោះទេឬ?» ពេលនោះ អ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃលោកអេលីយ៉ា លោកនៅទីនេះដែរ»។
12
ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសណ្ឋិតនៅជាមួយលោក»។ ដូច្នេះ ស្តេចអ៊ីស្រាអែល ស្ដេចយេហូសាផាត និងស្តេចអេដុម បានយាងចុះទៅរកលោក។
13
អេលីសេបានទូលដល់ស្តេចអ៊ីស្រាអែលថា៖ «តើទូលបង្គំអាចធ្វើអ្វីបាន? ចូរទៅរកពួកហោរារបស់បិតា និងមាតារបស់ព្រះអង្គចុះ»។ ប៉ុន្តែ ស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «ទេ ដ្បិតព្រះយេហូវ៉ាបានហៅស្តេចទាំងបីអង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃពួកម៉ូអាប់ហើយ»។
14
អេលីសេទូលថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យេហូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមក្រឡេក ឬមើលទ្រង់ឡើយ។
15
ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ»។ កាលអ្នកនោះកំពុងតែលេងភ្លេង អំណាចរបស់ព្រះយេហូវ៉ាបានមកលើអេលីសេ
16
ហើយលោកពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចូរជីកប្រឡាយឲ្យពេញក្នុងច្រកភ្នំនេះទៅ"។
17
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា "អ្នករាល់គ្នានឹងមិនឃើញខ្យល់បក់ ឬភ្លៀងធ្លាក់ឡើយ តែច្រកភ្នំនេះនឹងមានទឹកពេញ នោះអ្នករាល់គ្នានឹងបានទឹកផឹក ព្រមទាំងហ្វូងសត្វ និងសត្វជំនិះរបស់អ្នករាល់គ្នាដែរ"។
18
ការនេះជាការយ៉ាងតូច នៅព្រះនេត្រព្រះយេហូវ៉ាទេ គឺព្រះអង្គនឹងប្រគល់សាសន៍ម៉ូអាប់មកក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះអង្គ។
19
ត្រូវវាយអស់ទាំងទីក្រុងដែលមានកំផែង និងគ្រប់ទាំងទីក្រុងយ៉ាងវិសេស ទាំងកាប់អស់ទាំងឈើល្អ ហើយខ្ទប់អស់ទាំងរន្ធទឹក និងយកដុំថ្មរាយបង្ខូចអស់ទាំងស្រែចម្ការល្អៗ»។
20
លុះព្រឹកឡើង នៅពេលថ្វាយតង្វាយ ពេលនោះ មានទឹកហូរមកពីស្រុកអេដុម រហូតពេញតំបន់នោះ។
21
ពេលពួកសាសន៍ម៉ូអាប់បានឮថា ស្តេចទាំងនោះបានឡើងមក ដើម្បីច្បាំងនឹងខ្លួន គេក៏ប្រមូលអស់អ្នកណាដែលមានអាយុល្មម អាចកាន់គ្រឿងសស្ត្រាវុធបាន ទាំងក្មេង ទាំងចាស់ ឡើងទៅតម្រៀបគ្នានៅត្រង់ព្រំប្រទល់។
22
ពេលពួកម៉ូអាប់ក្រោកពីព្រឹកព្រលឹម គេឃើញពន្លឺថ្ងៃចាំងមកពីលើទឹកដែលនៅមុខគេនោះ មើលទៅក្រហមដូចជាឈាម។
23
ពួកគេបាននិយាយគ្នាថា៖ «នេះជាឈាម ពួកស្តេចនោះបានប្រហារជីវិតគ្នា ប្រាកដជាបានសម្លាប់គ្នា វិនាសអស់ហើយ ដូច្នេះ ឱពួកម៉ូអាប់អើយ ចូរយើងទៅប្រមូលយកជ័យភណ្ឌរបស់គេ»។
24
ប៉ុន្តែ ពេលពួកគេមកដល់ទីបោះទ័ពរបស់ពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលក្រោកឡើង ហើយប្រហារពួកម៉ូអាប់ឲ្យរត់ទៅនៅមុខពួកគេ ពួកអ៊ីស្រាអែលបានដេញតាមប្រហារពួកម៉ូអាប់ រហូតដល់ក្នុងស្រុករបស់គេ។
25
គេបានវាយរំលំអស់ទាំងទីក្រុង ហើយយកថ្មគ្រប់ៗគ្នា បោះទៅក្នុងស្រែចម្ការល្អៗទាំងអស់ ក៏ខ្ទប់រន្ឋទឹកទាំងប៉ុន្មាន ហើយកាប់អស់ទាំងដើមឈើដែលល្អដែរ មានតែក្រុងគារ-ហារ៉ាសែតប៉ុណ្ណោះ ដែលគេទុកជញ្ជាំងថ្មឲ្យនៅ ប៉ុន្តែ ពួកបាញ់ក្រួស គេបានឡោមព័ទ្ធវាយទីក្រុងនោះ។
26
ពេលស្តេចម៉ូអាប់ឃើញថា ចម្បាំងនោះខ្លាំងទប់មិនបាន ទ្រង់បានរើសយកទាហានប្រាំពីររយនាក់ដែលកាន់ដាវ នាំទៅដោយប្រាថ្នា នឹងទម្លាយចូលទៅដល់ស្តេចអេដុម តែធ្វើមិនបានសម្រេចឡើយ។
27
បន្ទាប់មក ទ្រង់យកបុត្រាច្បង ដែលត្រូវសោយរាជ្យជំនួសទ្រង់ ទៅថ្វាយជាតង្វាយដុត នៅលើកំផែងក្រុង ក៏កើតមានសេចក្ដីក្រេវក្រោធចំពោះពួកអ៊ីស្រាអែលជាខ្លាំង ហើយគ្រប់គ្នាថយចេញត្រឡប់ទៅស្រុកគេរៀងខ្លួនវិញ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25